Thursday, January 9, 2020

ការថែទាំវេជ្ជសាស្ត្រទូទៅ សម្រាប់អ្នកជម្ងឺសរសៃឈាម ខួរក្បាល (General care of stroke)

ការថែទាំវេជ្ជសាស្ត្រទូទៅ សម្រាប់អ្នកជម្ងឺសរសៃឈាម
ខួរក្បាល (General care of stroke)
      
       អ្នកជម្ងឺសរសៃឈាមខួរក្បាលប្រភេទផ្សេងៗ មានរោគសញ្ញា ការពិការភាព និងជម្ងឺជ្រាតជ្រែកប្រហាក់ប្រហែលគ្នា ។ ក្រៅពីនេះនៅមានភាវៈផ្សេងៗ ដែលជួប
ប្រទះរួមគ្នា ដូចជា លើសឈាម ទឹកនោមផ្អែម ភាវៈឧនាហារូបត្ថម្ភ​ ព្រមទាំងទម្ងន់
លើសខ្លាំង ឬតិចពេកជាដើម ។
        វិធីការព្យាបាលថែទាំអ្នកជម្ងឺសរសៃឈាមខួរក្បាល មានគោលការណ៍
ការព្យាបាលរួមគ្នា ដែលជាការសហការរវាងបុគ្គលិកសុខាភិបាលច្រើនសាខា ដូចជា វេជ្ជបណ្ឌិត ឳសថការី​ គិលានុបដ្ឋាយិកា បុគ្គលិកកាយនីតិសម្បទា បុគ្គលិកវិជ្ជាជីវៈ
សុខភាព អ្នកជំនាញខាងចំណីអាហារ ដោយមានគោលការណ៍សំខាន់ ដូច្នេះ គឺ
        . សម្ពាធឈាម វេជ្ជបណ្ឌិតនៅចាំមើលថែទាំមិនឱ្យ​មានសម្ពាធឈាមខ្ពស់ ឬ       ទាបពេក ។
        .​កំរិតជាតិស្កក្នុងឈាម វេជ្ជបណ្ឌិតចាំមើលថែទាំមិនឱ្យ​កំរិតជាតិស្កក្នុងឈាម
ខ្ពស់ ឬទាបពេក ដូចគ្នាដែរ ។
        . កំរិតជាតិរ៉ែក្នុងរាងកាយ មានការត្រួតពិនិត្យ ឱ្យ​ស្ថិតនៅក្នុងកំរិតធម្មតា ។
        ការឱ្យ​អាហារ អ្នកជម្ងឺដែលមិនមានបញ្ហាលេប អាចទទួលទានអាហារបានដោយខ្លួនឯង ប៉ុន្តែចំពោះអ្នកជម្ងឺដែលមានបញ្ហាអាចត្រូវដាក់បំពង់អាហារតាមច្រមុះ ចូលទៅ
ក្រពះអាហារ ដើម្បីទទួលជាតិអាហារ ទឹក និងថ្នាំ ។
        ការបញ្ចេញចោលនូវលាមកនិងទឹកនោម គិលានុបដ្ឋាយិកានៅចាំថែទាំ
 ឱ្យ​អ្នកជម្ងឺបានបន្ទោបង់យ៉ាងស្រួល ។
        ការប្រុងប្រយ័ត្នមិនឱ្យ​ដួល ចំពោះអ្នកជម្ងឺដែលអាចដើរបាន ប៉ុន្តែលំនឹង
ខ្លួនមិនល្អ ឬអ្នកជម្ងឺដែលមានបញ្ហាខូចសន្លាក់ ។ 
        ការការពារការសង្កត់លើរបួស ចំពើអ្នកជម្ងឺដែលដើរមិនបាន ការការពារ
ដែលល្អបំផុតគឺ ការផ្លាស់ប្តូរឥរិយាបថ គ្រប់ៗ ២ ម៉ោង ក្នុងឥរិយាបថ ដេកផ្អៀង
ឆ្វេង  ដេកផ្ងា និងដេកផ្អៀងស្តាំ ផ្លាស់ប្តូរគ្នាទៅវិញទៅមក ។
        ការការពារការឈឺស្មា ការជាប់ស្មា និងស្មាធ្លាក់ អ្នកកាយនីតិសម្បទា គិលានុបដ្ឋាយិកា ឬអ្នកថែទាំអ្នកជម្ងឺ ជួយលើដៃដែលពិការឱ្យ​មានចលនា
ញឹកញាប់ក្នុងមួយថ្ងៃៗ ហើយដាក់ក្រណាត់ ចងភ្ជាប់ជាមួយនិងស្មាពេលអង្គុយ ឬពេលឈរ ។
        ការធ្វើកាយនីតិសម្បទា ដោយវេជ្ជបណ្ឌិតវេជ្ជសាស្ត្រស្តាកាយនីតិសម្បទា
ទួទៅ ហើយអ្នកកាយនីតិសម្បទា ដែលបានដាក់គម្រោងផែនការរួចជាស្រេចដល់
អ្នកជម្ងឺ ជួយថែទាំឱ្យ​អ្នកជម្ងឺ​ឱ្យ​បានធ្វើចលនា ការពារការជាប់សន្លាក់ ហ្វឹកអង្គុយ
 ហ្វឹកឈរ ហ្វឹកលំនឹងខ្លួន និងការដើរ ។
        ១០. អ្នកវិជ្ជាជីវៈសុខភាព ដោយអ្នកវិជ្ជាជីវៈសុខភាពបំបាត់ ជួយថែទាំការ
លេប ការហ្វឹកការ ទទួលទានអាហារមិនឱ្យ​អួល ឈ្លក់ ការហ្វឹកការប្រើដៃនិងជើង និងការហ្វឹកផ្សេងៗជាច្រើនទៀត ដើម្បីឱ្យ​អ្នកជម្ងឺអាចជួយខ្លួនឯងបាន នឹងត្រឡប់ទៅប្រើប្រាស់ជីវិតក្នុងសង្គមបានតាមប្រក្រតី ។
        ១១អារម្មណ៍ ដោយមានការផ្តល់កំលាំងចិត្ត ការយកចិត្តទុកដាក់ពីសំណាក់​        បុគ្គលិក​ និងញាតិ មិត្ត ហើយអាចប្រើថ្នាំជំនួយចំពោះអ្នកជម្ងឺដែលមានអាការៈខ្លាំង ។



សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២

No comments:

Post a Comment