Chemotherapy…..ការព្យាបាលជំងឺមហារីកដោយគីមីបំបាត់
នាពេលបច្ចុប្បន្នវិធីសាស្ត្រការព្យាបាលជំងឺមហារីកដែលត្រូវបានគេទទួល
ស្គាល់ច្រើនបំផុតនោះគឺគីមីបំបាត់ឬការប្រើថ្នាំគីមី ដើម្បីចូលទៅបំផ្លាញកោសិកាមហារីកក្នុងខ្លួនអ្នកជំងឺ
ហើយយើងក៏ធ្លាប់បានដឹងខ្លះហើយអំពីផលវិបាកនៃការប្រើថ្នាំគីមីបំបាត់ ដូច្នេះហើយធ្វើឱ្យអ្នកជំងឺជាច្រើនមានការកង្វល់ក្នុងចិត្តលោក
វេជ្ជបណ្ឌិត
វិឈីត អាផនវិរ័តន៍ ឯកទេសជំងឺមហារីក មន្ទីរពេទ្យផ្យាថៃ ២ បាន
អធិប្បាយពីវិធីសាស្ត្រការព្យាបាលដោយវិធីគីមីបំបាត់ដើម្បីឱ្យអ្នកជំងឺ និងបុគ្គលទូទៅ បានស្វែងយល់កាន់តែច្រើនឡើងអំពីបញ្ហានេះ ។
វិឈីត អាផនវិរ័តន៍ ឯកទេសជំងឺមហារីក មន្ទីរពេទ្យផ្យាថៃ ២ បាន
អធិប្បាយពីវិធីសាស្ត្រការព្យាបាលដោយវិធីគីមីបំបាត់ដើម្បីឱ្យអ្នកជំងឺ និងបុគ្គលទូទៅ បានស្វែងយល់កាន់តែច្រើនឡើងអំពីបញ្ហានេះ ។
តើអ្វីទៅគឺជា គីមីបំបាត់ ?
គីមីបំបាត់ ឬ Chemotherapy គឺជាប្រភេទសារធាតុដែលមានឥទ្ធិពល
ទៅបញ្ឈប់ទប់ទល់ និង
កម្ចាត់កោសិកាដែលមានការរីកលួតលាស់ ឬបែកខ្លួនយ៉ាងលឿន
កម្ចាត់កោសិកាដែលមានការរីកលួតលាស់ ឬបែកខ្លួនយ៉ាងលឿន
ដូចជា
កោសិកាមហារីកក្នុងរាងកាយមនុស្ស ប៉ុន្តែក្នុងពេលជាមួយគ្នា
នេះដែរ
គីមីបំបាត់ក៏មានចំណែកក្នុងការបំផ្លាញកោសិកាប្រក្រតីដែល
មានការរីកលួតលាស់លឿនផងដែរ
ដូចជា កោសិកាគ្រាប់ឈាមស
កោសិកាទាក់ទងនឹងសរសៃសក់ កោសិកាភ្នាសក្រពះអាហារ
ជាដើម
ដូច្នេះហើយទើបយើងតែងតែបានលឺជាញឹកញាប់
ពីផលវិបាកនៃការប្រើគីមីបំបាត់ ដូចជា ជ្រុះសក់
អស់កំលាំងខ្លាំង
ងាយឈឺពោះជាដើម ។
ប៉ុន្តែដោយធម្មជាតិរបស់មនុស្សយើងនៅពេលដែលកោសិកាប្រក្រតី
ត្រូវបានកម្ចាត់នោះ
រាងកាយនឹងបង្កើតកោសិកាថ្មី
មកជំនួសក្រោយពីការឱ្យថ្នាំគីមីបំបាត់ហើយនោះ គ្រូពេទ្យនឹងណែនាំឱ្យអ្នកជំងឺសម្រាកប្រហែលជា ៣-៤ សប្តាហ៍
ឬរងចាំរហូតចំនួនគ្រាប់ឈាមស
និងសភាពរាងកាយរឹងមាំល្មមអាចនឹងទទួលថ្មាំគីមីបំបាត់ជាបន្តទៀត
ហើយនៅក្នុងវិធីសាស្ត្រការព្យាបាលជំងឺមហារីកប្រភេទខ្លះអាចត្រូវ
ប្រើការព្យាបាលដោយគីមីបំបាត់រួមជាមួយនឹងការបាញ់កាំរស្មី
និងការវះកាត់រហូតដល់ចប់ការព្យាបាល ។
តើអ្នកជំងឺចំបាច់ត្រូវតែទទួលថ្មាំគីមីបំបាត់គ្រប់គ្នាឬទេ ?
