Tuesday, December 24, 2019

បង្កាផ្តាសាយធំ និងការរលាកសួតសម្រាប់មនុស្សពេញវ័យ និងមនុស្សចាស់

ការបង្កាជំងឺផ្តាសាយធំ និង ជំងឺរលាកសួតសម្រាប់មនុស្សពេញវ័យ
និងវ័យចំណាស់

ជំងឺផ្តាសាយធំ 

ជំងឺផ្តាសាយធំ​(Influenza, Flu) បង្កឡើងដោយវីរុស Influenza​  Virusដែលជាមេរោគមួយងាយស្រួលក្នុងការឆ្លងដោយការ​ ក្អក ក្រដាស់ដាក់គ្នា ចូលដោយការដកដង្ហើម ភាគច្រើនអាការ:មិនធ្ងន់ធ្ងរ​ ច្រើនតែបាត់ទៅវិញដោយខ្លួនឯងក្នុងរយ:ពេល 5-7​ ថ្ងៃ ។ តែប្រសិនបើអ្នកមានជំងឺរ៉ាំរ៉ៃ អាចមានការជ្រៀតជ្រែកដោយជំងឺ
ផ្សេងៗ បានដូចជា៖
រលាកសួត ជាដើម ។  ក្រៅពីនេះ មេរោគផ្តាសាយធំមានការផ្លាស់ប្តូរ ទើបធ្វើឲ្យមានការរាតត្បាតជា
រាងរាល់ឆ្នាំ
ដោយសារភាពសាំរបស់មនុស្សគ្របដន្តប់ដល់មេរោគ
គ្រប់ប្រភេទ
ទើបមានការណែនាំឲ្យមានការបង្កាដោយ
ការចាក់វ៉ាក់សាំងរាងរាល់ឆ្នាំ។

ជំងឺរលាកសួត

ជំងឹរលាកសួត​ ( Pneumonia ) ឬជំងឹហើមសួត ជាជំងឹមួយក្នុង
ប្រព័ន្ធដកដង្ហើម
ដូចគ្នាជាមួយជំងឹផ្តាសាយធំ ដែលបង្កឡើងពីការឆ្លងមេរោគតាមប្រព័ន្ធដកដង្ហើមផ្នែកខាងក្រោម ដោយបង្កឡើងពីការឆ្លងបាក់តេរី វីរុស តែអ្វីដេលប្រទះឃើញញឹកញាប់ នោះគឺភាគច្រើនបង្កឡើងដោយបាក់តេរី Streptococcus pneumonia  ជាកំរឹរធ្ងន់ធ្ងរនិងមានលក្ខណៈផ្សេងៗគ្នា ។ អ្នកជំងឺខ្លះអាចឆ្លងមេរោគយ៉ាងធ្ងន់ធ្ងរ
ដូចជាមានឆ្លងមេរោគតាម
សរសៃឈាម
រលាកស្រោមខួរក្បាល ធ្វើឲ្យអ្នកជំងឺត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ហើយនឹងអាចដល់មានការបាត់បង់ជីវិតផងដែរ។
 
ជំងឺរលាកសួតដែលបង្កឡើយដោយផ្តាសាយធំ

·       ↪ ជំងឺផ្តាសាយធំ​ជាមូលហេតុសំខាន់នៃជំងឺរលាកសួត ដែលជួបជាញឹកញាប់ គឺទៅលើកុមារ មនុស្សវ័យចំណាស់ ស្ត្រីមានគភ៌និងអ្នកមានជំងឺប្រចាំកាយរ៉ាំរ៉ៃដោយឡែក អ្នកមានជំងឺរួមច្រើនប្រភេទធ្វើឲ្យមានហានិភ័យខ្ពស់នៃការកើតជំងឺរលាក
សួតបន្ថែមទៀតបាន។

