រោគសញ្ញា នៃជម្ងឺសរសៃឈាមខួរក្បាល
ខួរក្បាលមួយផ្នែកៗមានមុខងាររបស់វា
ប្រសិនបើខួរក្បាលផ្នែកណាក៏ដោយ
ខ្វះឈាមទៅផ្គត់ផ្គង់ ដោយសារការស្ទះសរសៃឈាម
ឬមានឈាមកកក្នុងខួរក្បាល
ហើយបង្កឳ្យខួរក្បាលផ្នែកនោះឈប់ដំណើរការបាន ធ្វើអោយមានរោគសញ្ញាតាមផ្នែកនៃខួរក្បាលដែលមានបញ្ហា ។ ខួរក្បាលមានផ្នែកផ្សេងៗដែលសំខាន់ ដូចតទៅនេះ ៖
ហើយបង្កឳ្យខួរក្បាលផ្នែកនោះឈប់ដំណើរការបាន ធ្វើអោយមានរោគសញ្ញាតាមផ្នែកនៃខួរក្បាលដែលមានបញ្ហា ។ ខួរក្បាលមានផ្នែកផ្សេងៗដែលសំខាន់ ដូចតទៅនេះ ៖
១. ខួរក្បាលធំ (cerebrum) នៅខាងលើបំផុតហើយមានទំហំធំបំផុត ចែក
ចេញជា ៥ ផ្នែក
ចេញជា ៥ ផ្នែក
១.១ ខួរក្បាលធំផ្នែកខាងមុខ (Frontal
lobe) មានតួនាទី
បញ្ជារអោយរាងកាយ
ធ្វើចលនា ។ ដោយខួរក្បាលខាងស្តាំបញ្ជារអោយរាងកាយផ្នែកខាងឆ្វេងធ្វើចលនា
ហើយខួរក្បាលខាងឆ្វេងបញ្ជារអោយរាងកាយផ្នែក ខាងស្តាំធ្វើចលនា ។
ប្រសិនបើ
ខួរក្បាលផ្នែកនេះ ឬសរសៃប្រសាទ ដែលបញ្ជារទៅរាងកាយខូចខាត ឬឈប់ធ្វើការ
។ អ្នកជម្ងឺនឹងមានអាការៈខ្សោយកំលាំងនៃដងខ្លួនម្ខាងទៀត រួមទាំងផ្ទៃមុខផ្នែកម្ខាងទៀត
វៀចផងដែរ
។ ប្រសិនបើមានអាការៈខ្លាំង កំរើកមិនបាន ដែលហៅថា ស្លាប់មួយ
ជំហៀងខ្លួន ។
ប្រសិនបើកំរើកបាន ឬលើកដៃជើងបានហៅថា ពិការ ។ ក្រៅពីនេះ មានផ្នែកដែលបញ្ជារអោយនិយាយ (Broca area) នៅខាងក្រោមនៃខួរក្បាល
មុខផ្នែកខាងឆ្វេង (ជាខួរក្បាលខាងដែលច្បាស់ហើយចំពោះមនុស្សច្រើន
តែនៅខាងឆ្វេង) ។ ប្រសិនបើខួរក្បាលផ្នែកនេះខូចទៅ អ្នកជម្ងឺនិយាយមិនបាន
ឬបើមិនខ្លាំង អ្នកជម្ងឺអាចនិយាយបានខ្លះ ហើយនិយាយតជាប្រយោគមិនបាន ។
តែនៅខាងឆ្វេង) ។ ប្រសិនបើខួរក្បាលផ្នែកនេះខូចទៅ អ្នកជម្ងឺនិយាយមិនបាន
ឬបើមិនខ្លាំង អ្នកជម្ងឺអាចនិយាយបានខ្លះ ហើយនិយាយតជាប្រយោគមិនបាន ។
១.២ ខួរក្បាលធំចំហៀង (parietal lobe) មានមុខងារ
ទទួលដឹង ការឈឺចាប់
ក្តៅ ត្រជាក់ ពីរាងកាយម្ខាងទៀត ប្រសិនបើមានការខុសប្រក្រតី រាងកាយនឹងស្ពឹក