អ្នកជំងឺមហារីក
អាចមិនចាំបាច់ទទួលការព្យាបាលដោយវិធីសាស្ត្រ
ឱ្យថ្នាំគីមីបំបាត់រហូតនោះទេជាដំបូងយើងត្រូវដឹងថាជំងឺមហារីកគឺជាជំងឺដែលអាចកើតនៅគ្រប់អវយវៈ
ក្នុងរាងកាយយើងសូម្បីតែអវយវៈតែមួយក៏អាចកើងជំងឺមហារីកប្រភេទផ្សេងគ្នាបាន ។
ដូច្នេះ រូបបែប
វិធីសាស្ត្រការព្យាបាលក៏មិនដូចគ្នា
អ្នកជំងឺម្នាក់ៗអាចទទួលការព្យាបាលក្នុងទម្រង់ផ្សេងៗ
ដែលមិនមែនជាការឱ្យថ្នាំគីមីបំបាត់ក៏បានដូចគ្នាដែរ ។
គីមីបំបាត់អាចព្យាបាលមហារីកគ្រប់ប្រភេទមែនទេ ?
ថ្នាំគីមីបំបាត់ មិនអាចព្យាបាលមហារីកគ្រប់ប្រភេទបានទេ
ជាទូទៅថ្នាំគីមីបំបាត់ ១ ប្រភេទនោះ
អាចមានប្រសិទ្ធភាព
ចំពោះកោសិកាមហារីកប្រភេទខ្លះតែប៉ុណ្ណោះ
ទើបខាងផ្នែកវេជ្ជសាស្ត្រត្រូវមានរូបមន្តថ្នាំគីមីបំបាត់ច្រើនប្រភេទ ដើម្បីប្រើក្នុងការព្យាបាលមហារីក
ជំងឺមហារីកប្រភេទខ្លះត្រូវការ
ប្រើថ្នាំគីមីបំបាត់ ២-៣
ប្រភេទរួមគ្នាដើម្បីបង្កើនប្រសិទ្ធភាព
ថ្នាំក្នុងការព្យាបាល ។ក្នុងកំឡុងពេលជាង
៤០
ឆ្នាំកន្លងមក រូបមន្តថ្នាំគីមីបំបាត់ទាំងនេះបានឆ្លងកាត់
ការសិក្សាស្រាវជ្រាវផ្លាស់ប្តូរ
និងបច្ចេកទេស
ការព្យាបាលរហូតមក ទើបធ្វើឱ្យទទួលលទ្ធផល
ការព្យាបាលបានគួរជាទីពេញចិត្ត ព្រមទាំងជួយឱ្យពេទ្យដឹងថាអ្នកជំងឺមហារីកណា
ត្រូវប្រើរូបមន្តថ្នាំគីមីបំបាត់មួយណាត្រូវក្នុងការព្យាបាល។ ហើយក្នុងពេលជាមួយគ្នានេះដែរ បច្ចេកវិទ្យាវេជ្ជសាស្ត្រក៏នៅតែបន្តការសិក្សាស្រាវជ្រាវ
រូបមន្តថ្នាំ
និងបច្ចេកទេសការព្យាបាលថ្មីៗ ដែលមានប្រសិទ្ធភាព
ថែមទៀត
ធ្វើឱ្យអត្រាការព្យាបាលជំងឺមហារីកទទួលបាន
ជោគជ័យកាន់តែខ្ពស់ឡើងថែមទៀតជាបន្តបន្ទាប់
។
សូមអរគុណ
វេជ្ជ. វិឈីត
អាផនវិរ័តន៍
ពេទ្យប្រចាំផ្នែកមហារីក មន្ទីរពេទ្យផ្យាថៃ ២