Tuesday, December 24, 2019

ស្នាមញញឹមបង្កើតនូវសេចក្តីសុខ

ស្នាមញញឹមបង្កើតនូវក្តីសុខសម្រាប់អ្នក

  តើក្តីសុខរបស់អ្នកមានរស់ជាតិដូចម្តេច?
សម្លឆ្ងាញ់ទាមទារឱ្យចុងភៅអ្នកផ្សំគ្រឿងដែលមានទេពកោសល្យ មានជំនាញក្នុងការស្លយ៉ាងពិតប្រាកដ ។ យ៉ាងណាម៉ិញ មនុស្សយើងម្នាក់ៗ តែងប្រាថ្នានូវក្តីសុខ ដែលប្រកបទៅដោយក្តីសុខខាងផ្លូវកាយ 
និងក្តីសុខខាងផ្លូវចិត្ត ។ ដើម្បីឱ្យមានក្តីសុខនោះ គឺទាមទារ
ឱ្យអ្នកធ្វើរឿងល្អៗ ជាច្រើន ថែរក្សា ការសន្យា នឹងការព្យាយាមយល់ចិត្ត បំពេញបំណងឱ្យគ្នាទៅវិញទៅមក ។ 

គួររំលឹកផងដែរថា​ សម្លឆ្ងាញ់នៅថ្ងៃនេះក៏មិនប្រាកដថាឆ្ងាញ់នៅក្រោយដែរ បើទោះបីជាចុងភៅអ្នកស្លដដែលក៏ដោយ យ៉ាងណាម៉ិញក្តីសុខរបស់មនុស្សយើង
ក៏មិនស្ថិតស្ថេរអមតៈ​ ជារៀងរហូតនោះទេ បើយើងមិនបានហ្វឹកហាត់
ពត់ចិត្តយើងនោះទេ ក្តីសុខនោះ និងបាត់រសាត់អណ្តែងបន្តិចម្តងៗ
ទៅរហូតអស់តែម្តង ។ ប្រការនេះហើយបានជាយើងគួរត្រូវព្យាយាម
ផ្សំគ្រឿងឱ្យបានឆ្ងាញ់ ព្រោះជីវិតមនុស្សម្នាក់មានគ្រប់រស់ជាតិទាំងអស់មិនថា 
ប្រៃ ល្វីង ជួរចត់នោះទេ ។ អ្វីដែលសំខាន់នោះគឺ តែងតែមានការផ្លាស់ប្តូរ ពុំមានជីវិតណាមួយប្រកបដោយភាពផ្អែមល្អែមគ្រប់ពេលនោះទេ ។
តាមទស្សនៈរបស់ព្រះពុទ្ធសាសនាមនុស្សធម្មតាអាចទទួលបាន
នូវក្តីសុខបានដោយកត្តា ៤ យ៉ាងគឺ ៖

១. សុខព្រោះប្រាសចាកជំងឺ សេចក្តីសុខឯណាស្មើរនឹងការមិនមានជំងឺ
មិនមានឡើយ ។ 

២. សុខព្រោះមិនជំពាក់បំណុល  ការជំពាក់បំណុលគេធ្វើយើងដេកមិនលក់
បកមិនល្ហើយឡើយ ក្នុងចិត្តពោរពេញដោយក្តីអន្ទះសារត្រូវការរកទ្រព្យ
សម្បត្តិទៅសងគេវិញ ។ 

៣. សុខព្រោះសោយសុខលើគំនរទ្រព្យសម្បត្តិ ជាការពិតណាស់មនុស្សយើង
កាលណាមានទ្រព្យសម្បត្តិបរិបូរណ៍ហើយនោះ ប៉ុន្តែគួរប្រើប្រាស់ទ្រព្យសម្បត្តិ​
នោះក្នុងផ្លូវដែលត្រូវ ដែលជាហេតុមិនបង្កបញ្ហាមកដល់ខ្លួន ។ 

