Monday, December 23, 2019

ដំបូន្មាន និងការណែនាំ ចំពោះការវះកាត់ថ្លើម




                ដំបូន្មាន និងការណែនាំ ចំពោះការវះកាត់ថ្លើម              ថ្លើម គឺជាអវយវៈដែលស្ថិតនៅខាងក្រោមឆ្អឹងជំនីខាងស្តាំ តាមកាយវិភាគវិទ្យាបានបង្ហាញថា ថ្លើមអាចចែកចេញជាពីរចំរៀកគឺចំរៀកខាងឆ្វេងនិងចំរៀកខាងស្តាំ ហើយអាចបែងចែកជាចំណិតតូចៗ (Segment) បាន៨ផ្នែក។​ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថ្លើម ជាអវយវៈមួយប៉ុណ្ណោះ
ដែលអាចដុះលូតលាស់ថ្មីជំនួសផ្នែកដែលបាត់បង់ទៅនោះ។
                ថ្លើមមានមុខងារយ៉ាងច្រើន ដែលរួមមាន ការបន្សាបជាតិពុល ការផលិតសារធាតុគីមីជីវសាស្ត្រ ដែលចំបាច់សម្រាប់រំលាយអាហារ និងការបំបែកសមាសធាតុ​របស់​កោសិកាឈាមក្រហម ។
                រោគសញ្ញាភាគច្រើន ក្នុងការវះកាត់ថ្លើម គឺដើម្បីវះកាត់ដុំសាច់មហារីកដែលកើតឡើងនៅថ្លើម ឬកាត់ដុំសាច់មហារីកដែលកើតពីអវយវៈផ្សេងៗ ដូចជា៖​ កើតពីពោះវៀនធំ  
ដោះ ឬដៃស្បូនដែលរាលដាលមកដល់ថ្លើម រោគសញ្ញាផ្សេងៗទៀត ដូចជាការកាត់ដុំសាច់ប្រភេទផ្សេងៗ ដែលមិនមែនជាមហារីក ឬការវះកាត់ថ្លើមដើម្បីបរិច្ចាគ។
                មុនចូលវះកាត់គ្រប់ពេល ចាំបាច់ត្រូវត្រៀមខ្លួនជាដំបូងច្រើនយ៉ាងដូចជា ៖ ការសាកសួរប្រវត្តិអ្នកជំងឺ រោគប្រចាំខ្លួនផ្សេងៗ ដែលអាចមានផលប៉ះពាល់ដល់ការវះកាត់ ការត្រូតពិនិត្យរាងកាយ ការជោះឈាម ដើម្បីត្រូតពិនិត្យរាងកាយ និងមុខងារថ្លើម រូមជាមួយនិងការថតឆ្លុះ( CT scan ឬ MRI) ដើម្បីដាក់ផែនការការវះកាត់ ប៉ានស្មាន​និងវាយតម្លៃ ថ្លើមដែលនៅសល់វាគ្រប់គ្រាន់ចំពោះការដំណើរជីវិត ក្រោយការវះកាត់ ឬអត់ ។ គោលបំណងសំខាន់ដែលត្រៀមខ្លួនមុនវះកាត់ គឺដើម្បីអោយការព្យាបាលបានទទួលលទ្ធផលជោគជ័យបំផុត ។​​
ហានិភ័យ និងរោគជ្រៀតជ្រែក នៃការវះកាត់ថ្លើមមានដូចតទៅនេះ ៖
·     ភាពជោគជ័យនៃការវះកាត់ ប្រហែល ៩០-៩៩ % វាអាស្រ័យលើស្ថានភាព
រោគ​​ ឬអ្នកជំងឺដូចជា សភាពរោគដែលត្រូតពិនិត្យឃើញ ក្នុងកំឡុងពេលវះកាត់ មានច្រើនជាងការវាយតម្លៃមុនការវះកាត់ ដែលធ្វើអោយវះកាត់បានឬមិនអាចធ្វើការវះកាត់បានដោយសុវត្ថិភាព ។ ក្នុងករណីខ្លះ អាចមានការផ្លាស់ប្តូរការវះកាត់ ពីអ្វីដែលវេជ្ជបណ្ឌិតបានអធិប្បាយមុនការវះកាត់ ដើម្បីជាប្រយោជន៍ការព្យាបាលអ្នកជំងឺ ក្នុងករណីទាំងឡាយនេះ 
វេជ្ជបណ្ឌិត និងក្រុមវេជ្ជបណ្ឌិត នឹងព្យាយាមអធិប្បាយប្រាប់អំពីការផ្លាស់ប្តូរដែលកើតឡើង 
ចំពោះញាតិអ្នកជំងឺ ដើម្បីជួយគ្នាសម្រេចចិត្ត ក្នុងការដាក់ផែនការការព្យាបាល អោយ
សមស្រ​បចំពោះអ្នកជំងឺ ។
·     ការចេញឈាមកំឡុងពេលវះកាត់ ឬក្រោយពេលវះកាត់ មានឳកាសកើតឡើងប្រហែល​​ ១-២ % ។
·     ការមានទឹកប្រមាត់ច្រាលឡើងទៅលើទងប្រមាត់ ក្រោយការវះកាត់ មានឳកាសកើតឡើងប្រហែល ១-៥ % ។
·     ការរលាកឆ្លងមេរោគក្នុងពោះក្រោយពេលវះកាត់ មានឳកាសកើតឡើងប្រហែល ១ – ២ % ។
·     ការចុះខ្សោយមុខងារថ្លើម ហើមពោះ ឬមានទឹក ច្រើន​នៅ​ក្នុង​ពោះបន្ទាប់ពីវះកាត់ ពីព្រោះវាបណ្តាលមកពីមុខ​​ងារថ្លើម ដែល​មិន​ធ្វើការក្រោយពេលវះកាត់​មានឱកាសកើតឡើងប្រហែល ១ – ២ % ។
·     ក្នុងករណីដែលត្រូវវះកាត់ពោះវៀនបន្ថែមនឹង​មាន​ឱកាសកើតហា​និ​ភ័យ ​ដែលធ្លាយដំណរពោះវៀន ឬទងប្រមាត់ ក្រោយពេលវះកាត់ ប្រហែល ១ – ២ % ។
·     ស្នាមរបូសការវះកាត់រលាកឆ្លងមេរោគ មានឳកាសកើតឡើងប្រហែល​ ១​-​២ %
·     ភាវៈជ្រៀតជ្រែកផ្សេងៗទៀត ដែលមិនអាចរំពឹងទុកជាមុន អាចកើតឡើងប្រហែល ១ % ដូចជា៖ សរសៃឈាមខ្មៅនៅជើងស្ទះ រលាកសួត ការឆ្លងមេរោគតាមសរសៃឈាម បេះដូងឈប់ដើរឬបេះដូងខ្វះឈាមភ្លាមៗក្រលៀនមិនដំណើរការ ។ល។
ភាវៈជ្រៀតជ្រែកទាំងអស់នេះ អាចកើតឡើងចំពោះអ្នកជំងឺ ដូច្នេះវាទាមទារអោយអ្នកជំងឺ ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យកាន់តែយូរឡើង ត្រូវអត់បាយអត់ទឹក អាចទទួលសារធាតុអាហារតាមសរសៃឈាម ហើយចាំបាច់ត្រូវដាក់ខ្សែរព្យួរផ្សេងៗដែលដាក់ក្នុងកំឡុងពេលវះកាត់កាន់តែយួរឡើង ឬ អាចមានការត្រូតពិនិត្យពិសេស បន្ថែមទៀត  រួមជាមួយការព្យាបាលផ្សេងៗទៀតដែលចាំបាច់ ដើម្បីកែខៃភាវៈជ្រៀតជ្រែកដែលកើតឡើង ។ ដោយភាវៈជ្រៀតជ្រែកមួយចំនួន អាចបណ្តាលអោយអ្នកជំងឺបាត់បង់ជីវិត ក្នុងកំឡុងពេលវះកាត់បាន ឬ
បណ្តាលអោយមានភាវៈជ្រៀតជ្រែកផ្សេងៗទៀត រហូតធ្វើអោយអ្នកជំងឺបាត់បង់ជីវិតក្រោយពេលវះកាត់ក៏មាន ។
     ភាវៈជ្រៀតជ្រែកទាំងអស់ដែលបានពោលមកខាងដើមនោះរួមបញ្ចូលទាំងអ្នកជំងឺដែលមានរាងកាយប្រក្រតី មិនមានរោគប្រចាំខ្លួន ។ ក្នុងករណីដែលអ្នកជំងឺមានអាយុច្រើន ឬមានរោគប្រចាំខ្លួនរួចហើយនោះ ភាវៈជ្រៀតជ្រែក
ផ្សេងៗ​ និងការបាត់បង់ជីវិត មានឱកាសកើតឡើងខ្ពស់ជាងប្រក្រតី ។

