Friday, September 13, 2019

សញ្ញាព្រមានសម្រាប់ស្ត្រីមានផ្ទៃពោះ

បញ្ហាសម្រាប់ស្ត្រីដែលមានផ្ទៃពោះ













ស្ត្រីជាម្តាយ​គ្រប់រូប​គួរតែយក​
ចិត្តទុកដាក់ថែទាំរាងកាយកំឡុងពេលមានផ្ទៃពោះ​ដើម្បីធានា
សុវត្ថិភាព​របស់ទារក​
នៅពេលដែលមានផ្ទៃពោះ​ ជាការ​ល្អបំផុត អ្នកគួរទៅជួបវេជ្ជបណ្ឌិត ដើម្បីទទួលការថែទាំ​មុនសម្រាលកូន​។ អ្នកនឹង
​ចាប់ផ្តើម​យកចិត្តទុកដាក់​អោយបានដិតដល់ ទៅនឹង​រាងកាយរបស់អ្នក​ដើម្បីជៀសវាងបញ្ហា​ដែលអាច​កើតមានឡើង​ ។ ពិតប្រាកដណាស់ អ្នកគួរយល់ដឹងអំពី​រោគសញ្ញានីមួយៗដែលអាចកើតឡើង។ ប្រសិនបើមានបញ្ហាណាមួយកើតឡើង អ្នកគួរទទួលបាន​ការព្យាបាល​ 
ជាបន្ទាន់​។ បញ្ហាទាំងនេះមានដូចជា៖
 
1. ហូរឈាម​ បន្តិច​បន្តិច​នៅពេល​មានផ្ទៃពោះដំបូង​គឺ​ជារោគសញ្ញាធម្មតា​ដែលបង្ហាញថា​ ​ អំប្រ៊ីយ៉ុង​កំពុងបង្កើតនៅក្នុងស្បូន​ ។ ប៉ុន្តែប្រសិនបើ​អ្នកហូរឈាម​ខ្លាំង​ ​ឈឺពោះ​ធ្ងន់ធ្ងរ និង​ការឈឺចាប់​នោះ វា​អាចជា​រោគ
សញ្ញានៃ​ការមានគភ៌ក្រៅស្បូន ។​ ការមានគភ៌ក្រៅស្បូន​ គឺនៅពេលដែល​មេជីវិតញីកកំណើតនៅកន្លែងផ្សេងទៀត​ក្រៅពីស្បូន។ ដូច្នេះវាគម្រាម​
គំហែង​ដល់​អាយុជីវិត​របស់ម្តាយ​បាន​ ។ បញ្ហាផ្សេងទៀងដែលអាចសង្កេតឃើញក្រៅពីការហូរឈាមធ្ងន់​ធ្ងរ គឺ ការ​រលូតកូន​ ​។ ការហូរឈាម​ណាមួយដែល​កើតឡើង​នៅក្នុងកំឡុងពេល​មានផ្ទៃពោះ​ តម្រូវឱ្យមាន​ការពិចារណា​និងការ​ពិគ្រោះយោបល់​ពីវេជ្ជបណ្ឌិតដែលមានឯកទេសពិតប្រាកដ ។

2. ការចង្អោរ​និងក្អួត​ធ្ងន់ធ្ងរ​   ការចង្អោរ​មួយចំនួន​កំឡុងពេលមានផ្ទៃពោះ​គឺជារោគសញ្ញាធម្មតា​លើកលែងតែ​វាកើតឡើងរហូតដល់​អ្នកមិនអាច​បរិភោគឬទទួលទានអ្វី​បានឡើយ។  អ្នកត្រូវទៅជួបវេជ្ជបណ្ឌិតដើម្បីជៀសវាងការ​ខ្សោះជាតិទឹក​ដែលជាហេតុធ្វើអោយ​ប៉ះពាល់ដល់​ទារក​របស់អ្នកបាន ។

3. ចលនា​របស់ទារក​អាចចុះខ្សោយ ឬ​ ពុំមានចលនាសោះ ។  ទារក​ចាប់ផ្តើម​ធ្វើចលនាក្នុងចន្លោះពី 17 ទៅ 18 សប្តាហ៍​ ។ ចលនា​ ឬ ស្នូរទះ កាន់តែខ្លាំងឡើងៗនៅពេលយប់ ​​​។   វាគឺជា​ការលំបាក​ណាស់​ក្នុងការប្រាប់
 ​ថាតើ​ទារក​របស់អ្នកមានចលនាតិច ឬច្រើន ។ ជាទូទៅ​ វាអាស្រ័យទៅលើម្តាយជាអ្នកកំណត់ចលនារបស់ទារក ប្រសិនបើលឺស្នូរទះដប់ដង ក្នុង
កំឡុងពេលពីរម៉ោង អ្នកគួរទៅជូបពេទ្យជំនាញជាបន្ទាន់ ។
 
4. ​ការមានជម្ងឺផ្សេងៗ នៅដើម​ត្រីមាស​ទីបី​   ប្រសិនបើអ្នកមានផ្ទៃពោះ
នៅក្នុង​ត្រីមាស​ទីបី​ហើយមានជម្ងឺផ្សេងៗ ដែលបង្ក​អោយមានអាំងតង់ស៊ីតេកើនឡើង នេះវាអាចជា​សញ្ញានៃ​ការកើតកូនមិន
គ្រប់ខែ ។​

5. ការ​ឈឺក្បាល​ជាប់​ធ្ងន់ធ្ងរ​ ឈឺពោះ​ ស្រវាំងភ្នែក និងហើម​ក្នុងអំឡុងពេល​ត្រីមាស​ទីបី​ ។  រោគសញ្ញា​ទាំងអស់នេះ ​អាចបញ្ជាក់​ថាអ្នក​អាចមានសម្ពាធឈាមឡើងខ្ពស់ ។ ​ វាជា​ផលវិបាក​នៃការមានផ្ទៃពោះ​ ដោយ​សម្ពាធឈាមខ្ពស់​និងប្រូតេអ៊ីនច្រើននៅក្នុង​ទឹកនោម ។ ជាធម្មតា​វាកើតឡើង​ ​ប្រហែល 20 សប្តាហ៍នៃការមានផ្ទៃពោះ ។​ ​អ្វីដែលសំខាន់​នេះគឺជា​ការត្រួតពិនិត្យ​សម្ពាធឈាម​ ប្រសិនបើវា​ឡើង​ខ្ពស់ជាង​ធម្មតា គួរប្រញាប់រកការព្យាបាលពីវេជ្ជបណ្ឌិតឯកទេស ។

6. មានរោគសញ្ញា​ជំងឺគ្រុនផ្តាសាយ​   ជាធម្មតា​ស្ត្រីមានផ្ទៃពោះ​ចាក់​វ៉ាក់សាំង​ជំងឺផ្តាសាយ​​ ។ ប៉ុន្តែប្រសិនបើ​អ្នកមានអាការៈក្តៅខ្លូន និងឈឺចាប់​ វាអាចបណ្តាលមកពី​ការឆ្លងមេរោគ​តម្រងនោម​​ ឬ​ជំងឺរលាកសួត (Listeria)​​   ។ បញ្ហាទាំងអស់នេះ​ត្រូវបានគេ​ចាត់ទុកថាជា​បញ្ហាធ្ងន់ធ្ងរ​ក្នុងអំឡុងពេល​មានផ្ទៃពោះ។




No comments:

Post a Comment