៤.​ សុខព្រោះបានជួបជុំវង្សត្រកូល ពិតប្រាកដណាស់ញាត់មិត្ត បងប្អូន
ដែលបែកគ្នាយូរលុះពេលជួបគ្នាម្តងៗតែងទទួលបាននូវក្តីសុខជាអនេក។ 
ហើយតែងប្រាថ្នារស់នៅជួបជុំជាមួយញាតិមិត្តបងប្អូនជានិច្ចនិរន្ត ។ 

        សរុបមកវិញសេចក្តីសុខរបស់យើងកើតចេញពីផ្លូវចិត្ត ហេតុដូច្នេះហើយ
គួរសិក្សាទូន្មានចិត្តយើងកុំឱ្យបណ្តែតបណ្តោយទៅតាមសម្ភារៈវត្ថុខាងក្រៅ្ ។
ពោលគឺមិនគួរបណ្តោយចិត្តទៅតាមលោភ យស សរសើរ និន្ទា 
សុខទុក្ខ ជាដើមដែលជាលោកធម៌នោះទេ ។



គន្លឹះខ្លីៗ ក្នុងការប្រើជីវិត ឱ្យឃ្លាតឆ្ងាយពីមហារីកពោះវៀន

រឿងញ៉ាំជារឿងធំ(រឿងអត់ញ៉ាំក៏ជារឿងធំ ....) ខួបកំណើតក៏ញ៉ាំ ជួបលៀងក៏
ស្រវឹង  ស្ត្រេសក៏ស្រវឹង មិនស្ត្រេសក៏ឆ្អែត ប៉ុន្តែតើយើងដឹងទេថា
ទម្លាប់ការទទួលទានរបស់យើង ការប្រើជីវិតរបស់យើង មានច្រើនយ៉ាងដែល
អាចជាបញ្ហាគ្រោះថ្នាក់ នឹងងាយកើតជំងឺមហារីកពោះវៀនធំ ឆ្លៀងឱកាសនេះ
ផងដែរ តោះយើងមកស្វែងយល់ពីវិធីការទទួលដែលមានសុវត្ថិភាព ឃ្លាតឆ្ងាញពីមហារីកពោះវៀនធំ ។ 

ស្វែងយល់ពីមហារីកពោះវៀនធំ 

រោគសញ្ញានៃមហារីកពោះវៀនធំ ក្នុងរយៈដំបូងច្រើនតែមិនសូវបង្ហាញ
ពីរោគសញ្ញាឱ្យយើងសង្កេតឃើញនោះទេ ។ ប្រសិនបើមានរោគសញ្ញា
បង្ហាញចេញមកពេលណានោះ មានន័យថាកម្រិតនៃមហារីកពោះវៀនច្រើន
តែធ្ងន់ធ្ងរហើយ ។ ហើយរោគសញ្ញាដែលបង្ហាញមានដូចជា ធុញអាហារ 
ឆ្អល់ពោះ បន្ទោរបង់ខុសប្រក្រតី លាមកលាយឈាម ពិបាកបត់ជើង 
ស្រកទម្ងន់ ដោយមិនដឹងពីមូលហេតុ ។ ប្រសិនបើមិនមានរោគសញ្ញាបែបនេះ ហើយស្រាប់តែស្ងាត់សង្កេតឃើញមានបញ្ហាទាំងនេះ ជាប់គ្នាប្រហែលជា 
២ សប្តាហ៍ ឡើងទៅនោះគួរប្រញាប់ទៅជួបជាមួយគ្រូពេទ្យ​ឯកទេស ។ 

វិធីការទទួលទាន និងប្រើជីវិតដែលមានសុវត្ថិភាព 

អាហារដែលទទួលទាន ៖ ផ្តោតទៅលើការញ៉ាំបន្លែ និងអាហារដែលមានកាក
ខ្ពស់ និងគ្រាប់ធញ្ញជាតិផ្សេងៗ ដែលសម្រួលដល់ការបន្ទោបង់លាមក
កាន់តែងាយស្រួលឡើង បង្កាការទល់លាក កាត់បន្ថយការញ៉ាំអាហារ
ប្រភេទសាច់ក្រហម ដូចជាសាច់ជ្រូក សាច់គោ ពពែ ចៀម ជាដើម ដោយផ្តោតសំខាន់មកញ៉ាំត្រីជំនួសវិញ មិនត្រឹមតែធ្វើឱ្យមានសុវត្ថិភាព
ហើយនៅកាត់បន្ថយខ្លាញ់ថែមទៀត ។

