Showing posts with label កើតកូន. Show all posts
Showing posts with label កើតកូន. Show all posts

Wednesday, February 26, 2020

រោគសញ្ញាសំរាប់ស្រ្តីមានផ្ទៃពោះ

រោគសញ្ញាសំរាប់ស្រ្តីមានផ្ទៃពោះ

ស្ត្រីជាម្តាយ​គ្រប់រូប​គួរតែយក​ចិត្តទុកដាក់ថែទាំរាងកាយកំឡុងពេលមានផ្ទៃពោះ​ដើម្បីធានាសុវត្ថិភាព​របស់ទារក​

នៅពេលដែលមានផ្ទៃពោះ​ ជាការ​ល្អបំផុត អ្នកគួរទៅជួបវេជ្ជបណ្ឌិត ដើម្បីទទួលការថែទាំ​មុនសម្រាលកូន​។ អ្នកនឹងចាប់ផ្តើម​យកចិត្តទុកដាក់​អោយបានដិតដល់ទៅនឹង​រាងកាយ
របស់អ្នក​ដើម្បីជៀសវាងបញ្ហា​ដែលអាច​កើតមានឡើង​ ។ ពិតប្រាកដណាស់ អ្នកគួរយល់
ដឹងអំពី​រោគសញ្ញានីមួយៗដែលអាចកើតឡើង។ ប្រសិនបើមានបញ្ហាណាមួយកើតឡើង អ្នកគួរទទួលបាន​ការព្យាបាល​ជាបន្ទាន់​។ បញ្ហាទាំងនេះមានដូចជា៖
 
១. ហូរឈាម​ បន្តិច​បន្តិច​នៅពេល​មានផ្ទៃពោះដំបូង​គឺ​ជារោគសញ្ញាធម្មតា​ដែលបង្ហាញ
ថា
​ ​ អំប្រ៊ីយ៉ុង​កំពុងបង្កើតនៅក្នុងស្បូន​ ។ ប៉ុន្តែប្រសិនបើ​អ្នកហូរឈាម​ខ្លាំង​ ​ឈឺពោះ​ធ្ងន់
ធ្ងរ
និង​ការឈឺចាប់​នោះ វា​អាចជា​រោគសញ្ញានៃ​ការមានគភ៌ក្រៅស្បូន ។​ការមានគភ៌ក្រៅ
ស្បូន​ គឺនៅពេលដែល​មេជីវិតញីកកំណើតនៅកន្លែងផ្សេងទៀត​ក្រៅពីស្បូន។ ដូច្នេះ
វាគម្រាម​គំហែង​ដល់​អាយុជីវិត​របស់ម្តាយ​បាន​ ។ បញ្ហាផ្សេងទៀតដែលអាចសង្កេត
ឃើញក្រៅពីការហូរឈាមធ្ងន់​ធ្ងរ គឺ ការ​រលូតកូន​ ​។ ការហូរឈាម​ណាមួយដែល​កើត
ឡើង​នៅក្នុងកំឡុងពេល​មានផ្ទៃពោះ​ តម្រូវឱ្យមាន​ការពិចារណា​និងការ​ពិគ្រោះយោបល់​ពីវេជ្ជបណ្ឌិតដែលមានឯកទេសពិតប្រាកដ ។

២. ការចង្អោរ​និងក្អួត​ធ្ងន់ធ្ងរ​   ការចង្អោរ​មួយចំនួន​កំឡុងពេលមានផ្ទៃពោះ​គឺជា រោគ
សញ្ញាធម្មតា​លើកលែងតែ​វាកើតឡើងរហូតដល់​អ្នកមិនអាច​បរិភោគឬទទួលទានអ្វី​បានឡើយ។  អ្នកត្រូវទៅជួបវេជ្ជបណ្ឌិតដើម្បីជៀសវាងការ​ខ្សោះជាតិទឹក​ដែលជា
ហេតុធ្វើអោយ​ប៉ះពាល់ដល់​ទារក​របស់អ្នកបាន ។

