កម្រិតជាតិស្ករក្នុងឈាមទាប Hypoglycemia
រោគសញ្ញាដែលជួបប្រទះញឹកញាប់
⃗ មានញើសចេញច្រើន ត្រជាក់ខ្លួន ញ័រដើមទ្រូង បេះដូងដើរញាប់និងលឿន
⃗ ឃ្លានខ្លាំង ញ័រដៃ អារម្មណ៍ឆាប់មួរម៉ៅ
⃗ ឈឺក្បាល ងងិតមុខ ភ្នែកស្រវាំង បើអាការៈខ្លាំងអាចបាត់បង់ស្មារតី ឬប្រកាច់
⃗ បើកើតពេលយប់ អាចមានអាការៈឈឺក្បាល ធីងធោង មានញើសពេលគេងលក់
សុបិន្តអាក្រក់ នៅពេលភ្ញាក់មកអាចសង្កេតឃើញថាមានភួយសើមដោយញើស។

មូលហេតុ
⃗ ទទួលទានអាហារបានតិចជាងធម្មតា ដែលបណ្តាលដោយមូលហេតុ
ច្រើនយ៉ាង ដូចជា ក្អួត ចង្អោរ ទទួលទានអាហារមិនទៀងពេល ។
⃗ ចាក់ថ្នាំអាំងសូលីនច្រើនហួសកម្រិត
⃗ ទទួលទានថ្នាំបញ្ចុះជាតិស្ករច្រើនពេក ឬទទួលទានថ្នាំហើយមិនញ៉ាំបាយ
ឬហួសម៉ោងបាយយូរពេក ។
⃗ ហាត់ប្រាណហួសកម្រិត ឬធ្វើការធ្ងន់ជាងប្រក្រតី
⃗ មានជំងឺណាមួយ ដែលធ្វើឱ្យទទួលទានអាហារបានតិចជាងធម្មតា ។
⃗ ទទួលទានស្រា ដោយមិនបានទទួលទានបាយ ។

ប្រការគួរអនុវត្តិ
១. គួរពិនិត្យជាតិស្ករក្នុងឈាម
២. បើអាការៈមិនច្រើន ហើយកើតពេលមុនអាហារគួរប្រញាប់ញ៉ាំអាហារភ្លាមៗ
ឬគួរប្រញាប់ទទួល ទានអាហារសម្រន់ដូចជា ៖ នំបុ័ង ទឹកដោះគោ ផ្លែឈើ ជាដើម ។
៣. បើមានអាការៈខ្លាំង ប៉ុន្តែនៅដឹងខ្លួន គួរញ៉ាំទឹកផ្អែមៗ ១/២-១ កែវ អាការៈនឹងប្រសើរ
ឡើង ក្នុងកំឡុងពេល ៥-១០នាទី រួចហើយគួរប្រញាប់ទទួលទានអាហារប្រភេទម្សៅ ។
ប៉ុន្តែប្រសិនបើ សង្កេតអាការៈខ្លួនឯងហើយនៅមិនប្រសើរឡើង អាចញ៉ាំទឹកផ្អែមមួយកែវថែំទៀត ។
៤. បើអាការធ្ងន់ធ្ងររហូតដល់បាត់បង់ស្មារតី មិនដឹងខ្លួន ហាម ឱ្យកូនបី ឬញ៉ាំទឹកផ្អែម ព្រោះអាចធ្វើ
ឱ្យឈ្លក់ គួរប្រញាប់មកមន្ទីរពេទ្យ ឬគ្លីនិកដែលនៅជិតបំផុត ហើយប្រាប់ពេទ្យ
ថាកើតជំងឺទឹកនោមផ្អែម ។

សូមអរគុណ !!!