រោគសញ្ញាសំរាប់ស្រ្តីមានផ្ទៃពោះ
ស្ត្រីជាម្តាយគ្រប់រូបគួរតែយកចិត្តទុកដាក់ថែទាំរាងកាយកំឡុងពេលមានផ្ទៃពោះដើម្បីធានាសុវត្ថិភាពរបស់ទារក
នៅពេលដែលមានផ្ទៃពោះ ជាការល្អបំផុត អ្នកគួរទៅជួបវេជ្ជបណ្ឌិត ដើម្បីទទួលការថែទាំមុនសម្រាលកូន។ អ្នកនឹងចាប់ផ្តើមយកចិត្តទុកដាក់អោយបានដិតដល់ទៅនឹងរាងកាយ
របស់អ្នកដើម្បីជៀសវាងបញ្ហាដែលអាចកើតមានឡើង ។ ពិតប្រាកដណាស់ អ្នកគួរយល់
ដឹងអំពីរោគសញ្ញានីមួយៗដែលអាចកើតឡើង។ ប្រសិនបើមានបញ្ហាណាមួយកើតឡើង អ្នកគួរទទួលបានការព្យាបាលជាបន្ទាន់។ បញ្ហាទាំងនេះមានដូចជា៖
១. ហូរឈាម បន្តិចបន្តិចនៅពេលមានផ្ទៃពោះដំបូងគឺជារោគសញ្ញាធម្មតាដែលបង្ហាញ
ថា អំប្រ៊ីយ៉ុងកំពុងបង្កើតនៅក្នុងស្បូន ។ ប៉ុន្តែប្រសិនបើអ្នកហូរឈាមខ្លាំង ឈឺពោះធ្ងន់
ធ្ងរ និងការឈឺចាប់នោះ វាអាចជារោគសញ្ញានៃការមានគភ៌ក្រៅស្បូន ។ការមានគភ៌ក្រៅ
ថា អំប្រ៊ីយ៉ុងកំពុងបង្កើតនៅក្នុងស្បូន ។ ប៉ុន្តែប្រសិនបើអ្នកហូរឈាមខ្លាំង ឈឺពោះធ្ងន់
ធ្ងរ និងការឈឺចាប់នោះ វាអាចជារោគសញ្ញានៃការមានគភ៌ក្រៅស្បូន ។ការមានគភ៌ក្រៅ
ស្បូន គឺនៅពេលដែលមេជីវិតញីកកំណើតនៅកន្លែងផ្សេងទៀតក្រៅពីស្បូន។ ដូច្នេះ
វាគម្រាមគំហែងដល់អាយុជីវិតរបស់ម្តាយបាន
។ បញ្ហាផ្សេងទៀតដែលអាចសង្កេត
ឃើញក្រៅពីការហូរឈាមធ្ងន់ធ្ងរ គឺ ការរលូតកូន ។ ការហូរឈាមណាមួយដែលកើត
ឡើងនៅក្នុងកំឡុងពេលមានផ្ទៃពោះ តម្រូវឱ្យមានការពិចារណានិងការពិគ្រោះយោបល់ពីវេជ្ជបណ្ឌិតដែលមានឯកទេសពិតប្រាកដ ។
២. ការចង្អោរនិងក្អួតធ្ងន់ធ្ងរ ការចង្អោរមួយចំនួនកំឡុងពេលមានផ្ទៃពោះគឺជា រោគ
សញ្ញាធម្មតាលើកលែងតែវាកើតឡើងរហូតដល់អ្នកមិនអាចបរិភោគឬទទួលទានអ្វីបានឡើយ។ អ្នកត្រូវទៅជួបវេជ្ជបណ្ឌិតដើម្បីជៀសវាងការខ្សោះជាតិទឹកដែលជា
ហេតុធ្វើអោយប៉ះពាល់ដល់ទារករបស់អ្នកបាន ។
៣. ចលនារបស់ទារកអាចចុះខ្សោយ ឬ ពុំមានចលនាសោះ ។ ទារកចាប់ផ្តើមធ្វើ
ចលនាក្នុងចន្លោះពី 17 ទៅ 18 សប្តាហ៍ ។ ចលនា ឬ ស្នូរទះ កាន់តែខ្លាំងឡើងៗ
នៅពេលយប់ ។
វាគឺជាការលំបាកណាស់ក្នុងការប្រាប់ថាតើទារករបស់អ្នកមាន
ចលនាតិច ឬច្រើន ។ ជាទូទៅ វាអាស្រ័យទៅលើម្តាយជាអ្នកកំណត់ចលនារបស់
ទារក ប្រសិនបើលឺស្នូរទះដប់ដង ក្នុងកំឡុងពេលពីរម៉ោងអ្នកគួរទៅជូបពេទ្យជំនាញ
ជាបន្ទាន់ ។
៤. ការមានជម្ងឺផ្សេងៗ នៅដើមត្រីមាសទីបី ប្រសិនបើអ្នកមានផ្ទៃពោះនៅក្នុងត្រីមាសទីបីហើយមានជម្ងឺផ្សេងៗ ដែលបង្កអោយមានអាំងតង់ស៊ីតេកើនឡើង នេះវាអាចជាសញ្ញានៃការកើតកូនមិនគ្រប់ខែ ។
៥. ការឈឺក្បាលជាប់ធ្ងន់ធ្ងរ ឈឺពោះ ស្រវាំងភ្នែក និងហើមក្នុងអំឡុងពេលត្រីមាស
ទីបី ។ រោគសញ្ញាទាំងអស់នេះ អាចបញ្ជាក់ថាអ្នកអាចមានសម្ពាធឈាមឡើងខ្ពស់
វាជាផលវិបាកនៃការមានផ្ទៃពោះ ដោយសម្ពាធឈាមខ្ពស់និងប្រូតេអ៊ីនច្រើននៅក្នុងទឹកនោមជាធម្មតាវាកើតឡើង ប្រហែល 20 សប្តាហ៍នៃការមានផ្ទៃពោះ
។ អ្វីដែល
សំខាន់នេះគឺជាការត្រួតពិនិត្យសម្ពាធឈាម ប្រសិនបើវាឡើងខ្ពស់ជាងធម្មតា គួរប្រញាប់រកការព្យាបាលពីវេជ្ជបណ្ឌិតឯកទេស ។
៦. មានរោគសញ្ញាជំងឺគ្រុនផ្តាសាយ ជាធម្មតាស្ត្រីមានផ្ទៃពោះចាក់វ៉ាក់សាំងជំងឺផ្តាសាយ ។ ប៉ុន្តែប្រសិនបើអ្នកមានអាការៈក្តៅខ្លូន និងឈឺចាប់ វាអាចបណ្តាលមកពីការឆ្លងមេរោគតម្រងនោម ឬជំងឺរលាកសួត (Listeria) ។ បញ្ហាទាំងអស់នេះត្រូវបានគេចាត់ទុកថាជាបញ្ហាធ្ងន់ធ្ងរក្នុងអំឡុងពេលមានផ្ទៃពោះ។
សម្រាប់ព័ត៌មានបន្ថែមអំពីសេវាសុខាភិបាលសូមទាក់ទង មន្ទីរពេទ្យ ផ្យាថៃ ២
Source:
www.webmd.com