ប្រការដែលគួរយល់ដឹង និងការអនុវត្តមុនចូលវះកាត់់ថ្លើម
       ត្រូវនាំថ្នាំគ្រប់ប្រភេទដែលអ្នកទទួលទានមកអោយវេជ្ជបណ្ឌិតត្រូតពិនិត្យមើលមុន
វះកាត់ ជាពិសេសថ្នាំប្រភេទខ្លះដូចជា ថ្នាំអាស្ពីរិន ឬ ថ្នាំរំលាយឈាមជាដើម ។
ប្រសិនបើមានរោគប្រចាំខ្លួន ត្រូវប្រាប់វេជ្ជបណ្ឌិតរបស់អ្នក ប្រាប់ពីប្រវត្តិអាលឡ័រហ្ស៊ីថ្នាំ ឬការអាលឡ័រហ្ស៊ីចំណីអាហារ ប្រវត្តិការវះកាត់ ។ ការត្រូតពិនិត្យនិង​ការព្យាបាល រោគផ្សេងៗ មិនថាទាក់ទងនិងរោគថ្លើមឬអត់នោះទេ រួមទាំងការព្យាបាលដោយថ្នាំគីមី ឬការបាញ់កាំរស្មី និងការឈឺចាប់ ឬ ការមិនស្រូលខ្លួន ផ្សេងៗ មុនថ្ងៃចូលវះកាត់ ។

