ជំងឺអាល់ឡ័រហ្ស៊ីទឹកដោះគោ
អ្វីទៅគឺជាការអាល់ឡ័រហ្ស៊ីទឹកដោះគោ ?
ឆ្លើយ ជម្ងឺអាលឡ័រហ្ស៊ី គឺជាជម្ងឺដែលរាងកាយកើតប្រតិកម្មខុសប្រក្រតីចំពោះសារធាតុប្រូតេអ៊ីន ក្នុង
ទឹកដោះគោ ។ អ្នកជម្ងឺអាចមានរោគសញ្ញាច្រើនយ៉ាងតាមប្រព័ន្ធរាងកាយ
ទឹកដោះគោ ។ អ្នកជម្ងឺអាចមានរោគសញ្ញាច្រើនយ៉ាងតាមប្រព័ន្ធរាងកាយ
ដូចជាស្បែក ប្រព័ន្ធផ្លូវអាហារ ឬប្រព័ន្ធផ្លូវដង្ហើម ជាដើម ។
ជម្ងឺអាល់ឡ័រហ្ស៊ីទឹកដោះគោ មានរោគសញ្ញាអ្វីខ្លះ ?
ឆ្លើយ ក្មេងដែលចាញ់ទឹកដោះគោ នឹងបង្ហាញសញ្ញាខុសប្រក្រតីជាច្រើន
យ៉ាងឬ សញ្ញាណាមួយ ដូចខាងក្រោមនេះ ៖
យ៉ាងឬ សញ្ញាណាមួយ ដូចខាងក្រោមនេះ ៖
: មានកន្ទូលតាមស្បែក កន្ទាលត្រអាក ។
: ឈឺពោះ ឈឺបាត់ៗ ក្អួត រាក លាមកលាយឈាម ។
: មានអ្នកខ្លះដែលកើតភាពខុសប្រក្រតីនៃប្រព័ន្ធផ្លូវដង្ហើម ហតនឿយ
មានស្លេស្ហ ហឺតហតៗ ។
: ក្មេងដែលចាញ់ទឹកដោះ ច្រើនតែឡើងគីឡួយឺត ស្លេកស្លាំងនិងអស់កំលាំង ។
រោគសញ្ញាកន្ទួលតាមស្បែក កន្ទាលត្រអាក
មានឈាមចេញតាមប្រព័ន្ធផ្លូវអាហារ និងមានលាមកលាយឈាម
អ្នកជម្ងឺអាចមានការហត់នឿយ ហើយនិងមានស្លេស្ហ
ជម្ងឺអាល់ឡ័រហ្ស៊ីទឹកដោះគោ ជួបប្រទះញឹកញាប់ទេ?
ឆ្លើយ ក្នុងបណ្តាក្មេងៗ ដែលចាញ់អាហារ ជម្ងឺអាល់ឡ័រហ្ស៊ី
ទឹកដោះគោជួបប្រទះញឹកញាប់ជាងគេ
ហើយ នៅមិនទាន់ជួប
មូលហេតុពិតប្រាកដដែលនាំឱ្យកើតអាល់ឡ័រហ្ស៊ីទឹកដោះគោ ដោយសារតែលក្ខណ្ឌនៃការវិនិច្ឆ័យជម្ងឺមានភាពខុសគ្នារវាងប្រទេស
នីមួយៗ ។ ការកើតជម្ងឺ នេះនៅបរទេស ជួបប្រទះ ១.៨
- ៧.៥ %
ហើយ ០.៥ % នៃទារកដែលបៅតែទឹកដោះម្តាយអាចកើតជម្ងឺ នេះបាន ។
មូលហេតុអ្វីបានជា អាល់ឡ័រហ្ស៊ីទឹកដោះគោ ?
ឆ្លើយ ជម្ងឺអាល់ឡ័រហ្ស៊ីទឹកដោះគោ កើតចេញពីប្រព័ន្ធភាពស៊ាំ
របស់ក្មេងខុសប្រក្រតី មានប្រតិកម្ម ទៅនឹងប្រូតេអ៊ីនដែល
ជាអង្គប្រកបក្នុងទឹកដោះគោ ។ មូលហេតុដែលកើតភាពខុសប្រក្រតី
នោះគឺ ទំនងជារឿងហ្សែន ដោយឃើញថា ប្រសិនបើមាតាឬបិតាកើតអាល់ឡ័រហ្ស៊ី
កូនអាច មានហានិភ័យខ្ពស់ចំពោះការកើតអាល់ឡ័រហ្ស៊ីទឹកដោះគោ ។
ការវិនិច្ឆ័យរោគ
ឆ្លើយ
មានប្រវត្តិអាល់ឡ័រហ្ស៊ីក្នុងក្រុមគ្រួសារ ជាពិសេសមាតាបិតា មានសញ្ញា
បង្ហាញច្រើនតែ ចាប់ផ្តើមក្នុងពេល ៣-៦ខែ ក្រោយពេលក្មេងបានបៅ
ទឹកដោះគោ ហើយវាអាស្រ័យលើ បរិមាណទឹកដោះគោដែលក្មេងបាន
ទទួល ។ រោគសញ្ញាបង្ហាញដែលបានពោលមកហើយនោះ ភាគច្រើនតែង
មានរោគសញ្ញា ២ យ៉ាងឡើងទៅ និងមានប្រព័ន្ធ ២ យ៉ាងឡើងទៅ និងមាន
រោគសញ្ញារ៉ាំរ៉ៃ ឈឺបាត់ៗ ហើយច្រើន តែមានប្រវត្តិថាមាតាបិតាទទួលទាន
