ជម្ងឺមហារីកដោះ
និងមហារីកដៃស្បូន
ជាជម្ងឺដែលកញ្ឆក់យកជីវិតស្រ្តីថៃចំនួនជាច្រើន
ស្ត្រីគ្រប់គ្នាតែង យល់ដឹងអំពីការត្រួតពិនិត្យដោះដោយខ្លួនឯង
ហើយនៅពេលដែលអ្នកមានអាយុច្រើនជាង ៥០ ឆ្នាំឡើងទៅ
អ្នកគួរទទួលការត្រួតពិនិត្យជម្ងឺដូចដែលពោលមកជាប្រចាំ ជាមួយនឹងការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ ដូចជា
ការត្រួតម៉ាម៉ូក្រាម ការត្រួតពិនិត្យរោគស្ត្រីដោយវេជ្ជបណ្ឌិតរោគស្ត្រី
ដើម្បីវិនិច្ឆ័យរោគជាដំបូង ។
ដោយសារតែរោគមហារីកដោះ និងមហារីកដៃស្បូន ត្រូវប្រើពេលរាលដាលយូរ ដែលក្នុងរយៈដំបូង
ជម្ងឺមហារីកនៅមិនទាន់បង្ហាញរោគសញ្ញានៅឡើយ
។ ប៉ុន្តែប្រសិនបើអ្នកអាចត្រួតពិនិត្យឃើញតាំងតែដំបូង
នឹងអាចព្យាបាលឳ្យជាសះស្បើយបាន ។
ប៉ុន្តែក្នុងសម័យបច្ចុប្បន្ន
អ្នកជម្ងឺមហារីកជាច្រើន
មានអាយុតិចជាង ៣០ - ៤០
ដែលក្រុមជម្ងឺមហារីកនេះ ភាគច្រើនកើតមកពី “តំណពួជ” ទាំងអស់ ។ ដូច្នេះហើយ កាលបើយើងត្រួតពិនិត្យ នៅពេលអាយុច្រើនជាង
៥០ ឆ្នាំនោះ វាអាចជាហួសពេលទៅហើយ ។ ការកើតមហារីកតាំងតែអាយុនៅក្មេងវាមានផល
ប៉ះពាល់ដល់ការប្រកបមុខរបរ
ដែលជាបង្គោល
ក្នុងការថែទាំក្រុមគ្រួសារ
ការមានគម្រោងរៀបអាពាហ៍ពិពាហ៍ និងការមានកូន ។ ស្ត្រីគ្រប់រូបគួរយល់ដឹង ថាខ្លួនមាន
ហានិភ័យនៃការកើតជម្ងឺមហារីកតិច ឬច្រើនប៉ុណ្ណា
ចាំបាច់ត្រូវត្រួតពិនិត្យ តាំងតែអាយុប៉ុន្មានឆ្នាំ ប្រើឧបករណ៍វេជ្ជសាស្ត្រអ្វីខ្លះ
។
ទាំងអស់នេះ
ប្រវត្តិនៃសមាជិកក្រុមគ្រួសារ និងការត្រួតពិនិត្យខាងតំណពួជ
ជាជំនួយសម្រាប់រៀបចំគម្រោងជីវិតបានយ៉ាងងាយស្រូល ។
អ្នកអាចមានហានិភ័យចំពោះការកើតជម្ងឺមហារីកសុដន់
និងមហារីកដៃស្បូន តាំងតែនៅក្មេង ហើយគួរប្រឹក្សា
យោបល់ជាមួយវេជ្ជបណ្ឌិត
ក្នុងករណីដូចតទៅនេះ ៖
នៅពេលដែលសាច់ញាតិរបស់អ្នក ដូចជា
មាតា បងស្រី ប្អូនស្រី
មានប្រវត្តិដូច្នេះ គឺ
• មានប្រវត្តិកើតជម្ងឺមហារីកដោះ ឬមហារីកដៃស្បូន តាំងតែអាយុតិច
ជាង ៥០ ឆ្នាំ ។
• មានប្រវត្តិកើតជម្ងឺមហារីកដោះ
ឬមហារីកដៃស្បូន ក្នុងមនុស្សតែមួយ ដោយមិនកំណត់អាយុ ។
• មានប្រវត្តិកើតជម្ងឺមហារីកដោះទាំង ២
