Friday, September 13, 2019

សញ្ញាព្រមានសម្រាប់ស្ត្រីមានផ្ទៃពោះ

បញ្ហាសម្រាប់ស្ត្រីដែលមានផ្ទៃពោះ













ស្ត្រីជាម្តាយគ្រប់រូបគួរតែយក
ចិត្តទុកដាក់ថែទាំរាងកាយកំឡុងពេលមានផ្ទៃពោះដើម្បីធានា
សុវត្ថិភាពរបស់ទារក
នៅពេលដែលមានផ្ទៃពោះជាការល្អបំផុត អ្នកគួរទៅជួបវេជ្ជបណ្ឌិត ដើម្បីទទួលការថែទាំមុនសម្រាលកូន អ្នកនឹង
ចាប់ផ្តើមយកចិត្តទុកដាក់អោយបានដិតដល់ ទៅនឹងរាងកាយរបស់អ្នកដើម្បីជៀសវាងបញ្ហាដែលអាចកើតមានឡើង ិតប្រាកដណាស់ អ្នកគួរយល់ដឹងអំពីរោគសញ្ញានីមួយៗដែលអាចកើតឡើង។ ប្រសិនបើមានបញ្ហាណាមួយកើតឡើង អ្នកគួរទទួលបានការព្យាបាល 
ជាបន្ទាន់ បញ្ហាទាំងនេះមានដូចជា៖
 
1. ហូរឈាម បន្តិចបន្តិចនៅពេលមានផ្ទៃពោះដំបូងគឺជារោគសញ្ញាធម្មតាដែលបង្ហាញថា​ ​ អំប្រ៊ីយ៉ុងកំពុងបង្កើតនៅក្នុងស្បូន ប៉ុន្តែប្រសិនបើអ្នកហូរឈាមខ្លាំង ឈឺពោះធ្ងន់ធ្ងរ និងការឈឺចាប់នោះ វាអាចជារោគ
សញ្ញានៃការមានគភ៌ក្រៅស្បូន ការមានគភ៌ក្រៅស្បូន គឺនៅពេលដែលមេជីវិតញីកកំណើតនៅកន្លែងផ្សេងទៀតក្រៅពីស្បូន។ ដូច្នេះវាគម្រាម​
គំហែង​ដល់​អាយុជីវិត​របស់ម្តាយ​បាន​ ។ បញ្ហាផ្សេងទៀងដែលអាចសង្កេតឃើញក្រៅពីការហូរឈាមធ្ងន់ធ្ងរ គឺ ការរលូតកូន ការហូរឈាមណាមួយដែលកើតឡើងនៅក្នុងកំឡុងពេលមានផ្ទៃពោះ តម្រូវឱ្យមានការពិចារណានិងការពិគ្រោះយោបល់ពីវេជ្ជបណ្ឌិតដែលមានឯកទេសពិតប្រាកដ

2. ការចង្អោរនិងក្អួតធ្ងន់ធ្ងរ   ការចង្អោរមួយចំនួនកំឡុងពេលមានផ្ទៃពោះគឺជារោគសញ្ញាធម្មតាលើកលែងតែវាកើតឡើងរហូតដល់អ្នកមិនអាចបរិភោគឬទទួលទានអ្វីបានឡើយ។  អ្នកត្រូវទៅជួបវេជ្ជបណ្ឌិតដើម្បីជៀសវាងការខ្សោះជាតិទឹកដែលជាហេតុធ្វើអោយប៉ះពាល់ដល់ទារករបស់អ្នកបាន

3. ចលនារបស់ទារកអាចចុះខ្សោយ ពុំមានចលនាសោះ  ទារកចាប់ផ្តើមធ្វើចលនាក្នុងចន្លោះពី 17 ទៅ 18 សប្តាហ៍ ចលនា ស្នូរទះ កាន់តែខ្លាំងឡើងៗនៅពេលយប់ ​​​   វាគឺជាការលំបាកណាស់ក្នុងការប្រាប់
 ថាតើទារករបស់អ្នកមានចលនាតិច ឬច្រើន ។ ជាទូទៅវាអាស្រ័យទៅលើម្តាយជាអ្នកកំណត់ចលនារបស់ទារក ប្រសិនបើលឺស្នូរទះដប់ដង ក្នុង
កំឡុងពេលពីរម៉ោង អ្នកគួរទៅជូបពេទ្យជំនាញជាបន្ទាន់
 
4.ការមានជម្ងឺផ្សេងៗ នៅដើមត្រីមាសទីបី   ប្រសិនបើអ្នកមានផ្ទៃពោះ
នៅក្នុងត្រីមាសទីបីហើយមានជម្ងឺផ្សេងៗ ដែលបង្កអោយមានអាំងតង់ស៊ីតេកើនឡើង នេះវាអាចជាសញ្ញានៃការកើតកូនមិន
គ្រប់ខែ

5. ការឈឺក្បាលជាប់ធ្ងន់ធ្ងរឈឺពោះស្រវាំងភ្នែក និងហើមក្នុងអំឡុងពេលត្រីមាសទីបី  រោគសញ្ញាទាំងអស់នេះ អាចបញ្ជាក់ថាអ្នកអាចមានសម្ពាធឈាមឡើងខ្ពស់ វាជាផលវិបាកនៃការមានផ្ទៃពោះ ដោយសម្ពាធឈាមខ្ពស់និងប្រូតេអ៊ីនច្រើននៅក្នុងទឹកនោម ជាធម្មតាវាកើតឡើង​ ​ប្រហែល 20 សប្តាហ៍នៃការមានផ្ទៃពោះ ។អ្វីដែលសំខាន់នេះគឺជាការត្រួតពិនិត្យសម្ពាធឈាម ប្រសិនបើវាឡើងខ្ពស់ជាងធម្មតា គួរប្រញាប់រកការព្យាបាលពីវេជ្ជបណ្ឌិតឯកទេស

