Showing posts with label ចាក់វ៉ាក់សាំងបង្ការ. Show all posts
Showing posts with label ចាក់វ៉ាក់សាំងបង្ការ. Show all posts

Thursday, April 23, 2020

ដើម្បីសុខភាពកូនរបស់លោកអ្នក ដោយវ៉ាក់សាំងបង្ការជំងឺ



ដើម្បីសុខភាពកូនរបស់លោកអ្នក
ដោយវ៉ាក់សាំងបង្ការជំងឺ
គ្រុនផ្តាសាយធំ ៤ អម្បូរ ២០២០
ជាពិសេសកុមារដែលមានអាយុចាប់តាំងពី ៦ ខែ-១៥ ឆ្នាំ ។
ការចាក់វ៉ាក់សាំងអាចកាត់បន្ថយបញ្ហាដូចជា ៖
- កាត់បន្ថយភាពធ្ងនធ្ងរនៃជំងឺ - កាត់បន្ថយការកើតជំងឺផ្តាសាយធំ
- កាត់បន្ថយការចំណាយពេលចូលទៅមន្ទីរពេទ្យ ក្នុងកំឡុងពេលដែលកើតជំងឺ COVID-19

#Vaccine #ចាក់វ៉ាក់សាំង #បង្ការជំងឺគ្រុនផ្តាសាយធំ

Wednesday, April 8, 2020

វ៉ាកសាំងបង្ការជំងឺគ្រុនផ្តាសាយធំ ប្រភេទថ្មី ២០២០ (Southern strain)

វ៉ាកសាំងបង្ការជំងឺគ្រុនផ្តាសាយធំ ប្រភេទថ្មី ២០២០ (Southern strain)
 
                ជំងឺផ្តាសាយធំ អាចឆ្លងរាលដាលគ្រប់ពេល ជាពិសេសក្នុងរដូវភ្លៀង
ចាប់ពីខែ មិថុនា ដល់ខែតុលា និងរដូវរងារចាប់តាំងពីខែមករា ដល់ខែមីនា
ជារៀងរាល់ឆ្នាំ ។ តាមស្ថិតិរបស់គណៈកម្មការអភិវឌ្ឍការអង្កេតតាមដាន
ការឆ្លងមេរោគ(ប្រទេសថៃ) គឺចាប់តាំងពីថ្ងៃទី ០១ ខែមករា ២០១៩ ដល់ថ្ងៃទី
០១​ ខែតុលា ២០១៩ ឃើញថាចំនួនអ្នកជំងឺផ្តាសាយធំខ្ពស់រហូតដល់ទៅ ២៨៥,១៤២ នាក់ និងបាត់បង់ជីវិតចំនួន ២១ នាក់ ។ការចាក់វ៉ាក់សាំងបង្ការជំងឺ
ផ្តាសាយធំដើម្បីបង្កើតប្រព័ន្ធការពារ ជាវិធីសាស្ត្រមួយជួយកាត់បន្ថយភាពធ្ងន់ធ្ងរ និងបង្ការការឆ្លងរីករាលដាលនៃជំងឺផ្តាសាយធំក្នុងកំឡុងពេលដែលស្ថាន
ការណ៍នៃជំងឺកូវិដ ១៩ កំពុងតែរីករាលដាលនេះផងដែរ ។ 

ហេតុអ្វីយើងគួរចាក់វ៉ាក់សាំងផ្តាសាយធំរាល់ឆ្នាំ ?

ដោយសារតែការចាក់វ៉ាក់សាំងផ្តាសាយធំជាវិធីសាស្ត្របង្ការដែលល្អបំផុត
នាពេលបច្ចុប្បន្ននេះ ដែលជាប្រភេទវ៉ាក់សាំងផ្តាសាយធំ ៤ អម្បូរ គឺ អម្បូរ
មាន២ ប្រភេទ និងអម្បូរ B មាន ២ ប្រភេទ ដែលធ្វើឱ្យកាន់តែមានប្រសិទ្ធភាព
ក្នុងការបង្ការជំងឺបានយ៉ាងទូលំទូលាយឡើង ។ ប៉ុន្តែពីព្រោះតែមាន
ការផ្លាស់ប្តូរអម្បូរ វីរុសផ្តាសាយធំតាមរដូវកាលរាល់ឆ្នាំ ដើម្បីបង្ការឱ្យមាន
ប្រសិទ្ធភាពនោះ យើងគួរចាក់វ៉ាក់សាំងជារៀងរាល់ឆ្នាំ ជាពិសេសក្នុងកំឡុងពេល “មុនរដូវភ្លៀង” ដែលជាពេលវេលាដែលមានការឆ្លងរីករាលដាលច្រើនបំផុត ។