·       ↪ ជមងឺរលាកសួតដែលកើតចេញពីបាក់តេរី តែងតែកើតឡើងមានក្រោយជំងឺផ្តាសាយធំ ជាធម្មតានឹងចាប់ផ្តើមមានរោគសញ្ញាក្រោយពីមានជំងឺផ្តាសាយធំ​ ១-២​ សប្តាហ៍ ដោយមានអាការៈ រងា​ញ័រ ក្អួត មានស្លេះ ពិបាកដកដង្ហើម ក្រៅពីនេះអាចបណ្តាលគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។

ពត៌មានវ៉ាក់សាំងបង្កាជំងឺផ្តាសាយធំ​ និងជំងឺរលាកសួត
*​  វ៉ាក់សាំងបង្កាជំងឺផ្តាសាយធំ​
              ➺ បង្កាជំងឺផ្តាសាយធំ
              ➺ បន្ថយអាការៈធ្ងន់ធ្ងរនៃជំងឺ
             ➺ បង្កាជំងឺជ្រៀតជ្រែក
➽  គួរចាក់វ៉ាក់សាំងបង្ការាល់ឆ្នាំ

អ្នកណាខ្លះដែលគួរទទួលវ៉ាក់សាំងផ្តាសាយធំ ?

➤       មនុស្សអាយុ ៦៥ ឆ្នាំឡើងទៅ
➤     ស្ត្រីមានគភ៌
➤    ទារកអាយុ ៦​ ខែទៅ​ ២ ឆ្នាំ
                        ➤អ្នកមានជំងឹរ៉ាំរ៉ៃ ដូចជា៖ ជំងឺបេះដូង  ជំងឺទឹកនោមផ្អែម ជំងឺហឺត ជំងឺខ្សោយតម្រងនោម
និងមានប្រព័ន្ធភាពស៊ាំខ្សោយ ។

វ៉ាក់សាំងបង្កាជំងឺរលាកសួត
វ៉ាក់សាំងពីរប្រភេទដែលនិយមប្រើជាទូទៅ 

១. ​ Pneumonia Polysaccharide Vaccine
២. ​ Pneumonia Conjugate Vaccine
ដោយ ៦៨-៧៨ភាគរយ​​ គឺ គ្របដណ្តប់ដល់ប្រភេទឆ្លងមេរោគ
Pneumococcus
និងរលាកសួតប្រភេទធ្ងន់ធ្ងរបាន ។

វ៉ាក់សាំងផ្តាសាយធំ និងវ៉ាក់សាំងរលាកសួតអាចចាក់ព្រមគ្នាបាន

ឯកសារយោង៖ការណែនាំចាក់វ៉ាក់សាំងបង្កាជំងឺសម្រាប់មនុស្សធំនិងវ័យចំណាស់
 ( Recommend Adult and Elderly Immunization Schedule )​ សមាគមផ្នែកការឆ្លងមេរោគនៃប្រទេសថៃ ព.​​ស. ២៥៦១

សារៈសំខាន់នៃការធ្វើអេកូបេះដូង និង​ ធ្វើលំហាត់ប្រាណបេះដូង






សារៈសំខាន់នៃការធ្វើអេកូបេះដូង និង​ ធ្វើលំហាត់ប្រាណបេះដូងដោយការរត់លើខ្សែពាន
 តើមានភាពផ្សេងគ្នាបែបណាខ្លះ?
( Echocardiography and Exercise Stress Test ​)

Echo ឬ​ ការធ្វើអេកូសាស្ត្រគឹដើម្បីពិគ្រោះរចនាសម្ព័ន្ធបេះដូងទាំងមូល ដូចជា
→  សាច់ដុំបេះដូង
→  កំលាំងចលនាបេះដូង
→  កម្រាស់ ទំហំបេះដួង
→  សន្ទះ ឬប្រឹសបេះដូង
→  មានអាការៈនឿយហត់ ឬបានធ្វើ X-Ray ឃើញស្រមោលបេះដូងធំ ឬមានជំងឺលើសឈាម
ត្រូវការពិគ្រោះវិនិឆ័យបេះដូងរីកធំមកពីមូលហេតុជំងឺលើសឈាម អាការៈទាំងនេះត្រូវធ្វើ
Echo ។