ក្តៅ ត្រជាក់ ពីរាងកាយម្ខាងទៀត ប្រសិនបើមានការខុសប្រក្រតី រាងកាយនឹងស្ពឹក
ផ្នែកផ្ទុយគ្នា
នៃខួរក្បាលដែលមានបញ្ហា ។
១.៣ ក្លែបសៀតផ្កានៃខួរក្បាល (Temporal
lobe) មានមុខងារសំខាន់ចំពោះការចងចាំតែមានផ្នែកដែលសំខាន់មានមុខងារក្នុងការប្រែ
សំឡេងដែលបានលឺ
ចេញជាភាសា ហើយនៅខួរក្បាលផ្នែកច្បាស់ (នៅខាងឆ្វេង) ប្រសិនបើខួរក្បាលខាងនេះមានបញ្ហាទៅ អ្នកជម្ងឺ
មិនយល់ន័យសំឡេងដែលបានលឺ ទោះបីជាភាសាថៃដែលចេះរូចហើយក៏ដោយ។
ខួរក្បាលយើង
. ខ្សោយកំលាំងមួយចំហៀងខ្លួន
. ស្ពឹកមួយចំហៀងខ្លួន
. វង្វេងវង្វាន់
. ដើរបុក បើកឡានបុក ភ្នែកមើលមិនឃើញ
. វិលមុខ ក្រឡាប់ចាក់ ក្អូត ដើរមិនត្រង់ និយាយមិនច្បាស់
. រោគសញ្ញានៃ cerebrum
ស្រវាំង ខ្សោយកំលាំងដៃជើង
ស្ពឹកមុខនិងដៃជើងម្ខាងទៀត
. វង្វេងវង្វាន់ សួរផ្សេង ឆ្លើយផ្សេង
. និយាយមិនកើត នឹករកពាក្យមិនឃើញ
១.៤ ខួរធំផ្នែកខាងក្រោយ (Occipital
lobe) មានមុខងារសំខាន់គឺ ទទួលយករូបភាព
ដែលភ្នែកបញ្ជួនមក ។ ប្រសិនបើខួរក្បាល ផ្នែកនេះមានបញ្ហា
អ្នកជម្ងឺនឹងមើល
មិនឃើញភ្នែកម្ខាង ប្រសិនបើសាកល្បងដោយការបិទភ្នែក
ពេលដែលបើកភ្នែក
ព្រមគ្នាទាំងពីរខាង អ្នកជម្ងឺនឹងមើលមិនឃើញម្ខាងផ្ទុយនឹងខួរក្បាលដែលមានបញ្ហា
។
១.៥ ខួរធំផ្នែកខាងក្នុង (Insular
lobe) មានមុខងារគ្រប់គ្រង ប្រសាទស្វយ័ត មិនសំខាន់
ចំពោះជម្ងឺសរសៃឈាមខួរក្បាល
២. អាទែរខួរក្បាល (Brain
Stem) ជាផ្នែកនៃខួរក្បាល ដែលភ្នាសប្រសាទ ពីខួរក្បាលចុះមកឆ្អឹងកងខ្នង ហើយពីឆ្ងឹងកងខ្នងទៅខួរក្បាល ហើយគ្រប់គ្រងមុខងារ
នៃសរសៃប្រសាទចំនួន ១២ គូ ។ ក្រៅពីនេះ មានមុខងារជំនួយការលំនឹងខ្លួនជាមួយ
ខួរតូច ប្រសិនបើមានការខុសប្រក្រតី មានការខ្សោយកំលាំងដៃជើង ស្ពឹក មើលឃើញ
រូបភាពព្រិលៗ និយាយមិនច្បាស់ ដើរមិនត្រង់
ពិសាហើយស្លាក់ វិលមុខក្រឡាប់ចាក់ បើមានអាការៈខ្លាំងសន្លប់បាត់បង់ស្មារតី ។
