Tuesday, January 28, 2020
Monday, January 20, 2020
Thursday, January 9, 2020
ការព្យាបាល ហូរឈាមក្នុងស្រោមខួរក្បាល (SAH)
ការព្យាបាល ហូរឈាមក្នុងស្រោមខួរក្បាល (SAH)
ឈាមចេញនៅស្រោមខួរក្បាល កើតពីសរសៃឈាមធំ (ដែលមានទំហំ
ប្រហែល បណ្តូលប៊ិចរហូតដល់ទុយោកាហ្វេ) ប៉ោងនៅបរិវេណនៅជំពាម
សរសៃឈាម នៅពេលដែលចេញឈាមវាខ្ទាតចូលទៅស្រោមខួរក្បាល បណ្តាលឱ្យ
អ្នក ជម្ងឺឈឺក្បាលជាខ្លាំង ក្អួតចង្អោរ ហើយបាត់បង់ស្មារតី ប្រសិនបើឈាមចេញ
ប្រហែល បណ្តូលប៊ិចរហូតដល់ទុយោកាហ្វេ) ប៉ោងនៅបរិវេណនៅជំពាម
សរសៃឈាម នៅពេលដែលចេញឈាមវាខ្ទាតចូលទៅស្រោមខួរក្បាល បណ្តាលឱ្យ
អ្នក ជម្ងឺឈឺក្បាលជាខ្លាំង ក្អួតចង្អោរ ហើយបាត់បង់ស្មារតី ប្រសិនបើឈាមចេញ
មិនច្រើន
ហើយអ្នកជម្ងឺនៅមានជីវិត សរសៃឈាម ដែលប៉ោង ហើយឈាមដែល
ឈប់ចេញ ទំនងជាធ្លាយម្តងទៀតក្នុងរយៈ ពេល ៣ - ៤ ថ្ងៃ បន្ទាប់ពីធ្លាយជាលើក
ដំបូង ។ ដោយឈាមដែលចេញមក អាចខួចសរសៃឈាម ធ្វើឳ្យសរសៃឈាមនៅ
ខួរក្បាលមានការស្វិត រួញ ហើយអាចខ្វះឈាមទៅផ្គត់ផ្គង់នៅខួរក្បាលបាន ដែល
អាចកើតឡើងបាន តាំងតែថ្ងៃទី ៣ក្រោយពីពេលមានឈាមចេញរហូតទៅដល់
ប្រហែល ២ សប្តាហ៍ ។

ការព្យាបាលអាចធ្វើបាន គឺ
១. ការការពារមិនឱ្យឈាមចេញថែម ដោយការគ្រប់គ្រងសម្ពាធឈាម
មិនឱ្យខ្ពស់ពេក ដោយវេជ្ជបណ្ឌិតនឹងឱ្យថ្នាំបញ្ចុះសម្ពាធឈាម នៅពេលដែល
សម្ពាធឈាមរបស់អ្នកជម្ងឺខ្ពស់ជាង ១៨០ / ១១០ មម. ប៉ារត ។
២. ការឱ្យថ្នាំបញ្ចុះសម្ពាធនៅលលាដ៍ក្បាល ចំពោះអ្នកជម្ងឺដែលឈាមចេញច្រើន ។
៣. ការត្រួតរកកន្លែដែលឈាមចេញ
ដោយការបាញ់ថ្នាំពណ៌ចូលសរសៃឈាមក្នុងខួរក្បាល (cerebral angiography) ។
នៅពេលដែលត្រួតឃើញថាសរសៃឈាមប៉ោង
មានការព្យាបាល ៣ វិធី
- ការវះកាត់
ភាគច្រើនជាការច្បិចយកសរសៃឈាមដែលប៉ោងចេញ ។
- ការដាក់លួសតូចៗ ខាងក្នុងសរសៃឈាម ដែលប៉ោងដើម្បីឱ្យឈាម
ខាង ក្នុងឡើងរឹងមិនធ្វើឱ្យធ្លាយសារជាថ្មីបាន ។
ខាង ក្នុងឡើងរឹងមិនធ្វើឱ្យធ្លាយសារជាថ្មីបាន ។
- ការមិនចាំបាច់ធ្វើអ្វីឡើយ ប្រសិនបើសរសៃឈាមដែលប៉ោងមាន លក្ខណៈស្រដៀងនឹងខ្នាអំបោះឬសរសៃឈាមដែលប៉ោងនៅក្នុងបរិវេណដែលវះកាត់ ឬដាក់
