ការវះកាត់យោនី
ឬការវះកាត់ព្រហ្មចារីដើម្បីកែសម្ផស្ស
ការយាធ្លាក់នៃភ្នាសទ្វារមាសផ្នែកខាងក្រោយ
ដោយសារតែការខ្សោយឬយារស្តើងរបស់សាច់ដែលចេញពីទ្វារមាសនិងពោះវៀន មូលហេតុដែលយារស្តើងអាចបណ្តាលមកពីការសម្រាលកូនច្រើននាក់ សម្រាលកូន
មានទម្ងន់ខ្ពស់់ ការសម្រាលកូនដែលប្រើឧបករណ៍ជួយសម្រាល លើករបស់ធ្ងន់ជាប្រចាំ ពិបាកបន្ទោរបង់លាមក ត្រូវប្រឹងជាប្រចាំ នៅពេលដែលកើតបញ្ហាយារឡើង អាចធ្វើ
ឱ្យមានអាការៈធួររលុងតាមទ្វារមាសដូចជាមានដុំអ្វីមួយចេញមកតាមទ្វារមាស និងពិបាក
បន្ទោរបង់ ឬមិនពេញចិត្តជាមួយនិងសកម្មភាពការរួមរ័ក្ស ។
ការវះកាត់យោនីភ្នាសទ្វារមាសខាងក្រោយ គឺជាអ្វី
ហើយនរណាខ្លះគួរវះកាត់បែបនេះ ?
ហើយនរណាខ្លះគួរវះកាត់បែបនេះ ?
គឺជាការវះកាត់ដើម្បីជំនួយបន្ថែម និងពង្រឹងភ្នាសទ្វារមាសដែលនៅត្រង់ចន្លោះ ទ្វារមាសនិងពោះវៀន ដើម្បីជួយទ្រទ្វារមាស ។ ការវះកាត់នេះ រួមទាំងការតុបតែង សម្រួលបរវិវេណនោះ បំបាត់ការរំខានទាំងឡាយ និងអារម្មណ៍ដែលហាកដូចជា
មានដុំសាច់ចេញមកតាមទ្វារមាស ទ្វារមាសមិនតឹង ការបន្ទោរបង់ខុសប្រក្រតី រួមទាំង
ការរួមភេទដែលមិនដូចមុន ។ ដូច្នោះហើយ ប្រសិនបើមានរោគសញ្ញាដូចដែលបាន
ពោលមក រួមទាំងមានការរំខានក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ និងជីវិតគួ គួរមកពីគ្រោះយោបល់ដើម្បីទទួលការវះកាត់ ។
ការវះកាត់ត្រូវធ្វើដូចម្តេច ?
ការវះកាត់ធ្វើឡើងដោយការឱ្យថ្នាំសណ្តំ ដែលអ្នកអាចជ្រើសរើសបានដោយមាន
ការយល់ព្រម ជាមួយវេជ្ជបណ្ឌិតដាក់ថ្នាំសណ្តំ ដើម្បីជ្រើសយកវិធីដែល
សមស្របជាមួយអ្នក ចំពោះវិធីវះកាត់មាន សេចក្តីលំអិតខ្លីៗ ដូចតទៅនេះ ៖
- កាត់របួសបើកចេញពីបរិវេណមាត់ទ្វារមាស ដើម្បីដាក់ពិចារណាក្នុងការជុសជុល
សាច់ បន្ទាប់ពីនោះ បើកមុខរបួសរហូតដល់ពាក់កណ្តាលខាងក្រោយទ្វារមាស រហូតទៅដល់ផ្នែកខាង លើទ្វារមាស ។
- ទាញយកស្បែកទ្វារមាសចេញពីសាច់ដែលជួយទ្រពីខាងក្រោយ បន្ទាប់មកដេរ
សាច់ដែលស្តើង ដោយចេសដែលដាច់រលាយដោយខ្លួនឯង ហើយវាអាចជ្រួតជ្រាប
បានក្នុងកំឡុងពេល ៤ សប្តាហ៍ - ៥ ខែ វាអាស្រ័យទៅលើប្រភេទនៃចេស ។
- ដេរជួសជុលបរិវេណទ្វារមាស ដោយការដេរសាច់ដែលនៅជ្រៅក្រោមបរិវេណ Perineum ខ័ណ្ឌចូលគ្នា ដើម្បីសាងបរិវេណ Perineum ជាថ្មីឱ្យមានភាពរឹងមាំជាងមុន ។