ការហាត់ប្រាណ- ជាអ្វីដែលគួរធ្វើជាប្រចាំ ដោយសារតែមានការពិសោធន៍
ច្បាស់លាស់ថាការហាត់ប្រាណជួយបន្ថយឱកាសការកើតជំងឺ
មហារីកពោះវៀនធំបាន ដោយការហាត់ប្រាណបែបអែរូប៊ិគ យ៉ាងសមស្រប 
ម្តងប្រហែលជា 45 នាទី យ៉ាងហើយណាស់ មួយសប្តាហ៍ 3 ដង ។

ការពិនិត្យ- ប្រសិនបើធ្លាប់មានសមាជិកក្រុមគ្រូសារមានកើតជំងឺនេះ ក៏គង់ត្រូវមកពិនិត្យតាមដានជាប្រចាំ ការមើលថែខ្លួនឯង ការស៊ុងក្រពះ
ពោះវៀន ដែលបច្ចុប្បន្នមានបច្ចេកទេសថ្មីៗ ងាយស្រួលធ្វើ​ហើយអាច
វិនិច្ឆ័យបានដល់ទៅ 90 ភាគរយ ។ ហើយការកើតដុំសាច់នោះប្រើពេលយូរ 
10-15 ឆ្នាំ ទំរាំតែក្លាយមកជាមហារីកបាន ប្រសិនបើពិនិត្យ ឆ្លុះឬសុងពោះវៀនទៅហើយមិនឃើញនោះ អាចមកតាមដាន 5-7 ឆ្នាំក្រោយទៀតចាំមកពិនិត្យសារឡើងវិញ ប៉ុន្តែក្នុងកំឡុងពេល 5-7 ឆ្នាំនេះត្រូវមិនមានរោគសញ្ញាអ្វីខុសប្រក្រតី  ។ 

គ្រានតែញ៉ាំឱ្យត្រូវតាមក្បួលអនាម័យ និងសមស្រប ព្រមទាំងធ្វើការហាត់ប្រាណ
ឱ្យបានទៀងទាត់ ព្រមទាំងមកពិគ្រោះ មកពិនិត្យជំងឺជាទៀងទាត់នោះអស់លោក
អ្នកនឹងឃ្លាតឆ្ងាយពីជំងឺមហារីកពោះវៀនធំហើយបាទ ។ 



សូមអរគុណ ប្រភពមន្ទីរពេទ្យផ្យាថៃ ២ 

ជំងឺដែលកើតចំពោះ​ទារកទេីបកេីត



អាចប្រឈមនឹងបញ្ហាជាច្រើន

រោគសញ្ញាសំរាប់ស្រ្តីមានផ្ទៃពោះ

សម្រាប់ស្ត្រីមានផ្ទៃពោះ

ជំងឺពិការខួរក្បាល ជាភាវៈខុសប្រក្រតីសម្រាប់អ្នកជំងឺកុមារ....ដែលអាចព្យាបាលបាន !!!





ជំងឺពិការខួរក្បាល ជាភាវៈខុសប្រក្រតីសម្រាប់អ្នកជំងឺកុមារ....ដែលអាចព្យាបាលបាន !!!