លួសតូចៗចូលទៅមិនបាន។
លួសតូចៗចូលទៅមិនបាន។
៤. ការឱ្យថ្នាំនិងសារធាតុទឹកចូលតាមសរសៃឈាមខ្មៅ ដើម្បីការពារ និង
ព្យាបាលការរួមនៃសរសៃឈាមនៅផ្ទៃខួរក្បាល ។
៥. ការដាក់ទុយោទឹក ដើម្បីឳ្យទឹកដែលចិញ្ចឹមខួរក្បាលហូរចេញ ដោយសារតែការ
រីកធំនៃស្រោមខួរក្បាលបណ្តាលមកពីការស្រូបយកទឹកក្នុងខួរក្បាលធ្លាក់ចុះ ។
រីកធំនៃស្រោមខួរក្បាលបណ្តាលមកពីការស្រូបយកទឹកក្នុងខួរក្បាលធ្លាក់ចុះ ។
ភាវៈជ្រាតជ្រែក នៃជម្ងឺសរសៃឈាមខួរក្បាល
ភាពជ្រាតជ្រែក
នៃជម្ងឺសរសៃឈាមខួរក្បាល
នៃជម្ងឺសរសៃឈាមខួរក្បាល
មានការស្ទះសរសៃឈាមខួរក្បាល
ឬមានឈាមកកនៅក្នុងខួរក្បាល
អ្នកជម្ងឺច្រើនតែមានអាការៈដៃជើងខ្សោយកំលាំង ធ្វើចលនាមិនបាន ដើរ ឬ
អ្នកជម្ងឺច្រើនតែមានអាការៈដៃជើងខ្សោយកំលាំង ធ្វើចលនាមិនបាន ដើរ ឬ
អង្គុយមិនបាន ទទួលទានរបស់គ្រប់ប្រភេទតាមមាត់មិនបាន
ហើយច្រើនតែ
មានភាវៈជ្រាតជ្រែក ពីការធ្វើចលនា ឬការទំពារមិនបាន ដូច្នេះ ៖
១. រលាកសួត បណ្តាលមកពីការពិបាកទំពារ
ធ្វើឳ្យឈ្លក់ទឹកមាត់ហើយ
មានរោគ នៅក្នុងមាត់ឆ្លងចូលសួត ធ្វើឳ្យរលាកសួត
ច្រើនតែកើតឡើងនៅ
សប្តាហ៍ដំបូងនៃជម្ងឺ ជាមូលហេតុនៃការបាត់បង់ជីវិតដែលបណ្តាលមកពីរោគ
ជ្រាតជ្រែកដែលជួបប្រទះបានច្រើនបំផុត ។
សប្តាហ៍ដំបូងនៃជម្ងឺ ជាមូលហេតុនៃការបាត់បង់ជីវិតដែលបណ្តាលមកពីរោគ
ជ្រាតជ្រែកដែលជួបប្រទះបានច្រើនបំផុត ។
២. នោមមិនចេញ ដែលបណ្តាលមកពីការមិនសូវមានចលនា ការដើរ
ការទទួលទានអាហារ និងទឹកបានបន្តិចបន្តូច។ ហើយអ្នកជម្ងឺភាគច្រើន ជាអ្នក
មានវ័យចំណាស់ដែលច្រើនតែមានបញ្ហាក្រពេញប្រូស្តាតរីកចំពោះមនុស្សប្រុស ឬបំពង់សំលេង ធូររលុង ចំពោះមនុស្សស្រី ។
ការទទួលទានអាហារ និងទឹកបានបន្តិចបន្តូច។ ហើយអ្នកជម្ងឺភាគច្រើន ជាអ្នក
មានវ័យចំណាស់ដែលច្រើនតែមានបញ្ហាក្រពេញប្រូស្តាតរីកចំពោះមនុស្សប្រុស ឬបំពង់សំលេង ធូររលុង ចំពោះមនុស្សស្រី ។
៣. រលាកតម្រងនោម បណ្តាលមកពីការនោមមិនចេញ មានស្ទះនោមហើយ
ធ្វើ ឱ្យកើតមេរោគនៅប្លោកនោម ។ ហើយបន្ទាប់មកទៀតវានឹងរាលដាលដល់
ក្រលៀន កើតជាការរលាកក្រលៀន មានក្តៅខ្លួន រងារញ័រ ។ ប្រសិនបើ
