Thursday, January 9, 2020

វិធីការពារជម្ងឺសរសៃឈាមខួរក្បាល សម្រាប់អ្នកដែលធ្លាប់មានជម្ងឺនេះ

វិធីការពារជម្ងឺសរសៃឈាមខួរក្បាល
សម្រាប់អ្នកដែលធ្លាប់មានជម្ងឺនេះ
 


          អ្នកដែលធ្លាប់មានជម្ងឺសរសៃឈាមខួរក្បាល ឱកាស​ដែលកើត​ឡើង​វិញ​ប្រហែល
 ​ជា ១៥​% នៅក្នុងឆ្នាំដំបូង និងចុះនៅ ១០% ក្នុងឆ្នាំទី ២ ហើយចុះមកនៅ ៥​ % ក្នុងឆ្នាំក្រោយៗមក ។ ការមិនមានរោគសញ្ញានៃជម្ងឺសរសៃឈាមខួរក្បាល  មិនមែនមានន័យថា ជម្ងឺជាសះស្បើយ ហើយតទៅនឹងមិនកើតទៀតនោះទេ ពីព្រោះ
ថា​សរសៃឈាមមានការថយចុះជាបន្តបន្ទាប់ ។ សរសៃឈាមដែលនៅមិនទាន់ស្ទះ ប៉ុន្តែមានការរួមតូច អាចមានឱកាសស្ទះនៅពេលក្រោយ ។ សរសៃឈាមដែលប៉ោង ហើយនៅមិនទាន់ធ្លាយ ក៏មានឱកាសធ្លាយនៅពេលក្រោយបានដែរ ហើយមានរោគសញ្ញាថ្មីមកទៀត ។  ដូច្នេះហើយ ទោះបីជា អាកា​រៈ​រោ​គ​ប្រសើរ​ឡើងហើយក៏ដោយ ក៏មិនគួររស់នៅដោយក្តីប្រមាទនោះដែរ ត្រូវគ្រប់គ្រងកត្តា
ហានិភ័យ ផ្លាស់ប្តូរឥរិយាបថនៃការរស់នៅ ទម្លាប់ការរស់នៅប្រចាំថ្ងៃ អោយ​បាន
ត្រឹម​ត្រូវតាម​របៀបបែបផាសុខភាព ។
        ក្រៅពីការគ្រប់គ្រង ឬជៀសវាងកត្តាហានិភ័យហើយនោះ វេជ្ជបណ្ឌិត អាចអោយ
ថ្នាំ និងការព្យាបាលដូចតទៅនេះ ៖
        ១. ថ្នាំប្រឆាំងប្លាកែត (ថ្នាំការពារស្ទះសរសៃឈាម) អ្នកជម្ងឺស្ទះសរសៃឈាម គួរទទួលទានប្រឆាំងប្លាកែត (ដូចជា ថ្នាំអាស្ពីរីន) ហើយ​គួរ​ទទួល​ទានថ្នាំ​នេះ​អស់
មួយជីវិត ។
        ២. ​ថ្នាំ​រំលាយ​កំណក​ឈាម  សម្រាប់អ្នកដែលមានជម្ងឺបេះដូងកន្ត្រាក់ខ្លាំង 
 (AF) បន្ទាប់ពីទទួលទានថ្នាំ ត្រូវត្រូតពិនិត្យរកពេលដែលឈាមកក ដែលហៅថា
 INR មានកំរិតរវាង ២ -៣ ហើយគួរទទួលទានថ្នាំអស់មួយជីវិត ។ ប្រសិនបើ
មានការពិបាក ក្នុងការទទួលទានថ្នាំនេះ អាចប្រើថ្នាំប្រឆាំងប្លាកែតជំនួសវិញក៏បាន 
 ប៉ុន្តែឱកាសដែលកើតហានិភ័យមានខ្ពស់ជាង ។
        ៣.​ ការវះកាត់យកខ្លាញ់នៅផ្ទៃសរសៃឈាម វិធីនេះធ្វើបានចំពោះអ្នកដែលសរសៃឈាមក្រហមនៅក មានការស្ទះច្រើនជាង
៧០
% តែម្ខាង និងខួរក្បាលដែលខ្វះឈាមទៅចិញ្ចឹម ។
        ៤. ការទទួលទានថ្នាំបញ្ចុះខ្លាញ់ ក្រុម Statin  ចំពោះអ្នកជម្ងឺដែលស្ទះ
សរសៃឈាម ជាពិសេសបើមាន កំរិតខ្លាញ់អាក្រក់
(LDL) ក្នុងឈាមច្រើន
ជាង ១០០ មក
/ឌល ។
        អ្នកជម្ងឺរោគដាច់សរសៃឈាមខួរក្បាល មិនមានថ្នាំការពារជាពិសេសនោះ
ឡើយ អ្វីដែលធ្វើបានគឺ ឈប់ទទួលទានស្រា
​ ឬ ភេសជ្ជៈដែលមានជាតិអាល់កុល គ្រប់គ្រងសម្ពាធឈាមឳ្យ​នៅកំរិតធម្មតា និងការហាត់ប្រាណជាប្រចាំ ។
 

