Wednesday, January 8, 2020

ការសង្កេតអាការៈទារកក្រោយពេលកើត



ការសង្កេតអាការៈទារកក្រោយពេលកើត

ការសង្កេតអាការៈទារកក្រោយពេលកើត
ទារកទើបកើត មានន័យថាទារកដែលមានអាយុ សប្តាហ៍ក្រោយពេលកើត ជាវ័យដែលមានភាវៈប្រក្រតី មិនសូវជួបប្រទះក្នុងវ័យផ្សេងទៀត ភាវៈទាំង
នេះដែលធ្វើឱ្យមាតាបិតារបស់ទារកព្រួយបារម្ភបាន ហើយវាជាដំណាក់កាល
ដែលមានអត្រាការកើតរោគ និងអត្រាការបាត់បង់ជីវិតខ្ពស់ ដោយសារតែ
បរិយាកាសជុំវិញទារកមានការផ្លាស់ប្តូរ និងប្រព័ន្ធការប្រឆាំងជាមួយនិង
មេរោគនៅមិនទាន់បាន ល្អ ទើបធ្វើឱ្យមានការឈឺចាប់ កាន់តែងាយស្រូល ការថែទាំនិងការបង្ការរោគជ្រៀតជ្រែកផ្សេងៗ ទើបមានសារសំខាន់ដែលធ្វើ
ឱ្យទារកតូចៗមានសុខភាពល្អ ជាដំបូងយើងមកសិក្សាអំពី  លក្ខណៈទូទៅ
នៃទារកទើបនឹងកើត
·       ទម្ងន់
ជាធម្មតាទារកទើបកើតមានទម្ងន់ជាមធ្យមប្រហែល ,000 ក្រាម (សម្រាប់ប្រទេសថៃ) ខ្លួនមានប្រវែងប្រហែល ៥០ សង់ទីម៉ែត្រ លក្ខណៈរបស់ក្បាលគឺរាងធំបន្តិចបើប្រៀប ជាមួយនិងដងខ្លួន ហើយអាចធ្វើចលនាសាច់ដុំបានគ្រប់កន្លែង ប្រសិនបើចាប់ឱ្យដេក  ​​  ផ្កាប់ ក៏អាចបែរមុខទៅខាងណាមួយបាន ដោយមិនធ្វើឱ្យការដកដង្ហើមលំបាកប្រសិនបើ មានសំឡេងខ្លាំង ឬបានទទួលការរង្គោះរង្កើ ទារកនឹងមានអារម្មណ៍ភ្ញាក់ព្រមជាមួយ និងការលាដៃចេញ ហើយអោបដៃចូលគ្នាបន្ទាប់មកស្រែកយំសំឡេងខ្លាំង ប្រតិកិរិយា
បែបនេះ ចាត់ទុកថាជារឿងប្រក្រតីតាមធម្មជាតិ ផ្ទុយទៅវិញប្រសិនបើទារកដេកស្ងៀម   ព្រងើយបញ្ជាក់ថាអាចមានភាពខុសប្រក្រតីនៃខួរក្បាល
·       ខួរក្បាល
ជាធម្មតាមើលទៅច្រើនតែធំ នៅជុំវិញក្បាលមានប្រវែងប្រហែល ៣៥ សង់ទីម៉ែត្រ មាន សក់ពេញក្បាល នៅថ្ងៃដំបូងអាចមានលក្ខណៈវែង ដោយសារតែឆ្លងកាត់ការសម្រាល តាមទ្វារមាស នៅចំកណ្តាលក្បាលផ្នែកខាងមុខ ខាងលើថ្ងាស់ឡើងទៅ មានលក្ខណៈ ទន់ល្មើយៗ បួនជ្រុងហៅថា បង្ហើយក្បាល ទើបត្រូវប្រុងប្រយ័ត្នមិនឳ្យកើតមានអន្តរាយ ដែលអាចកើតមានឡើងត្រង់បរិវេណនេះបានដោយសារតែខាងក្នុងមានខួរក្បាលនិងមិន មានឆ្អឹងរឹងការពារ បង្ហើយក្បាលនេះនិងបិទទៅវិនៅពេលដែលទារកមានអាយុ ប្រហែលជា ឆ្នាំ ខែ
·       ស្បែក