មេរោគឆ្លងចូលសរសៃឈាម អាចបណ្តាលឱ្យបាត់បង់ជីវិតបាន ។
ធ្វើ ឱ្យកើតមេរោគនៅប្លោកនោម ។ ហើយបន្ទាប់មកទៀតវានឹងរាលដាលដល់
ក្រលៀន កើតជាការរលាកក្រលៀន មានក្តៅខ្លួន រងារញ័រ ។ ប្រសិនបើ
មេរោគឆ្លងចូលសរសៃឈាម អាចបណ្តាលឱ្យបាត់បង់ជីវិតបាន ។
៤. ឈឺស្មា និងជាប់ស្មា ជួបប្រទះជាញឹកញាប់ចំពោះអ្នកជម្ងឺដែលមានដៃ
ខ្សោយ កំលាំង ឬការពិការភាពបណ្តាលមកពីការរលាកសរសៃសាច់ដុំដែលនៅ
ជុំវិញស្មា ការដែលដៃមិនមានចលនាហើយទម្ងន់ដៃទាញឱ្យដៃធ្លាក់ ធ្វើឱ្យកើត
មានភាវៈស្មាធ្លាក់។
ខ្សោយ កំលាំង ឬការពិការភាពបណ្តាលមកពីការរលាកសរសៃសាច់ដុំដែលនៅ
ជុំវិញស្មា ការដែលដៃមិនមានចលនាហើយទម្ងន់ដៃទាញឱ្យដៃធ្លាក់ ធ្វើឱ្យកើត
មានភាវៈស្មាធ្លាក់។
៥. សង្កត់លើរបួស កើតពីការដេកស្កត់លើរាងកាយបរិវេណតែមួយយូរពេក (ច្រើនតែច្រើនជាង ២ ម៉ោង)
ស្បែកនៅបរិវេណនោះនឹងស្លាប់
ហើយមានខ្ទុះចេញ
មក មានមេរោគចូលក្នុងស្បែក បន្ទាប់មកមានការរលាក សាច់ដែលងាប់ស្អុយ
រលួយជ្រៅ មានការពិបាកក្នុងការព្យាបាល ហើយការបាត់ទៅវិញត្រូវប្រើពេលយូរ មុខរបូសដែលមានទំហំស្មើរនឹងកាក់ ១០ បាត់ អាចត្រូវប្រើពេលព្យាបាលដល់ទៅ
២ ខែ ។
មក មានមេរោគចូលក្នុងស្បែក បន្ទាប់មកមានការរលាក សាច់ដែលងាប់ស្អុយ
រលួយជ្រៅ មានការពិបាកក្នុងការព្យាបាល ហើយការបាត់ទៅវិញត្រូវប្រើពេលយូរ មុខរបូសដែលមានទំហំស្មើរនឹងកាក់ ១០ បាត់ អាចត្រូវប្រើពេលព្យាបាលដល់ទៅ
២ ខែ ។
៦. សរសៃឈាមខ្មៅនៅជើងស្ទះ នៅពេលដែលជើងកំរើក ធ្វើចលនាមិនបាន
លំហូរឈាមនៃសរសឈាមខ្មៅហូរយឺត ធ្វើឱ្យឈាមក្លាយជាកំណកឈាមស្ទះ
លំហូរឈាមនៃសរសឈាមខ្មៅហូរយឺត ធ្វើឱ្យឈាមក្លាយជាកំណកឈាមស្ទះ
សរសៃឈាមខ្មៅនៅនឹងជើង
ធ្វើឱ្យជើងហើម បណ្តាលឱ្យមានគ្រោះថ្នាក់មក
ពីកំណកឈាម ស្ទះចូលទៅបេះដូងថតស្តាំខាងលើ
ចូលទៅថតស្តាំខាងក្រោម ហើយចូលទៅស្ទះ សរសៃឈាមក្រហមសួត ធ្វើឱ្យសាច់សួតស្លាប់ អ្នកជម្ងឺ
មានអាការៈស្ទះដង្ហើម ហើយអាចបាត់បង់ជីវិតបាន ។
៧. ការដូល ដោយសារតែអ្នកជម្ងឺសរសៃឈាមខួរក្បាលមានដៃជើង
ខ្សោយកំលាំង ដើរទ្រេតទ្រោត លំនឹងខ្លួនមិនល្អ ធ្វើចលនាយឺត ។
ខ្សោយកំលាំង ដើរទ្រេតទ្រោត លំនឹងខ្លួនមិនល្អ ធ្វើចលនាយឺត ។
