អ្វីទៅគឺជា ការពិនិត្យសុខភាពការដេក (Sleep test)
ការពិនិត្យសុខភាពការគេងគឺជា ការត្រួតពិនិត្យដែលនាំយកទិន្នន័យមុខងារ
របស់ប្រព័ន្ធការដកដង្ហើមក្នុងកំឡុងពេលដេក និងការធ្វើចលនាសួត ពោះ និង
ខួរក្បាល បេះដូង សាច់ដុំ កំរិតអ៊ុកហ្សីសែនក្នុងឈាម ។ បច្ចុប្បន្នចាត់ទុកថា វាជាការពិនិត្យមាត្រដ្ឋានស្តង់ដាមាស ( Gold Standard) សម្រាប់ការវិនិច្ឆ័យការ
បាត់ដង្ហើមក្នុងកំឡុងពេលដេកប្រភេទដែលស្ទះ និងជម្ងឺផ្សេងៗ ដែលទាក់ទង
និងការដេកលក់ (Obstructive sleep apnea; OSA) ។

គោលបំណងនៃការពិនិត្យការដេក
ដើម្បីបញ្ជាក់ការវិនិច្ឆ័យថាអ្នកជម្ងឺមានការបាត់ដង្ហើមពិតមែនឬអត់
ហើយ
អាចប្រាបពីកំរិតនៃភាពអន្តរាយរបស់រោគថា មានការបាត់ដង្ហើមក្នុងកំឡុងពេល
អាចប្រាបពីកំរិតនៃភាពអន្តរាយរបស់រោគថា មានការបាត់ដង្ហើមក្នុងកំឡុងពេល
ដេកតិចឬច្រើនប៉ុណ្ណា
និងការពិនិត្យ Sleep test បែបដែលមានប្រើឧបករណ៍
វាស់ពីកំរិតអាកាសរួមផងដែរ
ដើម្បីជំនួយដល់វេជ្ជបណ្ឌិតដឹងពីតម្លៃ
នៃសម្ពាធរបស់ឧបករណ៍អាកាសធាតុ ដែលត្រូវប្រើសម្រាប់ព្យាបាល
អ្នកជម្ងឺម្នាក់ ៗ ។
ពេលណាទើបគួរទទួលការពិនិត្យការដេកលក់ ?
·
អ្នកដែលដេកស្រម៉ុកខ្លាំង
និងអ្នកផ្សេងៗទៀត
សង្កេតឃើញថា មានអាការៈ
ដកដង្ហើមផុតៗ និងជួនកាលបាត់ដង្ហើម ។
ដកដង្ហើមផុតៗ និងជួនកាលបាត់ដង្ហើម ។
·
អ្នកដែលងងុយគេងពេលថ្ងៃច្រើនជាងធម្មតា
ទោះបីជាបានដេកគ្រប់គ្រាន់
ហើយ (ប្រហែល ៧ ៨ ម៉ោង)
ហើយ (ប្រហែល ៧ ៨ ម៉ោង)
·
អ្នកដែលមានការដេកខុសប្រក្រតីផ្សេងៗទៀត ដូចជា
ដៃជើងញាក់ៗពេលដេក ដេកខាំធ្មេញដេកល្មើ ដេកសុបិន្តអាក្រក់
ឆាប់ភ្ញាក់ ជាប្រចាំ ជាដើម ។
ការត្រៀមខ្លួនមុនត្រួតពិនិត្យ
នៅក្នុងថ្ងៃធ្វើតេស្ត អ្នកជម្ងឺគួរអនុវត្តដូចតទៅនេះ
·
គួរស្លៀកពាក់ខោអាវសម្រាប់ដេកជាប្រចាំថ្ងៃ
ធ្វើចិត្តឱ្យសប្បាយ មិនចាំបាច់ព្រួយបារម្ភ ។
·
ចៀសវាងការទទួលទានកាហ្វេ តែ ភេសជ្ជៈដែលមានជាតិអាល់កុល ។
·
មិនគួរប្រើចាហួយលាបសក់ ឬក្រែមលាបសក់ ។
·
គួរដេកក្នុងឥរិយាបថដែលងាយស្រូល និងថ្នឹកបំផុត។
·
គួរផ្តល់ដំណឹងដល់បុគ្គលិកនិងពេទ្យឲ្យបានដឹង
ពីថ្នាំដែលព្យាបាលរោគ
ប្រចាំខ្លួន ដូចជា ថ្នាំបញ្ចុះសម្ពាធឈាម ថ្នាំទឹកនោមផ្អែម ឬថ្នាំគេងលក់ ។
ប្រចាំខ្លួន ដូចជា ថ្នាំបញ្ចុះសម្ពាធឈាម ថ្នាំទឹកនោមផ្អែម ឬថ្នាំគេងលក់ ។
·
ចៀសវាងការដេកថ្ងៃ មុនថ្ងៃធ្វើតេស្ត ។
សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២