ខួរក្បាលពិការ (cerebral palsy) ដែលនិយមហៅថា CP ដែលជាប្រភេទរោគសញ្ញាកើតចេញពីការគ្រោះថ្នាក់រ៉ាំរ៉ៃក្នុងខួរក្បាលដែលនៅ
មិនបានមានការវិវឌ្ឍពេញទំហឹង បង្កឱ្យមានភាពខុសប្រក្រតី នៃការធ្វើចលនា ។ 

ដោយបច្ចុប្បន្ន ជួបប្រទះអ្នកជំងឺពិការខួរក្បាលកាន់តែច្រើនឡើង ដោយសារតែភាព      ទាន់សម័យ និងសក្តានុពល ព្រមទាំងបច្ចេកវិទ្យា នៃការព្យាបាលកាន់តែទំនើបនោះ
បានធ្វើឱ្យទារកដែលកើតមុនកំណត់ ទម្ងន់តិច ដែលជាក្រុមដែលមានហានិភ័យ មានអត្រាការបាត់បង់ជីវិតធ្លាក់ចុះជាគំហុក ។ 

មូលហេតុនៃជំងឺពិការខួរក្បាល

ការគ្រោះថ្នាក់ខួរក្បាលអាចកើតឡើងក្នុងកំឡុងពេលមុនកូនកើត កំឡុងពេលកើត និងក្រោយពេលកូនកើត ។ ទោះជាយ៉ាងណាក៏ដោយ ១ ភាគ ៣ នៃកុមារដែលមាន
ជំងឺពិការខួរក្បាលនោះអាចមិនជួបប្រទះមូលហេតុដែលពិតប្រាកដ ។ 

១. ក្នុងកំឡុងពេលមុនកូនកើត 

អាចកើតចេញពីភាពខុសប្រក្រតី នៃខួរក្បាលទារកក្នុងផ្ទៃ ការឆ្លងមេរោគក្នុងកំឡុងពេលមានផ្ទៃពោះ ដូចជា កញ្ច្រិល ឬវីរុសផ្សេងៗ ឬមានមេរោគជ្រៀតជ្រេកផ្សេងៗ មានបញ្ហាប្រព័ន្ធសរសៃឈាម បញ្ហា
មេតាប៊ូលិក ឬមាតាទទួលសារធាតុពុលផ្សេងៗ ជាដើម ។ 

២. ក្នុងកំឡុងពេលសម្រាលកូន

អាចកើតចេញពីការពិបាកសម្រាលកូន សុករុំក មានចេញឈាម កង្វះ
អ៊ុកស៊ីសែន សម្រាលមុនកំណត់ កង្វះទម្ងន់ ឆ្លងមេរោគ ខ្លួនឡើងលឿង
ជាតិស្កចុះ ខួរក្បាលទទួលគ្រោះថ្នាក់ ឬមានឈាមចេញក្នុងខួរក្បាលក្នុង
ខណៈពេលកើត ជាដើម ។

៣. ក្រោយពេលសម្រាលកូន 

  • មានការរីកលួតលាស់យឺត
  •  មានការស្វិតសាច់ដុំជាពិសេសសាច់ដុំដៃជើង បង្កឱ្យមានការពិបាកចាប់
    យកអីវ៉ាន់ ពិបាកដើរ អ្នកខ្លះប្រឹងខ្លាំងធ្វើឱ្យមានការឈឺចាប់ មានឆ្អឹងខុស
    ប្រក្រតី អាចធ្វើឱ្យសន្លាក់ខុសប្រក្រតីបាន ។
     
  • សាច់ដុំចុះខ្សោយ ធ្វើឱ្យមានការពិបាកឈរ ដើរ ឬអង្គុយបាន ។ 
  • ការបឺត លេប ឬផឹកទឹកដោះ ធ្វើដោយមិនមានប្រសិទ្ធភាព ទំពារអាហារ
    មិនបាន ហើយងាយឈ្លក់អាហារ ។​
     
  • ភាពខុសប្រក្រតីផ្សេងៗ មានដូចជា សតិបញ្ញាខុសប្រក្រតី សមត្ថភាពក្នុងការរៀនសូត្រទាបជាងធម្មតា បញ្ហាព្រឹត្តិកម្ម ឬអារម្មណ៍ ដូចជា បាក់ទឹកចិត្ត ឬមានអាការៈប្រកាច់ រួមផងដែរ ។

