Wednesday, February 26, 2020

រោគសញ្ញា នៃជម្ងឺសរសៃឈាមខួរក្បាល

       ខួរក្បាលមួយផ្នែកៗមានមុខងាររបស់វា ប្រសិនបើខួរក្បាលផ្នែកណាក៏ដោយ
ខ្វះឈាមទៅផ្គត់ផ្គង់ ដោយសារការស្ទះសរសៃឈាម ឬមានឈាមកកក្នុងខួរក្បាល​ ​
ហើយ​បង្ក​ឳ្យ​ខួរ​ក្បា​ល​ផ្នែក​នោះ​ឈប់ដំណើរការបាន ធ្វើ​អោ​យ​មា​ន​រោគសញ្ញា​តាមផ្នែក​នៃខួរក្បាលដែលមានបញ្ហា ។
ខួរក្បាលមានផ្នែកផ្សេងៗដែលសំខាន់ ដូចតទៅនេះ​ 
 
          . ខួរក្បាលធំ (cerebrum) នៅខាងលើបំផុតហើយមានទំហំធំបំផុត ចែក
ចេញជា ៥ ផ្នែក 

        .១ ខួរក្បាលធំផ្នែកខាងមុខ (Frontal lobe) មានតួនាទី បញ្ជារអោយរាងកាយ
ធ្វើចលនា  ។ ដោយខួរក្បាលខាងស្តាំបញ្ជារអោយរាងកាយផ្នែកខាងឆ្វេងធ្វើចលនា ហើយខួរក្បាលខាងឆ្វេង​បញ្ជារអោយរាងកាយផ្នែក ខាងស្តាំធ្វើចលនា ។ ប្រសិនបើ
ខួរក្បាលផ្នែកនេះ ឬសរសៃប្រសាទ ដែលបញ្ជារទៅរាងកាយខូចខាត ឬឈប់ធ្វើការ ។ អ្នកជម្ងឺនឹងមានអាការៈខ្សោយកំលាំង​នៃដងខ្លួនម្ខាងទៀត រួមទាំងផ្ទៃមុខផ្នែកម្ខាងទៀត
វៀចផងដែរ ។ ប្រសិនបើមានអាការៈខ្លាំង កំរើកមិនបាន ដែលហៅថា ស្លាប់មួយ
ជំហៀងខ្លួន ។ ប្រសិនបើកំរើកបាន ឬលើកដៃជើងបានហៅថា ពិការ ។ ក្រៅពីនេះ មានផ្នែកដែលបញ្ជារអោយនិយាយ (Broca area)  នៅខាងក្រោមនៃខួរក្បាល
មុខផ្នែកខាងឆ្វេង (ជាខួរក្បាលខាងដែលច្បាស់ហើយចំពោះមនុស្សច្រើន
តែនៅខាងឆ្វេង
) ។ ប្រសិនបើខួរក្បាលផ្នែកនេះខូចទៅ​ អ្នកជម្ងឺនិយាយមិនបាន​
ឬបើមិនខ្លាំង អ្នកជម្ងឺអាចនិយាយបានខ្លះ ហើយនិយាយតជាប្រយោគមិនបាន​ ។
       .២ ខួរក្បាលធំចំហៀង (parietal lobe) មានមុខងារ ទទួលដឹង ការឈឺចាប់
ក្តៅ ត្រជាក់ ពីរាងកាយម្ខាងទៀត  ប្រសិនបើមានការខុសប្រក្រតី រាងកាយនឹងស្ពឹក
ផ្នែកផ្ទុយគ្នា នៃខួរក្បាលដែលមានបញ្ហា 
        .៣ ក្លែបសៀតផ្កានៃខួរក្បាល (Temporal lobe) មានមុខងារសំខាន់ចំពោះការចងចាំតែមានផ្នែកដែលសំខាន់មានមុខងារក្នុងការប្រែ
សំឡេងដែលបានលឺ ចេញជាភាសា ហើយនៅខួរក្បាលផ្នែកច្បាស់ (នៅខាងឆ្វេង) ប្រសិនបើខួរក្បាលខាងនេះមានបញ្ហាទៅ អ្នកជម្ងឺ មិនយល់ន័យសំឡេងដែលបានលឺ ទោះបីជាភាសាថៃដែលចេះរូចហើយក៏ដោយ។