៣. ចលនា​របស់ទារក​អាចចុះខ្សោយ ឬ​ ពុំមានចលនាសោះ ។  ទារក​ចាប់ផ្តើម​ធ្វើ
ចលនាក្នុងចន្លោះពី 17 ទៅ 18 សប្តាហ៍​ ។ ចលនា​ ឬ ស្នូរទះ កាន់តែខ្លាំងឡើងៗ
នៅពេលយប់ ​​​។   វាគឺជា​ការលំបាក​ណាស់​ក្នុងការប្រាប់​ថាតើ​ទារក​របស់អ្នកមាន
ចលនាតិច ឬច្រើន ។ ជាទូទៅ​ វាអាស្រ័យទៅលើម្តាយជាអ្នកកំណត់ចលនារបស់
ទារក ប្រសិនបើលឺស្នូរទះដប់ដង ក្នុងកំឡុងពេលពីរម៉ោងអ្នកគួរទៅជូបពេទ្យជំនាញ
ជាបន្ទាន់ ។
 
៤. ​ការមានជម្ងឺផ្សេងៗ នៅដើម​ត្រីមាស​ទីបី​   ប្រសិនបើអ្នកមានផ្ទៃពោះនៅក្នុង​ត្រីមាស​ទីបី​ហើយមានជម្ងឺផ្សេងៗ ដែលបង្ក​អោយមានអាំងតង់ស៊ីតេកើនឡើង នេះវាអាចជា​សញ្ញានៃ​ការកើតកូនមិនគ្រប់ខែ ។​

៥. ការ​ឈឺក្បាល​ជាប់​ធ្ងន់ធ្ងរ​ ឈឺពោះ​ ស្រវាំងភ្នែក និងហើម​ក្នុងអំឡុងពេល​ត្រីមាស​ 
ទីបី​ ។  រោគសញ្ញា​ទាំងអស់នេះ ​អាចបញ្ជាក់​ថាអ្នក​អាចមានសម្ពាធឈាមឡើងខ្ពស់ ​ 
វាជា​ផលវិបាក​នៃការមានផ្ទៃពោះ​ ដោយ​សម្ពាធឈាមខ្ពស់​និងប្រូតេអ៊ីនច្រើននៅក្នុង​ទឹកនោមជាធម្មតា​វាកើតឡើង​ ​ប្រហែល 20 សប្តាហ៍នៃការមានផ្ទៃពោះ ។​ ​អ្វីដែល
សំខាន់​នេះគឺជា​ការត្រួតពិនិត្យ​សម្ពាធឈាម​ ប្រសិនបើវា​ឡើង​ខ្ពស់ជាង​ធម្មតា គួរប្រញាប់រកការព្យាបាលពីវេជ្ជបណ្ឌិតឯកទេស ។

៦. មានរោគសញ្ញា​ជំងឺគ្រុនផ្តាសាយ​   ជាធម្មតា​ស្ត្រីមានផ្ទៃពោះ​ចាក់​វ៉ាក់សាំង​ជំងឺផ្តាសាយ​​ ។ ប៉ុន្តែប្រសិនបើ​អ្នកមានអាការៈក្តៅខ្លូន និងឈឺចាប់​ វាអាចបណ្តាលមកពី​ការឆ្លងមេរោគ​តម្រងនោម​​ ឬ​ជំងឺរលាកសួត (Listeria)​​   ។ បញ្ហាទាំងអស់នេះ​ត្រូវបានគេ​ចាត់ទុកថាជា​បញ្ហាធ្ងន់ធ្ងរ​ក្នុងអំឡុងពេល​មានផ្ទៃពោះ។

សម្រាប់ព័ត៌មានបន្ថែមអំពី​សេវាសុខាភិបាល​សូមទាក់ទង មន្ទីរពេទ្យ ផ្យាថៃ ២
Source: www.webmd.com