៨. ឆ្ងល់ពោះ បណ្តាលមកពីការមិនមានចលនា នឹងទទួលទានបានតិច ។
៩. ស្ត្រេស ឬរោគផ្លូវចិត្ត បណ្តាលមកពីការឈឺចាប់បែបភ្លាមៗ
ដោយមិន
បានត្រៀមខ្លួនទុកជាមុន អ្នកជម្ងឺដែលនិយាយមិនបាន ឬមិនយល់នូវអ្វីដែល
អ្នកដទៃនិយាយ
អាចងាយនឹងកើតរោគដូច្នេះបាន ។
១០. ខួរក្បាលខ្សោយ ខួរក្បាលដែលខូចមកពីខ្វះឈាមទៅផ្គត់ផ្គង់
ឬមានឈាម កក ធ្វើឱ្យសមត្ថភាពខួរក្បាលថយចុះ ។ ជាពិសេសជាងនេះ
ទៅទៀត ប្រសិនបើកើតការខូចខាតញឹកញាប់ អាចបណ្តាល
ឱ្យខួរក្បាលខ្សោយបាន ។
ឬមានឈាម កក ធ្វើឱ្យសមត្ថភាពខួរក្បាលថយចុះ ។ ជាពិសេសជាងនេះ
ទៅទៀត ប្រសិនបើកើតការខូចខាតញឹកញាប់ អាចបណ្តាល
ឱ្យខួរក្បាលខ្សោយបាន ។
សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២
ការថែទាំវេជ្ជសាស្ត្រទូទៅ សម្រាប់អ្នកជម្ងឺសរសៃឈាម ខួរក្បាល (General care of stroke)
ការថែទាំវេជ្ជសាស្ត្រទូទៅ សម្រាប់អ្នកជម្ងឺសរសៃឈាម
ខួរក្បាល (General care of stroke)
ខួរក្បាល (General care of stroke)
អ្នកជម្ងឺសរសៃឈាមខួរក្បាលប្រភេទផ្សេងៗ មានរោគសញ្ញា
ការពិការភាព និងជម្ងឺជ្រាតជ្រែកប្រហាក់ប្រហែលគ្នា ។ ក្រៅពីនេះនៅមានភាវៈផ្សេងៗ
ដែលជួប
ប្រទះរួមគ្នា ដូចជា លើសឈាម ទឹកនោមផ្អែម ភាវៈឧនាហារូបត្ថម្ភ ព្រមទាំងទម្ងន់
លើសខ្លាំង ឬតិចពេកជាដើម ។
វិធីការព្យាបាលថែទាំអ្នកជម្ងឺសរសៃឈាមខួរក្បាល
មានគោលការណ៍
ការព្យាបាលរួមគ្នា ដែលជាការសហការរវាងបុគ្គលិកសុខាភិបាលច្រើនសាខា ដូចជា
វេជ្ជបណ្ឌិត ឳសថការី គិលានុបដ្ឋាយិកា បុគ្គលិកកាយនីតិសម្បទា
បុគ្គលិកវិជ្ជាជីវៈ
សុខភាព អ្នកជំនាញខាងចំណីអាហារ ដោយមានគោលការណ៍សំខាន់ ដូច្នេះ គឺ
១. សម្ពាធឈាម វេជ្ជបណ្ឌិតនៅចាំមើលថែទាំមិនឱ្យមានសម្ពាធឈាមខ្ពស់ ឬ ទាបពេក ។
២.កំរិតជាតិស្កក្នុងឈាម វេជ្ជបណ្ឌិតចាំមើលថែទាំមិនឱ្យកំរិតជាតិស្កក្នុងឈាម
ខ្ពស់
ឬទាបពេក ដូចគ្នាដែរ ។
៣. កំរិតជាតិរ៉ែក្នុងរាងកាយ មានការត្រួតពិនិត្យ ឱ្យស្ថិតនៅក្នុងកំរិតធម្មតា ។
៤. ការឱ្យអាហារ អ្នកជម្ងឺដែលមិនមានបញ្ហាលេប អាចទទួលទានអាហារបានដោយខ្លួនឯង