Est  ឬការធ្វើលំហាត់ប្រាណដោយការរត់លើខ្សែពានគឺដើម្បីជំនួយធ្វើការពិគ្រោះសរសៃរឈាមបេះដូង
→  ដើម្បីឲ្យដឹងដល់សភាពការបេះដូងខ្វះឈាម
→  អ្នកជំងឺអាយុច្រើន និងមានហានិភ័យបេះដូងច្រើន ដើម្បីត្រួតពិនិត្យសរសៃរឈាម
→  បេះដូងគឺត្រូវធ្វើលំហាត់ប្រាណដោយការរត់លើខ្សែពាន
→  អ្នកជំងឺមានអាយុមិនច្រើន​ ក្នុងអំឡុងអាយុ​ ២០​ឆ្នាំ តែជាអ្នកកីឡា


សូមអរគុណពត៌មានមន្ទីរពេទ្យផ្យាថៃ ២ 

រស់នៅដើម្បីអ្វី ???

បើទោះបីជាជីវិតមនុស្សយើងសព្វថ្ងៃមិនបានប្រឈមនឹងបញ្ហាសោកនាដកម្ម
សង្គ្រាមប្រល័យពូជសាសន៍ រោគរាតត្បាត ភ័យវិបត្តិផ្សេងៗ ដូចជា ភាពទុរគត ជាដើម ដែលជាបច្ច័យខាងក្រៅដើម្បីបង្កទុក្ខសោកដល់យើងនោះក៏ដោយ ក៏ប៉ុន្តែនៅក្នុងចិត្តរបស់យើងពោពេញទៅដោយទុក្ខសោកក្តៅក្រហាយ មានពេលខ្លះយើងហាក់មានអារម្មណ៍ថាគ្មានអ្វីសោះ ធុញថប់ក្នុងជីវិត សោះអង្គើយ ហាក់បីដូចជាមិនយល់ថាទាំងអស់នេះគឺដើម្បីអ្វីនោះឡើយ យើងមានជីវិតដើម្បីអ្វី អត្ថន័យខ្លឹមសារនៃការរស់នៅគឺដើម្បីអ្វីឱ្យប្រាកដ
ប្រជានោះឡើយ ? 


សំនួរបែបនេះ តែងធ្លាប់កើតមានក្នុងចិត្តរបស់យើងជាមិនខាននោះឡើយ ជួនកាលយើងមានចម្លើយតែពេលខ្លះយើងក៏គ្មានចម្លើយសម្រាប់សំនួរពួកនេះ
នោះទេ ។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ចម្លើយរបស់យើង
តែងមានការផ្លាស់ប្តូរទៅតាមវ័យ និងបទពិសោធន៍របស់យើងកន្លងមកផងដែរ ។

បច្ចុប្បន្ននេះយើងត្រូវបង្រៀនឱ្យមានការកំណត់គោលដៅក្នុងជីវិត ដើម្បីទទួលបាននូវភាពជោគជ័យក្នុងជីវិត តើការកំណត់គោលដៅជីវិត និងអត្ថន័យខ្លឹមសារជីវិតនេះ វាខុសគ្នាឬដូចគ្នាយ៉ាងណា ???

