Showing posts with label ទឹកដោះគោ. Show all posts
Showing posts with label ទឹកដោះគោ. Show all posts

Wednesday, January 8, 2020

ជំងឺអាល់ឡ័រហ្ស៊ីទឹកដោះគោ

ជំងឺអាល់ឡ័រហ្ស៊ីទឹកដោះគោ

អ្វីទៅគឺជាការអាល់ឡ័រហ្ស៊ីទឹកដោះគោ ?
ឆ្លើយ         ជម្ងឺអាលឡ័រហ្ស៊ី គឺជាជម្ងឺដែលរាងកាយកើតប្រតិកម្មខុសប្រក្រតីចំពោះសារធាតុប្រូតេអ៊ីន ក្នុង                     
ទឹកដោះគោ ។ អ្នកជម្ងឺអាចមានរោគសញ្ញាច្រើនយ៉ាងតាមប្រព័ន្ធរាងកាយ  
ដូចជា​ស្បែក     ប្រព័ន្ធផ្លូវអាហារ ឬប្រព័ន្ធផ្លូវដង្ហើម ជាដើម ។
 
ជម្ងឺអាល់ឡ័រហ្ស៊ីទឹកដោះគោ មានរោគសញ្ញាអ្វីខ្លះ ?
ឆ្លើយ     ក្មេងដែលចាញ់ទឹកដោះគោ នឹងបង្ហាញសញ្ញាខុសប្រក្រតីជាច្រើន
យ៉ាង
ឬ សញ្ញាណាមួយ   ដូចខាងក្រោមនេះ ៖
: មានកន្ទូលតាមស្បែក កន្ទាលត្រអាក ។
: ឈឺពោះ ឈឺបាត់ៗ ក្អួត រាក លាមកលាយឈាម ។
: មានអ្នកខ្លះដែលកើតភាពខុសប្រក្រតីនៃប្រព័ន្ធផ្លូវដង្ហើម ហតនឿយ  
មានស្លេស្ហ ហឺតហតៗ ។
: ក្មេងដែលចាញ់ទឹកដោះ ច្រើនតែឡើងគីឡួយឺត ស្លេកស្លាំងនិងអស់កំលាំង ។


រោគសញ្ញាកន្ទួលតាមស្បែក កន្ទាលត្រអាក

មានឈាមចេញតាមប្រព័ន្ធផ្លូវអាហារ និងមានលាមកលាយឈាម

អ្នកជម្ងឺអាចមានការហត់នឿយ ហើយនិងមានស្លេស្ហ

ជម្ងឺអាល់ឡ័រហ្ស៊ីទឹកដោះគោ ជួបប្រទះញឹកញាប់ទេ​? 

ឆ្លើយ         ក្នុងបណ្តាក្មេងៗ ដែលចាញ់អាហារ ជម្ងឺអាល់ឡ័រហ្ស៊ី
ទឹកដោះគោជួបប្រទះញឹកញាប់ជាងគេ​     ហើយ នៅមិនទាន់ជួប
មូលហេតុពិតប្រាកដដែលនាំឱ្យកើតអាល់ឡ័រហ្ស៊ីទឹកដោះគោ         ដោយសារតែលក្ខណ្ឌនៃការវិនិច្ឆ័យជម្ងឺមានភាពខុសគ្នារវាងប្រទេស
នីមួយៗ ។ ការកើតជម្ងឺ        នេះនៅ​បរទេស ជួបប្រទះ ១.៨  - ៧.៥ %  
ហើយ ០.៥ % នៃទារកដែលបៅតែទឹកដោះម្តាយអាចកើតជម្ងឺ នេះបាន ។
 
មូលហេតុអ្វីបានជា អាល់ឡ័រហ្ស៊ីទឹកដោះគោ ? 

ឆ្លើយ         ជម្ងឺអាល់ឡ័រហ្ស៊ីទឹកដោះគោ កើតចេញពីប្រព័ន្ធភាពស៊ាំ
របស់ក្មេងខុសប្រក្រតី មានប្រតិកម្ម      ទៅនឹងប្រូតេអ៊ីនដែល
ជាអង្គប្រកបក្នុងទឹកដោះគោ ។ មូលហេតុដែលកើតភាពខុសប្រក្រតី       
នោះគឺ ទំនងជារឿងហ្សែន ដោយឃើញថា ប្រសិនបើមាតាឬបិតាកើតអាល់ឡ័រហ្ស៊ី  
កូនអាច   មានហានិភ័យខ្ពស់ចំពោះការកើតអាល់ឡ័រហ្ស៊ីទឹកដោះគោ ។