វិធីសាស្ត្រព្យាបាល 

ការថែទាំការព្យាបាលកុមារដែលមានបញ្ហាពិការខួរក្បាល ចាំបាច់
ត្រូវមានការសហការពីកុមារ ក្រុមគ្រួសារ និងក្រុមគ្រូពេទ្យព្យាបាល ដោយមានការព្យាបាលដែលសមស្របតាំងពីទារក ដែលធ្វើឱ្យទារកមានការអភិវឌ្ឍកាន់តែប្រសើរជាងការព្យាបាលនៅពេលកុមារ
ធំឡើងហើយ ។ ការព្យាបាលនោះ គឺអាស្រ័យប្រភេទនៃជំងឺ និងការធ្ងន់ធ្ងរនៃ
ជំងឺ ផងដែរ ។ 

ការថែទាំការព្យាបាលអ្នកជំងឺកុមារដែលមានខួរក្បាលពិការនោះ ត្រូវមាន
ការរួមសហការពីក្រុមវិជ្ជាជីវៈ ដែលប្រកបដោយ វេជ្ជបណ្ឌិតផ្នែកកុមារ គ្រូពេទ្យផ្នែកការអភិវឌ្ឍ ការរីកលួតលាស់ គ្រូពេទ្យកុមារផ្នែកខួរក្បាល សល្យពេទ្យផ្នែកខួរក្បាល សល្យពេទ្យផ្នេកឆ្អឹងនិងសន្លាក់ ពេទ្យផ្នែកស្តា​     កាយនីតិសម្បទា ជាដើម ។ 

វិធីសាស្រ្តការព្យាបាលជារួមមានដូចជា ៖ 

  • ការធ្វើចលនា ដែលធ្វើឱ្យមានការធ្វើចលនាដូចប្រក្រតី និងបង្កាភាវៈជ្រៀតជ្រេកដែលអាចកើតឡើងបាន ។  
  • ការធ្វើកាយសម្បទា ដើម្បីបន្ថែមការប្រើសាច់ដុំ ហ្វឹកការលេប បឺត ជំនាញការធ្វើកិច្ចកម្មប្រចាំថ្ងៃ ជាដើម ។ 
  •  ការព្យាបាលដោយថ្នាំ ដើម្បីកាត់បន្ថយអាការៈសាច់ដុំរឹង 
  • ការព្យាបាលដោយការវះកាត់ 
  •  ការព្យាបាលផ្សេងៗ ដូចជា ការកែខៃបញ្ហាភ្នែក និងការស្តាប់ ការព្យាបាល
    ការប្រកាច់ និងការព្យាបាលដោយកត្តាផ្លូវចិត្តជាដើម ។ 


ដូច្នេះហើយ ប្រសិនបើមាតាបិតាមានទារកដែលមានភាពខុសប្រក្រតីខាងដើមនោះ គួរប្រញាប់យកកូនរបស់លោកអ្នកមិនពិនិត្យឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានការវិនិច្ឆ័យដែលត្រឹមត្រូវ និងការព្យាបាលដែលសមស្របតទៅ ។ 