នៅពេលដែលយើងកើតមកមានជីវិតរស់នៅហើយនោះ ប្រាកដណាស់យើងត្រូវ កំណត់គោលដៅជីវិតរបស់យើង គោលដៅនេះហើយដែលធ្វើឱ្យជីវិតយើងមាន អត្ថន័យខ្លឹមសារ សារសំខាន់នោះ ឧទាហរណ៍ដូចជា នៅពេលដែលយើងហេវ ឬឃ្លានអាហារ គោលដៅគឺត្រូវធ្វើយ៉ាងណាដើម្បីឱ្យបានអាហារមកញ៉ាំ បើទោះបីជាការរកអាហារមកញ៉ាំនោះវាមានការលំបាក ឬងាយស្រួលយ៉ាងណា ក៏ដោយយើងក៏ត្រូវតែធ្វើពីព្រោះវាឃ្លាន រឿងនេះហើយដែលផ្តល់អត្ថរស ខ្លឹមសារ នៃជីវិតរបស់យើងក្នុងពេលបច្ចុប្បន្នដែលតែងតែទាក់ទងគ្នាជាមួយនឹងគោលដៅ អនាគតផងដែរ ។ 

យើងត្រូវការអត្ថន័យនៃជីវិត ដូចជាការឱ្យនិយមន័យនៃពាក្យថាជោគជ័យ កាលយើងនៅវ័យសិក្សាសាកលវិទ្យាល័យ ជោគជ័យ គឺយើងធ្វើយ៉ាងណា គឺរៀនឱ្យចប់ បើទោះបីជាមានថ្ងៃខ្លះយើងខ្ចិល មិនចង់ទៅរៀន តែក៏ត្រូវទៅ ព្រោះយើងគិតថា យើងត្រូវឆ្លងកាត់បញ្ហានេះឱ្យបាន ។ 

(នៅមានបន្ត................

រឿងលុយ រឿងកាក់

បញ្ហារឿងលុយកាក់នោះវាបំផ្លាញយើងច្រើនជាងអ្វីដែលយើងគិតទៅទៀត ពីព្រោះថាមនុស្សដែលជួបប្រទះបញ្ហាខ្វះខាតលុយកាកនោះ កាលណាបើជួបប្រទះកាន់តែយូរថ្ងៃទៅៗ លុយនឹងបំផ្លាញ​នូវ មោទនភាព ក្នុងជីវិតរបស់យើង ។ ហើយបើយើងទុកចោលកាន់តែយូរទៅទៀតនោះ វានឹងកាន់តែបំផ្លាញយើងបន្តទៀត ពោលគឺនឹងបំផ្លាញនូវ ទំនុកចិត្តរបស់យើង គឺទំនុកចិត្តក្នុងខ្លួនឯង ។ ម្យ៉ាងទៀតមនុស្សយើងបើបាត់បង់ទំនុងចិត្តហើយនោះ តើយើងសង្ឃឹមអ្វី ដែលអាចនាំយើងទៅកាន់អនាគតដ៏ភ្លឺស្វាងបាន ???
ដូច្នេះហើយ ប្រសិនបើយើងមានបញ្ហារឿងលុយកាក ក្តៅក្រហាយរឿងលុយកាក ខ្វះខាតនេះនោះជាប្រចាំនោះ គួរកុំបណ្តោយទុកយូរពេកអី គួរត្រូវរិះរកមធ្យោបាយផ្សេងៗ ដើម្បីបង្កើតលុយ ឱ្យបានទាន់ពេលវេលា ត្រូវបង្កើតគំនិត ព្យាយាមឡើង ត្រូវមានសទ្ធា គឺជឿជាក់លើខ្លួនឯង ផ្តល់កំលាំងចិត្តដល់ខ្លួនឯង ដើម្បីជាកត្តាមួយនឹងនាំយើងទៅកាន់អនាគត ក្តីសុបិន្តដែលយើងគ្រប់គ្នាប្រាថ្នាចង់បាន ។
រីករាយថ្ងៃអាទិត្យទាំងអស់គ្នា សូមអរគុណ !!!

ស្លៀកខោពាក់អាវ ពាក់ស្បែកជើងហើយទៅរត់ភ្លាម !!!