ខាង ដែលអាចកើតឡើងព្រមគ្នា ឬមិនកើតក៏មាន ហើយមិនកំណត់អាយុ ។
នៅពេលដែលសមាជិកក្រុមគ្រួសារអ្នក
ដូចជា តាយាយខាងឪពុក តាយាយខាងម្តាយ ធំប្រុស ធំស្រី មានប្រវត្តិដូចតទៅនេះ គឺ
• មានប្រវត្តិកើតមហារីកដោះច្រើនជាង ២
នាក់ឡើងទៅ ហើយក្នុងចំណោមទាំងពីរនាក់ មានម្នាក់អាយុតិចជាង ៥០ ឆ្នាំ ។
• មានប្រវត្តិកើតជម្ងឺមហារីកដោះ
រួមជាមួយមហារីកផ្សេងៗ មកជាច្រើន
តំណ ច្រើនគ្នា ។ ជាពិសេសជម្ងឺមហារីកដៃស្បូន
មហារីកក្រពេញប្រូស្តាត ជម្ងឺមហារីកសាច់ (ឆ្អឹង ក្រពេញខ្លាញ់ សាច់ខ្លាញ់ ។ល។
)
• មានប្រវត្តិកើតជម្ងឺមហារីកដោះ
ចំពោះបុរសដោយមិន
កំណត់អាយុ ។
• មានប្រវត្តិនៃការត្រួតពិនិត្យឃើញ
មានហ្សែនខុសប្រក្រតី
ដូចជា BRCA1,
BRCA2 និង TP53
។
ប្រសិនបើសមាជិកនៃក្រុមគ្រួសាររបស់អ្នកមានប្រវត្តិដូច
ពោលមកនេះ អ្នកគួរធ្វើយ៉ាងណា ?
អ្នកមិនប្រាកដក្នុងចិត្តថាឳកាសហានិភ័យរបស់ខ្លួន
ការទទួលយោបល់
ជាមួយ វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ
ជម្ងឺទូទៅ ជំនាញខាងរោគតំណពួជ និង
រោគមហារីក អាចជួយអ្នកបាន ។
វេជ្ជបណ្ឌិតនឹងសាកសួរប្រវត្តិសមាជិកគ្រួសារអ្នកដោយលំអិត
ហើយធ្វើការវិភាគទៅលើ ហានិភ័យរបស់អ្នកថាមានហានិភ័យតិច
ឬច្រើនប៉ុណ្ណា ។
ប្រយោជន៍ដែលអ្នកទទួលបាន
បន្ទាប់ពីការទទួលយោបល់ និងការណែនាំពីវេជ្ជបណ្ឌិតឯកទេស
ជម្ងឺតំណពួជ និងមហារីក
• អ្នកមានអារម្មណ៍សប្បាយចិត្ត កាត់បន្ថយក្តីកង្វល់ដែលទាក់ទង
និងខ្លួនឯងថាមាន ឱកាសកើតជម្ងឺមហារីក ឬទេនោះ ។
• អ្នកយល់ដឹងពីវិធីសាស្ត្រការត្រួតពិនិត្យ
និងការត្រួតពិនិត្យ
សុខភាព
ចំពោះវិធីសាស្ត្រដែលសមស្របនឹងខ្លួនឯង
ដោយមិនចាំបាច់កង្វល់ទៅលើការជ្រើសរើសវិធីត្រួតពិនិត្យ ។
• អ្នកអាចយល់ដឹងពីអត្រាគ្រោះថ្នាក់
ឬហានិភ័យនៃការកើតមហារីក របស់ខ្លួនយើង
និងមនុស្សជាទីស្រលាញ់របស់យើង
រួមទាំងសមាជិកគ្រប់គ្នាក្នុងក្រុមគ្រួសារ ។
• ប្រសិនបើអ្នកបានត្រួតពិនិត្យហើយជួបប្រទះតាំងតែរយៈ
ដំបូងអាចព្យាបាលឳ្យជាសះស្បើយបាន ។
អ្នកនៅតែជាបុគ្គលសំខាន់នៅក្នុងគ្រួសារក្នុងការមើល
ថែទាំគ្រួសារ
តទៅបានដូចបុគ្គលធម្មតា ។