វ៉ាក់សាំងបង្ការផ្តាសាយធំអម្បូរថ្មី ២០២០​មានភាពខុសគ្នាពីមុនយ៉ាងណាខ្លះ ?

សម្រាប់វ៉ាក់សាំងបង្ការផ្តាសាយធំអម្បូរថ្មី ២០២០ មានការផ្លាស់ប្តូរ ២ នៃ ៤ អម្បូរ ចេញពីNorthern Strain មកជា Southern Strain វិញម្តង ដែលមានភាពខុសគ្នាដូចខាងក្រោម ៖

អម្បូរ 2019-2020   Northern
អម្បូរ 2020  Southern
វីរុសប្រភេទ A អម្បូរ  Brisbane (H1N1)
វីរុសប្រភេទ A អម្បូរ Brisbane (H1N1)
វីរុសប្រភេទ A អម្បូរ Kansas (H3N2)
វីរុសប្រភេទ A អម្បូរ Kansas (H3N2)
វីរុសប្រភេទ B អម្បូរ Colorado
វីរុសប្រភេទ B អម្បូរ Washington
វីរុសប្រភេទ B អម្បូរ Phuket
វីរុសប្រភេទ B អម្បូរ Phuket

រោគសញ្ញាជំងឺ “គ្រុនផ្តាសាយធំ” 

រោគសញ្ញាការឆ្លងវីរុសផ្តាសាយធំច្រើនតែធ្ងន់ធ្ងរជាងជំងឺផ្តាសាយធម្មតា ដោយមានកំដៅខ្ពស់ 38-40 អង្សាសេ  ឈឺក្បាល ឈឺតាមខ្លួនប្រាណ ជួនកាលមានក្តៅរងាររួមផងដែរ ព្រមទាំងមានអាការៈឈឺក ក្អក កណ្តាស 
ហៀរសំបោ មានស្លេស្ម៍ ។ 

នរណាខ្លះ......ដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំ ?

វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំ អាចត្រូវចាក់សម្រាប់កុមារដែលមានអាយុ ៦ ខែឡើងទៅរហូតដល់មនុស្សពេញវ័យ ជាពិសេសអ្នកដែលមានហានិភ័យឆ្លងមេរោគ
ខ្ពស់មានដូចជា៖ កុមារដែលមានអាយុតិចជាង ៥ ឆ្នាំ មនុស្សចាស់ដែលមានអាយុ
លើសពី ៦៥ ឆ្នាំ ឡើងទៅ ស្ត្រីមានគភ៌ អ្នកដែលមានបញ្ហាសុខភាពប្រចាំខ្លួនមាន
ដូចជា ជំងឺបេះដូង ជំងឺសួត រោគថ្លើម ជំងឺក្រលៀន ឬមានបញ្ហាខ្សោយប្រព័ន្ធការពារ
ជាដើម ។ បុគ្គលដែលត្រូវ “ហាម” ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំ មានដូចជា ទារកនិងកុមារដែលមានអាយុតិចជាង ៦ ខែ និងអ្នកដែលមានប្រវត្តិអាល់ឡ័រហ្ស៊ីទៅ
នឹងវ៉ាក់សាំងខ្លាំងខ្លា ឬអាល់ឡ័រហ្ស៊ីស៊ុត (ជាទូទៅអ្នកដែលមានអាល់ឡ័រហ្ស៊ី
ទៅនឹងស៊ុត អាចទទួលការចាក់វ៉ាក់សាំងបាន តែត្រូវពិគ្រោះជាមួយ
គ្រូពេទ្យជាមុនសិន) ។


សូមអរគុណមន្ទីរពេទ្យផ្យាថៃ ២