- ដេរបិទភ្នាសទ្វារមាសដោយចេសដែលរលាយឯង ហើយចេសនឹងរលាយក្នុងពេល
៤-៦ សប្តាហ៍ ដោយមិនចាំបាច់កាត់ចេសចេញ ។
- នៅពេលដែលវះកាត់រួច វេជ្ជបណ្ឌិតអាចដាក់ក្រណាត់នៅទ្វារមាសដើម្បីហាមឈាម និងដាក់ ទុយោសុងទឹកនោមទុក ទាំងអស់នេះនឹងត្រូវដោះចេញក្នុងរយៈពេល
១២ - ២៤ ម៉ោង ក្រោយពេលវះកាត់ ។
ការត្រៀមខ្លួនមុនវះកាត់
វាយតម្លៃសុខភាព រោគប្រចាំខ្លួន ថ្នាំដែលទទួលទាន (គួរផ្តល់ដំណឹងដល់ពេទ្យពីប្រវត្តិ អាល់ឡាក់ហ្ស៊ីថ្នាំ ហើយត្រូវប្រាប់ជាបន្ទាន់ប្រសិនបើកំពុងប្រើថ្នាំរំលាយឈាម) ពិនិត្យរាង្គកាយនិង ពិនិត្យឈាម ពិនិត្យឆ្លុះសួត ពិនិត្យចង្វាក់បេះដូង (ករណីអាយុ
លើសពី ៤០ ឆ្នាំ ) វាយតម្លៃរាង្គកាយ មុនវះកាត់ ដោយវេជ្ជបណ្ឌិតជម្ងឺបេះដូង ប្រសិន
បើអ្នកមានអាយុ ៥០ ឆ្នាំ ឡើងទៅ ។ បញ្ជាក់ បន្ថែមទាក់ទងនឹងសេចក្តីលំអិតនៃ
ការវះកាត់ ការចូលដេកក្នុងមន្ទីរពេទ្យ និងការថែទាំមុន/ក្រោយ ការវះកាត់ដោយ
ក្រុមគិលានុបដ្ឋាយិកាជំនាញខាងរោគស្ត្រី ។
ការថែទាំក្រោយពេលវះកាត់
- ក្រោយពេលវះកាត់អ្នកនឹងបានទទួលសារធាតុទឹកតាមសរសៃឈាមខ្មៅ និងដាក់
ទុយោសុងទឹកនោម និងអាចមានក្រណាត់ក្នុងទ្វារមាសដើម្បីជួយហាមឈាម
ចេញក្នុងសាច់ បន្ទាប់មកត្រូវដកសារ៉ូមចេញ ទុយោទឹកនោម និងក្រណាត់យក
ចេញក្នុងពេល ១២-២៤ ម៉ោងក្រោយវះកាត់ ។
ចេញក្នុងពេល ១២-២៤ ម៉ោងក្រោយវះកាត់ ។
- ក្នុងករណីដែលប្រើវិធីការវះកាត់ដោយដាក់ថ្នាំសណ្តំ ក្រោយពេលវះកាត់អាច
មានអាការៈរមាស់ តាមដងខ្លួន មុខ ឬអាច ក្អួតចង្អោរផងដែរ ដែលជាផលប៉ះ
ពាលពីការប្រើថ្នាំសណ្តំ ហើយវេជ្ជបណ្ឌិត បានត្រៀមថ្នាំសម្រាប់អាការៈ
ពាលពីការប្រើថ្នាំសណ្តំ ហើយវេជ្ជបណ្ឌិត បានត្រៀមថ្នាំសម្រាប់អាការៈ
ទាំងនេះរួចរាល់ហើយ ។
- ពេលដំបូងក្រោយការវះកាត់ភ្លាម អាចជួបប្រទះមានការខ្វះឈាម ហើយមានពណ៌ត្នោតហើយ ក្រោយមកអាចមានឈាមចេញតាមទ្វារមាស។
- ៤ -៦ សប្តាហ៍ក្រោយពេលវះកាត់ អាចមានធ្លាក់សមានពណ៌ស ឬពណ៌លឿង ដោយសារតែចេស ដែលដេរនោះវារលាយ ហើយការធ្លាក់សនឹងមានបរិមាណ
តិចៗជាបន្តបន្ទាប់ ហើយនៅទីបំផុតនិងបាត់ទៅវិញ ក្រោយពេលដែលចេញ
តិចៗជាបន្តបន្ទាប់ ហើយនៅទីបំផុតនិងបាត់ទៅវិញ ក្រោយពេលដែលចេញ
រលាយបាត់អស់ ប៉ុន្តែប្រសិនបើធ្លាក់សហើយមានក្លិនខុសប្រក្រតី គួរប្រញាប់
មកជួបពេទ្យ ។
មកជួបពេទ្យ ។
លទ្ធផលនៃការវះកាត់