ការវិនិច្ឆ័យរោគ 

ឆ្លើយ មានប្រវត្តិអាល់ឡ័រហ្ស៊ីក្នុងក្រុមគ្រួសារ ជាពិសេសមាតាបិតា មាន​​សញ្ញា
 បង្ហាញ​ច្រើនតែ ចាប់ផ្តើមក្នុងពេល ៣-៦ខែ ក្រោយពេលក្មេងបានបៅ
ទឹកដោះគោ ហើយវាអាស្រ័យលើ  បរិមាណទឹកដោះគោដែលក្មេងបាន
ទទួល ។ រោគសញ្ញាបង្ហាញដែលបានពោលមកហើយនោះ ភាគច្រើនតែង
មានរោគសញ្ញា ២ យ៉ាងឡើងទៅ និងមានប្រព័ន្ធ ២ យ៉ាងឡើងទៅ និងមាន
រោគសញ្ញារ៉ាំរ៉ៃ ឈឺបាត់ៗ ហើយច្រើន  តែមានប្រវត្តិថា​មាតាបិតាទទួលទាន
ទឹកដោះគោក្នុងកំឡុងពេលមានផ្ទៃពោះច្រើនជា ធម្មតា ។ ក្នុងករណីដែលក្មេង
បៅដោះម្តាយតែម្យ៉ាង តែងរាប់ថាមាតាទទួលទានទឹកដោះគោច្រើនជាងប្រក្រតី ក្នុងកំឡុងពេលបំបៅដោះកូន ។

ការព្យាបាល 

ឆ្លើយ  : ការព្យាបាលដែលត្រឹមត្រូវនិងល្អបំផុតគឺ ការឈប់ទទួលទាន
ទឹកដោះគោ និងផលិតផល ដែលធ្វើពីទឹកដោះគោគ្រប់ប្រភេទ យ៉ាងហោច
ណាស់ ១ ឆ្នាំ ហើយទើបត្រឡប់មកទទួល ទានបានជាថ្មីម្តងទៀត ។
        : ក្នុងករណីដែលបៅដោះម្តាយ ក៏គួរឱ្យបៅបន្ត ដោយមាតាត្រូវឈប់ទទួលទានទឹកដោះគោ និងផលិតផល ដែលផលិតចេញ
ពីទឹកដោះគោ គ្រប់ប្រភេទ ក្នុងកំលុងពេលដែលបំបៅដោះកូន ។
        : ការផ្តល់ទឹកដោះគោ មានប្រភេទទឹកដោះគោ សម្រាប់ក្មេងដែលអាល់ឡ័រហ្ស៊ីទឹកដោះគោ ប៉ុន្តែមានបញ្ញារឿង
តម្លៃនិងរស់ជាតិ ធ្វើឱ្យមានភាពលំបាកចំពោះមាតាបិតា ។ ហើយយើង  មិនណែនាំឱ្យប្រើទឹកសណ្តែកសៀង ដោយសារតែក្មេងអាចអាល់ឡ័រហ្ស៊ី
ទាំងទឹកដោះ គោ និងទឹកសណ្តេកសៀង ។
        : ក្មេងដែលចាញ់ទឹកគោ ១៥ -៤៥ % មានឱកាសចាញ់ទឹក
សណ្តែកសៀងរួមផងដែរ ។

ជម្ងឺអាល់ឡ័រហ្ស៊ីទឹកដោះគោ នឹងបាត់ទៅវិញនៅពេលណា ? 

ឆ្លើយ​ ៤៥ - ៥៦ % រោគសញ្ញានឹងជាទៅវិញ នៅពេល អាយុបាន ១ ឆ្នាំ
       
៦០- ៧៧ % រោគសញ្ញានឹងជាទៅវិញ នៅពេល អាយុបាន ២ ឆ្នាំ
       
៨៤ - ៨៧ % រោគសញ្ញានឹងជាទៅវិញ នៅពេល អាយុបាន ៣ ឆ្នាំ
       
៩០ - ៩៥ % រោគសញ្ញានឹងជាទៅវិញ នៅពេល អាយុបាន ៥-១០ ឆ្នាំ



ការបង្ការជម្ងឺអាល់ឡ័រហ្ស៊ីចំពោះក្មេងដែលមានហានិភ័យ 

ឆ្លើយ  ឱ្យបៅដោះមាតាតែម្យ៉ាង ក្នុងកំឡុងពេល ៦ ខែដំបូង ដោយមាតាមិនចាំបាច់ឈប់ទទួល ទានទឹកដោះគោ ។
        
ជៀសវាងការឱ្យដូចតទៅនេះ
        :
អាហារបំប៉នផ្សេងៗ ក្នុងកំឡុងពេល ៦ ខែដំបូង ។
        :
ពងក្រហមក្នុងកំឡុងពេល ២ ឆ្នាំដំបូង ។
        :
អាហារសមុទ្រ ក្នុងកំឡុងពេល ៣ ឆ្នាំដំបូង ។
       
មាតាមិនគយរទទួលទានទឹកដោះគោច្រើនខុសប្រក្រតីក្នុងកំឡុងពេល 
មានផ្ទៃពោះ (ជាពិសេស កំឡុងពេលក្រោយការមានផ្ទៃពោះ) ឬក្នុងកំឡុងពេល
ឱ្យកូនបៅដោះ ។ ប្រសិនបើមិនអាចបៅដោះម្តាយបាន គួរឱ្យប្រភេទទឹកដោះគោ 
សម្រាប់ក្មេងដែលអាល់ឡ័រហ្ស៊ីទឹកដោះគោ ។


សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២