Showing posts with label ខ្លួនឡើងពណ៌លឿង. Show all posts
Showing posts with label ខ្លួនឡើងពណ៌លឿង. Show all posts
Tuesday, December 24, 2019
Wednesday, December 18, 2019
ជំងឺដែលកើតចំពោះទារកទេីបកេីត
ទារកទើបកើតប្រៀបបីដូចជាកែវភ្នែកសម្រាប់មាតាបិតា
ដែលតែងតែចង់ចិញ្ចឹមបីបាច់ថ្នាក់ថ្នមកូនឱ្យបានល្អ
ប្រសើរឡើង ប្រាសចាករោគទាំងពួង ។
ប្រសើរឡើង ប្រាសចាករោគទាំងពួង ។
ជំងឺទារកទើបកើត
ជំងឺដែលតែងកើតមានចំពោះទារកទើបកើត
ដែលមាតាបិតា
គួរប្រុងប្រយ័ត្នយកចិត្តទុកដាក់មើលថែទាំឱ្យបានដិតដល់ ។
រឿងសុខភាពរបស់ទារកតូចដែលទើបកើត
គឺជាអ្វីដែលមាតាបិតាព្រួយ
បារម្ភបំផុត ជាពិសេសទៅ ទៀតនោះគឺមាតាបិតាដែលទើបមានកូនជាលើកដំបូង។
នៅពេលដែលជួបប្រទះអ្វីដែលខុសប្រក្រតី
កើតមានចំពោះកូនតូចនោះ
តែងព្រួយបារម្ភជាខ្លាំងដូច្នេះហើយ
យើងទើបរួបរួមជំងឺដែលតែងកើតមាន
ចំពោះកូនឱ្យបានស្គាល់ជាមុន ។
១. ផ្តាសាយ គឺជាភាវៈដែលមានកូនកំដៅខ្ពស់ជាង37.5
អង្សា
ប្រសិនបើទុកឱ្យមានកំដៅលើសពី 38.5
អង្សា ទារកអាចមានឱកាសប្រកាច់បាន ។
អ្វីដែលប្រសើរ នោះប្រសិនបើឃើញកូនមានអាការៈក្តៅខ្លួនខ្លាំង
គួរជួតខ្លួន ជួតមុខ
ក ដៃជើងវាអាចកាត់បន្ថយការ ក្តៅខ្លួនបានខ្លះ ។
២. ការរាករួសគឺនៅពេលណាដែលទារកតូចចាប់ផ្តើមបន្ទោរបង់
លើសពីបីដងក្នុងមួយថ្ងៃនោះ គួរសន្និដ្ឋានថា អាចមានអាការៈរាករួស
ដូច្នេះមិនគួរបណ្តោយ
កូនទុកយូរពេកអាចទៅជាខ្សោះជាតិទឹកបាន ។
៣. ទល់លាមកកូនយំខ្លាំង ង៉ង៉ែ ឬនៅពេលណាដែលសង្ស័យថា
មានខ្យល់ច្រើន
ក្នុងពោះ ឱ្យសាកស្បងបីកូនតូចមកផ្អឹបនិងដើមទ្រូង ដាក់ចង្កាលើស្មា
ហើយស្ទាប់ខ្នងតិច ដើម្បីឱ្យពោះវៀនមានចលនា ។
៤. ខ្លួនឡើងពណ៌លឿងច្រើនតែងបង្ហាញរោគសញ្ញានៅក្នុងកំឡុងពេល
3-4 ថ្ងៃ ក្រោយពីសម្រាលរួច ។
កើតចេញពីការបែកគ្រាប់ឈាមក្រហមក្រោយ
សម្រាល រួមជាមួយមុខងារថ្លើមទារកកើតដំបូងមិនសូវល្អ ។
ភាគច្រើនកើតចំពោះទារកដែលកើតមុនកំណត់
។
ដូច្នេះហើយគួរសង្កេតឱ្យបានល្អ បើទុកយូរពេក អាចកើតគ្រោះថ្នាក់បាន ។
សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ២
Subscribe to:
Posts (Atom)