          ខួរក្បាលយើង 



.       ខ្សោយកំលាំងមួយចំហៀងខ្លួន
.       ស្ពឹកមួយចំហៀងខ្លួន
.       វង្វេងវង្វាន់
.       ដើរបុក បើកឡានបុក ភ្នែកមើលមិនឃើញ
.       វិលមុខ​ ក្រឡាប់ចាក់ ក្អូត ដើរមិនត្រង់ និយាយមិនច្បាស់
.       រោគសញ្ញានៃ cerebrum ស្រវាំង ខ្សោយកំលាំងដៃជើង ស្ពឹកមុខនិងដៃជើងម្ខាងទៀត
.​​       វង្វេងវង្វាន់ សួរផ្សេង ឆ្លើយផ្សេង
.       និយាយមិនកើត នឹករកពាក្យមិនឃើញ 

.៤ ខួរធំផ្នែកខាងក្រោយ (Occipital lobe) មានមុខងារសំខាន់គឺ ទទួលយករូបភាព
ដែលភ្នែកបញ្ជួនមក ។ ប្រសិនបើខួរក្បាល ផ្នែកនេះមានបញ្ហា អ្នកជម្ងឺ​នឹងមើល
មិនឃើញភ្នែកម្ខាង ប្រសិនបើសាកល្បងដោយការបិទភ្នែក ពេលដែលបើកភ្នែក
ព្រមគ្នាទាំងពីរខាង អ្នកជម្ងឺនឹងមើលមិនឃើញម្ខាងផ្ទុយនឹងខួរក្បាលដែលមានបញ្ហា ។
.៥ ខួរធំផ្នែកខាងក្នុង (Insular lobe) មានមុខងារគ្រប់គ្រង ប្រសាទស្វយ័ត មិនសំខាន់
ចំពោះជម្ងឺសរសៃឈាមខួរក្បាល 

          . អាទែរខួរក្បាល  (Brain Stem) ជាផ្នែកនៃខួរក្បាល ដែលភ្នាសប្រសាទ ពីខួរក្បាលចុះមកឆ្អឹងកងខ្នង ហើយពីឆ្ងឹងកងខ្នងទៅខួរក្បាល ហើយគ្រប់គ្រងមុខងារ
នៃសរសៃប្រសាទចំនួន ១២ គូ ក្រៅពីនេះ មានមុខងារជំនួយការលំនឹងខ្លួនជាមួយ
ខួរតូច ប្រសិនបើមានការខុសប្រក្រតី មានការខ្សោយកំលាំងដៃជើង ស្ពឹក មើលឃើញ
រូបភាពព្រិលៗ និយាយមិនច្បាស់ ដើរមិនត្រង់ ពិសាហើយស្លាក់ វិលមុខក្រឡាប់ចាក់ បើមានអាការៈខ្លាំងសន្លប់បាត់បង់ស្មារតី ។ 

        .​ខួរតូច (Cerebellum) ផ្នែកនៃខួរក្បាលដែលស្ថិតនៅខាងក្រោយក្បាល មាននាទីសម្របសម្រូលផ្នែកផ្សេងៗនៃខួរក្បាលឳ្យមានមុខងាររួមគ្នា ជាពិសេស
ផ្នែកដែលធ្វើចលនា ប្រសិនបើខួរក្បាលផ្នែកនេះមិនដំណើរការ បណ្តាលឳ្យមានការ
វិលមុខក្រឡាប់ចាក់ ដើរមិនត្រង់ ទប់ខ្លួនមិនបាន និយាយមិនច្បាស់ ប៉ុន្តែមិនមាន
អាការៈខ្សោយកំលាំង ។
        អ្នកជម្ងឺមានរោគសញ្ញាតែមួយឬច្រើនយ៉ាង រោគសញ្ញាលាយគ្នាក៏មាន ដូចជា
អ្នកខ្លះ​មាន​រោគ​សញ្ញា​ខ្សោយកំលាំងតែម្យ៉ាង ស្ពឹកមួយចំហៀងខ្លួនតែម្យ៉ាង អ្នកខ្លះ
​មាន​អាការៈ​ខ្សោយ​កំលាំង​ពាក់កណ្តាលខ្លួន ព្រមទាំងនិយាយមិនច្បាស់ ទទួលទាន
អាហារហើយអួល និងដើរទ្រេតទ្រោត ។​
        អ្នកជម្ងឺដែលមានអាការៈខ្លាំងតែងតែបណ្តាលមកពីសរសៃឈាមខ្នាតធំស្ទះ ឬមានចេញនៅខួរក្បាលធំ (ធំជាងគ្រាប់ប៉េងប៉ង) អ្នកជម្ងឺដែលមានឈាមចេញ
តាមផ្ទៃខួរក្បាល ច្រើនតែមានអាការៈឈឺក្បាលខ្លាំង ដោយមិនមានអាការៈ
ខ្យោយកំលាំងក៏មាន ហើយមិនមានរោគ សញ្ញាអ្វីមកប្រាបជាមុននោះទេ ។ 