ក្នុងកំឡុងពេលរងចាំការវះកាត់ អាចមានដំណើរការវិធីការផ្សេងៗ ដើម្បីជួយអោយលទ្ធផលនៃការព្យាបាលប្រសើរឡើង
       ក្នុងករណីដែលអ្នកជម្ងឺ មានរោគខាន់លឿង (ខ្លួនលឿង ភ្នែកលឿង) មុន​វះកាត់​អាច​ត្រូវទទួលការបង្ហូរទឹកប្រមាត់ដែលស្ទះ ដោយ​ដាក់អង់ដូស្កុប​ដើម្បី​ពង្រីក​ទងប្រមាត់ (ERCP) ឬ ការ​ចោះ​យក​ទឹក​ប្រមាត់​ចេញ​តាមពោះ( PTBD)​ ដោយ​មានគោលបំណង គឺ​ដើម្បី​អោយ​មុខងារថ្លើម​ប្រសើរ​ឡើង​មុនពេលវះកាត់ ។
       
ករណីដែលដុំមហារីកធំ អាចចាំបាច់ត្រូវដាក់ទុយោតាមសរសៃឈាមក្រហមនៅ និងថ្លើម ដើម្បីដាក់ថ្នាំគីមីបំបាត់ចំគោលដៅ (​TACE) និងធ្វើអោយដុំមហារីកតូចជាងមុន
ព្រមទាំងវះកាត់មានសុវត្ថិភាពខ្ពស់ ។
       ករណីប៉ានស្មានខ្នាតសាច់ថ្លើមដែលសល់ដោយការថតឆ្លុះ ហើយឃើញថា សាច់ថ្លើម ដែលសល់អាចមិនគ្រប់គ្រាន់ចំពោះការរស់នៅក្រោយពេលវះកាត់ អ្នកជម្ងឺចាំបាច់ត្រូវបញ្ចូលទុយោដើម្បីទប់សរសៃឈាមខ្មៅ ដែលទៅចិញ្ចឹមថ្លើមចំណែកដែលកាត់ចេញ (PVE) ហើយធ្វើអោយឈាមទៅចិញ្ចឹមសាច់ថ្លើម ដែលរក្សាទុកកាន់តែច្រើនឡើង ។ ការព្យាបាលដោយវិធីនេះ ធ្វើអោយបរិមាណនៃថ្លើមដែលសល់មានកាន់តែច្រើនឡើង ហើយការវះកាត់កាន់តែមានសុវត្ថិភាពខ្ពស់ ។
       
ជំហានផ្សេងៗ ដែលបានពោលមកពីខាងដើមនេះ ត្រូវប្រើពេលប្រហែល ៤ – ៨ សប្តាហ៍ ឬយូរជាងនេះ ដើម្បីរងចាំលទ្ធផលការព្យាបាល និងវាយតំលៃអ្នកជម្ងឺម្តងទៀត មុននិងត្រៀមខ្លួនដើម្បីវះកាត់តទៅ ។

ប្រការដែលគួរយល់ដឹង និងការប្រតិបត្តិ ពេលចូលវះកាត់នៅមន្ទីរពេទ្យ
       មកមន្ទីរពេទ្យតាមថ្ងៃណាត់ ជាទូទៅ វេជ្ជបណ្ឌិត អោយចូលដេកពេទ្យមុនថ្ងៃវះកាត់ ២ ថ្ងៃ ដើម្បីវាយតំលៃម្តងទៀត​ ។ គួរមកមន្ទីរពេទ្យ នៅពេលព្រឹក ព្រោះមានជំហានការត្រៀមខ្លួនច្រើនយ៉ាង រួមមាន ការត្រៀមឯកសារចូលដេកពេទ្យ ចុះហត្ថលេខាលិខិតយល់ព្រមអោយវះកាត់ ជោះឈាម និងថតឆ្លុះផ្សេងៗបន្ថែមទៀត ។ល។ ហើយវេជ្ជបណ្ឌិត
ឯកទេសជម្ងឺទូទៅដែលអាចទាក់ទងនិងជម្ងឺនេះ ព្រមទាំង​វេជ្ជបណ្ឌិតដាក់ថ្នាំសណ្ដំនឹងរួមវិនិច្ឆ័យ នូវជំហានចុងក្រោយនេះផងដែរ ។
        ១ ថ្ងៃមុនវះកាត់ អ្នកជម្ងឺត្រូវទទួលទានអាហាររាវៗ នឹងទទួលទានថ្នាំបញ្ចុះ ដើម្បីសំអាតពោះវៀនមុនវះកាត់ ព្រមទាំងព្យួរសារ៉ូំម ហើយអត់អាហារនិងទឹក​ពាក់កណ្តាល
អាធ្រាតមុនថ្ងៃវះកាត់  វេជ្ជបណ្ឌិតផ្នែកថ្នាំសណ្ដំអាចអោយថ្នាំងងុយគេង ឬ អនុញ្ញាតអោយទទួលទានថ្នាំដែលទទួលជាប្រចាំ ប្រភេទខ្លះក្នុងយប់មុនវះកាត់ ឬក៏នៅព្រឹកថ្ងៃវះកាត់ ដើម្បីជំនួយដល់ការវះកាត់ប្រព្រឹត្តទៅដោយរលួន ។
       