ប៉ុន្តែចំពោះអ្នកជម្ងឺដែលមានបញ្ហាអាចត្រូវដាក់បំពង់អាហារតាមច្រមុះ ចូលទៅ
ក្រពះអាហារ ដើម្បីទទួលជាតិអាហារ
ទឹក និងថ្នាំ ។
៥. ការបញ្ចេញចោលនូវលាមកនិងទឹកនោម គិលានុបដ្ឋាយិកានៅចាំថែទាំ
ឱ្យអ្នកជម្ងឺបានបន្ទោបង់យ៉ាងស្រួល ។
៦. ការប្រុងប្រយ័ត្នមិនឱ្យដួល ចំពោះអ្នកជម្ងឺដែលអាចដើរបាន
ប៉ុន្តែលំនឹង
ខ្លួនមិនល្អ ឬអ្នកជម្ងឺដែលមានបញ្ហាខូចសន្លាក់ ។
៧. ការការពារការសង្កត់លើរបួស ចំពើអ្នកជម្ងឺដែលដើរមិនបាន
ការការពារ
ដែលល្អបំផុតគឺ ការផ្លាស់ប្តូរឥរិយាបថ គ្រប់ៗ ២ ម៉ោង ក្នុងឥរិយាបថ ដេកផ្អៀង
ឆ្វេង
ដេកផ្ងា និងដេកផ្អៀងស្តាំ ផ្លាស់ប្តូរគ្នាទៅវិញទៅមក ។
៨. ការការពារការឈឺស្មា ការជាប់ស្មា និងស្មាធ្លាក់ អ្នកកាយនីតិសម្បទា គិលានុបដ្ឋាយិកា
ឬអ្នកថែទាំអ្នកជម្ងឺ ជួយលើដៃដែលពិការឱ្យមានចលនា
ញឹកញាប់ក្នុងមួយថ្ងៃៗ
ហើយដាក់ក្រណាត់ ចងភ្ជាប់ជាមួយនិងស្មាពេលអង្គុយ ឬពេលឈរ ។
៩. ការធ្វើកាយនីតិសម្បទា ដោយវេជ្ជបណ្ឌិតវេជ្ជសាស្ត្រស្តាកាយនីតិសម្បទា
ទួទៅ
ហើយអ្នកកាយនីតិសម្បទា ដែលបានដាក់គម្រោងផែនការរួចជាស្រេចដល់
អ្នកជម្ងឺ ជួយថែទាំឱ្យអ្នកជម្ងឺឱ្យបានធ្វើចលនា
ការពារការជាប់សន្លាក់ ហ្វឹកអង្គុយ
ហ្វឹកឈរ ហ្វឹកលំនឹងខ្លួន និងការដើរ ។
១០. អ្នកវិជ្ជាជីវៈសុខភាព ដោយអ្នកវិជ្ជាជីវៈសុខភាពបំបាត់
ជួយថែទាំការ
លេប ការហ្វឹកការ ទទួលទានអាហារមិនឱ្យអួល ឈ្លក់ ការហ្វឹកការប្រើដៃនិងជើង និងការហ្វឹកផ្សេងៗជាច្រើនទៀត ដើម្បីឱ្យអ្នកជម្ងឺអាចជួយខ្លួនឯងបាន នឹងត្រឡប់ទៅប្រើប្រាស់ជីវិតក្នុងសង្គមបានតាមប្រក្រតី ។
លេប ការហ្វឹកការ ទទួលទានអាហារមិនឱ្យអួល ឈ្លក់ ការហ្វឹកការប្រើដៃនិងជើង និងការហ្វឹកផ្សេងៗជាច្រើនទៀត ដើម្បីឱ្យអ្នកជម្ងឺអាចជួយខ្លួនឯងបាន នឹងត្រឡប់ទៅប្រើប្រាស់ជីវិតក្នុងសង្គមបានតាមប្រក្រតី ។
១១. អារម្មណ៍ ដោយមានការផ្តល់កំលាំងចិត្ត ការយកចិត្តទុកដាក់ពីសំណាក់ បុគ្គលិក និងញាតិ មិត្ត
ហើយអាចប្រើថ្នាំជំនួយចំពោះអ្នកជម្ងឺដែលមានអាការៈខ្លាំង ។
សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២
Labels:
ការថែទាំ,
ខួរក្បាល,
វេជ្ជសាស្ត្រទូទៅ,