Wednesday, January 8, 2020

ការសង្កេតអាការៈទារកក្រោយពេលកើត



ការសង្កេតអាការៈទារកក្រោយពេលកើត

ការសង្កេតអាការៈទារកក្រោយពេលកើត
ទារកទើបកើត មានន័យថាទារកដែលមានអាយុ ៤ សប្តាហ៍ក្រោយពេលកើត ជាវ័យដែលមានភាវៈប្រក្រតី មិនសូវជួបប្រទះក្នុងវ័យផ្សេងទៀត ។ ភាវៈទាំង
នេះដែលធ្វើឱ្យ​មាតាបិតារបស់ទារកព្រួយបារម្ភបាន ហើយវាជាដំណាក់កាល
ដែលមានអត្រាការកើតរោគ និងអត្រាការបាត់បង់ជីវិតខ្ពស់ ដោយសារតែ
បរិយាកាសជុំវិញទារកមានការផ្លាស់ប្តូរ និងប្រព័ន្ធ​ការប្រឆាំងជាមួយនិង
មេរោគនៅមិនទាន់បាន ល្អ ទើបធ្វើឱ្យ​មានការឈឺចាប់ កាន់តែងាយស្រូល ។ ការថែទាំនិងការបង្ការរោគជ្រៀតជ្រែកផ្សេងៗ ទើបមានសារសំខាន់ដែលធ្វើ
ឱ្យទារកតូចៗមានសុខភាពល្អ ។ ជាដំបូងយើងមកសិក្សាអំពី  “លក្ខណៈទូទៅ
នៃទារកទើបនឹងកើត” ។
·       ទម្ងន់
ជាធម្មតាទារកទើបកើតមានទម្ងន់ជាមធ្យមប្រហែល ៣,000 ក្រាម (សម្រាប់ប្រទេសថៃ) ខ្លួនមាន​ប្រវែង​ប្រហែល ៥០ សង់ទីម៉ែត្រ លក្ខណៈរបស់ក្បាលគឺរាងធំបន្តិចបើប្រៀប ជាមួយនិងដងខ្លួន ហើយអាច​ធ្វើចលនាសាច់ដុំបានគ្រប់កន្លែង ។ ប្រសិនបើចាប់ឱ្យ​ដេក  ​​  ផ្កាប់ ក៏អាចបែរមុខទៅខាងណាមួយបាន ដោយ​មិនធ្វើឱ្យ​ការដកដង្ហើមលំបាកប្រសិនបើ មានសំឡេងខ្លាំង ឬបានទទួលការរង្គោះរង្កើ ទារកនឹង​មាន​អារម្មណ៍ភ្ញាក់ព្រមជាមួយ និងការលាដៃចេញ ហើយអោបដៃចូលគ្នាបន្ទាប់មកស្រែកយំសំឡេងខ្លាំង ។ ប្រតិកិរិយា
បែបនេះ ចាត់ទុកថាជារឿងប្រក្រតីតាមធម្មជាតិ ។ ផ្ទុយទៅវិញប្រសិន​បើ​ទារក​ដេក​ស្ងៀម   ឬ​ព្រងើយ​ បញ្ជាក់ថាអាចមានភាពខុសប្រក្រតីនៃខួរក្បាល ។
·       ខួរក្បាល
ជាធម្មតាមើលទៅច្រើនតែធំ នៅជុំវិញក្បាលមានប្រវែងប្រហែល ៣៥ សង់ទីម៉ែត្រ មាន សក់ពេញក្បាល នៅថ្ងៃដំបូងអាចមានលក្ខណៈវែង ដោយសារតែឆ្លងកាត់ការសម្រាល តាមទ្វារមាស នៅចំកណ្តាល​ក្បាលផ្នែកខាងមុខ ខាងលើថ្ងាស់ឡើងទៅ មានលក្ខណៈ ទន់ល្មើយៗ បួនជ្រុងហៅថា បង្ហើយក្បាល ទើបត្រូវប្រុងប្រយ័ត្នមិនឳ្យកើតមានអន្តរាយ ដែលអាចកើតមានឡើងត្រង់បរិវេណនេះបាន​ ដោយសារ​តែខាងក្នុងមានខួរក្បាលនិងមិន មានឆ្អឹងរឹងការពារ បង្ហើយក្បាលនេះ​និងបិទទៅវិ​ញ​នៅពេលដែល​ទារក​មាន​អាយុ ប្រហែលជា ១ ឆ្នាំ ៦ ខែ ។
·       ស្បែក
