Showing posts with label ជក់បារី. Show all posts
Showing posts with label ជក់បារី. Show all posts

Thursday, January 9, 2020

ការការពារ ការកើតជម្ងឺសរសៃឈាមខួរក្បាល សម្រាប់អ្នកដែលមិនធ្លាប់កើត

ការការពារ ការកើតជម្ងឺសរសៃឈាមខួរក្បាល
សម្រាប់អ្នកដែលមិនធ្លាប់កើត

        ជាការពិតណាស់ ការការពារពីជម្ងឺសរសៃឈាមខួរក្បាល តែងតែ
ប្រសើរជាង ការបណ្តោយឱ្យកើតការស្ទះសរសៃឈាមក្នុងខួរក្បាល ឬបណ្តោយ
ឱ្យសរសៃឈាមខួរក្បាលបែកធ្លាយ ។ ហើយវាមានផលជាវិជ្ជមាន ក្នុងការអនុវត្តន៍ មនុស្សទូទៅខ្លាចខ្លាំងណាស់ចំពោះការពិការភាព ការស្លាប់មួយចំហៀងខ្លួន ។ ក៏ប៉ុន្តែមិនដឹងវិធីការពារយ៉ាងណា ចាំតែព្រួយបារម្ភ មានអ្នកខ្លះដឹងតែពីរបៀបវិធីការពារ មិនដឹងពិវិធីអនុវត្តន៍ វាជារឿងគួរអោយសោកស្តាយខ្លាំងណាស់ ។
        គោលការណ៍ការការពារសំខាន់គឺ ការស្វែងយល់ពីខ្លួនឯងថាមានកត្តាហានិភ័យ
អ្វីខ្លះ ប្រសិនបើមានត្រូវគ្រប់គ្រងឱ្យមានតុល្យភាព មិនគួរឱ្យមានច្រើនហួសកំរិត ។  ប្រសិនបើមិនមាន គួរជៀសវាង ឬ ប្រតិបត្តិខ្លួនឱ្យផុតពីកត្តាហានិភ័យទាំងនោះ ហើយអាចអនុវត្តន៍បានដូចតទៅនេះ ៖
       . សម្ពាធឈាមខ្ពស់ មនុស្សធម្មតាគួរវាស់សម្ពាធឈាមគ្រប់ ៦ ខែ
កំរិតធម្មតាមិនគួរលើស ១៣០/៨៥ មម. ប៉ារ៉ត ។ ប្រសិនបើមិនទាន់មានជម្ងឺសរសៃឈាមខួរក្បាល គួររក្សាទម្ងន់មិនឱ្យលើសច្រើន កុំទទួលទានអាហារមានជាតិប្រៃពេក ហើយគួរហាត់ប្រាណឱ្យបានទៀងទាត់ ។ ប្រសិនបើមាន
ជម្ងឺសរសៃឈាមខួរក្បាលរួចហើយនោះ គួរប្រតិបត្តិខ្លួនឱ្យដូចកាលពីមិន
ទានមាន  ហើយទទួលទានថ្នាំបញ្ចុះឈាម ដើម្បីគ្រប់គ្រងសម្ពាធឈាមឱ្យទាបជាង           ១៤០​/ ៩០ មម. ប៉ារ៉ត ។
        . ទឹកនោមផ្អែម មនុស្សធម្មតាត្រួតពិនិត្យជាតិស្ករ ក្នុងឈាមរៀង
រាល់ ១ ឆ្នាំ ម្តង កំរិតជាតិស្ករក្នុងឈាមធម្មតាមិនលើសពី១២៦ មក/ឌល ។ ប្រសិនបើនៅមិនទាន់កើតជម្ងឺ សរសៃឈាមខួរក្បាល គួររក្សាទម្ងន់មិនឲ្យលើស              ច្រើនមិនគួរទទួលទានអាហារដែលមានជាតិផ្អែមខ្លាំង ហើយហាត់ប្រាណឲ្យបាន
 ទៀងទាត់ ។