        អ្វីដែលសំខាន់គឺ អ្នកជម្ងឺគ្រប់គ្នាតែងមានរោគសញ្ញាកើតឡើងភ្លាមៗទាំងអស់ ។


                    Face                                       Arm                       Speech                    
       វៀចមុខ ឬវៀចមាត់              ដៃមិនមានកំលាំង        និយាយមិនច្បាស់     
                                                                 Time   
                                              ទៅមន្ទីរពេទ្យភ្លាមៗ 
       

រោគសញ្ញាសំខាន់

នៃជម្ងឺសរសៃឈាមខួរក្បាល


       
        ដូចដែលបានពោលមកហើយ រោគសញ្ញានៃជម្ងឺសរសៃឈាមខួរក្បាលមាន
ច្រើនយ៉ាង ពិបាកក្នុងការកត់ចំណាំ សូមអោយសំគាល់អាការៈដែលសំខាន់ បីយ៉ាង គឺ
        . វៀចមុខ ឬវៀចមាត់ ( Face)
        . ខ្សោយដៃ(Arm)
        . និយាយមិនច្បាស់ និយាយស្តីមិនដឹងខុសត្រូវ ឬនិយាយមិនចេញ (Speech)

                        រោគសញ្ញាទាំងនេះកើងឡើងភ្លាមៗ 
         →     កាលណាមានរោគសញ្ញាណាមួយហើយ ឬរោគសញ្ញាច្រើនរួមគ្នានៅមនុស្ស
            ​ តែមួយត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ (Time)
         → នាំព្យញ្ជនៈដំបូងនៃពាក្យភាសាអង់គ្លេសមករៀងគ្នា បានជាពាក្យមួយដែលចាំ
            ស្រូល គឺ  FAST 


F​ A S T








សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២
 

សរសៃឈាមខួរក្បាល

សរសៃឈាមខួរក្បាល

       សរសៃឈាមក្រហមសម្រាប់ផ្គត់ផ្គង់ឈាមនៅខួរក្បាល ដែលជាផ្នែកមួយនៃ
សរសៃឈាមធំចេញពីបេះដូង ហើយសរសៃឈាមក្រហមដែលផ្តល់ឈាម ទៅផ្គត់ផ្គង់
ឈាមខួរក្បាលមាន ២ គូ

        . សរសៃឈាមក្រហមផ្គត់ផ្គង់ឈាមនៅខួរក្បាលខាងមុខ ( Carotid artery) នៅកខាងមុខ ជាចំណុចប្រសព្វឈាមមកពីបេះដូងទៅដល់ខួរក្បាល  ដោយ  ៨០ % នៃឈាមដែលទៅផ្គត់ផ្គង់នៅខួរក្បាលតាមសរសៃឈាមនេះ នៅពេលដែលចូលទៅ
ដល់ លលាដ៍ខួរក្បាល ចែកចេញជា គឺ
        -  សរសៃឈាមខួរក្បាលខាងមុខ មានមុខងារផ្គត់ផ្គងឈាមខួរក្បាលខាងមុខ
        -​ សរសៃឈាមខួរក្បាលចំកណ្តាល (Middle cerebral artery) ផ្គត់ផ្គង់ឈាមនៅ 
ចំហៀងនៃខួរក្បាល  និងក្លែបសៀតផ្កានៃខួរក្បាល
 
        . សរសៃឈាមក្រហមផ្គត់ផ្គង់ខួរក្បាលខាងក្រោយ (Vertebral artery ) នៅពី
ក្រោយក តាមឆ្អឹងក នៅពេលដែលចូលទៅក្នុងលលាដ៍ក្បាល សរសៃឈាមឆ្វេង និង
ស្តាំ និងរួមជាអាទែនៅបាតខួរក្បាល (basilar artery) ដោយ ២០ % នៃឈាមដែលទៅ
ចិញ្ចឹមខួរក្បាលតែងឆ្លងកាត់សរសៃឈាមគួរនេះ សរសៃឈាមបាតលលាដ៍ក្បាលខាង
ចុង បែកជាសរសៃឈាមខួរក្បាលខាងក្រោយ (posterior cerebral artery) ស្តាំនិងឆ្វេង ដែលទៅចិញ្ចឹមខួរក្បាលធំខាងក្រោយ និងផ្នែកខាងក្រោមនៃខួរក្បាល