ទឹកដោះគោក្នុងកំឡុងពេលមានផ្ទៃពោះច្រើនជា ធម្មតា ។ ក្នុងករណីដែលក្មេង
បៅដោះម្តាយតែម្យ៉ាង តែងរាប់ថាមាតាទទួលទានទឹកដោះគោច្រើនជាងប្រក្រតី ក្នុងកំឡុងពេលបំបៅដោះកូន ។
ការព្យាបាល
ឆ្លើយ :
ការព្យាបាលដែលត្រឹមត្រូវនិងល្អបំផុតគឺ ការឈប់ទទួលទាន
ទឹកដោះគោ និងផលិតផល ដែលធ្វើពីទឹកដោះគោគ្រប់ប្រភេទ យ៉ាងហោច
ណាស់ ១ ឆ្នាំ ហើយទើបត្រឡប់មកទទួល ទានបានជាថ្មីម្តងទៀត ។
: ក្នុងករណីដែលបៅដោះម្តាយ ក៏គួរឱ្យបៅបន្ត ដោយមាតាត្រូវឈប់ទទួលទានទឹកដោះគោ និងផលិតផល ដែលផលិតចេញ
ពីទឹកដោះគោ គ្រប់ប្រភេទ ក្នុងកំលុងពេលដែលបំបៅដោះកូន ។
: ការផ្តល់ទឹកដោះគោ មានប្រភេទទឹកដោះគោ សម្រាប់ក្មេងដែលអាល់ឡ័រហ្ស៊ីទឹកដោះគោ ប៉ុន្តែមានបញ្ញារឿង
តម្លៃនិងរស់ជាតិ ធ្វើឱ្យមានភាពលំបាកចំពោះមាតាបិតា ។ ហើយយើង មិនណែនាំឱ្យប្រើទឹកសណ្តែកសៀង ដោយសារតែក្មេងអាចអាល់ឡ័រហ្ស៊ី
ទាំងទឹកដោះ គោ និងទឹកសណ្តេកសៀង ។
: ក្មេងដែលចាញ់ទឹកគោ ១៥ -៤៥ % មានឱកាសចាញ់ទឹក
សណ្តែកសៀងរួមផងដែរ ។
ជម្ងឺអាល់ឡ័រហ្ស៊ីទឹកដោះគោ នឹងបាត់ទៅវិញនៅពេលណា ?
ឆ្លើយ ៤៥ - ៥៦ % រោគសញ្ញានឹងជាទៅវិញ នៅពេល អាយុបាន ១ ឆ្នាំ
៦០- ៧៧ % រោគសញ្ញានឹងជាទៅវិញ នៅពេល អាយុបាន ២ ឆ្នាំ
៨៤ - ៨៧ % រោគសញ្ញានឹងជាទៅវិញ នៅពេល អាយុបាន ៣ ឆ្នាំ
៩០ - ៩៥ % រោគសញ្ញានឹងជាទៅវិញ នៅពេល អាយុបាន ៥-១០ ឆ្នាំ
៦០- ៧៧ % រោគសញ្ញានឹងជាទៅវិញ នៅពេល អាយុបាន ២ ឆ្នាំ
៨៤ - ៨៧ % រោគសញ្ញានឹងជាទៅវិញ នៅពេល អាយុបាន ៣ ឆ្នាំ
៩០ - ៩៥ % រោគសញ្ញានឹងជាទៅវិញ នៅពេល អាយុបាន ៥-១០ ឆ្នាំ
ការបង្ការជម្ងឺអាល់ឡ័រហ្ស៊ីចំពោះក្មេងដែលមានហានិភ័យ
ឆ្លើយ ឱ្យបៅដោះមាតាតែម្យ៉ាង ក្នុងកំឡុងពេល ៦ ខែដំបូង ដោយមាតាមិនចាំបាច់ឈប់ទទួល ទានទឹកដោះគោ ។
ជៀសវាងការឱ្យដូចតទៅនេះ
: អាហារបំប៉នផ្សេងៗ ក្នុងកំឡុងពេល ៦ ខែដំបូង ។
: ពងក្រហមក្នុងកំឡុងពេល ២ ឆ្នាំដំបូង ។
: អាហារសមុទ្រ ក្នុងកំឡុងពេល ៣ ឆ្នាំដំបូង ។
មាតាមិនគយរទទួលទានទឹកដោះគោច្រើនខុសប្រក្រតីក្នុងកំឡុងពេល
ជៀសវាងការឱ្យដូចតទៅនេះ
: អាហារបំប៉នផ្សេងៗ ក្នុងកំឡុងពេល ៦ ខែដំបូង ។
: ពងក្រហមក្នុងកំឡុងពេល ២ ឆ្នាំដំបូង ។
: អាហារសមុទ្រ ក្នុងកំឡុងពេល ៣ ឆ្នាំដំបូង ។
មាតាមិនគយរទទួលទានទឹកដោះគោច្រើនខុសប្រក្រតីក្នុងកំឡុងពេល
មានផ្ទៃពោះ (ជាពិសេស កំឡុងពេលក្រោយការមានផ្ទៃពោះ) ឬក្នុងកំឡុងពេល
ឱ្យកូនបៅដោះ ។ ប្រសិនបើមិនអាចបៅដោះម្តាយបាន គួរឱ្យប្រភេទទឹកដោះគោ
សម្រាប់ក្មេងដែលអាល់ឡ័រហ្ស៊ីទឹកដោះគោ ។
សូមអរគុណប្រភព
មន្ទីរពេទ្យផ្យាថៃ ២