Thursday, January 9, 2020

ភាវៈជ្រាតជ្រែក នៃជម្ងឺសរសៃឈាមខួរក្បាល

ភាពជ្រាតជ្រែក
នៃជម្ងឺសរសៃឈាមខួរក្បាល

        មានការស្ទះសរសៃឈាមខួរក្បាល ឬមានឈាមកកនៅក្នុងខួរក្បាល
អ្នកជម្ងឺច្រើនតែមានអាការៈដៃជើងខ្សោយកំលាំង ធ្វើចលនាមិនបាន ដើរ ឬ
អង្គុយមិនបាន ទទួលទានរបស់គ្រប់ប្រភេទតាមមាត់មិនបាន ហើយច្រើនតែ
មានភាវៈជ្រាតជ្រែក ពីការធ្វើចលនា ឬការទំពារមិនបាន ដូច្នេះ ៖
        . រលាកសួត បណ្តាលមកពីការពិបាកទំពារ ធ្វើឳ្យឈ្លក់ទឹកមាត់ហើយ
មានរោគ នៅក្នុងមាត់ឆ្លងចូលសួត ធ្វើឳ្យរលាកសួត ច្រើនតែកើតឡើងនៅ
សប្តាហ៍ដំបូងនៃជម្ងឺ ជាមូលហេតុនៃការបាត់បង់ជីវិតដែលបណ្តាលមកពីរោគ
ជ្រាតជ្រែកដែលជួបប្រទះបានច្រើនបំផុត ។
        នោមមិនចេញ ដែលបណ្តាលមកពីការមិនសូវមានចលនា ការដើរ 
ការទទួលទានអា
ហា​​​​​ និងទឹកបានបន្តិចបន្តូច។ ហើយអ្នកជម្ងឺភាគច្រើន ជាអ្នក
មាន
វ័យចំណាស់ដែលច្រើនតែមានបញ្ហាក្រពេញប្រូស្តាតរីកចំពោះមនុស្សប្រុស ឬបំពង់សំលេង ធូររលុង ចំពោះមនុស្សស្រី ។
        . រលាកតម្រងនោម​ បណ្តាលមកពីការនោមមិនចេញ មានស្ទះនោមហើយ
ធ្វើ ឱ្យកើតមេរោគនៅប្លោកនោម ។ ហើយបន្ទាប់មកទៀតវានឹងរាលដាលដល់
ក្រលៀន កើតជា​ការរលាកក្រលៀន មានក្តៅខ្លួន រងារញ័រ ។ ប្រសិនបើ

មេរោគឆ្លងចូលសរសៃឈាម អាចបណ្តាលឱ្យបាត់បង់ជីវិតបាន ។
        . ឈឺស្មា និងជាប់ស្មា ជួបប្រទះជាញឹកញាប់ចំពោះអ្នកជម្ងឺដែលមានដៃ
ខ្សោយ កំលាំង ឬការពិការភាពបណ្តាលមកពីការរលាកសរសៃសាច់ដុំដែលនៅ

ជុំវិញស្មា ការដែលដៃមិនមានចលនាហើយទម្ងន់ដៃទាញឱ្យដៃធ្លាក់ ធ្វើឱ្យកើត
មានភាវៈស្មាធ្លាក់។
        . សង្កត់លើរបួស កើតពីការដេកស្កត់លើរាងកាយបរិវេណតែមួយយូរពេក (ច្រើនតែច្រើនជាង ២ ម៉ោង) ស្បែកនៅបរិវេណនោះនឹងស្លាប់ ហើយមានខ្ទុះចេញ
មក មានមេរោគចូលក្នុងស្បែក បន្ទាប់មកមានការរលាក សាច់ដែល
ងាប់ស្អុយ
រលួយជ្រៅ មានការពិបាកក្នុងការព្យាបាល ហើយការបាត់ទៅវិញត្រូវប្រើពេលយូរ មុខរបូសដែលមានទំហំស្មើរនឹងកាក់ ១០ បាត់ អាចត្រូវប្រើពេលព្យាបាលដល់ទៅ
២ ខែ ។​
        សរសៃឈាមខ្មៅនៅជើងស្ទះ នៅពេលដែលជើងកំរើក ធ្វើចលនាមិនបាន 
លំ
​​​ហូរ​​ឈាមនៃសរសឈាមខ្មៅហូរយឺត ធ្វើឱ្យឈាមក្លាយជាកំណកឈាមស្ទះ
សរសៃឈាមខ្មៅនៅនឹងជើង ធ្វើឱ្យជើងហើម បណ្តាលឱ្យមានគ្រោះថ្នាក់មក
ពីកំណកឈាម ស្ទះចូលទៅបេះដូងថតស្តាំខាងលើ ចូលទៅថតស្តាំខាងក្រោម ហើយចូលទៅស្ទះ សរសៃឈាមក្រហមសួត ធ្វើឱ្យសាច់សួតស្លាប់ អ្នកជម្ងឺ
មានអាការៈស្ទះដង្ហើម ហើយអាចបាត់បង់ជីវិតបាន ។
        ការដូល ដោយសារតែអ្នកជម្ងឺសរសៃឈាមខួរក្បាលមានដៃជើង
ខ្សោយកំលាំង ដើរទ្រេតទ្រោត​ លំនឹងខ្លួនមិនល្អ ធ្វើចលនាយឺត ។
        . ឆ្ងល់ពោះ បណ្តាលមកពីការមិនមានចលនា នឹងទទួលទានបានតិច ។
        ស្ត្រេស ឬរោគផ្លូវចិត្ត បណ្តាលមកពីការឈឺចាប់បែបភ្លាមៗ ដោយមិន
បានត្រៀមខ្លួនទុកជាមុន អ្នកជម្ងឺដែលនិយាយមិនបាន ឬមិនយល់នូវអ្វីដែល
អ្នកដទៃនិយាយ អាចងាយនឹងកើតរោគដូច្នេះបាន ។
        ១០​ខួរក្បាលខ្សោយ ខួរក្បាលដែលខូចមកពីខ្វះឈាមទៅផ្គត់ផ្គង់
ឬមានឈាម កក ធ្វើឱ្យសមត្ថភាពខួរក្បាលថយចុះ​ ។ ជាពិសេសជាងនេះ
ទៅទៀត ប្រសិនបើកើតការខូចខាតញឹកញាប់ អាចបណ្តាល
ឱ្យខួរក្បាលខ្សោយបាន ។



សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២

No comments:

Post a Comment