សរសៃឈាមខួរក្បាល,
អ្នកជំងឺ
ការវិវត្តនៃជំងឺសរសៃឈាមខួរក្បាល
ការវិវត្តនៃជម្ងឺ
អ្នកជម្ងឺដែលមានរោគសរសៃឈាមខួរក្បាល មានឱកាសបាត់បង់ជីវិត
ពីភាវៈខួរក្បាលហើម ឈាមចេញច្រើនពេក ឬជម្ងឺជ្រាតជ្រែក បានប្រហែល ២០ % នៃខែដំបូង ។ ប្រសិនបើមិនបាត់បង់ជីវិត ក៏មានឱកាសពិការបែបមិនអាចជួយខ្លួន
ឯងបានប្រហែល ៤០ % ហើយ ៤០ % ទៀត នឹងជាសះស្បើយបែបមិនមានការ
ពិការក្នុងប្រព័ន្ធប្រសាទ ឬប្រសិនបើមានក៏មានមិនច្រើនហើយអាចជួយខ្លួនឯងបាន ។
ការពិការភាពដែលកើតពីជម្ងឺនិងចាប់ផ្តើមប្រសើរឡើងបន្តិចម្តង ៗ ប្រហែល ៣-៤ថ្ងៃក្រោយមក ហើយប្រសើរឡើងខ្លាំងក្នុងកំឡុងពេល ២-៣ ខែដំបូង និងថយ
ចុះវិញក្នុងកំឡុងពេល ៤-៦ ខែ ។ បន្ទាប់មកនិងយឺតខ្លាំង រហូតដល់ពេល ១ ឆ្នាំ
ហើយនឹងមិនប្រសើរជាងនេះទៀតទេ ។
អ្នកជម្ងឺខ្លះមានអាការៈខ្សោយកំលាំង និយាយមិនបាន និយាយមិនច្បាស់ ដើរទ្រេតទ្រោត អាចបាត់ទៅវិញក្នុងរយៈពេលមិនប៉ុន្មាននាទី ឬប៉ុន្មានម៉ោងនោះទេ ។ អ្នកខ្លះ ២-៣ សប្តាហ៍ទើបបាត់ជាប្រក្រតី ប៉ុន្តែអ្នកខ្លះមានការពិការភាពអស់មួយជីវិត ។
ការព្យាករណ៍ជម្ងឺនៃរយៈបន្ទាន់អាស្រ័យទៅលើកត្តា ដូចជា
-
អាយុអ្នកជម្ងឺ អាយុកាន់តែតិចឱកាសជាសះស្បើយកាន់តែមានច្រើន
-
ទំហំសាច់ខួរក្បាលដែលខួច ឬ ទំហំនៃឈាមដែលចេញក្នុងខួរក្បាល ទំហំកាន់តែតូចកាន់តែល្អ ។
-
រោគសញ្ញានៃថ្ងៃដំបូង ៗ ប្រសិនបើមានរោគសញ្ញមិនខ្លាំង ដូចជា ល្មមអាច
លើកដៃជើងបានប៉ុន្តែខ្សោយកំលាំង ការជាសះស្បើយវាប្រសើរជាងអ្នកដែល
មិនអាចកំរើកដៃជើងបាន ។
-
ការនិយាយ ឬមិនស្គាល់អត្ថន័យនៃភាសា ធ្វើអោយការទំនាក់ទំនងរវាងអ្នកជម្ងឺនិងអ្នកព្យាបាលជួបការលំបាក បណ្តាលឱ្យ
អ្នកជម្ងឺមិនងាយជាសះស្បើយ ។
-
ការធ្លាក់ទឹកចិត្ត ជួបប្រទះជាងពាក់កណ្តាលនៃអ្នកជម្ងឺ ដែលធ្វើឱ្យអ្នក
ជម្ងឺមិនមានកំលាំងចិត្ត និងមិនបានសហការគ្នាក្នុងការព្យាបាល ដូច្នេះហើយវា
អាចបណ្តាលឱ្យអ្នកជម្ងឺមិនងាយជាសះស្បើយ ។
សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២
ការការពារ ការកើតជម្ងឺសរសៃឈាមខួរក្បាល សម្រាប់អ្នកដែលមិនធ្លាប់កើត
ការការពារ ការកើតជម្ងឺសរសៃឈាមខួរក្បាល