បុគ្គលិកនៅបន្ទប់វះកាត់ មកទទួលអ្នកជម្ងឺនៅពេលព្រឹក ពេលចូលបន្ទប់វះកាត់ហើយ វេជ្ជបណ្ឌិតផ្នែកថ្នាំសណ្ដំ និងក្រុមវេជ្ជបណ្ឌិតវះកាត់ នឹងពន្យល់នូវជំហានផ្សេងៗ ។ ការវះកាត់នឹងចាប់ផ្តើម បន្ទាប់ពីដាក់ថ្នាំសណ្ដំ ។ ក្នុងករណីខ្លះ អាចរួមចញ្ចូលគ្នារវាងជំហានការអោយថ្នាំបំបាត់ការឈឺចាប់ ចូលតាមឆ្អឹងខ្នង មុននឹងចាប់ផ្តើមជំហានការដាក់ថ្នាំសណ្តំ ។
       ក្នុងចន្លោះដែលអ្នកជម្ងឺដាក់ថ្នាំសណ្ដំ និងការវះកាត់ និងមានការដាក់ទុយោផ្សេងៗ​ ថែមទៀត ដូចជា បំពង់ដកដង្ហើម ទុយោសរសៃឈាមខ្មៅនៅស្មា ឬកដើម្បីដាក់សារ៉ូម និង វាស់សម្ពាធឈាមសរសៃឈាមខ្មៅ ទុយោដាក់នៅសរសៃឈាមក្រហមនៅកដៃ ឬភ្លៅ ដើម្បីវាស់សម្ពាធឈាមនៅសរសៃឈាមក្រហម ទុយោអាហារដែលដាក់តាមច្រមុះ ចូលទៅក្នុងក្រពះ ទុយោទឹកនោម និងទុយោបញ្ចេញទឹកនៅនិងពោះ ដែលដាក់ជាទុយោចុងក្រោយមុនចប់ការវះកាត់ ។
       នៅពេលដែលជំហានទាំងអស់ត្រូវបានត្រៀមព្រមរូចរាល់ហើយ វេជ្ជបណ្ឌិតវះកាត់ ចាប់ផ្ដើមវះកាត់ ។ ហើយវិធីវះកាត់មាន ២ វិធីគឺ ការវះកាត់ដោយឆ្លុះបំពង(បើកមុចតូច) និងការវះកាត់បែបបើកមុខធំ វិធីទីពីរមានមុខរបូសវះកាត់បែបត្រង់ ខាងលើផ្ទៃពោះ និងរហូតដល់ផ្ទៃពោះខាងស្តាំ ។ មានករណីខ្លះប៉ុណ្ណោះ ដែលមុខរបូសខុសផ្លែកពីនេះ ការជ្រើសរើសមុខរបូស នឹងជ្រើសរើសទៅតាមភាពសមស្របនៃជម្ងឺនិងអ្នកជម្ងឺ ។ ភាគច្រើន ការចាប់ផ្ដើមការវះកាត់ វេជ្ជបណ្ឌិតផ្នែកវះកាត់ នឹង​វះកាត់​ថង់ប្រមាត់​ចេញមុនសិន បន្ទាប់មកវះកាត់សាច់ថ្លើមដែលមានបញ្ហាចេញ តាមដែល​ដាក់​ផែន​ការ​ទុក ក្នុងករណីខ្លះអាចមានការវះកាត់ក្រពេញកូនកណ្តុរ ហើយ/ឬ កាត់​ត​ពោះវៀនដើម្បីសាងថង់ប្រមាត់ថ្មី ឬ អាចមានការវះកាត់សរសៃឈាមធំ​ក្នុងករណីចាំបាច់ ។
       ដុំសាច់ទាំងអស់ដែលវះកាត់ហើយ នឹងបញ្ចួនទៅ ពិសោធន៍ដោ​យ​វេជ្ជបណ្ឌិតព្យាធិ ដើម្បីដាក់ផែនការការព្យាបាលតទៅ ។ ក្នុងកំឡុងពេលវះកាត់ប្រសិនបើ មានការបាត់បង់ឈាមច្រើនពេកនោះ ចាំបាច់ត្រូវការផ្តល់ឈាម និងសារធាតុប្រកបឈាមផ្សេងៗទៀត តាមភាពជាក់ស្តែង ។
       ក្រោយពេលវះកាត់ចប់សព្វគ្រប់ហើយនោះ វេជ្ជបណ្ឌិតផ្នែកថ្នាំសណ្ដំ វិនិច្ឆ័យ តាមការគួរក្នុងការដកបំពង់ដង្ហើមចេញ មុននឹងបញ្ជួនអ្នកជម្ងឺទៅកាន់បន្ទប់ ICU ។ ក្នុងករណីដែលមិនសមស្រប វេជ្ជបណ្ឌិតផ្នែកថ្នាំសណ្ដំអាចទុកបំពង់ដង្ហើមសិន ហើយបញ្ជួនអ្នកជម្ងឺទៅកាន់បន្ទប់ ICU ដូចគ្នា ។ នៅពេលដែលអ្នកជម្ងឺដឹងខ្លួននោះ ឃើញបំពង់ និងទុយោផ្សេងៗនោះ កុំភ្ញាក់ផ្អើល ឬ​ព្យាយា​ម​ដក​បំពង់​និង​ទុយោ​ចេញពីខ្លួន  ពីព្រោះវាអាចបណ្តាលអោយអន្តរាយដល់ជីវិតបាន ។ បំពង់និងទុយោផ្សេងៗ ក្រុមវេជ្ជបណ្ឌិតនឹងវិនិច្ឆ័យដោះចេញតាមភាពជាក់ស្តែងក្នុងថ្ងៃនីមួយៗក្រោយពេលវះកាត់ ។
        ជាទួទៅ អ្នកជម្ងឺត្រូវបានគេមើលថែក្នុងបន្ទប់ ICU ប្រហែលជា ១ – ៣ ថ្ងៃ មុននឹងប្តូរទៅកាន់សាលអ្នកជម្ងឺ ។ ប្រសិនបើពុំមានភាវៈជ្រៀតជ្រែកផ្សេងៗ​ដូចដែលបានពោលមកនោះទេ អ្នកជម្ងឺនឹងអាចវិលត្រឡប់ទៅផ្ទះវិញ ក្នុងរយៈពេល ៦ – ៩ ថ្ងៃ ក្រោយការវះកាត់ ដោយរយៈពេលនៃការមើលថែអ្នកជម្ងឺក្នុងបន្ទប់ ICU និង បន្ទប់នៅសាលអ្នកជម្ងឺធម្មតា អាច​យូរជាងនេះ​ប្រសិន​បើ​មាន​ភាវៈ​ជ្រៀត​ជ្រែក​ផ្សេងៗកើតឡើង ។