មនុស្សគ្រប់គ្នាតែងគិតថាការហាត់ប្រាណជារឿងសំខាន់ វាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តរបស់យើង ។ ពិតប្រាកដណាស់ នៅពេលដែលខ្ញុំគិតថានឹងទៅរត់នៅសួនច្បារក្រោយផ្ទះនោះ តែងតែមានបញ្ហាជានិច្ចដែលធ្វើឱ្យខ្ញុំមិនបានទៅហាត់ប្រាណ មិនបានទៅរត់ម្តងណាឡើយ ។ ជួនកាលខ្ញុំធ្លាប់គិតថា នឹងទៅស្ម័គ្រនៅកន្លែងហាត់ប្រាណដែលអស់លុយ ដើម្បីជាហេតុបង្ខំខ្លួនឯងឱ្យត្រូវតែទៅ ប៉ុន្តែគិតទៅគិតមក ដូចជាអស់លុយ ហើយគង់មិនបានទៅដដែល ។ ការគិតហាត់ប្រាណឱ្យបានទៀងទាត់នោះ តាំងតែអាយុជាងម្ភៃ ឥឡូវចូលដល់លេខបី ជិតលេខបួនហើយ ទើបភ្ញាក់ខ្លួនថា សុខភាពរាងកាយយើងនោះវាជាយ៉ាងណា ????
អ្វីដែលធ្វើឱ្យខ្ញុំផ្លាស់ប្តូរនិស្ស័យពីការខកខានមិនបានហាត់ប្រាណប្រចាំនោះគឺ នៅពេលណាដែលខ្ញុំគិតថាចង់ទៅហាត់ប្រាណ គឺត្រូវពាក់អាវស្លៀកខោ ពាក់ស្បែកជើងទៅតែម្តង គ្រាន់តែពាក់អាវភ្លាមវាធ្វើឱ្យយើងទៅតែម្តង មិនបាចគិតនិយាយច្រើន ដំអក់នៅនឹងបន្ទប់ជាតិនេះគង់មិនបានទៅនោះទេ ។
ការសម្រេចចិត្តធ្វើភ្លាមៗ នូវអ្វីដែលយើងបានគិត មិនថារឿងនោះតូចឬធំនៅទេ រឿងផ្សេងៗដែលយើងជួបប្រទះនៅជុំវិញខ្លួនយើង មិនថាការអានសៀវភៅ ឬការចង់វិនិយោគផ្សេងៗ បើគិតហើយគឺត្រូវធ្វើភ្លាមតែម្តង កុំទុកឱ្យរំលងយូរថ្ងៃអី ព្រោះថា ជួនកាលគំនិតល្អៗរបស់យើងនឹងមិនបានអនុវត្តឡើយ បើរវល់តែគិត ហើយមិនបានធ្វើនោះ ។ វាជារឿងសំខាន់ណាស់គឺការអនុវត្តធ្វើភ្លាមៗ បើទោះបីជាលទ្ធផលចេញមកជាយ៉ាងណាក្តី ត្រូវអនុវត្តធ្វើហើយ​កែខៃនូវកំហុសឆ្គងដែលអាចកើតមានកំឡុងពេលអនុវត្តជាក់ស្តែង ។

ពិតណាស់ជីវិតយើងមានរឿងរ៉ាវជាច្រើនដែលយើងចង់ធ្វើ ប៉ុន្តែហាក់បីដូចជាយើងមិនមានពេលធ្វើវាគ្រប់គ្រាន់នោះឡើយ នេះក៏ដោយសារការប្រចាំរបស់យើង ពីមួយថ្ងៃទៅមួយថ្ងៃ គិតតែធ្វើប៉ុន្តែមិនបានអនុវត្តផ្ទាល់នោះឯង ។
ដើម្បីភាពជោគជ័យនោះការអនុវត្តជាក់ស្តែងជារឿងចាំបាច់បំផុត ។

