![]() |
បញ្ហាពិការខួរក្បាល....អាចព្យាបាលបាន !!! |
ជំងឺពិការខួរក្បាល ជាភាវៈខុសប្រក្រតីសម្រាប់អ្នកជំងឺកុមារ....ដែលអាចព្យាបាលបាន !!!
ខួរក្បាលពិការ (cerebral palsy) ដែលនិយមហៅថា CP ដែលជាប្រភេទរោគសញ្ញាកើតចេញពីការគ្រោះថ្នាក់រ៉ាំរ៉ៃក្នុងខួរក្បាលដែលនៅ
មិនបានមានការវិវឌ្ឍពេញទំហឹង បង្កឱ្យមានភាពខុសប្រក្រតី នៃការធ្វើចលនា ។
ដោយបច្ចុប្បន្ន ជួបប្រទះអ្នកជំងឺពិការខួរក្បាលកាន់តែច្រើនឡើង ដោយសារតែភាព ទាន់សម័យ និងសក្តានុពល ព្រមទាំងបច្ចេកវិទ្យា នៃការព្យាបាលកាន់តែទំនើបនោះ
បានធ្វើឱ្យទារកដែលកើតមុនកំណត់ ទម្ងន់តិច ដែលជាក្រុមដែលមានហានិភ័យ មានអត្រាការបាត់បង់ជីវិតធ្លាក់ចុះជាគំហុក ។
មូលហេតុនៃជំងឺពិការខួរក្បាល
ការគ្រោះថ្នាក់ខួរក្បាលអាចកើតឡើងក្នុងកំឡុងពេលមុនកូនកើត កំឡុងពេលកើត និងក្រោយពេលកូនកើត ។ ទោះជាយ៉ាងណាក៏ដោយ ១ ភាគ ៣ នៃកុមារដែលមាន
ជំងឺពិការខួរក្បាលនោះអាចមិនជួបប្រទះមូលហេតុដែលពិតប្រាកដ ។
១. ក្នុងកំឡុងពេលមុនកូនកើត
អាចកើតចេញពីភាពខុសប្រក្រតី នៃខួរក្បាលទារកក្នុងផ្ទៃ ការឆ្លងមេរោគក្នុងកំឡុងពេលមានផ្ទៃពោះ ដូចជា កញ្ច្រិល ឬវីរុសផ្សេងៗ ឬមានមេរោគជ្រៀតជ្រេកផ្សេងៗ មានបញ្ហាប្រព័ន្ធសរសៃឈាម បញ្ហា
មេតាប៊ូលិក ឬមាតាទទួលសារធាតុពុលផ្សេងៗ ជាដើម ។
២. ក្នុងកំឡុងពេលសម្រាលកូន
អាចកើតចេញពីការពិបាកសម្រាលកូន សុករុំក មានចេញឈាម កង្វះ
អ៊ុកស៊ីសែន សម្រាលមុនកំណត់ កង្វះទម្ងន់ ឆ្លងមេរោគ ខ្លួនឡើងលឿង
ជាតិស្កចុះ ខួរក្បាលទទួលគ្រោះថ្នាក់ ឬមានឈាមចេញក្នុងខួរក្បាលក្នុង
ខណៈពេលកើត ជាដើម ។
អ៊ុកស៊ីសែន សម្រាលមុនកំណត់ កង្វះទម្ងន់ ឆ្លងមេរោគ ខ្លួនឡើងលឿង
ជាតិស្កចុះ ខួរក្បាលទទួលគ្រោះថ្នាក់ ឬមានឈាមចេញក្នុងខួរក្បាលក្នុង
ខណៈពេលកើត ជាដើម ។
៣. ក្រោយពេលសម្រាលកូន
- មានការរីកលួតលាស់យឺត
- មានការស្វិតសាច់ដុំជាពិសេសសាច់ដុំដៃជើង បង្កឱ្យមានការពិបាកចាប់
យកអីវ៉ាន់ ពិបាកដើរ អ្នកខ្លះប្រឹងខ្លាំងធ្វើឱ្យមានការឈឺចាប់ មានឆ្អឹងខុស
ប្រក្រតី អាចធ្វើឱ្យសន្លាក់ខុសប្រក្រតីបាន ។ - សាច់ដុំចុះខ្សោយ ធ្វើឱ្យមានការពិបាកឈរ ដើរ ឬអង្គុយបាន ។
- ការបឺត លេប ឬផឹកទឹកដោះ ធ្វើដោយមិនមានប្រសិទ្ធភាព ទំពារអាហារ
