Showing posts with label បង្ការជំងឺផ្តាសាយធំ. Show all posts
Showing posts with label បង្ការជំងឺផ្តាសាយធំ. Show all posts

Wednesday, April 8, 2020

វ៉ាកសាំងបង្ការជំងឺគ្រុនផ្តាសាយធំ ប្រភេទថ្មី ២០២០ (Southern strain)

វ៉ាកសាំងបង្ការជំងឺគ្រុនផ្តាសាយធំ ប្រភេទថ្មី ២០២០ (Southern strain)
 
                ជំងឺផ្តាសាយធំ អាចឆ្លងរាលដាលគ្រប់ពេល ជាពិសេសក្នុងរដូវភ្លៀង
ចាប់ពីខែ មិថុនា ដល់ខែតុលា និងរដូវរងារចាប់តាំងពីខែមករា ដល់ខែមីនា
ជារៀងរាល់ឆ្នាំ ។ តាមស្ថិតិរបស់គណៈកម្មការអភិវឌ្ឍការអង្កេតតាមដាន
ការឆ្លងមេរោគ(ប្រទេសថៃ) គឺចាប់តាំងពីថ្ងៃទី ០១ ខែមករា ២០១៩ ដល់ថ្ងៃទី
០១​ ខែតុលា ២០១៩ ឃើញថាចំនួនអ្នកជំងឺផ្តាសាយធំខ្ពស់រហូតដល់ទៅ ២៨៥,១៤២ នាក់ និងបាត់បង់ជីវិតចំនួន ២១ នាក់ ។ការចាក់វ៉ាក់សាំងបង្ការជំងឺ
ផ្តាសាយធំដើម្បីបង្កើតប្រព័ន្ធការពារ ជាវិធីសាស្ត្រមួយជួយកាត់បន្ថយភាពធ្ងន់ធ្ងរ និងបង្ការការឆ្លងរីករាលដាលនៃជំងឺផ្តាសាយធំក្នុងកំឡុងពេលដែលស្ថាន
ការណ៍នៃជំងឺកូវិដ ១៩ កំពុងតែរីករាលដាលនេះផងដែរ ។ 

ហេតុអ្វីយើងគួរចាក់វ៉ាក់សាំងផ្តាសាយធំរាល់ឆ្នាំ ?

ដោយសារតែការចាក់វ៉ាក់សាំងផ្តាសាយធំជាវិធីសាស្ត្របង្ការដែលល្អបំផុត
នាពេលបច្ចុប្បន្ននេះ ដែលជាប្រភេទវ៉ាក់សាំងផ្តាសាយធំ ៤ អម្បូរ គឺ អម្បូរ
មាន២ ប្រភេទ និងអម្បូរ B មាន ២ ប្រភេទ ដែលធ្វើឱ្យកាន់តែមានប្រសិទ្ធភាព
ក្នុងការបង្ការជំងឺបានយ៉ាងទូលំទូលាយឡើង ។ ប៉ុន្តែពីព្រោះតែមាន
ការផ្លាស់ប្តូរអម្បូរ វីរុសផ្តាសាយធំតាមរដូវកាលរាល់ឆ្នាំ ដើម្បីបង្ការឱ្យមាន
ប្រសិទ្ធភាពនោះ យើងគួរចាក់វ៉ាក់សាំងជារៀងរាល់ឆ្នាំ ជាពិសេសក្នុងកំឡុងពេល “មុនរដូវភ្លៀង” ដែលជាពេលវេលាដែលមានការឆ្លងរីករាលដាលច្រើនបំផុត ។

វ៉ាក់សាំងបង្ការផ្តាសាយធំអម្បូរថ្មី ២០២០​មានភាពខុសគ្នាពីមុនយ៉ាងណាខ្លះ ?

សម្រាប់វ៉ាក់សាំងបង្ការផ្តាសាយធំអម្បូរថ្មី ២០២០ មានការផ្លាស់ប្តូរ ២ នៃ ៤ អម្បូរ ចេញពីNorthern Strain មកជា Southern Strain វិញម្តង ដែលមានភាពខុសគ្នាដូចខាងក្រោម ៖

អម្បូរ 2019-2020   Northern
អម្បូរ 2020  Southern
វីរុសប្រភេទ A អម្បូរ  Brisbane (H1N1)
វីរុសប្រភេទ A អម្បូរ Brisbane (H1N1)
វីរុសប្រភេទ A អម្បូរ Kansas (H3N2)
វីរុសប្រភេទ A អម្បូរ Kansas (H3N2)
វីរុសប្រភេទ B អម្បូរ Colorado
វីរុសប្រភេទ B អម្បូរ Washington
វីរុសប្រភេទ B អម្បូរ Phuket
វីរុសប្រភេទ B អម្បូរ Phuket

រោគសញ្ញាជំងឺ “គ្រុនផ្តាសាយធំ” 

រោគសញ្ញាការឆ្លងវីរុសផ្តាសាយធំច្រើនតែធ្ងន់ធ្ងរជាងជំងឺផ្តាសាយធម្មតា ដោយមានកំដៅខ្ពស់ 38-40 អង្សាសេ  ឈឺក្បាល ឈឺតាមខ្លួនប្រាណ ជួនកាលមានក្តៅរងាររួមផងដែរ ព្រមទាំងមានអាការៈឈឺក ក្អក កណ្តាស 
ហៀរសំបោ មានស្លេស្ម៍ ។ 

នរណាខ្លះ......ដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំ ?

វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំ អាចត្រូវចាក់សម្រាប់កុមារដែលមានអាយុ ៦ ខែឡើងទៅរហូតដល់មនុស្សពេញវ័យ ជាពិសេសអ្នកដែលមានហានិភ័យឆ្លងមេរោគ
ខ្ពស់មានដូចជា៖ កុមារដែលមានអាយុតិចជាង ៥ ឆ្នាំ មនុស្សចាស់ដែលមានអាយុ
លើសពី ៦៥ ឆ្នាំ ឡើងទៅ ស្ត្រីមានគភ៌ អ្នកដែលមានបញ្ហាសុខភាពប្រចាំខ្លួនមាន
ដូចជា ជំងឺបេះដូង ជំងឺសួត រោគថ្លើម ជំងឺក្រលៀន ឬមានបញ្ហាខ្សោយប្រព័ន្ធការពារ
ជាដើម ។ បុគ្គលដែលត្រូវ “ហាម” ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំ មានដូចជា ទារកនិងកុមារដែលមានអាយុតិចជាង ៦ ខែ និងអ្នកដែលមានប្រវត្តិអាល់ឡ័រហ្ស៊ីទៅ
នឹងវ៉ាក់សាំងខ្លាំងខ្លា ឬអាល់ឡ័រហ្ស៊ីស៊ុត (ជាទូទៅអ្នកដែលមានអាល់ឡ័រហ្ស៊ី
ទៅនឹងស៊ុត អាចទទួលការចាក់វ៉ាក់សាំងបាន តែត្រូវពិគ្រោះជាមួយ
គ្រូពេទ្យជាមុនសិន) ។


សូមអរគុណមន្ទីរពេទ្យផ្យាថៃ ២