Showing posts with label ក្រោយជោះឈាម. Show all posts
Showing posts with label ក្រោយជោះឈាម. Show all posts

Tuesday, December 24, 2019

ការប្រតិបត្តិខ្លួនមុននិងក្រោយការជោះឈាម

ការប្រតិបត្តិខ្លួនមុននិងក្រោយការជោះឈាម



សម្រាប់អស់លោកអ្នកដែលមានគម្រោងទៅពិនិត្យសុខភាពប្រចាំឆ្នាំ ឬពិនិត្យសុខភាពមុនចូលធ្វើការ ឬពិនិត្យសុខភាពមុននឹងចេញដំណើរ
ទៅក្រៅប្រទេសនោះ ជួនកាលយើងមិនដឹងថាវិធីត្រៀមខ្លួនមុនជោះឈាម
នោះត្រូវធ្វើអ្វីខ្លះ ហើយក្រោយជោះឈាមនោះត្រូវធ្វើយ៉ាងណានោះទេ ដោយសារតែយើងមិនបានទៅមន្ទីរពេទ្យ ញឹកញាប់
និងមិនដែលដឹងពីបញ្ហានេះ​ ។ 

ដូច្នេះថ្ងៃនេះ យើងខ្ញុំបានដកស្រង់ចំណុចសំខាន់ៗខ្លះមកជម្រាបជួនលោកអ្នក នូវវិធីអនុវត្តិមុននិងក្រោយពេលជោះឈាម ៖


១. គួរសម្រាកឱ្យបានគ្រប់គ្រាន់ ។ 

២. ការតមអាហារនិងទឹកមុនជោះឈាម (អាចទទួលទានទឹកសុទ្ធបាន) ។ 

២.១ ការពិនិត្យរកកម្រិតជាតិស្ករក្នុងឈាម គួរតមអាហារនិងទឹកមុនជោះឈាម ៨ ម៉ោង(អាចទទួលទានទឹកសុទ្ធបាន) ។

២.២ ការពិនិត្យរកកម្រិតជាតិខ្លាញ់ក្នុងឈាម គួរតមអាហារនិងទឹកមុនជោះឈាមយ៉ាងតិច ១២ ម៉ោង (អាចទទួលទានទឹកសុទ្ធបាន) ។

៣. ក្រោយជោះឈាម គួរសង្កត់មុខរបួសកន្លែងជោះឈាមប្រហែល ៥-១០ នាទី ពេលឈាមបាត់ហូរហើយទើបទាញ់សំឡីដែលបិទចេញ ។ 

៤. ប្រសិនបើមានអាការៈវិលមុខ ធីងធោង គួរជម្រាប់ដល់បុគ្គលិកពេទ្យឱ្យបានដឹង និងគួរអង្គុយសម្រាកបន្តិច មិនគួរក្រោកឡើងភ្លាមៗ នោះទេ ។ 

៥. ប្រសិនបើមានអាការៈជាំខ្លាំង ត្រង់បរិវេណជោះឈាម គួរប្រើក្រណាត់ត្រជាក់ជួតស្អំ នៅថ្ងៃដំបូង ដើម្បីបន្ថយអាការៈជាំ និងប្រើក្រណាត់ជ្រលក់ទឹកក្តៅឧណ្ហៗនៅថ្ងៃបន្ទាប់មក ដើម្បី​ឱ្យជាសះស្បើយពីអាការៈជាំខៀវកាន់តែលឿនឡើង ។  


សូមអរគុណ