ក្រ ៥ យ៉ាង

                ក្រកិច្ចក្រកល               ក្រដឹងក្រយល់              ក្រវៃឆ្នៃទាស់
                ទាំង ៥ នេះសុទ្ធ            តែក្រទាំងអស់              ប្រាជ្ញាស្រួចស្រស់
                                                ទើបក្រឃ្លាតបាន   ។
                ខ្វះការអប់រំ                  រមែងច្រឡំ                   ខ្លះ ៗ ពុំខាន
                បើលុះតែខំ                  អប់រំឲ្យមាន                  ការថ្នឹកទើបបាន
                                                រួចផុតចាកក្រ                ។
                កុំយល់ថាងាយ             ទោះការសម្ទាយ            សុទ្ធតែកម្រ
                លុះតែ បានរៀន            បានស្ដាប់ត ៗ               ទើបបានជាក្រ
                                                ក្លាយជាងាយខ្លះ    ។
                ទោះកិច្ចតូចទេ              ខ្វះការរិះរេ                   ធ្វើទៅតែងខ្វះ
                ទោះធ្វើទៅកើត             ក៏មិនស្អាតជ្រះ              ព្រោះពាក្យថាខ្វះ
                                                ផ្ទុយនឹងគ្រប់គ្រាន់  ។
                ចំណែកខាងកល           ឧបាយក្រយល់             ក៏ច្រើនតែភ័ន្ត
                ជួនកាលគំនិត               វង្វេងវង្វាន់                   ជួនកាលស្លោស្លន់
                                                យល់ខុសទទេ      ។
                បើប្រើតាមកល             ដែលគិតពុំយល់            ខ្វះការរិះរេ
                ចេះតែស្មាន ៗ              បំពានធ្វេសទ្វេ              ឬតាមតែគេ
                                                នាំខុសជាត្រូវ               ។
                រីឯការដឹង                    បើគ្មានដំណឹង               ក៏ឥតមានផ្លូវ
                ណាប្រាប់ឲ្យដឹង            មិងមាំងស្រខូវ              ការខុសឬត្រូវ
                                                ក៏ឥតបានដឹង                ។
                ការដឹងក៏ក្រ                  បើគ្មានតំណ                 តជាដំណឹង
                ឥតមានគំនិត                ងងឹតសូន្យឈឹង                                                  ហេតុនោះការដឹង                           ប្រាប់ថាពុំយល់     ។
                ចំណែកខាងយល់          ជាការអំពល់                 មួយដ៏កម្រ
                បើគ្រាន់តែដឹង              ដោយឮត ៗ                 ប៉ុន្តែខ្លួនស
                                                ប្រាប់ថាពុំយល់     ។
                ដូចគេសួរថា                 តើអ្នករាល់គ្នា                យល់ឬពុំយល់
                រឿងដែលខ្លួនដឹង           ដំណឹងសល់វ៉ល់            ខ្លួនថាពុំយល់
                                                ខ្ញុំគ្រាន់តែដឹង                ។
                ហេតុនេះការយល់         លុះតែអំពល់                 គិតពេញទំហឹង
                បើឥតគំនិត                  រិះរេជញ្ជឹង                   ក៏គ្រាន់តែដឹង
                                                កម្របានយល់      ។
                ឯវៃច្នៃទាស់                  ក្រជាងទាំងអស់            ព្រោះច្រើនកើលកល
                នៅគាំងជ្រងោ              ដោយគិតមិនដល់          ក៏នៅស្រងល់
                                                ដោះស្រាយពុំរួច    ។
                នៅពេលជំនុំ                 ឬគេមកជុំ                    គេតាំងផ្ដើមផ្ដួច
                គេសួរបញ្ហា                  ណាមួយក្របួច             ឯងឆ្លើយពុំរួច
                                                នៅធ្មឹងតែម្ដង        ។
                បើមានប្រាជ្ញា                       រហ័សក្លៀវក្លា        គំនិតហ្មត់ហ្មង
                ឆ្លើយបានភ្លាមភ្លែត         ត្រដែតកន្លង                 អ្នកសួរឥតសង
                                                សួរសបវិញទៀត   ។
                ហេតុនោះបានជា           ចាស់លោកពោលថា       ការណ៍នេះចង្អៀត
                កម្រមានអ្នក                 ឈ្លាសវៃឆ្លាក់ឆ្លៀត         គេសួរថែមទៀត
                                                ពុំអាចឆ្លើយឆ្លង     ។
                បើរឿងនោះធំ               អាចនឹងរលំ                  ខូចការតែម្ដង
                ហេតុនោះបានជា           ព្រឹទ្ធាចារ្យផង                       អ្នកចេះហ្មត់ហ្មង
                                                ពោលទុកថាក្រ     ។
                ក្រវៃច្នៃទាស់                លើសក្រទាំងអស់          ហៅពេញជាក្រ
                លុះតែរៀនគិត              ឲ្យបានល្អិតល្អ              នោះទើបក្ដីក្រ
                                                នេះឃ្លាតចេញឆ្ងាយ       ។