ប្រការដែលគួរយល់ដឹង និងការប្រតិបត្តិ ក្រោយពេលវះកាត់
          ការថែទាំអ្នកជម្ងឺ ក្រោយពេលវះកាត់ នៅក្នុងបន្ទប់ ICU ជាការវាយតម្លៃ និង ប្រុងប្រយ័ត្ន ចំពោះបញ្ហាផ្សេងៗ សង្កេតមើល សារធាតុអាស៊ីដ និងសារធាតុទឹក  ផ្តល់ថ្នាំ
អង់ទីប៊ីយោទិក ថ្នាំបញ្ចុះជាតិអាស៊ីដ វីតាមិនផ្សេងៗ ដែលសមស្រប ។ ប្រសិនបើមិនមានភាវៈជ្រៀតជ្រែកក្នុងកំឡុងពេល ១- ២ ថ្ងៃដំបូង ទុយោផ្លូវអាហារ ត្រូវដោះចេញ ហើយអ្នកជម្ងឺចាប់ផ្តើមទទួលទានទឹកបាន ។ នៅពេលដែលអាចប្តូរចេញពីបន្ទប់ ICU ហើយអ្នកជម្ងឺអាចក្រោកអង្គុយឬ ឈរបាន ទុយោទឹកនោម ក៏ត្រូវបានគេដោះចេញដូចគ្នា ។ នៅពេលដែលចាប់ផ្តើម ទទួលទាន អាហារទន់ៗបានល្មម​និងមិនមានភាវៈជ្រៀតជ្រែករឿងទឹកប្រមាត់ហូរតាមទុយោ ដែលដាក់នៅនិងពោះ និង សារ៉ូមក៏ត្រូវគេដោះចេញដែរ ។ ជាធម្មតា អ្នកជម្ងឺ មកកាត់ចេសនៅថ្ងៃទី ៧ ក្រោយពេលវះកាត់ ហើយអាចវិលត្រឡប់ទៅផ្ទះវិញតាមធម្មតា ។
ប្រការដែលគួរយល់ដឹង ក្នុងការថែទាំខ្លួនឯងនៅផ្ទះ
      ១. ទទួលទានថ្នាំ តាមវេជ្ជបញ្ជា និងអានស្លាកថ្នាំអោយត្រឹមត្រូវ ជាពិសេស គួរប្រុងប្រយ័ត្ន ដូចជា ថ្នាំបំបាត់ការឈឺចាប់ ប្រភេទខ្លះ អាចធ្វើអោយងងុយគេង ឬ ចង្អោរ ក្អូតក៏មាន
       