ប្រសិនបើមិនចង់ស្លាប់ ឬពិការ
ពីជម្ងឺសរសៃឈាមខួរក្បាល
 
គួរធ្វើយ៉ាងណា ?



លោកអ្នកដែលមិនចង់ពិការឬបាត់បង់ជីវិតពីជម្ងឺនេះ គួរអនុវត្តតាមវិធី
សាស្ត្រដូចខាងក្រោម ៖

        ១. ស្វែងយល់ពីជម្ងឺសរសៃឈាមខួរក្បាល ។
        ២. ពិនិត្យរកកត្តាហានិភ័យខ្លួនឯង ។
        ៣. ជៀសវាងកត្តាហានិភ័យ ឬគ្រប់គ្រងកត្តាហានិភ័យអោយមានកំរិត
ល្អប្រសើរ ។
        ៤.នៅពេលដែលកើតជម្ងឺនេះ គួរប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ លោកអ្នកអាចប្រសើរឡើងវិញបាន ក្រោយពេលចាក់ថ្នាំរំលាយឈាមកក ។




សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២

ការវះកាត់យោនី ឬការវះកាត់ព្រហ្ម​ចារីដើម្បីកែសម្ផស្ស




ការវះកាត់យោនី
ឬការវះកាត់ព្រហ្ម​ចារីដើម្បីកែសម្ផស្ស

ការយាធ្លាក់នៃភ្នាសទ្វារមាសផ្នែកខាងក្រោយ

        ដោយសារតែការខ្សោយឬយារស្តើងរបស់សាច់ដែលចេញពីទ្វារមាសនិងពោះវៀន មូលហេតុដែលយារស្តើងអាចបណ្តាលមកពីការសម្រាលកូនច្រើននាក់ សម្រាលកូន
មានទម្ងន់ខ្ពស់់ ការសម្រាលកូនដែលប្រើឧបករណ៍ជួយសម្រាល លើករបស់ធ្ងន់ជាប្រចាំ ពិបាកបន្ទោរបង់លាមក ត្រូវប្រឹងជាប្រចាំ នៅពេលដែលកើតបញ្ហាយារឡើង អាចធ្វើ
ឱ្យមានអាការៈធួររលុងតាមទ្វារមាស​ដូចជាមានដុំអ្វីមួយចេញមកតាមទ្វារមាស និងពិបាក
បន្ទោរបង់ ឬមិនពេញចិត្តជាមួយនិងសកម្មភាពការរួមរ័ក្ស ។

ការវះកាត់យោនីភ្នាសទ្វារមាសខាងក្រោយ គឺជាអ្វី
ហើយនរណាខ្លះគួរវះកាត់បែបនេះ ?

