ជាតិស្ករក្នុងឈាមឡើងលើសកម្រិតធម្មតា
Hyperglycemia
រោគសញ្ញាដែលជួបប្រទះញឹកញាប់
- ស្រេចទឹកញឹកញាប់ នោមញឹកនិងច្រើនខុសប្រក្រតី
ជាពិសេសពេលយប់ ។
- ហត់នឿយ ឆាប់ហត់ ស្រកទម្ងន់
- ភ្នែកស្រវាំង
- សោកសៅ ជួនកាលអាចបាត់បង់ស្មារតី ឬអាចមានញាក់នៅកន្លែងខ្លះ ។
តើជួយខ្លួនឯងដោយរបៀបណា ?.... ពេលជាតិស្ករឡើងខ្ពស់
- ទទួលទានទឹកឱ្យបានច្រើន
- បើមានប្រដាប់ជោះឈាមនៅនឹងចុងដៃនៅផ្ទះ
គួរជោះឈាមឆែកកម្រិតជាតិស្ករថាខ្ពស់ប៉ុណ្ណា ។
- បើមិនប្រាកដក្នុងចិត្តនោះទេមិនគួរផ្លាស់ប្តូរថ្នាំដោយខ្លួនឯង
ទោះបីជាថ្នាំចាក់ឬថ្នាំលេប គួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាមុនសិន
។
- ប្រសិនបើមានរោគសញ្ញាខ្លាំងជាងនេះ
គួរមកមន្ទីរពេទ្យដើម្បីទទួលការព្យាបាលបានទាន់ពេល។
ប្រការគួរអនុវត្តិពេលកម្រិតជាតិស្ករខ្ពស់ជាងធម្មតា
១. គ្រប់គ្រងអាហារនិងហាត់ប្រាណឱ្យបានទៀងទាត់
ញ៉ាំថ្នាំ និងថាក់ថ្នាំ
តាមវេជ្ជបញ្ជាយ៉ាងហ្មត់ចត់
២. ជោះឈាមមើលកម្រិតជាតិស្ករឱ្យបានទៀងទាត់
ជាពិសេសពេលមាន
ភាពខុសប្រក្រតី ហាមឈប់ចាក់អាំងសូលីន ឬឈប់ញ៉ាំថ្នាំដោយខ្លួនឯង ។
៣. មកជួបពេទ្យតាមការណាត់
ដើម្បីព្យាបាលឱ្យបានជាប់ជានិច្ច ។
សូមអរគុណ !!!