 
ហេតុអ្វី អ្នកខ្លះកើតជម្ងឺសរសៃឈាមខួរក្បាល
(កត្តាហានិភ័យ នៃជម្ងឺសរសៃឈាមខួរក្បាល)
      
       មានមនុស្សមួយចំនួនកើតរោគសរសៃឈាមខួរក្បាល តាមស្ថិតិឃើញថា
ប្រជាជន ៤០០ នាក់ ក្នុងកំឡុងពេល ១ ឆ្នាំ កើតរោគសរសៃឈាមខួរក្បាល ១
នាក់ ។ អាចនិយាយបានថា ក្នុងភូមិមួយដែលអ្នករស់នៅ មានមនុស្សចំនួន        
៤០០ នាក់ ក្នុង ១
 ឆ្នាំ​ មានមនុស្សម្នាក់ កើតជម្ងឺសរសៃឈាមខួរក្បាល ។ មនុស្សដែលកើតជម្ងឺនេះត្រូវមានកត្តាហានិភ័យ ឳកាសដែលមិនមានកត្តា 
ហានិភ័យនោះ តិចតូចណាស់ ។

កត្តាហានិភ័យដែលសំខាន់ មានដូចជា ៖ 

            . វ័យចំណាស់ អាយុកាន់តែច្រើន ឳកាសកើតជម្ងឺនេះ កាន់តែខ្ពស់ ជម្ងឺនេះ
ជួបប្រទះចំពោះកុមារ​ (ជូបប្រទះតិចតូចបំផុត) ចាប់ផ្តើមជួបប្រទះជាក់ស្តែងតាំងតែ
ពីអាយុប្រហែល ៤៥ ឆ្នាំ​ឡើងទៅ ។ 

        .​ សម្ពាធឈាមខ្ពស់ សម្ពាធឈាមលើសពី ១៣០/៨៥ មម បារ៉ត បង្កឱ្យមាន
ហានិភ័យ ។ សម្ពាធឈាមកាន់តែខ្ពស់ ឳកាសកើតជម្ងឺសរសៃឈាមខួរក្បាលកាន់
តែច្រើន ។ 

        .​ ស្កក្នុងឈាមខ្ពស់ អ្នកដែលមានជម្ងឺទឹកនោមផ្អែមយូរ ហើយគ្រប់គ្រងកំរិត
ជាតិស្កមិនល្អ ឳកាសកើតជម្ងឺនេះក៏មានខ្ពស់ កំរិតជាតិស្កមិនគួរលើស ១២៦ មក/ឌល

       . ការជក់បារី  ឃើញថាអ្នកដែលជក់បារីមានឳកាសកើតជម្ងឺនេះខ្ពស់ជាង
អ្នកដែលមិនជក់បារី ៣ ដង ហើយឳកាសដែលកើតជម្ងឺនេះវាអាស្រ័យលើចំនួនបារី
ដែលជក់ និងរយៈវេលាដែលជក់ផងដែរ ។ 

            . បេះដូងលោតមិនប្រក្រតី បេះដូងថតឆ្វេងខាងលើកន្ត្រាក់លឿនពេក
 ( Atrial fibrillation) អ្នកដែលមានភាវៈនេះព្រមទាំងអាយុច្រើនជាង ៧៥ ឆ្នាំ កើត
ជម្ងឺទឹកនោមផ្អែម មានបេះដូងមិនដំណើរការ សម្ពាធឈាមខ្ពស់ ហើយ/ ឬ ធ្លាប់កើត
ជម្ងឺសរសៃឈាមខួរក្បាលពីមុន​ នឹងមានឳកាសកើតជម្ងឺសរសៃឈាមខួរក្បាលសារ
ជាថ្មី បើមានកត្តាទាំងនេះកាន់តែច្រើន ហានិភ័យក៏កាន់តែមានច្រើនដែរ ។ 