៣.ខួរតូច (Cerebellum) ផ្នែកនៃខួរក្បាលដែលស្ថិតនៅខាងក្រោយក្បាល
មាននាទីសម្របសម្រូលផ្នែកផ្សេងៗនៃខួរក្បាលឳ្យមានមុខងាររួមគ្នា
ជាពិសេស
ផ្នែកដែលធ្វើចលនា ប្រសិនបើខួរក្បាលផ្នែកនេះមិនដំណើរការ
បណ្តាលឳ្យមានការ
វិលមុខក្រឡាប់ចាក់ ដើរមិនត្រង់ ទប់ខ្លួនមិនបាន និយាយមិនច្បាស់
ប៉ុន្តែមិនមាន
អាការៈខ្សោយកំលាំង ។
អ្នកជម្ងឺមានរោគសញ្ញាតែមួយឬច្រើនយ៉ាង រោគសញ្ញាលាយគ្នាក៏មាន
ដូចជា
អ្នកខ្លះមានរោគសញ្ញាខ្សោយកំលាំងតែម្យ៉ាង ស្ពឹកមួយចំហៀងខ្លួនតែម្យ៉ាង
អ្នកខ្លះ
មានអាការៈខ្សោយកំលាំងពាក់កណ្តាលខ្លួន ព្រមទាំងនិយាយមិនច្បាស់
ទទួលទាន
អាហារហើយអួល និងដើរទ្រេតទ្រោត ។
អ្នកជម្ងឺដែលមានអាការៈខ្លាំងតែងតែបណ្តាលមកពីសរសៃឈាមខ្នាតធំស្ទះ
ឬមានចេញនៅខួរក្បាលធំ (ធំជាងគ្រាប់ប៉េងប៉ង) អ្នកជម្ងឺដែលមានឈាមចេញ
តាមផ្ទៃខួរក្បាល
ច្រើនតែមានអាការៈឈឺក្បាលខ្លាំង ដោយមិនមានអាការៈ
ខ្យោយកំលាំងក៏មាន ហើយមិនមានរោគ
សញ្ញាអ្វីមកប្រាបជាមុននោះទេ ។
អ្វីដែលសំខាន់គឺ
អ្នកជម្ងឺគ្រប់គ្នាតែងមានរោគសញ្ញាកើតឡើងភ្លាមៗទាំងអស់ ។
Face Arm
Speech
វៀចមុខ ឬវៀចមាត់ ដៃមិនមានកំលាំង
និយាយមិនច្បាស់
Time
ទៅមន្ទីរពេទ្យភ្លាមៗ
រោគសញ្ញាសំខាន់
នៃជម្ងឺសរសៃឈាមខួរក្បាល
ដូចដែលបានពោលមកហើយ រោគសញ្ញានៃជម្ងឺសរសៃឈាមខួរក្បាលមាន
ច្រើនយ៉ាង ពិបាកក្នុងការកត់ចំណាំ សូមអោយសំគាល់អាការៈដែលសំខាន់ បីយ៉ាង គឺ
១. វៀចមុខ ឬវៀចមាត់ ( Face)
២. ខ្សោយដៃ (Arm)
៣. និយាយមិនច្បាស់ និយាយស្តីមិនដឹងខុសត្រូវ ឬនិយាយមិនចេញ (Speech)
→
រោគសញ្ញាទាំងនេះកើងឡើងភ្លាមៗ ។
→
កាលណាមានរោគសញ្ញាណាមួយហើយ ឬរោគសញ្ញាច្រើនរួមគ្នានៅមនុស្ស
តែមួយត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ (Time)
→ នាំព្យញ្ជនៈដំបូងនៃពាក្យភាសាអង់គ្លេសមករៀងគ្នា បានជាពាក្យមួយដែលចាំ
ស្រូល គឺ FAST
F A S T
សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២