        គឺជាការវះកាត់ដើម្បីជំនួយបន្ថែម និងពង្រឹងភ្នាសទ្វារមាសដែលនៅត្រង់ចន្លោះ​    ទ្វារមាស​និង​ពោះវៀន ដើម្បីជួយទ្រទ្វារមាស ។ ការវះកាត់នេះ រួមទាំងការតុបតែង សម្រួលបរវិវេណនោះ បំបាត់​ការរំខានទាំងឡាយ និងអារម្មណ៍ដែលហាកដូចជា
មានដុំសាច់ចេញមកតាមទ្វារមាស ទ្វារមាសមិនតឹង កា​រ​បន្ទោរ​បង់ខុសប្រក្រតី រួមទាំង
ការរួមភេទដែលមិនដូចមុន ។ ដូច្នោះហើយ ប្រសិន​បើ​មានរោគសញ្ញា​ដូចដែលបាន
ពោលមក រួមទាំងមានការរំខានក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ និងជីវិតគួ ​គួរមក​ពី​គ្រោះ​យោបល់​ដើម្បីទទួលការវះកាត់ ។​

ការវះកាត់ត្រូវធ្វើដូចម្តេច ?

ការវះកាត់ធ្វើឡើងដោយការឱ្យថ្នាំសណ្តំ ដែលអ្នកអាចជ្រើសរើសបានដោយមាន
ការយល់ព្រម ជាមួយវេជ្ជបណ្ឌិតដាក់ថ្នាំសណ្តំ ដើម្បីជ្រើសយកវិធីដែល
សមស្របជាមួយអ្នក ចំពោះវិធីវះកាត់មាន សេចក្តីលំអិតខ្លីៗ ដូចតទៅនេះ ៖
-​ កាត់របួសបើកចេញពីបរិវេណមាត់ទ្វារមាស ដើម្បីដាក់ពិចារណាក្នុងការជុសជុល
សាច់ បន្ទាប់ពីនោះ បើកមុខរបួសរហូតដល់ពាក់កណ្តាលខាងក្រោយទ្វារមាស រហូតទៅដល់ផ្នែកខាង លើទ្វារមាស ។
- ទាញយកស្បែកទ្វារមាសចេញពីសាច់ដែលជួយទ្រពីខាងក្រោយ បន្ទាប់មកដេរ
សាច់ដែលស្តើង ដោយចេសដែលដាច់រលាយដោយខ្លួនឯង ហើយវាអាចជ្រួតជ្រាប
បានក្នុងកំឡុងពេល ៤ សប្តាហ៍ - ៥ ខែ វាអាស្រ័យទៅលើប្រភេទនៃចេស ។
- ដេរជួសជុលបរិវេណទ្វារមាស ដោយការដេរសាច់ដែលនៅជ្រៅក្រោមបរិវេណ              Perineum​ ខ័ណ្ឌចូលគ្នា ដើម្បីសាងបរិវេណ Perineum​ ជាថ្មីឱ្យមានភាពរឹងមាំជាងមុន ។
- ដេរបិទភ្នាសទ្វារមាសដោយចេសដែលរលាយឯង ហើយចេសនឹងរលាយក្នុងពេល  
៤-៦ សប្តាហ៍ ដោយមិនចាំបាច់កាត់ចេសចេញ ។
- នៅពេលដែលវះកាត់រួច វេជ្ជបណ្ឌិតអាចដាក់ក្រណាត់នៅទ្វារមាសដើម្បីហាមឈាម         និងដាក់ ទុយោសុងទឹកនោមទុក ទាំងអស់នេះនឹងត្រូវដោះចេញក្នុងរយៈពេល 
 ១២ - ២៤ ម៉ោង ក្រោយពេលវះកាត់ ។
ការត្រៀមខ្លួនមុនវះកាត់