សូមអរគុណមន្ទីរពេទ្យផ្យាថៃ ២

ស្វែងយល់ពីជំងឺប៉ោងសរសៃឈាមអាក់ទែ

ស្វែងយល់ពីជំងឺប៉ោងសរសៃឈាមអាក់ទែ 




ជំងឺប៉ោងសរសៃឈាមអាក់ទែ
ជារោគសញ្ញាដែលបង្កឡើងដោយជញ្ជាំងសរសៃឈាមចុះខ្សោយនិងត្រូវ
សម្ពាធឈាមរុញចេញមក ធ្វើឱ្យមានការរីកប៉ោង  ដែលបង្កដោយមូលហេតុ
មានដូចជា សភាពចុះខ្សោយទៅតាមអាយុសម្រាប់អ្នកដែល អាយុច្រើន ឬភាពខុសប្រក្រតីផ្សេងៗមានដូចជា សម្ពាធឈាមឡើងខ្ពស់ ជក់បារីច្រើន ឬអ្នកដែលមានភាពខុសប្រក្រតីផ្នែកហ្សែនប្រភេទខ្លះ ដូចជា ក្រុមហ្សែន ប្រភេទ
Marfan  ដែលមានលក្ខណៈរូបរាងស្គមខ្ពស់ ដៃជើងវែង ពិដានមាត់ខ្ពស់ ភ្នែកខុសប្រក្រតី ដែលធ្វើឱ្យសាច់ដុំខ្សោយ ទើបជាក្រុមមួយទៀតដែលធ្វើឱ្យមានហានិភ័យចំពោះបញ្ហារោគនេះ ។
ប្រសិនបើលោកអ្នកដែលមានបញ្ហាងាយរងគ្រោះ គួរប្រញាប់ទៅជួបពេទ្យនិងប្រញាប់ធ្វើការព្យាបាល  ពីព្រោះថាសរសៃឈាមក្រហមធំនេះ មានសារៈសំខាន់ខ្លាំងណាស់ប្រៀបដូចជាបំពង់ទឹកទុយយោធំសម្រាប់បញ្ចូល
ទឹកអញ្ជឹងដែរ វាបញ្ជួនឈាមទៅចិញ្ចឹមអវយវៈសាំខាន់ផ្សេងៗ ដូចជា
បេះដូង ខួរក្បាល ខួរឆ្អឹងខ្នង ដែជើង និងរួមទាំងអវយវៈក្នុងផ្ទៃពោះ
មាន ថ្លើម តម្រងនោម និងពោះវៀន ។ ពិតប្រាកដណាស់ ប្រសិនបើមានភាពខុសប្រក្រតីកើងឡើង ដូចជាការប៉ោងសរសៃឈាម និងប្រេះបែកអាចបង្កឱ្យមានការបាត់បង់ជីវិតបានដល់ទៅ ៥០-៩០ ភាគរយ ។ 

មិនមានរោគសញ្ញាបង្ហាញដំបូង....ត្រូវព្យាយាមសង្កេតដោយខ្លួនឯង
ការពិនិត្យឃើញជំងឺនេះ ភាគច្រើនជួបប្រទះដោយចៃដន្យពីការថតឆ្លុះនៅ
ដើមទ្រូង ត្រូវសង្កេតថា មានរោគសញ្ញាឈឺពោះ ឈឺខ្នង ណែនដើមទ្រូង ងងឹតមុខញឹកញាប់ឬទេនិងត្រូវស្ទាប់មើលផ្ទៃពោះថាមានដុំដែលលោត
តាមចង្វាក់ជីពចរ ពិបាកដកដង្ហើម ពិបាកលេបអាហារ ឬមានសំលេង
ត្បៀតឬអត់ព្រោះថាអាការៈទាំងនេះអាចបណ្តាលមកពីសរសៃឈាម
ប៉ោងទៅត្បៀតអវយវៈផ្សេងៗដែលនៅជិតខាងអ្វីដែលល្អនោះគឺគួរ
ប្រញាប់ទៅជួបពេទ្យដើម្បីពិនិត្យព្យាបាលតទៅ ។ 

វិធីសាស្ត្រការព្យាបាលក្នុងរយៈដំបូង
ប្រសិនបើពិនិត្យឃើញហើយនោះ គួរចាប់ផ្តើមគ្រប់គ្រងព្រឹត្តិកម្មខ្លួនឯង
 មានដូចជា ការឈប់ជក់បារី ជៀសវាងការខំប្រឹងបន្ទោបង់ខ្លាំង និងគ្រប់គ្រងសម្ពាធឈាម ដោយសារតែកត្តាទាំងនេះវាជួយជំរុញឱ្យ
សរសៃឈាមប៉ោង និងកាន់តែមានឱកាសបែកធ្លាយ ហើយប្រសិនបើពេទ្យពិចារណាហើយអាការៈនៅមិនទាន់ដល់កម្រិតគ្រោះ
ថ្នាក់នោះ ឬមានហានិភ័យបែកធ្លាយតិចតួចនោះ ក៏មិនចាំបាច់ទទួលការ
វះកាត់ ប៉ុន្តែគួរពិនិត្យអាការៈជាប្រចាំដើម្បីសុវត្ថិភាព ។ 