        . កើតជម្ងឺស្ទះសរសៃឈាមបេះដូង ឬ ស្ទះសរសៃឈាមចុងជើង ។

                         កត្តាហានិភ័យបន្ទាប់បន្សំ

          (កត្តាដែលមានឥទ្ធិពលតែមិនច្រើន)  ដូចជា ៖ 

            . ខ្លាញ់ក្នុងឈាមខ្ពស់ ជាកត្តាហានិភ័យចំបងនៃជម្ងឺសរសៃឈាមបេះដូង​ តែជាកត្តាបន្ទាប់បន្សំសម្រាប់ជម្ងឺសរសៃឈាមខួរក្បាល ឬ​អាចនិយាយបានថា មនុស្សដែលមានខ្លាញ់ក្នុងឈាមខ្ពស់ (កូឡេសស្តេរ៉ូល ច្រើនជាង ២០០ មក/ឌល) មានឳកាសកើតជម្ងឺស្ទះសរសៃឈាមបេះដូង ច្រើនជាងជម្ងឺស្ទះសរសៃឈាមខួរក្បាល ។
      . ខ្វះការហាត់ប្រាណ
        . លើសទម្ងន់
        . ទទួលទានថ្នាំពន្យាកំណើត
        . ស្ត្រេស
           .​ កត្តាផ្សេងៗ ដូចជា ការដេកស្រម៉ុក ភាវៈឈាមខាប់ ធ្លាប់មានសមាជិកក្នុង​
ក្រុមគ្រូសារមានជម្ងឺសរសៃឈាមខួរក្បាល ភាវៈហូម៉ូស៊ីស្តេអ៊ីនខ្ពស់ ។





សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២

ការវិនិច្ឆ័យ ជំងឺសរសៃឈាមខួរក្បាល

ការវិនិច្ឆ័យ ជម្ងឺសរសៃឈាមខួរក្បាល

វេជ្ជបណ្ឌិតធ្វើការវិនិច្ឆ័យជម្ងឺនេះតាម ៖ 

        . ប្រវត្តិរោគសញ្ញាខាងខួរក្បាលដែលកើតឡើងភ្លាម ៗ
        . ការត្រួតពិនិត្យរាងកាយរកភាពខុសប្រក្រតីនៃប្រព័ន្ធប្រសាទ ឬអត់ ។
        .​ ការវិនិច្ឆ័យដោយការឆ្លុះខួរក្បាល ។ 

ការថតឆ្លុះខួរក្បាលដើម្បីវិនិច្ឆ័យជម្ងឺសរសៃឈាមខួរក្បាលនៅបច្ចុប្បន្ននិយមប្រើមាន
២ វិធី ៖
        . ការថតឆ្លុះខួរក្បាលដោយកុំព្យូទ័រ ឬ ស៊ីធី ស្កេន ( Computerized tomography scan CT scan ) ជាវិធីចាស់ ត្រូវបាញ់កាំរស្មី អោយកុំព្យូទ័រគណនាផលជារូបភាព
ខួរក្បាល ដែលកាត់ជាផែនដើម្បីអោយវេជ្ជបណ្ឌិតវិនិច្ឆ័យ ។ មានចំនុចល្អ គឺ ធ្វើរហ័ស ប្រហោងដែលដាក់ក្បាលអ្នកជម្ងឺចូលមានទំហំធំ ហើយជ្រៅ ។  ម៉ាស៊ីននេះមានប្រើ
ទូទៅ និងតម្លៃថោកសមរម្យ ។ ប៉ុន្តែមានចំនុចមិនល្អគឺ រូបភាពមិនច្បាស់ មិនឃើញរូបភាពខួរក្បាលដែលខ្វះឈាមទៅផ្គត់ផ្គង់ នៅពេល ៣ ម៉ោងដំបូង ។​