វាយតម្លៃសុខភាព រោគប្រចាំខ្លួន ថ្នាំដែលទទួលទាន (គួរផ្តល់ដំណឹងដល់ពេទ្យពីប្រវត្តិ អាល់ឡាក់ហ្ស៊ីថ្នាំ ហើយត្រូវប្រាប់ជាបន្ទាន់ប្រសិនបើកំពុងប្រើថ្នាំរំលាយឈាម) ពិនិត្យរាង្គកាយនិង ពិនិត្យឈាម ពិនិត្យឆ្លុះសួត ពិនិត្យចង្វាក់បេះដូង (ករណីអាយុ
លើសពី ៤០ ឆ្នាំ ) វាយតម្លៃរាង្គកាយ មុនវះកាត់ ដោយវេជ្ជបណ្ឌិតជម្ងឺបេះដូង  ប្រសិន
បើអ្នកមានអាយុ ៥០ ឆ្នាំ ឡើងទៅ ។ បញ្ជាក់ បន្ថែមទាក់ទងនឹងសេចក្តីលំអិតនៃ
ការវះកាត់ ការចូលដេកក្នុងមន្ទីរពេទ្យ និងការថែទាំមុន/ក្រោយ ការវះកាត់ដោយ
ក្រុមគិលានុបដ្ឋាយិកាជំនាញខាងរោគស្ត្រី ។

ការថែទាំក្រោយពេលវះកាត់

- ក្រោយពេលវះកាត់អ្នកនឹងបានទទួលសារធាតុទឹកតាមសរសៃឈាមខ្មៅ និង​ដាក់
ទុយោ​សុង​ទឹកនោម និងអាចមានក្រណាត់ក្នុងទ្វារមាសដើម្បីជួយហាមឈាម
ចេញក្នុងសាច់ បន្ទាប់​មក​ត្រូវ​ដកសារ៉ូមចេញ ទុយោទឹកនោម និងក្រណាត់យក
ចេញក្នុងពេល
១២-២៤ ម៉ោងក្រោយវះកាត់ ។
- ក្នុងករណីដែលប្រើវិធីការវះកាត់ដោយដាក់ថ្នាំសណ្តំ ក្រោយពេលវះកាត់អាច
មានអាការៈរមាស់ តាមដងខ្លួន មុខ ឬអាច ក្អួតចង្អោរផងដែរ ដែលជាផលប៉ះ
ពាលពីការប្រើថ្នាំសណ្តំ
ហើយវេជ្ជបណ្ឌិត បានត្រៀមថ្នាំសម្រាប់អាការៈ
ទាំងនេះរួចរាល់ហើយ ។
- ពេលដំបូងក្រោយការវះកាត់ភ្លាម អាចជួបប្រទះមានការខ្វះឈាម ហើយមានពណ៌ត្នោតហើយ ក្រោយមកអាចមានឈាមចេញតាមទ្វារមាស។
- ៤ -៦ សប្តាហ៍ក្រោយពេលវះកាត់ អាចមានធ្លាក់សមានពណ៌ស ឬពណ៌លឿង ដោយសារតែចេស ដែលដេរនោះវារលាយ ហើយការធ្លាក់សនឹងមានបរិមាណ
តិចៗជាបន្តបន្ទាប់ ហើយ​នៅទីបំផុត​និងបាត់ទៅវិញ ក្រោយពេលដែលចេញ
រលាយបាត់អស់ ប៉ុន្តែប្រសិន​បើធ្លាក់ស​ហើយមាន​ក្លិន​ខុសប្រក្រតី គួរប្រញាប់
មកជួបពេទ្យ
។
 
លទ្ធផលនៃការវះកាត់

លទ្ធផល ៨០ - ៩០ ភាគរយ បានទទួលលទ្ធផលល្អគួរជាទីគាប់ចិត្ត ការរំខាន ការពេញចិត្តពេល រួមភេទ និងការបន្ទោរបង់ ប៉ុន្តែមានឳកាសអាចកើតម្តងទៀង ប្រសិនបើមិនចៀសវាងកត្តាផ្សេងៗ ដែលបង្ករឱ្យមានបញ្ហានោះទេ ។