២. មកជួបពេទ្យតាមណាត់ ពេទ្យនឹងណាត់អ្នកជម្ងឺក្រោយពេលវះកាត់ ប្រហែល ១-២ សប្តាហ៍ ដើម្បីវាយតំលៃអាការៈទូទៅ និងត្រូតពិនិត្យមុខងារថ្លើម និងលទ្ធផលកោសិកាសាច់ដែលយកទៅពិសោធន៍ តែងតែបានលទ្ធផលនៅថ្ងៃនេះផងដែរ ។ វេជ្ជបណ្ឌិតវះកាត់នឹងអធិប្បាយ ព្រមទាំង ដាក់ផែនការការព្យាបាលអ្នកជម្ងឺតទៅ ។ ហើយការព្យាបាលជាបន្ទាប់ ដូចជា ការព្យាបាលដោយថ្នាំគីមីបំបាត់ ឬបាញ់កាំរស្មី វេជ្ជបណ្ឌិតនឹងបញ្ជួនទៅប្រឹក្សា ជាមួយវេជ្ជបណ្ឌិតជម្ងឺទូទៅ ឬ វេជ្ជបណ្ឌិតផ្នែកកាំរស្មីតាមសភាពជាក់ស្តែង ។
       
បន្ទាប់ពីការព្យាបាល ត្រូវមានការតាមដានជាបន្តបន្ទាប់អស់រយៈពេលយូរ ។ ជាដំបូង ត្រូវតាមដានដោយជោះឈាម​និងឆ្លុះគ្រប់ៗ ២ -៣ ខែ ក្នុងរយៈពេល ២-៣ ឆ្នាំដំបូង ។ បន្ទាប់ពីនោះ នឹងមានការត្រូតពិនិត្យតាមដានគ្រប់ៗ ៦ ខែ រហូតដល់ ៥ ឆ្នាំ ហើយតាមដានគ្រប់ៗឆ្នាំរហូតទៅ ។
       ៣. គួរសម្រាកយ៉ាងហោចណាស់ក្នុងមួយថ្ងៃ ៦-៨ ម៉ោង និងមិនគួរហាត់ប្រាណ
អោយហួសកំលាំង ក្នុងកំឡុងពេល ២-៤សប្តាហ៍ដំបូងបន្ទាប់ ពីវះកាត់ ដូចជា ការដើរជំវិញផ្ទះក្នុងមួយថ្ងៃ ១៥-៣០ នាទី ។
       
៤. ការធ្វើការគួរបង្អាក់ការលើករបស់ធ្ងន់ៗ ពីព្រោះអាចប៉ះពាល់ដល់មុខរបួស​ ដែល
វះកាត់បាន ដោយសារតែសម្ពាធឈាមនៅពោះឡើងខ្ពស់ ហើយអាចធ្វើការធ្ងន់បានខ្លះក្រោយពេលវះកាត់បានប្រហែល ៣ ខែ ។
        ៥. គួរអនុវត្តិតាមការណែនាំរបស់វេជ្ជបណ្ឌិត ចំពោះការថែទាំមុខរបូសបន្ទាប់ ក្រោយចេញពីមន្ទីរពេទ្យ ហើយគួរមកជួបវេជ្ជបណ្ឌិតនៅពេលមានអាការៈឬភាវៈ ដូចតទៅនេះ ៖
       
៥.១ មានក្តៅខ្លួន
       ៥.២ ឈឺបរិវេណមុខរបូស ទោះបីជាបានសម្រាកឬទទួលទានថ្នាំបំបាត់ការឈឺ                       ចាប់មួយរយៈពេលហើយក៏ដោយ ។
       
៥.៣ មុខរបួសហើមក្រហម ឬមានទឹករងៃហូរចេញពីមុខរបួស។
       
៥.៤ ​មុខរបួសមានឈាមហូរមិនឈប់
       
៥.៥ ឈឺណែនដើមទ្រួង ឬដកដង្ហើមមិនស្រូល ហើយ​អាការៈ​បែបនេះ​កាន់តែធ្ងន់ធ្ងឡើង ។
       
៥.៦ ទទួលទានអាហារមិនបាន ស្រកទំងន់ ។
       
៥.៧ សម្បុរនិងភ្នែកសមានពណ៌លឿងច្រើនឡើង ៥.៨ មានចម្ងល់ ឬការព្រួយបារម្ភទាក់ទងនិងអាការៈថ្នាំដែលកំពុងទទួលទាន ការមើលថែខ្លួនឯង ជាដើម។





Thursday, December 19, 2019

អ្នកបកប្រែនៅពេទ្យ



រោយពីបកប្រែនៅពេទ្យរួច​ ដូចជាមានអារម្មណ៍ថាងងុយដេក
ជាពន់ពេកណាស់ ស្រាប់តែប្រទះជាមួយ នឹងហាងកាហ្វេ ដាក់អស់មួយកែវហើយ ម៉ែអើយ កាន់តែងងុយដេកលើសដើម ។

Wednesday, December 18, 2019

ជំងឺដែលកើតចំពោះ​ទារកទេីបកេីត

ទារកទើបកើតប្រៀបបីដូចជាកែវភ្នែកសម្រាប់មាតាបិតា
ដែលតែងតែចង់ចិញ្ចឹមបីបាច់ថ្នាក់ថ្នមកូនឱ្យបានល្អ
ប្រសើរឡើង ប្រាសចាករោគទាំងពួង ។