សម្រាប់អ្នកដែលមិនធ្លាប់កើត
សម្រាប់អ្នកដែលមិនធ្លាប់កើត
ជាការពិតណាស់ ការការពារពីជម្ងឺសរសៃឈាមខួរក្បាល
តែងតែ
ប្រសើរជាង ការបណ្តោយឱ្យកើតការស្ទះសរសៃឈាមក្នុងខួរក្បាល
ឬបណ្តោយ
ឱ្យសរសៃឈាមខួរក្បាលបែកធ្លាយ ។ ហើយវាមានផលជាវិជ្ជមាន ក្នុងការអនុវត្តន៍ មនុស្សទូទៅខ្លាចខ្លាំងណាស់ចំពោះការពិការភាព
ការស្លាប់មួយចំហៀងខ្លួន ។ ក៏ប៉ុន្តែមិនដឹងវិធីការពារយ៉ាងណា ចាំតែព្រួយបារម្ភ មានអ្នកខ្លះដឹងតែពីរបៀបវិធីការពារ
មិនដឹងពិវិធីអនុវត្តន៍ វាជារឿងគួរអោយសោកស្តាយខ្លាំងណាស់ ។
គោលការណ៍ការការពារសំខាន់គឺ
ការស្វែងយល់ពីខ្លួនឯងថាមានកត្តាហានិភ័យ
អ្វីខ្លះ ប្រសិនបើមានត្រូវគ្រប់គ្រងឱ្យមានតុល្យភាព
មិនគួរឱ្យមានច្រើនហួសកំរិត ។ ប្រសិនបើមិនមាន គួរជៀសវាង ឬ ប្រតិបត្តិខ្លួនឱ្យផុតពីកត្តាហានិភ័យទាំងនោះ
ហើយអាចអនុវត្តន៍បានដូចតទៅនេះ ៖
១. សម្ពាធឈាមខ្ពស់ មនុស្សធម្មតាគួរវាស់សម្ពាធឈាមគ្រប់
៦ ខែ
កំរិតធម្មតាមិនគួរលើស ១៣០/៨៥ មម. ប៉ារ៉ត ។ ប្រសិនបើមិនទាន់មានជម្ងឺសរសៃឈាមខួរក្បាល គួររក្សាទម្ងន់មិនឱ្យលើសច្រើន កុំទទួលទានអាហារមានជាតិប្រៃពេក ហើយគួរហាត់ប្រាណឱ្យបានទៀងទាត់ ។ ប្រសិនបើមាន
ជម្ងឺសរសៃឈាមខួរក្បាលរួចហើយនោះ គួរប្រតិបត្តិខ្លួនឱ្យដូចកាលពីមិន
ទានមាន ហើយទទួលទានថ្នាំបញ្ចុះឈាម ដើម្បីគ្រប់គ្រងសម្ពាធឈាមឱ្យទាបជាង ១៤០/ ៩០ មម. ប៉ារ៉ត ។

២. ទឹកនោមផ្អែម មនុស្សធម្មតាត្រួតពិនិត្យជាតិស្ករ
ក្នុងឈាមរៀង
រាល់ ១ ឆ្នាំ ម្តង កំរិតជាតិស្ករក្នុងឈាមធម្មតាមិនលើសពី១២៦ មក/ឌល ។ ប្រសិនបើនៅមិនទាន់កើតជម្ងឺ សរសៃឈាមខួរក្បាល គួររក្សាទម្ងន់មិនឲ្យលើស ច្រើនមិនគួរទទួលទានអាហារដែលមានជាតិផ្អែមខ្លាំង ហើយហាត់ប្រាណឲ្យបាន
ទៀងទាត់ ។ ប្រសិនបើមានជម្ងឺខួរក្បាលរួចហើយនោះ គួរប្រតិបត្តិខ្លួនឱ្យដូចកាល

ពីមិនទានមានជម្ងឺនេះ ហើយទទួលទានថ្នាំឬចាក់ថ្នាំបញ្ចុះជាតិស្ក
ដើម្បីគ្រប់គ្រង
កំរិតជាតិស្កមធ្យម( HbA1C) ទាបជាង ៧ % ។
៣. ខ្លាញ់ក្នុងឈាមខ្ពស់ មនុស្សធម្មតាគួរត្រួតពិនិត្យជាតិខ្លាញ់ក្នុងឈាម