ប្រសិនបើមានជម្ងឺខួរក្បាលរួចហើយនោះ គួរប្រតិបត្តិខ្លួនឱ្យដូចកាល
ពីមិនទានមានជម្ងឺនេះ ហើយទទួលទានថ្នាំឬចាក់ថ្នាំបញ្ចុះជាតិស្ក ដើម្បីគ្រប់គ្រង
កំរិតជាតិស្កមធ្យម( HbA1C) ទាបជាង ​ %
        . ខ្លាញ់ក្នុងឈាមខ្ពស់ មនុស្សធម្មតាគួរត្រួតពិនិត្យជាតិខ្លាញ់ក្នុងឈាម
រៀងរាល់
ឆ្នាំ ម្តង កំរិតធម្មតានៃកូឡេស្តេរ៉ុល មិនគួរលើស ២០០មក/ឌល ប្រសិនបើនៅមិនទាន់កើតជម្ងឺសរសៃឈាមក្នុងខួរក្បាល គួរជៀសវាងការទទួល
ទានអាហារដែលមានជាតិខ្លាញ់ច្រើន ដូចជា អាហារបំពង អាហារឆាខ្លាញ់ អាហារ​     មានជាតិខ្ទិះ គ្រឿងក្នុងនិងស្បែកសត្វ និងគួរហាត់ប្រាណឱ្យបានទៀងទាត់ ប្រសិនបើមានជម្ងឺខួរក្បាលហើយនោះគួរប្រតិបត្តិខ្លួនឱ្យដូចកាលពីមិនទាន់មាន ហើយទទួលទានថ្នាំ បញ្ចុះខ្លាញ់ ក្រុមថ្នាំប្រភេទ ស្តេទិន (Statin)
        . បារី  អ្នកដែលមិនធ្លាប់ជក់បារី ក៏មិនគួរជក់ អ្នកដែលចេះជក់បារី គួរបញ្ឈប់ គួរឈប់ជាបន្ទន់ ការឈប់បន្តិចម្តងៗ ច្រើនតែត្រឡប់មកជក់វិញ អ្នកដែល​ឈប់ជក់បារីបាន ឆ្នាំ ឱកាសហានិភ័យ ធ្លាក់ចុះ ៥០ % ហើយប្រសិនបើឈប់      
បាន
ឆ្នាំ ឱកាសដែលកើតជម្ងឺនេះស្មើ និងអ្នកដែលមិនបានជក់បារី
        . ជម្ងឺបេះដូងលោតខុសប្រក្រតី ត្រួតឃើញដោយវេជ្ជបណ្ឌិតតែប៉ុណ្ណោះ ជាដំបូងអាចដឹងបានដោយការចាប់ចង្វាក់ជីពចរ ថា ចង្វាក់បេះដូងដើរមិនទៀង
ទាត់
បញ្ជាក់បន្ថែមបានដោយការត្រួតចង្វាក់បេះដូង ប្រសិនបើមានភាវៈ
នេះរួមជាមួយអាយុលើសពី ៧៥ ឆ្នាំ  មានសម្ពាធឈាមខ្ពស់ បេះដូងមិនដំណើរការ ទឹកនោមផ្អែម គួរទទួលទានថ្នាំរំលាយឈាម ដើម្បីការពារមិនឱ្យឈាមកកនៅបេះដូង
        . ស្រា ភេសជ្ជៈដែលមានជាតិអាល់កុល  ការទទួលទានស្រា ជាកត្តា
ហានិភ័យ នៃការធ្លាយសរសៃឈាមក្នុងខួរក្បាល ដូច្នេះគួរបញ្ឈប់ និងឈប់ការ
ទទួលទានស្រា
        . កត្តាផ្សេងៗ ការគ្រប់គ្រងទម្ងន់ ការហាត់ប្រាណទៀងទាត់ យ៉ាងហោចណាស់កន្លះម៉ោង ក្នុងមួយថ្ងៃ ហើយ ថ្ងៃ ក្នុងមួយសប្តាហ៍ នឹងជួយបន្ថយឱកាសហានិភ័យនៃការកើតជម្ងឺនេះបាន មិនគួរនៅតែអង្គុយ                 ដេកៗ នោះទេ



សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២