កាព្យរំលឹកអំពីអក្សរខ្មែរ
-ខ្មែរពីព្រេងនាយ ចង់ឲ្យបានងាយ ប្រើពាក្យរឹងៗ
ត្រង់ពាក្យដែលត្រូវ ប្រើគ្រឹង្គ ឬស្រឹង្គ អ្នកអានពុំដឹង
ពាក្យទាំងពីរនេះ ។
-តើគ្រឹង្គ ឬស្រឹង្គ ដោយពុំបានដឹង ព្រោះខ្លួនពុំចេះ
នាំឲ្យច្រឡំ ដ្បិតឥតចំណេះ សំស្ក្រឹតមិនចេះ
ធ្វើម្ដេចនឹងយល់ ។
-ហេតុនេះបានជា ខ្មែរទាំងអស់គ្នា ក្នុងគ្រា ឆ្ងែឆ្ងល់
នាំគ្នាលុបតួ គ មិនឲ្យសល់ ថែមទាំងលុបដល់
ម នេះទៅផង ។
ព្រោះស ទាំងបី អានឮសម្ដី ដូចគ្នាតែម្ដង
តើទុកធ្វើអ្វី នាំឲ្យតែឆ្គង លប់ចោលរំលង
កុំឲ្យចង្អៀត ។
-ចំណែកខាងលាវ សម័យព្រាវៗ ក៏នាំគ្នាឆ្លៀត
លុបតួអក្សរ ជប់ពីរបង់សៀត កម្រនឹងឆ្លៀត
បង្កើតវិញបាន ។
-លាវលុបតួ-យ និងតួ ឆ-ឈ វគ្គ-ដ
ប៉ុន្មាន
និងតួ -ធ-ក គ-ម ពីរប្រាណ បូករួមទៅបាន
ដប់ពីរអក្សរ ។
-សម័យនេះលាវ សរសេរព្រាវៗ អស់ភាពបវរ
ត្រង់ពាក្យប្រើយ- ប្រើ-គ អក្សរ លាវឃ្លាតអំណរ
រកត្រូវទៅហើយ ។
-ហេតុនោះខ្មែរយើង កុំធ្វើទើងមើង យល់ការឈ្លើយៗ
គិតលុបអក្សរ តួខ្លះចោលឡើយ បើលុបច្នោះហើយ
ទៅជាមនុស្សព្រៃ។
ប្រទេសធំៗ គេប្រឹងនិយម រាល់យប់រាល់ថ្ងៃ
អក្សរភាសា ជាតិគេឲ្យថ្លៃ កុំឲ្យចង្រៃ
រូបរឹតជាតិបាន។
-បណ្ឌិតសភា គេលើកឲ្យជា បណ្ឌិត្យដ្ឋាន
សម្រាប់ឲ្យជាតិ ឡើងខ្ពស់ថ្កើងថ្កាន ទើបជាតិគេបាន
ថ្កុំថ្កើងជានិច្ច ។
សម្ដេចព្រះសង្ឃរាជ្យ ជួន ណាត
ជោតញ្ញាណោ