រៀងរាល់ ១ ឆ្នាំ ម្តង កំរិតធម្មតានៃកូឡេស្តេរ៉ុល មិនគួរលើស ២០០មក/ឌល ។ ប្រសិនបើនៅមិនទាន់កើតជម្ងឺសរសៃឈាមក្នុងខួរក្បាល គួរជៀសវាងការទទួល
រៀងរាល់ ១ ឆ្នាំ ម្តង កំរិតធម្មតានៃកូឡេស្តេរ៉ុល មិនគួរលើស ២០០មក/ឌល ។ ប្រសិនបើនៅមិនទាន់កើតជម្ងឺសរសៃឈាមក្នុងខួរក្បាល គួរជៀសវាងការទទួល
ទានអាហារដែលមានជាតិខ្លាញ់ច្រើន ដូចជា អាហារបំពង អាហារឆាខ្លាញ់ អាហារ មានជាតិខ្ទិះ គ្រឿងក្នុងនិងស្បែកសត្វ និងគួរហាត់ប្រាណឱ្យបានទៀងទាត់ ។ ប្រសិនបើមានជម្ងឺខួរក្បាលហើយនោះ គួរប្រតិបត្តិខ្លួនឱ្យដូចកាលពីមិនទាន់មាន ហើយទទួលទានថ្នាំ បញ្ចុះខ្លាញ់ ក្រុមថ្នាំប្រភេទ ស្តេទិន (Statin) ។
៤. បារី អ្នកដែលមិនធ្លាប់ជក់បារី ក៏មិនគួរជក់ អ្នកដែលចេះជក់បារី គួរបញ្ឈប់ គួរឈប់ជាបន្ទន់ ការឈប់បន្តិចម្តងៗ ច្រើនតែត្រឡប់មកជក់វិញ ។ អ្នកដែលឈប់ជក់បារីបាន ១ ឆ្នាំ ឱកាសហានិភ័យ ធ្លាក់ចុះ ៥០ % ហើយប្រសិនបើឈប់
បាន ៥ ឆ្នាំ ឱកាសដែលកើតជម្ងឺនេះស្មើ និងអ្នកដែលមិនបានជក់បារី ។
បាន ៥ ឆ្នាំ ឱកាសដែលកើតជម្ងឺនេះស្មើ និងអ្នកដែលមិនបានជក់បារី ។
៥. ជម្ងឺបេះដូងលោតខុសប្រក្រតី ត្រួតឃើញដោយវេជ្ជបណ្ឌិតតែប៉ុណ្ណោះ ជាដំបូងអាចដឹងបានដោយការចាប់ចង្វាក់ជីពចរ
ថា ចង្វាក់បេះដូងដើរមិនទៀង
ទាត់ បញ្ជាក់បន្ថែមបានដោយការត្រួតចង្វាក់បេះដូង ។ ប្រសិនបើមានភាវៈ
ទាត់ បញ្ជាក់បន្ថែមបានដោយការត្រួតចង្វាក់បេះដូង ។ ប្រសិនបើមានភាវៈ
នេះរួមជាមួយអាយុលើសពី ៧៥ ឆ្នាំ មានសម្ពាធឈាមខ្ពស់ បេះដូងមិនដំណើរការ ទឹកនោមផ្អែម គួរទទួលទានថ្នាំរំលាយឈាម ដើម្បីការពារមិនឱ្យឈាមកកនៅបេះដូង ។
៦. ស្រា ឬ ភេសជ្ជៈដែលមានជាតិអាល់កុល ការទទួលទានស្រា ជាកត្តា
ហានិភ័យ នៃការធ្លាយសរសៃឈាមក្នុងខួរក្បាល ដូច្នេះគួរបញ្ឈប់ និងឈប់ការ
ទទួលទានស្រា ។
ទទួលទានស្រា ។
៧. កត្តាផ្សេងៗ ការគ្រប់គ្រងទម្ងន់ ការហាត់ប្រាណទៀងទាត់ យ៉ាងហោចណាស់កន្លះម៉ោង ក្នុងមួយថ្ងៃ ហើយ ៤ ថ្ងៃ ក្នុងមួយសប្តាហ៍ នឹងជួយបន្ថយឱកាសហានិភ័យនៃការកើតជម្ងឺនេះបាន ។ មិនគួរនៅតែអង្គុយ ដេកៗ នោះទេ ។
សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២
Subscribe to:
Posts (Atom)