ជាធម្មតាច្រើនតែស្តើងរហូតអាចមើលឃើញសរសៃឈាមបាន មានពណ៌ក្រហម និងជ្កាឈូកចាស់  អាមមានរោមទន់ៗ នៅតាមបរិវេណស្មា និងខ្នងក៏បាន ។ នៅទារកខ្លះ ដែលមិនគ្រប់កំណត់ល្អអាចមាន រោមពេញខ្លួន ប្រហែល៣ ថ្ងៃក្រោយសម្រាលកូន ។ ទារកខ្លះ អាចមានភាវៈខ្លួនលឿងបាន ដោយ សង្កេតឃើញមានពណ៌លឿង បរិវេណប្រស្រីភ្នែកពណ៌ស ហើយសម្បុរពណ៌ដែលធ្លាប់មានពណ៌ក្រហម នៅពេលទើបកើត ប្តូរជាពណ៌ទឹកក្រូច ទារកដែលមានពណ៌លឿងគ្រប់គ្នា គួរពិគ្រោះយោបល់ជាមួយ ពេទ្យ ដើម្បីត្រួតពិនិត្យរកបញ្ហាដែលធ្វើឳ្យមានពណ៌លឿង ។
·       លាមក
ជាធម្មតាទារកបន្ទោរបង់លាមកក្នុងរយៈពេល ២៤ ម៉ោងក្រោយពេលកើត លាមកមានពណ៌ត្នោត លាយខ្មៅ ហៅថា អាចម៍ខ្មៅ (meconium) មិនមានក្លិន ។ បន្ទាប់មកនៅពេលដែលទារកបានទទួលដឹក ដោះម្តាយហើយ អាចម៍ខ្មៅចាប់ផ្តើមប្តូរជា ពណ៌ខ្មៅខៀវ ខៀងលឿង ហើយនៅទីបំផុតក៏លឿង ដែល ប្រើចំណាយពេលប្រហែល     ៤-៥ ថ្ងៃ ។ ជាប្រក្រតីទារកបន្ទោរបង់លាមកស្ទើររាល់លើក ដែលបៅដោះ ម្តាយទើបអាចបន្ទោរបង់  ៣-៦ ដងក្នុងមួយថ្ងៃក៏បាន ។
·       ផ្ចិត
នៅថ្ងៃដំបូង ផ្ចិតមានពណ៌សនិងមើលឃើញសរសៃឈាមខ្មៅស្ងួតនៅខាងក្នុង បន្ទាប់មកចាប់ផ្តើមប្តូរជា ពណ៌លឿង និងខ្មៅនៅទីបំផុត ។ ហើយនិងបាត់ទៅវិញ
នៅថ្ងៃទី
៧-១០ ក្រោយពេលសម្រាល ប៉ុន្តែអាច បាត់ទៅវិញមុនឬក្រោយនេះក៏មាន ពុំមានអន្តរាយនោះទេ ។
·       ការដកដង្ហើម
ទារកធម្មតាដកដង្ហើមដោយប្រើពោះជាសំខាន់គឺ មានការធ្វើចលនាពោះច្រើន
ជាងដើមទ្រូង ដកដង្ហើម ប្រហែល ៣០ -៤០ ដងក្នុងមួយនាទី ដែលច្រើនជាង
ទារកធំ
ប្រសិនបើមិនមានការក្អកហប ឬខ្លួនខៀវ ចាត់ទុកថាជារឿងប្រក្រតី ។
·       ដោះ
ទារកធម្មតាមិនថាប្រុសឬស្រីនោះទេ ប្រសិនបើគ្រប់កំណត់ហើយនឹងមានដោះ ដែលអាចស្ទាប់បាន ចំពោះអ្នកខ្លះអាចមានទឹកដោះ ២-៣ ដំណក់ហូរចេញមក
ក៏មាន
។ វាគឺជាការផ្លាស់ប្តូរតាមធម្មជាតិ មិនគួរទៅច្របាច់លេង ព្រោះអាចមាន
អន្តរាយ
ឬកើតការរលាកបាន ហើយវានឹ​ងបាត់ទៅ​វិញដោយ​ខ្លួន​ឯង។
 
·       ការមានចេញឈាមតាមទ្វារមាស

អាចជួបប្រទះបានចំពោះក្មេងស្រីដែលគ្រប់កំណត់ ដោយសារតែមាន
ការផ្លាស់ប្តូរក្រោយពេលសម្រាល នៃអ័រម៉ូនរបស់ម្តាយមកទារិកា នៅពេល
អាយុ
៣-៤ ថ្ងៃ អាចមានចេញឈាមបានតិចតួច មិនមានគ្រោះ ថ្នាក់ ឬត្រូវការ
ព្យាបាលអ្វីនោះទេ ។
 

សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២