វិធីសាស្ត្រការវះកាត់
ប្រសិនបើសរសៃឈាមក្រហមធំមានអាការៈងាយរងគ្រោះចំពោះការ
បែកធ្លាយនោះ ឬសរសៃឈាមធំខុសប្រក្រតីអាចត្រូវទទួលការវះកាត់ ព្រោះថាប្រសិនបើបែកធ្លាយនោះមានឱកាសបាត់បង់ជីវិតបាន ។ វិធីសាស្ត្រការវះកាត់ជំងឺនេះមាន ២ យ៉ាង គឺ ៖
        
១. ការវះកាត់បែក (Open Surgery)
ជាវិធីសាស្ត្រការវះកាត់តាមដើមទ្រួង ឬតាមពោះ វាអាស្រ័យទៅលើថាការប៉ោងសរសៃឈាមនៅត្រង់បរិវេណណា រួចហើយត្រូវដាក់សរសៃឈាមសិប្បនិមិត្តទៅជំនួសត្រង់កន្លែង
សរសៃឈាមដែលខុសប្រក្រតី ។

២. ជាការវះកាត់ដោយវិធីដាក់សរសៃឈាមសិប្បនិមិត្តប្រភេទ 
 Stent Graft
ជាការវះកាត់តាមសរសៃឈាមក្រហមនៅត្រង់ភ្លៅដើម្បីដាក់សរសៃឈាម
សិប្បនិមិត្តចូលទៅជំនួសត្រង់បរិវេណដែលប៉ោងឬប្រេះធ្លាយ ។ វិធីសាស្ត្រនេះសមស្របជាមួយអ្នកជំងឺដែលមានហានិភ័យខ្ពស់ក្នុងការ
វះកាត់ធំ ដូចជា អ្នកមានអាយុច្រើន អ្នកដែលមានបញ្ហាបេះដូង ឬអ្នកដែលមានបញ្ហាជំងឺទឹកនោមផ្អែម ជាដើម ហើយវិធីសាស្ត្រនេះមាន
ស្នាមរបួសតូច កាត់បន្ថយហានិភ័យ និងកាត់បន្ថយការបាត់បង់ឈាមបាន ។

សូមអរគុណអត្ថបទ ពីមន្ទីរពេទ្យផ្យាថៃ ២

ប្តូរគំនិត ជីវិតកាន់តែមានន័យ

ប្តូរគំនិត ជីវិតកាន់តែមានន័យ 


គំនិតយើងបែងចែកចេញជាពីរប្រភេទ ជាទូទៅ គឺ ៖

- ផ្លាស់ប្តូរគំនិត ជីវិតយើងនឹងកាន់តែមានន័យ
- ការព្យាយាមមិនមែនជារឿងដែលគួរឱ្យខ្លាច ការប្រឈមមុខនឹងបញ្ហាប្រឈមក៏ជារឿងមួយដែលត្រូវមាន ។
-​ការអភិវឌ្ឍន៍ខ្លួនយើងជានិច្ចដើម្បីទទួលបាននូវភាពជោគជ័យ ។

១. គំនិត ឬការគិតបែបមិនមានការអភិវឌ្ឍន៍ មានមនុស្សជាច្រើន បានជឿជាក់នូវអ្វីដែលខ្លួនមាន អ្វីដែលខ្លួនបានប្រព្រឹត្ត ថាជារបស់ដែលមិនអាចប្រែប្រួលបាន ។ ជឿទៅលើសមត្ថភាព សតិបញ្ញារបស់ខ្លួនថា ជារបស់បានមកតាំងពីកំណើត ជាអ្វីដែលយើងមិនអាចរកមកបាន ដោយការព្យាយាម ។ ជាទូទៅពួកគេមិនសូវមានការព្យាយាមប៉ុន្មាននោះទេ ព្រោះពួកគេគិតថា ការព្យាយាមតែងបន្ទាប់បន្ថយនូវកិត្តិយសកេរ្តិ៍ឈ្មោះរបស់គេដែលធ្លាប់តែល្អ ។ ពួកគេតែចង់បាននូវសេចក្តីសម្រេចតាំងតែពីលើកដំបូង នៅពេលដែលពួកគេត្រូវធ្វើអ្វីមួយពួកគេ រំពឹង គិតចង់បានសេចក្តីសម្រេច ភាពជោគជ័យ ភាពសម្បូរបែប តាំងតែពីលើកទីមួយ ពួកគេខ្លាចការបរាជ័យ មានភាពខ្មាស់អៀន អន់ចិត្ត​ តូចចិត្ត ដោះសារ បន្ទោសអ្នកដទៃ ប្រសិនបើគេធ្វើអ្វីមួយមិនបានសម្រេចដូចបំណង ។