ព្រះរាជនិពន្ធន៍
នៃសម្ដេចព្រះសង្ឃរាជ ជួន-ណាត

ពេលណាទើបមាន ???

 ពេលណាទើបមាន ???

សំណួរដែលចាក់ដោតផ្លូវអារម្មណ៍មនុស្សជាច្រើន ហើយតែងតែជួបប្រទះ
ជាញឹកញាប់ នៅពេលដែលដៃគួរសន្ទនាតែងតែបោះសំណួរប្រភេទនេះមក
កាន់យើងជាញឹកញាប់នោះ ។ ជួនកាលយើងរកចម្លើយមិនបាននោះទេ ដោយសារយើងមិនមានគោលដៃច្បាស់លាស់ក្នុងចិត្ត ម្យ៉ាងទៀតជួនកាលយើងក៏ស្រែកសួរខ្លួនឯងក្នុងចិត្តរាល់ថ្ងៃដែរថា 
 ពេលណាទើបមាននោះដែរ ? 

បញ្ហាដ៏រសើបនេះ ខ្ញុំមានមតិ ២ យ៉ាង ដូចខាងក្រោម ៖ 

១. ផ្ទុយពីការគិតថាពេលណាទើបមាន យើងគួរចោទសំណួរផ្សេងវិញថា តើយើងបច្ចុប្បន្ននេះ បានធ្វើអ្វីមួយហើយឬនៅដែលតបស្នងទៅនឹងតម្រូវការ
របស់អ្នកដទៃ តើយើងមានគោលគំនិតអ្វីដែលជាដំណោះស្រាយ
របស់អ្នកដទៃដែលកំពុងជួបបញ្ហា ? ខ្ញុំសូមលើកជាឧទាហរណ៍ដើម្បីឱ្យអស់លោកអ្នកអានផ្ចង់អារម្មណ៍ជាមួយខ្ញុំ ហើយក្រឡេកមើលទៅទិដ្ឋភាពដែលកំពុងកើតឡើងក្នុងប្រទេសកម្ពុជា ។
 ជាក់ស្តែងដូចជា PassApp ដែលជាមធ្យោបាយក្នុងការហៅកង់បីងាយស្រួយមួយ ។ ពិតណាស់ពេលទៅភ្នំពេញម្តងៗ ដោយសារតែយើងជាអ្នកមកពីខេត្តដូច្នេះហើយយើងពិបាកស្វែងរកមធ្យោបាយធ្វើ
ដំណើរណាស់ ។ ម្យ៉ាងទៀតវិធីធ្វើដំណើរសាធារណៈនៅមានការខ្វះខាតផងនោះ ។ ត្រឡប់មកវិញ ការបង្កើតឯបនេះវាបានជួយសម្រួលភាពងាយស្រួល
ជាច្រើនដល់អ្នកធ្វើដំណើរ ដូចជា មានតម្លៃជាក់ស្តែង ប្រសិនបើយើងត្រូវធ្វើដំណើរទៅកន្លែងដែលយើងមិនស្គាល់នោះ យើងមិនចាំបាច់តថ្លៃតម្លៃកង់បីដូចកាលពីមុននោះទេ ។ ភាពងាយស្រួលទាំងនេះគឺជាតម្រូវការរបស់អ្នកប្រើប្រាស់ជាច្រើន ។ ចំណុចសំខាន់យើងត្រូវរកវិធីដោះស្រាយ ជួនអ្នកប្រើប្រាស់របស់យើងឱ្យបាន ។ ប្រសិនបើយើងអាចបង្កើតផលិតផលលក្ខណៈបែបនេះបាននោះ ពិតណាស់សំណួរដែលចាក់ដោតមកលើយើងពិតជាមិនមានឡើយ ។ តែជាអកុសល មនុស្សជាច្រើនតែងតែធ្វើអ្វីផ្សេងៗទៅតាមទំនោរដែលមនុស្សជាច្រើនកំពុងតែធ្វើ ដោយមិនបានគិតថាវាជាវិធីដោះស្រាយ ឬជាប្រយោជន៍របស់អ្នកប្រើប្រាស់ឡើយ តែគិតពីអ្វីដែលខ្លួនមាន​ដែលខ្លួនចង់ធ្វើ ។ 
នេះក៏ជាមូលហេតុមួយដែលតែងកើតមានចំពោះអ្នកដែលបរាជ័យក្នុងជីវិត ។ ដូច្នោះហើយតែងតែជួបនៅសំណួរចាក់ដោតម្តងហើយម្តងទៀតក្នុងជីវិត ។ 