   
ជំងឺទារកទើបកើត

ជំងឺដែលតែងកើតមានចំពោះទារកទើបកើត ដែលមាតាបិតា

គួរប្រុងប្រយ័ត្នយកចិត្តទុកដាក់មើលថែទាំឱ្យបានដិតដល់ ។

រឿងសុខភាពរបស់ទារកតូចដែលទើបកើត គឺជាអ្វីដែលមាតាបិតាព្រួយ

បារម្ភបំផុត ជាពិសេសទៅ
ទៀតនោះគឺមាតាបិតាដែលទើបមានកូនជាលើកដំបូង។

នៅពេលដែលជួបប្រទះអ្វីដែលខុសប្រក្រតី កើតមានចំពោះកូនតូចនោះ

តែងព្រួយបារម្ភជាខ្លាំងដូច្នេះហើយ យើងទើបរួបរួមជំងឺដែលតែងកើតមាន 


ចំពោះកូនឱ្យបានស្គាល់ជាមុន ។
 
 ១. ផ្តាសាយ គឺជាភាវៈដែលមានកូនកំដៅខ្ពស់ជាង37.5 អង្សា 

ប្រសិនបើទុកឱ្យមានកំដៅលើសពី 38.5 អង្សា ទារកអាចមានឱកាសប្រកាច់បាន ។

 អ្វីដែលប្រសើរ នោះប្រសិនបើឃើញកូនមានអាការៈក្តៅខ្លួនខ្លាំង គួរជួតខ្លួន ជួតមុខ

 ក ដៃជើងវាអាចកាត់បន្ថយការ ក្តៅខ្លួនបានខ្លះ ។

 ២. ការរាករួសគឺនៅពេលណាដែលទារកតូចចាប់ផ្តើមបន្ទោរបង់ 

លើសពីបីដងក្នុងមួយថ្ងៃនោះ គួរសន្និដ្ឋានថា អាចមានអាការៈរាករួស 

ដូច្នេះមិនគួរបណ្តោយ កូនទុកយូរពេកអាចទៅជាខ្សោះជាតិទឹកបាន ។

 ៣. ទល់លាមកកូនយំខ្លាំង ង៉ង៉ែ ឬនៅពេលណាដែលសង្ស័យថា មានខ្យល់ច្រើន

ក្នុងពោះ ឱ្យសាកស្បងបីកូនតូចមកផ្អឹបនិងដើមទ្រូង ដាក់ចង្កាលើស្មា

ហើយស្ទាប់ខ្នងតិច ដើម្បីឱ្យពោះវៀនមានចលនា ។

 ៤. ខ្លួនឡើងពណ៌លឿងច្រើនតែងបង្ហាញរោគសញ្ញានៅក្នុងកំឡុងពេល

 3-4 ថ្ងៃ ក្រោយពីសម្រាលរួច ។ កើតចេញពីការបែកគ្រាប់ឈាមក្រហមក្រោយ

សម្រាល រួមជាមួយមុខងារថ្លើមទារកកើតដំបូងមិនសូវល្អ ។

 ភាគច្រើនកើតចំពោះទារកដែលកើតមុនកំណត់ ។

 ដូច្នេះហើយគួរសង្កេតឱ្យបានល្អ បើទុកយូរពេក អាចកើតគ្រោះថ្នាក់បាន ។








សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ២

គន្លឹះខ្លីៗ ក្នុងការប្រើជីវិត ឱ្យឃ្លាតឆ្ងាយពីមហារីកពោះវៀន

រឿងញ៉ាំជារឿងធំ(រឿងអត់ញ៉ាំក៏ជារឿងធំ ....) ខួបកំណើតក៏ញ៉ាំ ជួបលៀងក៏
ស្រវឹង  ស្ត្រេសក៏ស្រវឹង មិនស្ត្រេសក៏ឆ្អែត ប៉ុន្តែតើយើងដឹងទេថា
ទម្លាប់ការទទួលទានរបស់យើង ការប្រើជីវិតរបស់យើង មានច្រើនយ៉ាងដែល
អាចជាបញ្ហាគ្រោះថ្នាក់ នឹងងាយកើតជំងឺមហារីកពោះវៀនធំ ឆ្លៀងឱកាសនេះ
ផងដែរ តោះយើងមកស្វែងយល់ពីវិធីការទទួលដែលមានសុវត្ថិភាព ឃ្លាតឆ្ងាញពីមហារីកពោះវៀនធំ ។ 