ជាធម្មតាច្រើនតែស្តើងរហូតអាចមើលឃើញសរសៃឈាមបាន មានពណ៌ក្រហម និងជ្កាឈូកចាស់  អាមមានរោមទន់ៗ នៅតាមបរិវេណស្មា និងខ្នងក៏បាន នៅទារកខ្លះ ដែលមិនគ្រប់កំណត់ល្អអាចមាន រោមពេញខ្លួន ប្រហែល៣ ថ្ងៃក្រោយសម្រាលកូន ទារកខ្លះ អាចមានភាវៈខ្លួនលឿងបាន ដោយ សង្កេតឃើញមានពណ៌លឿង បរិវេណប្រស្រីភ្នែកពណ៌ស ហើយសម្បុរពណ៌ដែលធ្លាប់មានពណ៌ក្រហម នៅពេលទើបកើត ប្តូរជាពណ៌ទឹកក្រូច ទារកដែលមានពណ៌លឿងគ្រប់គ្នា គួរពិគ្រោះយោបល់ជាមួយ ពេទ្យ ដើម្បីត្រួតពិនិត្យរកបញ្ហាដែលធ្វើឳ្យមានពណ៌លឿង
·       លាមក
ជាធម្មតាទារកបន្ទោរបង់លាមកក្នុងរយៈពេល ២៤ ម៉ោងក្រោយពេលកើត លាមកមានពណ៌ត្នោត លាយខ្មៅ ហៅថា អាចម៍ខ្មៅ (meconium) មិនមានក្លិន បន្ទាប់មកនៅពេលដែលទារកបានទទួលដឹក ដោះម្តាយហើយ អាចម៍ខ្មៅចាប់ផ្តើមប្តូរជា ពណ៌ខ្មៅខៀវ ខៀងលឿង ហើយនៅទីបំផុតក៏លឿង ដែល ប្រើចំណាយពេលប្រហែល     - ថ្ងៃ ជាប្រក្រតីទារកបន្ទោរបង់លាមកស្ទើររាល់លើក ដែលបៅដោះ ម្តាយទើបអាចបន្ទោរបង់  - ដងក្នុងមួយថ្ងៃក៏បាន
·       ផ្ចិត
នៅថ្ងៃដំបូង ផ្ចិតមានពណ៌សនិងមើលឃើញសរសៃឈាមខ្មៅស្ងួតនៅខាងក្នុង បន្ទាប់មកចាប់ផ្តើមប្តូរជា ពណ៌លឿង និងខ្មៅនៅទីបំផុត ហើយនិងបាត់ទៅវិញ
នៅថ្ងៃទី
-១០ ក្រោយពេលសម្រាល ប៉ុន្តែអាច បាត់ទៅវិញមុនឬក្រោយនេះក៏មាន ពុំមានអន្តរាយនោះទេ
·       ការដកដង្ហើម
ទារកធម្មតាដកដង្ហើមដោយប្រើពោះជាសំខាន់គឺ មានការធ្វើចលនាពោះច្រើន
ជាងដើមទ្រូង ដកដង្ហើម ប្រហែល ៣០ -៤០ ដងក្នុងមួយនាទី ដែលច្រើនជាង
ទារកធំ
ប្រសិនបើមិនមានការក្អកហប ឬខ្លួនខៀវ ចាត់ទុកថាជារឿងប្រក្រតី
·       ដោះ
ទារកធម្មតាមិនថាប្រុសឬស្រីនោះទេ ប្រសិនបើគ្រប់កំណត់ហើយនឹងមានដោះ ដែលអាចស្ទាប់បាន ចំពោះអ្នកខ្លះអាចមានទឹកដោះ - ដំណក់ហូរចេញមក
ក៏មាន
វាគឺជាការផ្លាស់ប្តូរតាមធម្មជាតិ មិនគួរទៅច្របាច់លេង ព្រោះអាចមាន
អន្តរាយ
ឬកើតការរលាកបាន ហើយវានឹងបាត់ទៅវិញដោយខ្លួនឯង។
 
·       ការមានចេញឈាមតាមទ្វារមាស

អាចជួបប្រទះបានចំពោះក្មេងស្រីដែលគ្រប់កំណត់ ដោយសារតែមាន
ការផ្លាស់ប្តូរក្រោយពេលសម្រាល នៃអ័រម៉ូនរបស់ម្តាយមកទារិកា នៅពេល
អាយុ
- ថ្ងៃ អាចមានចេញឈាមបានតិចតួច មិនមានគ្រោះ ថ្នាក់ ឬត្រូវការ
ព្យាបាលអ្វីនោះទេ
 

សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២

No comments:

Post a Comment