លទ្ធផល ៨០ - ៩០ ភាគរយ បានទទួលលទ្ធផលល្អគួរជាទីគាប់ចិត្ត ការរំខាន ការពេញចិត្តពេល រួមភេទ និងការបន្ទោរបង់ ប៉ុន្តែមានឳកាសអាចកើតម្តងទៀង ប្រសិនបើមិនចៀសវាងកត្តាផ្សេងៗ ដែលបង្ករឱ្យមានបញ្ហានោះទេ ។
ភាវៈការជ្រៀតជ្រេក
-ចេញឈាមច្រើនខុសប្រក្រតី ក្នុងករណីដែលមានសរសៃឈាមនៅទ្វារមាស
ច្រើនជាងធម្មតា ជួប ប្រទះតិចជាង ១ ភាគរយ ។
ច្រើនជាងធម្មតា ជួប ប្រទះតិចជាង ១ ភាគរយ ។
- ការឆ្លងមេរោគ អាចកើតមានឡើងដោយសារតែបរិវេណទ្វារមាស នៅជិតតំណែង
ប្រហោងទ្វារ មាស ដូច្នេះហើយអាចមានឳកាស ទោះជាយ៉ាងណាក៏ដោយ វិធីបង្ការ
ការឆ្លងមេរោគក្នុងកំឡុង ពេលវះកាត់ ធ្វើឱ្យមានការឆ្លងមេរោគនោះតិចតួចបំផុត ។
- ការឆ្លងមេរោគតាមតម្រងនោម ជួបប្រទះ ប្រហែល ៦ ភាគរយ ដោយសារ
តែតំណែងដែលវះកាត់ និងការដាក់ទុយោសុងទឹកនោមផងដែរ ។
- ការឈឺចាប់ពោះវៀនក្នុងកំឡុងពេលវះកាត់ ដោយសារតែតំណែងវានៅ
ជាប់គ្នានិងតំណែងការវះ កាត់ ប៉ុន្តែជួបប្រទះតិចតួចបំផុត ។
- ឆ្អល់ពោះ អាចជួបប្រទះច្រើន ជាពិសេសប្រសិនបើមានការដាក់ថ្នាំសណ្តំ ដែលជាផលប៉ះពាល់ ពីការដាក់ថ្នាំសណ្តំ ព្យាយាមទទួលទានទឹកឱ្យបានច្រើន និងទទួលទានអាហារដែលមានកាកច្រើន ដើម្បី បង្ការបញ្ហាទាំងនេះ ។
- ផលប៉ះពាល់ពីការដាក់ថ្នាំសណ្តំ ជួបប្រទះតិចតួចបំផុតនៅពេលបច្ចុប្បន្ន ។
ការអនុវត្តខ្លួនក្រោយវះកាត់
- ហាមលើករបស់ធ្ងន់ ផ្អាក់ការខំប្រឹងបន្ទោរបង់ និងផ្អាក់ការរួមភេទ ផ្អាក់ការហាត់
ប្រាណ ចៀសវាង ការក្តាស់ ក្អក ព្យាយាមមិនឱ្យហើមពោះក្នុង ៦ សប្តាហ៍ដំបូង ។
- មុខរបួសនឹងជាសះស្បើយ ហើយរឹងមាំល្អ ត្រូវប្រើពេលប្រហែល ៣ ខែ ដូច្នេះ
មិនគួរលើករបស់ ធ្ងន់ ជាពិសេសរបស់ដែលលើស ១០ គីឡូ ប្រសិនបើការងារ
ដែលទាក់ទងទៅនិងការ លើករបស់ គួរឈប់ធ្វើការងារយ៉ាងតិច ២-៤ សប្តាហ៍ដំបូង ។
ដែលទាក់ទងទៅនិងការ លើករបស់ គួរឈប់ធ្វើការងារយ៉ាងតិច ២-៤ សប្តាហ៍ដំបូង ។
- ក្រោយ ៦ សប្តាហ៍ នៅពេលដែលចាប់ផ្តើមរួមភេទ ត្រូលប្រើទឹករំអិល
ជួយក្នុងពេលរួមភេទ ។
- ចៀសវាងកត្តាដែលជាមូលហេតុ ហើយត្រូវព្យាយាមគ្រប់គ្រងឱ្យទ្វារមាសមាន
ភាពរឹងមាំ ដើម្បី បង្ការការវិលត្រឡប់មកកើតសារឡើងវិញ ។
ភាពរឹងមាំ ដើម្បី បង្ការការវិលត្រឡប់មកកើតសារឡើងវិញ ។
សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ
២