ទាំងនេះវាផ្ទុយទៅគំនិតមួយទៀតនោះគឺ

២. គំនិត ឬការគិតដែលមានការអភិវឌ្ឍន៍ មនុស្សមួយចំនួនទៀត នៅពេលដែលជួបបញ្ហាការពិបាក
ដោះស្រាយ ឬជួបប្រទះនូវអ្វីមួយថ្មី ជួបប្រទះការប្រឈមផ្សេងៗនោះ ពួកគេតែងតែរីករាយនឹងស្វែងរកដំណោះស្រាយ ព្យាយាមអភិវឌ្ឍន៍ខ្លួនឯង
ជានិច្ច ។ ពួកគេមិនបានតូចចិត្តខ្លួនឯងនោះឡើយ ពួកគេ តែងតែលើកទឹក
ចិត្ត ជំរុញឱ្យខ្លួនឯងមានការរៀនសូត្រអភិវឌ្ឍន៍ខ្លួនឯងជានិច្ច។

ជាចុងក្រោយ យើងអាចក្រលេកមើលប្អូនៗ សិស្សានុសិស្សដែលទើបតែទទួលលទ្ធផលការប្រលងបាក់ឌុបនោះ ។ មានប្អូនមួយចំនួនដែលបានទទួលលទ្ធផលមិនសូវល្អ ប៉ុន្តែក៏មិនបានតូចចិត្តអ្វីឡើយ ហើយពួកគេ នឹងខិតខំព្យាយាមរៀន អភិវឌ្ឍន៍ខ្លួនឱ្យបានចូលរៀនក្នុងសាកលវិទ្យាល័យជាបន្ត ។ ផ្ទុយទៅវិញ មានប្អូនមួយចំនួនដែលតូចចិត្តនឹងលទ្ធផលការប្រឡងរបស់ខ្លួន ទោះបីជាលទ្ធផលនោះបានល្អគួរសមហើយក៏ដោយ ។ អាក់អន់ចិត្តខ្លួនឯង ស្តីបន្ទោសខ្លួនឯងថា មិនមានសមត្ថភាពគ្រប់គ្រាន់ វាហាក់បីដូចជាលទ្ធផលប្រឡងម្តងនេះជាអ្នកកំណត់ជោគវាសនារបស់ខ្លួន
ទៅហើយ មិនអាចប្រែប្រួលបាននោះឡើយ ។
យើងមិនបានសរុបថាគំនិតណាមួយល្អឬអាក្រក់នោះឡើយ ក៏ប៉ុន្តែអ្វីដែលសំខាន់យើងគ្រាន់តែចង់បញ្ជាក់ថាការគិតរបស់យើងវាបង្ហាញ
ចេញទៅតាមសកម្មភាពរបស់យើងម្នាក់ៗតែប៉ុណ្ណោះ ។ ការជឿជាក់លើខ្លួនឯងងាយនឹងបាត់បង់ទៅវិញ 

សម្រាប់អ្នកដែលមានគំនិតដែលមិនមានការអភិវឌ្ឍន៍ ។ ហើយម្យ៉ាងទៀតជួនកាលពួកគេ ក៏ជឿជាក់លើខ្លួនឯងខ្លាំង
ហួសហេតុផងដែរ ។