២. តើយើងទទួលប្រាក់ខែ ឬយើងមានលុយប៉ុន្មានដែលគិតថា ឬសន្មតថា
យើងជាអ្នកមាន ? ពិតណាស់មនុស្សជាច្រើនតែងផ្តោតអារម្មណ៍ទៅលើ
ចំណួលដែលអាចរកបាន តែភាគច្រើនភ្លេចពីវិធីសាស្ត្រការគ្រប់គ្រង
ចំណួលដែលយើងរកបានមក ។ ពិតណាស់ មិនថាយើងអាចរកចំណូលបានរាប់ពាន់រាប់ម៉ឺនឬរាប់សែននោះទេ ។ ប៉ុន្តែប្រសិនបើយើងខ្វះនូវវិធីការចាត់ការ វិធីសាស្ត្រក្នុងការគ្រប់គ្រងចំណូលដែលយើងរកមកបាននោះ យើងពិតជាមិនអាចឆ្លងផុតពីភាពក្របានឡើយ ។ 

អ្វីដែលសំខាន់មិនមែនយើងមានពេលណានោះទេ 
តែរឿងដែលសំខាន់ជាងនេះទៅទៀតនោះគឺ ចំណាយរបស់
យើងត្រូវតូចជាងចំណូលជានិច្ច ។ ប្រសិនបើយើងប្រើប្រាស់ហួស
ពីតម្រូវការជាក់ស្តែង និងតម្រូវការដែលចាំបាច់នោះ មិនថាយើង
រកមកបានប៉ុនណានោះទេ មិនយូរមិនឆាប់យើងនៅតែពិបាកដដែល ។ កាលណាយើងមានវិធីសាស្ត្រគ្រប់គ្រងលុយដែលយើងរកមកបាន 
ដោយវិធីសាស្ត្រផ្សេងៗ ដូចជាយើងអាចយកទៅវិនិយោគ 
ឬបណ្តាក់ទុនក្នុងក្រុមហ៊ុន ឬយកទៅធ្វើយ៉ាងណាដើម្បីឱ្យ
លុយនោះដុះលួតលាស់ជាប្រចាំ មិនងាប់មួយកន្លែង 
ហើយព្យាយាមធ្វើបែបនេះជាបន្តបន្ទាប់ ។ 

ប្រាកដណាស់បើយើងធ្វើបែបនេះបាននោះ សំណួរចាក់ដោតក្នុងចិត្តយើងពិតជាមិនបានលឺទៀតទេ ។
រីករាយថ្ងៃបុណ្យណូអែល !!!