ភាវៈការជ្រៀតជ្រេក

-​ចេញឈាមច្រើនខុសប្រក្រតី ក្នុងករណីដែលមានសរសៃឈាមនៅទ្វារមាស
ច្រើនជាងធម្មតា
ជួប ប្រទះតិចជាង ១ ភាគរយ ។
- ការឆ្លងមេរោគ អាចកើតមានឡើងដោយសារតែបរិវេណទ្វារមាស​ នៅជិតតំណែង
ប្រហោងទ្វារ មាស​ ដូច្នេះហើយអាចមានឳកាស ទោះជាយ៉ាងណាក៏ដោយ វិធីបង្ការ
ការឆ្លងមេរោគក្នុងកំឡុង ពេលវះកាត់ ធ្វើឱ្យមានការឆ្លងមេរោគនោះតិចតួចបំផុត ។
- ការឆ្លងមេរោគតាមតម្រងនោម ជួបប្រទះ ប្រហែល ៦ ភាគរយ ដោយសារ
តែតំណែងដែលវះកាត់ និងការដាក់ទុយោសុងទឹកនោមផងដែរ ។
- ការឈឺចាប់ពោះវៀនក្នុងកំឡុងពេលវះកាត់ ដោយសារតែតំណែងវានៅ
ជាប់គ្នានិងតំណែងការវះ កាត់ ប៉ុន្តែជួបប្រទះតិចតួចបំផុត ។
- ឆ្អល់ពោះ អាចជួបប្រទះច្រើន ជាពិសេសប្រសិនបើមានការដាក់ថ្នាំសណ្តំ ដែលជាផលប៉ះពាល់ ពីការដាក់ថ្នាំសណ្តំ ព្យាយាមទទួលទានទឹកឱ្យបានច្រើន និងទទួលទានអាហារដែលមានកាកច្រើន ដើម្បី បង្ការបញ្ហាទាំងនេះ ។
- ផលប៉ះពាល់ពីការដាក់ថ្នាំសណ្តំ ជួបប្រទះតិចតួចបំផុតនៅពេលបច្ចុប្បន្ន ។

ការអនុវត្តខ្លួនក្រោយវះកាត់

- ហាមលើករបស់ធ្ងន់ ផ្អាក់ការខំប្រឹងបន្ទោរបង់ និងផ្អាក់ការរួមភេទ ផ្អាក់ការហាត់
ប្រាណ ចៀសវាង ការក្តាស់ ក្អក ព្យាយាមមិនឱ្យហើមពោះក្នុង ៦ សប្តាហ៍ដំបូង ។
- មុខរបួសនឹងជាសះស្បើយ ហើយរឹងមាំល្អ ត្រូវប្រើពេលប្រហែល ៣ ខែ ដូច្នេះ
មិនគួរលើករបស់ ធ្ងន់ ជាពិសេសរបស់ដែលលើស ១០ គីឡូ ប្រសិនបើការងារ
ដែលទាក់ទងទៅនិងការ
លើករបស់ គួរឈប់ធ្វើការងារយ៉ាងតិច ២-៤ សប្តាហ៍ដំបូង ។
- ក្រោយ ៦ សប្តាហ៍ នៅពេលដែលចាប់ផ្តើមរួមភេទ ត្រូលប្រើទឹករំអិល
ជួយក្នុងពេលរួមភេទ ។
- ចៀសវាងកត្តាដែលជាមូលហេតុ ហើយត្រូវព្យាយាមគ្រប់គ្រងឱ្យទ្វារមាសមាន
ភាពរឹងមាំ
ដើម្បី បង្ការការវិលត្រឡប់មកកើតសារឡើងវិញ ។


សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២