រឿងញ៉ាំជារឿងធំ(រឿងអត់ញ៉ាំក៏ជារឿងធំ ....) ខួបកំណើតក៏ញ៉ាំ
ជួបលៀងក៏
ស្រវឹង ស្ត្រេសក៏ស្រវឹង មិនស្ត្រេសក៏ឆ្អែត ប៉ុន្តែតើយើងដឹងទេថា
ស្រវឹង ស្ត្រេសក៏ស្រវឹង មិនស្ត្រេសក៏ឆ្អែត ប៉ុន្តែតើយើងដឹងទេថា
ទម្លាប់ការទទួលទានរបស់យើង ការប្រើជីវិតរបស់យើង
មានច្រើនយ៉ាងដែល
អាចជាបញ្ហាគ្រោះថ្នាក់ នឹងងាយកើតជំងឺមហារីកពោះវៀនធំ
ឆ្លៀងឱកាសនេះ
ផងដែរ តោះយើងមកស្វែងយល់ពីវិធីការទទួលដែលមានសុវត្ថិភាព
ឃ្លាតឆ្ងាញពីមហារីកពោះវៀនធំ ។
ស្វែងយល់ពីមហារីកពោះវៀនធំ
រោគសញ្ញានៃមហារីកពោះវៀនធំ
ក្នុងរយៈដំបូងច្រើនតែមិនសូវបង្ហាញ
ពីរោគសញ្ញាឱ្យយើងសង្កេតឃើញនោះទេ ។
ប្រសិនបើមានរោគសញ្ញា
បង្ហាញចេញមកពេលណានោះ
មានន័យថាកម្រិតនៃមហារីកពោះវៀនច្រើន
តែធ្ងន់ធ្ងរហើយ ។ ហើយរោគសញ្ញាដែលបង្ហាញមានដូចជា
ធុញអាហារ
ឆ្អល់ពោះ បន្ទោរបង់ខុសប្រក្រតី លាមកលាយឈាម ពិបាកបត់ជើង
ស្រកទម្ងន់
ដោយមិនដឹងពីមូលហេតុ ។ ប្រសិនបើមិនមានរោគសញ្ញាបែបនេះ
ហើយស្រាប់តែស្ងាត់សង្កេតឃើញមានបញ្ហាទាំងនេះ ជាប់គ្នាប្រហែលជា
២ សប្តាហ៍
ឡើងទៅនោះគួរប្រញាប់ទៅជួបជាមួយគ្រូពេទ្យឯកទេស ។
វិធីការទទួលទាន
និងប្រើជីវិតដែលមានសុវត្ថិភាព
អាហារដែលទទួលទាន ៖
ផ្តោតទៅលើការញ៉ាំបន្លែ និងអាហារដែលមានកាក
ខ្ពស់ និងគ្រាប់ធញ្ញជាតិផ្សេងៗ
ដែលសម្រួលដល់ការបន្ទោបង់លាមក
កាន់តែងាយស្រួលឡើង បង្កាការទល់លាក
កាត់បន្ថយការញ៉ាំអាហារ
ប្រភេទសាច់ក្រហម ដូចជាសាច់ជ្រូក សាច់គោ ពពែ ចៀម ជាដើម
ដោយផ្តោតសំខាន់មកញ៉ាំត្រីជំនួសវិញ មិនត្រឹមតែធ្វើឱ្យមានសុវត្ថិភាព
ហើយនៅកាត់បន្ថយខ្លាញ់ថែមទៀត
។
ការហាត់ប្រាណ-
ជាអ្វីដែលគួរធ្វើជាប្រចាំ ដោយសារតែមានការពិសោធន៍
ច្បាស់លាស់ថាការហាត់ប្រាណជួយបន្ថយឱកាសការកើតជំងឺ
មហារីកពោះវៀនធំបាន
ដោយការហាត់ប្រាណបែបអែរូប៊ិគ យ៉ាងសមស្រប
ម្តងប្រហែលជា 45 នាទី យ៉ាងហើយណាស់
មួយសប្តាហ៍ 3 ដង ។
ការពិនិត្យ-
ប្រសិនបើធ្លាប់មានសមាជិកក្រុមគ្រូសារមានកើតជំងឺនេះ
ក៏គង់ត្រូវមកពិនិត្យតាមដានជាប្រចាំ ការមើលថែខ្លួនឯង ការស៊ុងក្រពះ
ពោះវៀន
ដែលបច្ចុប្បន្នមានបច្ចេកទេសថ្មីៗ ងាយស្រួលធ្វើហើយអាច
វិនិច្ឆ័យបានដល់ទៅ 90 ភាគរយ ។
ហើយការកើតដុំសាច់នោះប្រើពេលយូរ
10-15 ឆ្នាំ ទំរាំតែក្លាយមកជាមហារីកបាន
ប្រសិនបើពិនិត្យ ឆ្លុះឬសុងពោះវៀនទៅហើយមិនឃើញនោះ អាចមកតាមដាន 5-7 ឆ្នាំក្រោយទៀតចាំមកពិនិត្យសារឡើងវិញ
ប៉ុន្តែក្នុងកំឡុងពេល 5-7 ឆ្នាំនេះត្រូវមិនមានរោគសញ្ញាអ្វីខុសប្រក្រតី ។
គ្រានតែញ៉ាំឱ្យត្រូវតាមក្បួលអនាម័យ និងសមស្រប ព្រមទាំងធ្វើការហាត់ប្រាណ
ឱ្យបានទៀងទាត់ ព្រមទាំងមកពិគ្រោះ មកពិនិត្យជំងឺជាទៀងទាត់នោះអស់លោក
អ្នកនឹងឃ្លាតឆ្ងាយពីជំងឺមហារីកពោះវៀនធំហើយបាទ ។
អ្នកនឹងឃ្លាតឆ្ងាយពីជំងឺមហារីកពោះវៀនធំហើយបាទ ។
សូមអរគុណ ប្រភពមន្ទីរពេទ្យផ្យាថៃ ២