ស្វែងយល់ពីមហារីកពោះវៀនធំ 

រោគសញ្ញានៃមហារីកពោះវៀនធំ ក្នុងរយៈដំបូងច្រើនតែមិនសូវបង្ហាញ
ពីរោគសញ្ញាឱ្យយើងសង្កេតឃើញនោះទេ ។ ប្រសិនបើមានរោគសញ្ញា
បង្ហាញចេញមកពេលណានោះ មានន័យថាកម្រិតនៃមហារីកពោះវៀនច្រើន
តែធ្ងន់ធ្ងរហើយ ។ ហើយរោគសញ្ញាដែលបង្ហាញមានដូចជា ធុញអាហារ 
ឆ្អល់ពោះ បន្ទោរបង់ខុសប្រក្រតី លាមកលាយឈាម ពិបាកបត់ជើង 
ស្រកទម្ងន់ ដោយមិនដឹងពីមូលហេតុ ។ ប្រសិនបើមិនមានរោគសញ្ញាបែបនេះ ហើយស្រាប់តែស្ងាត់សង្កេតឃើញមានបញ្ហាទាំងនេះ ជាប់គ្នាប្រហែលជា 
២ សប្តាហ៍ ឡើងទៅនោះគួរប្រញាប់ទៅជួបជាមួយគ្រូពេទ្យ​ឯកទេស ។ 

វិធីការទទួលទាន និងប្រើជីវិតដែលមានសុវត្ថិភាព 

អាហារដែលទទួលទាន ៖ ផ្តោតទៅលើការញ៉ាំបន្លែ និងអាហារដែលមានកាក
ខ្ពស់ និងគ្រាប់ធញ្ញជាតិផ្សេងៗ ដែលសម្រួលដល់ការបន្ទោបង់លាមក
កាន់តែងាយស្រួលឡើង បង្កាការទល់លាក កាត់បន្ថយការញ៉ាំអាហារ
ប្រភេទសាច់ក្រហម ដូចជាសាច់ជ្រូក សាច់គោ ពពែ ចៀម ជាដើម ដោយផ្តោតសំខាន់មកញ៉ាំត្រីជំនួសវិញ មិនត្រឹមតែធ្វើឱ្យមានសុវត្ថិភាព
ហើយនៅកាត់បន្ថយខ្លាញ់ថែមទៀត ។

ការហាត់ប្រាណ- ជាអ្វីដែលគួរធ្វើជាប្រចាំ ដោយសារតែមានការពិសោធន៍
ច្បាស់លាស់ថាការហាត់ប្រាណជួយបន្ថយឱកាសការកើតជំងឺ
មហារីកពោះវៀនធំបាន ដោយការហាត់ប្រាណបែបអែរូប៊ិគ យ៉ាងសមស្រប 
ម្តងប្រហែលជា 45 នាទី យ៉ាងហើយណាស់ មួយសប្តាហ៍ 3 ដង ។

ការពិនិត្យ- ប្រសិនបើធ្លាប់មានសមាជិកក្រុមគ្រូសារមានកើតជំងឺនេះ ក៏គង់ត្រូវមកពិនិត្យតាមដានជាប្រចាំ ការមើលថែខ្លួនឯង ការស៊ុងក្រពះ
ពោះវៀន ដែលបច្ចុប្បន្នមានបច្ចេកទេសថ្មីៗ ងាយស្រួលធ្វើ​ហើយអាច
វិនិច្ឆ័យបានដល់ទៅ 90 ភាគរយ ។ ហើយការកើតដុំសាច់នោះប្រើពេលយូរ 
10-15 ឆ្នាំ ទំរាំតែក្លាយមកជាមហារីកបាន ប្រសិនបើពិនិត្យ ឆ្លុះឬសុងពោះវៀនទៅហើយមិនឃើញនោះ អាចមកតាមដាន 5-7 ឆ្នាំក្រោយទៀតចាំមកពិនិត្យសារឡើងវិញ ប៉ុន្តែក្នុងកំឡុងពេល 5-7 ឆ្នាំនេះត្រូវមិនមានរោគសញ្ញាអ្វីខុសប្រក្រតី  ។ 

គ្រានតែញ៉ាំឱ្យត្រូវតាមក្បួលអនាម័យ និងសមស្រប ព្រមទាំងធ្វើការហាត់ប្រាណ
ឱ្យបានទៀងទាត់ ព្រមទាំងមកពិគ្រោះ មកពិនិត្យជំងឺជាទៀងទាត់នោះអស់លោក
អ្នកនឹងឃ្លាតឆ្ងាយពីជំងឺមហារីកពោះវៀនធំហើយបាទ ។ 



សូមអរគុណ ប្រភពមន្ទីរពេទ្យផ្យាថៃ ២ 

កុំអស់សង្ឃឹម

ត្រូវព្យាយាម កុំអស់សង្ឃឹម
.....ព្រោះថា ក្តីសង្ឃឹម ជារឿងសំខាន់
មនុស្សមិនអាចរស់នៅ ដោយប្រាសចាកក្តីសង្ឃឹម
មនុស្សមិនអាចរស់នៅ ដោយប្រាសចាកក្តីសង្ឃឹម
ក្តីសង្ឃឹម គឺការមានគោលដៅក្នុងជីវិត
ក្តីសង្ឃឹម គឺការមានគោលដៅក្នុងជីវិត
តែយើងមិនត្រូវគិតថា...............
អ្វីដែលយើងសង្ឃឹម នឹងបានឬអត់បាននោះទេ.................