មន្ទីរពេទ្យនៅទីក្រុងបាងកក
ដោយសារតែមានប្រជាជនបងប្អូនខ្មែរយើង
ជាច្រើនបាននឹងកំពុងស្វែងរកការព្យាបាលនៅមន្ទីរពេទ្យផ្សេងៗក្នុងទីក្រុងបាងកក ប្រទេសថៃនោះ
។ ថ្ងៃនេះយើងមកស្វែងយល់ពីមន្ទីរពេទ្យខ្លះៗដែលមាននៅក្នុងប្រទេសថៃ
ហើយដែលជាមន្ទីរពេទ្យដែល បងប្អូនខ្មែរយើងនិយមចូលចិត្តទៅព្យាបាលនោះ ។
ម្យ៉ាងទៀតគឺដើម្បីភាពងាយស្រួលក្នុងការសម្រេចចិត្ត
ជ្រើសរើសថាតើមន្ទីរពេទ្យមួយណាដែលយើងត្រូវទៅ ព្យាបាល ។
មន្ទីរពេទ្យនៅក្នុងទីក្រុងបាងកក
មានទាំងមន្ទីរពេទ្យឯកជន
និងមន្ទីរពេទ្យរបស់រដ្ឋ ។ ហើយជាពិសេសមន្ទីរពេទ្យឯកជនតែម្តងកំពុងចាប់អារម្មណ៍ទីផ្សាររបស់ប្រទេស
កម្ពុជាយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ក្នុងនោះដែរដោយសារ តែយល់ដឹងពីបងប្អូនខ្មែរយើងផងដែរនោះ គួបផ្សំជាមួយគ្នានឹងការបើកទទួលយ៉ាងទូលាយសម្រាប់អ្នកជំងឺខ្មែរផងដែរ នៃមន្ទីរពេទ្យរបស់រដ្ឋជាច្រើននោះ ធ្វើឱ្យមានការចាប់អារម្មណ៍ងាកមករកការព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋជាច្រើនក្នុងរយៈ

ពេលចុងក្រោយនេះ
។
ក្នុងនោះ
មន្ទីរពេទ្យដែលល្បីៗ ក្នុងទីក្រុងបាងកក មានដូចជា ៖
1.
មន្ទីរពេទ្យរដ្ឋ
មានដូចជា
១.
មន្ទីរពេទ្យស៊ិរិរ៉ាត
២.
មន្ទីរពេទ្យរ៉ាម៉ាធិបឌី
៣.
មន្ទីរពេទ្យជុឡាឡុងកន
៤.
មន្ទីរពេទ្យប្រាក់មង្កុដក្លៅ (ដែលជាមន្ទីរពេទ្យទាហាន)
៥.
មន្ទីរពេទ្យរ៉ាតវិថី
មន្ទីរពេទ្យទាំងនេះ
ដែលមានប្រជាជនមកទទួលការព្យាបាលច្រើនជាងគេ ។
ក្រៅពីនេះនៅមានមន្ទីរពេទ្យឯកជនដែលល្បីៗមានដូចជា ៖
2. មន្ទីរពេទ្យឯកជន
១.
មន្ទីរពេទ្យបំរុងរ៉ាដ
២.
មន្ទីរពេទ្យបាងកក
៣.
ក្រុមមន្ទីរពេទ្យសមិតតិវេជ្ជ
៤.
ក្រុមមន្ទីរពេទ្យផ្យាថៃ ( មានមន្ទីរពេទ្យផ្យាថៃ ១ , ២ , ៣ ជាដើម )
៥. ក្រៅពីនេះនៅមានមន្ទីរពេទ្យឯកជនជាច្រើនទៀត
បាទ ។
មន្ទីរពេទ្យភាគច្រើនជាមន្ទីរពេទ្យទូទៅ
គឺមានពហុឯកទេស ក្នុងការព្យាបាល
អ្នកជំងឺ ។ យើងនឹងបង្ហាញពីពត៌មានលំអិតបន្ថែមទៅលើមន្ទីរពេទ្យនីមួយៗជាថ្មីម្តង
ទៀត នៅពេលក្រោយ ។
អ្នកជំងឺ ។ យើងនឹងបង្ហាញពីពត៌មានលំអិតបន្ថែមទៅលើមន្ទីរពេទ្យនីមួយៗជាថ្មីម្តង
ទៀត នៅពេលក្រោយ ។
No comments:
Post a Comment