មិនបាន ហើយងាយឈ្លក់អាហារ ។ - ភាពខុសប្រក្រតីផ្សេងៗ មានដូចជា សតិបញ្ញាខុសប្រក្រតី សមត្ថភាពក្នុងការរៀនសូត្រទាបជាងធម្មតា បញ្ហាព្រឹត្តិកម្ម ឬអារម្មណ៍ ដូចជា បាក់ទឹកចិត្ត ឬមានអាការៈប្រកាច់ រួមផងដែរ ។
វិធីសាស្ត្រព្យាបាល
ការថែទាំការព្យាបាលកុមារដែលមានបញ្ហាពិការខួរក្បាល ចាំបាច់
ត្រូវមានការសហការពីកុមារ ក្រុមគ្រួសារ និងក្រុមគ្រូពេទ្យព្យាបាល ដោយមានការព្យាបាលដែលសមស្របតាំងពីទារក ដែលធ្វើឱ្យទារកមានការអភិវឌ្ឍកាន់តែប្រសើរជាងការព្យាបាលនៅពេលកុមារ
ធំឡើងហើយ ។ ការព្យាបាលនោះ គឺអាស្រ័យប្រភេទនៃជំងឺ និងការធ្ងន់ធ្ងរនៃ
ជំងឺ ផងដែរ ។
ធំឡើងហើយ ។ ការព្យាបាលនោះ គឺអាស្រ័យប្រភេទនៃជំងឺ និងការធ្ងន់ធ្ងរនៃ
ជំងឺ ផងដែរ ។
ការថែទាំការព្យាបាលអ្នកជំងឺកុមារដែលមានខួរក្បាលពិការនោះ ត្រូវមាន
ការរួមសហការពីក្រុមវិជ្ជាជីវៈ ដែលប្រកបដោយ វេជ្ជបណ្ឌិតផ្នែកកុមារ គ្រូពេទ្យផ្នែកការអភិវឌ្ឍ ការរីកលួតលាស់ គ្រូពេទ្យកុមារផ្នែកខួរក្បាល សល្យពេទ្យផ្នែកខួរក្បាល សល្យពេទ្យផ្នេកឆ្អឹងនិងសន្លាក់ ពេទ្យផ្នែកស្តា កាយនីតិសម្បទា ជាដើម ។
វិធីសាស្រ្តការព្យាបាលជារួមមានដូចជា ៖
- ការធ្វើចលនា ដែលធ្វើឱ្យមានការធ្វើចលនាដូចប្រក្រតី និងបង្កាភាវៈជ្រៀតជ្រេកដែលអាចកើតឡើងបាន ។
- ការធ្វើកាយសម្បទា ដើម្បីបន្ថែមការប្រើសាច់ដុំ ហ្វឹកការលេប បឺត ជំនាញការធ្វើកិច្ចកម្មប្រចាំថ្ងៃ ជាដើម ។
- ការព្យាបាលដោយថ្នាំ ដើម្បីកាត់បន្ថយអាការៈសាច់ដុំរឹង
- ការព្យាបាលដោយការវះកាត់
- ការព្យាបាលផ្សេងៗ ដូចជា ការកែខៃបញ្ហាភ្នែក និងការស្តាប់ ការព្យាបាល
ការប្រកាច់ និងការព្យាបាលដោយកត្តាផ្លូវចិត្តជាដើម ។
ដូច្នេះហើយ ប្រសិនបើមាតាបិតាមានទារកដែលមានភាពខុសប្រក្រតីខាងដើមនោះ
គួរប្រញាប់យកកូនរបស់លោកអ្នកមិនពិនិត្យឱ្យបានត្រឹមត្រូវ ដើម្បីទទួលបាន
ការវិនិច្ឆ័យដែលត្រឹមត្រូវ និងការព្យាបាលដែលសមស្របតទៅ ។
គួរប្រញាប់យកកូនរបស់លោកអ្នកមិនពិនិត្យឱ្យបានត្រឹមត្រូវ ដើម្បីទទួលបាន
ការវិនិច្ឆ័យដែលត្រឹមត្រូវ និងការព្យាបាលដែលសមស្របតទៅ ។
ប្រឹក្សាបញ្ហាសុខភាព
ឬការមកព្យាបាលបន្តនៅប្រទេសថៃ
អាចទាក់ទងបានតាមរយៈតេឡេក្រាម +66946259619
អ៊ីមែល rathaneou@gmail.com
សូមអរគុណមន្ទីរពេទ្យផ្យាថៃ ២