. ការថតឆ្លុះរូបភាពខួរក្បាលដោយកំព្យូរទ័រដោយប្រើម៉ាញេទិក អេ រៃ ( Magnetic Resonance imaging ឬ​ MRI ) ជាឧបករណ៍វេជ្ជសាស្ត្រសម័យថ្មី ធ្វើការយឺតប៉ុន្តែ
បានរូបភាពច្បាស់ជាង ឃើញបរិវេណខួរក្បាលដែលខ្វះឈាម ទៅផ្គត់ផ្គង់បាន
តាំងតែរយៈពេលដំបូង ។ ប៉ុន្តែត្រូវអាស្រ័យការសហការនៃអ្នកជម្ងឺ ដោយដេកស្ងៀមៗ ប្រហោងដែលដាក់ក្បាលចូលទៅមានទំហំតូច និងមានសំលេងខ្លាំង មានតម្លៃខ្ពស់ ហើយឧបករណ៍នេះមានមិនច្រើន ។ ជាទូទៅ ឧបករណ៍ទាំងពីរបែបនេះ ឆ្លុះតែខួរក្បាល ប្រសិនបើត្រូវការឆ្លុះមើលសរសៃឈាមខួរក្បាល ត្រូវមានវេជ្ជបញ្ជាបន្ថែម ។
ដោយបែបដែលប្រើកាំរស្មីអ៊ិច ត្រូវចាក់ថ្នាំពណ៌និងធ្វើបានចំពោះឧបករណ៍
ដែលថ្មីទាន់សម័យ ទទួលរូបភាពច្រើនរូបក្នុងការបាញ់ពណ៌ម្តង ដូចជា ការថតឆ្លុះ
ដោយកំព្យូទ័រ ៦៤ ១២៨ ឬ ២៥៦ ស្លៃដ៍ ហើយហៅការថតឆ្លុះនេះថា ការឆ្លុះ
សរសៃឈាមដោយការថតឆ្លុះដោយកំព្យូទ័រ​ ( Computerizd tomography angiography scan CTA scan ) ។ ចំពោះឧបករណ៍ម៉ាញ៉េទិក អាចធ្វើបានដោយមិនចំបាច់ចាក់
ថ្នាំពណ៌ ហៅការថតឆ្លុះនេះថា ការឆ្លុះសរសៃឈាមខួរក្បាលដោយម៉ាញេទិក
( Magnetic resonance angiography
 MRA) ។ 


 សូមអរគុណប្រភពមន្ទីរពេទ្យផ្យថៃ ២

ការព្យាបាលជម្ងឺសរសៃឈាមខួរក្បាល

ការព្យាបាលជម្ងឺសរសៃឈាមខួរក្បាល

ការព្យាបាលជម្ងឺសរសៃឈាមខួរក្បាល មានការព្យាបាលផ្សេង ៗ គ្នា វាអាស្រ័យទៅលើប្រភេទនៃជម្ងឺនេះ ប៉ុន្តែមានការថែទាំប្រហាក់ប្រហែលគ្នា 
ដូចតទៅ ៖
        . ការមើលថែ ផ្នែកការព្យាបាលដើម្បីការពារជម្ងឺជ្រៀតជ្រែក ។
        . ការមើលថែ​ ផ្នែកអាហារ ទឹក និងអំបិលរ៉ែ ។
        ការធ្វើកាយសម្បទា ការធ្វើចលនាបំបាត់
           
និងហ្វឹកការនិយាយចំពោះអ្នកដែលមានបញ្ហាការនិយាយ ។
        . ការមើលថែ ផ្លូវចិត្ត
        . ការផ្តល់ចំណេះដឹងដល់អ្នកជម្ងឺនិងញាតិ
        . ការដាក់ផែនការការចេញទៅផ្ទះ ។ 

ការព្យាបាលជម្ងឺសរសៃឈាមខួរក្បាលដែលខ្វះឈាម ពីការស្ទះសរសៃឈាមឬពីសម្ពាធឈាមទាប (AIS)

        . ការព្យាបាលដោយថ្នាំ ។
        .​ ការព្យាបាលដោយការវះកាត់ ។

ការព្យាបាលអ្នកមានជម្ងឺដុំឈាមកកនៅក្នុខួរក្បាល(​ICH) និងឈាមចេញតាមថង់ ឬបន្ទប់ខួរក្បាល (IVH)

        . ការការពារមិនអោយចេញឈាមបន្ថែម ។
        . ការព្យាបាលដោយថ្នាំ ។
        . ការព្យាបាលដោយការវះកាត់ 

ការព្យាបាលអ្នកកើតជម្ងឺហូរឈាមក្នុងស្រោមខួរក្បាល (SAH)

        . ការរកចំនុចដែលចេញឈាម ។
        . ការការពារ​មិនអោយចេញឈាមថែម ។​
        . ការព្យាបាលដោយថ្នាំ​ដើម្បីការពារសរសៃឈាមស្វិត ។
        . ការព្យាបាលដោយការវះកាត់ ។
        . ការព្យាបាលដោយដាក់ទុយោចូលសរសៃឈាម ។





សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២