6. មានរោគសញ្ញាជំងឺគ្រុនផ្តាសាយ   ជាធម្មតាស្ត្រីមានផ្ទៃពោះចាក់វ៉ាក់សាំងជំងឺផ្តាសាយ ប៉ុន្តែប្រសិនបើអ្នកមានអាការៈក្តៅខ្លូន និងឈឺចាប់ វាអាចបណ្តាលមកពីការឆ្លងមេរោគតម្រងនោម​​ ជំងឺរលាកសួត (Listeria)​​    បញ្ហាទាំងអស់នេះត្រូវបានគេចាត់ទុកថាជាបញ្ហាធ្ងន់ធ្ងរក្នុងអំឡុងពេលមានផ្ទៃពោះ។




ស្វែងយល់ពីទារកក្នុងផ្ទៃ












ការស្វែងយល់ពីដំណើរវិវត្ដទៅនៃការលូតលាស់
របស់ទារកនៅក្នុងផ្ទៃគឺដើម្បីទទួលបានបុត្រម្នាក់ប្រសូត
មកមានរាងកាយ មាំមួន ប្រាជ្ញាវាងវៃគួរឱ្យស្រឡាញ់សមតាមបំណង។ វាជារឿងសំខាន់ណាស់សម្រាប់ឪពុកម្ដាយគ្រប់
រូបដែលប្រាថ្នាចង់បានបុត្រព្រោះថាប្រសិន
បើមានការថ្លោះធ្លោយនឹងធ្វើឱ្យយើងមាន
វិប្បដិសារីមិនខានឡើយ។


មានរោគសញ្ញាគ្រោះថ្នាក់មួយចំនួនដែលទាមទារឱ្យមានការព្យាបាល
ជាបន្ទាន់ចំពោះស្ដ្រីមានផ្ទៃពោះដូចជា នៅក្នុងរូបភាព ។


#ផ្នែករោគស្តី
#សញ្ញាគ្រោះថ្នាក់
#មន្ទីរពេទ្យផ្យាថៃ២
#សេវាបកប្រែភាសាខ្មែរ ថៃ


Monday, May 6, 2019

សុខភាពថ្លើមរបស់លោកអ្នក


គួរឆែកសុខភាពថ្លើមរបស់លោកអ្នក 


FibroScan  គឺជាម៉ាស៊ីនដែលទំនើប មានភាពទាន់សម័យ មិនធ្វើឱ្យមានការឈឺចាប់

ក្នុងកំឡុងពេលត្រួតពិនិត្យ ហើយប្រើពេលខ្លីក្នុងការពិនិត្យ ម៉ាស៊ីននេះត្រូវបានគេប្រើសម្រាប់

ត្រួតពិនិត្យរក ភាវៈក្រិនថ្លើម ខ្លាញ់រំថ្លើម ជាដើម ។

តើអ្នកណាខ្លះគួរពិនិត្យ ?

អ្នកដែលមានជំងឺថ្លើម បេ ឬសេ 

អ្នកដែលទទួលទានស្រាជាប្រចាំ 

អ្នកដែលមានការរលាកថ្លើម 

អ្នកដែលមានខ្លាញ់រំថ្លើម 

តើមុនពិនិត្យ ត្រូវត្រៀមខ្លួនដូម្តេចខ្លះ ?

មានភាពងាយស្រួលក្នុងការត្រៀមខ្លួនមុនពិនិត្យ ត្រួតពិនិត្យបានភ្លាមៗ ដោយមិនចាំបាច់អត់អាហារ ឬទឹក

 មិនចាំបាច់ជោះឈាម គ្រាន់តែឃ្លាតពីការទទួលទានអាហារ 2-3 ម៉ោងតែប៉ុណ្ណោះ ។ ហើយប្រើពេលតែ 

 10 នាទី ក្នុងការពិនិត្យតែប៉ុណ្ណោះ អាចទទួលលទ្ធផលភ្លាមៗ ។

រោគសញ្ញាមហារីកពោះវៀនធំ


 តើលោកអ្នកមានរោគសញ្ញាណាមួយ
ដែលបង្ហាញថាអាចកើតជំងឺដ៏គ្រោះថ្នាក់មួយនេះទេ ? 



រោគសញ្ញាដូចដែលបានរៀបរាប់ក្នុងរូបភាពខាងលើនេះ 
 

ហានិភ័យនេះយើងអាចបង្កាបានដោយគ្រាន់តែអនុវត្តតាមគន្លឹះងាយៗ ដូច
នៅក្នុងរូបភាពស្រាប់ ។ 


សូមអរគុណប្រភព មន្ទីរពេទ្យផ្យាសៃ 2 

Sunday, May 5, 2019

ម៉ាស៊ីន CT scan 256 slices





អ្វីទៅជា CT scan 256 slices ?
ជាប្រភេទម៉ាស៊ីនទាន់សម័យ ដែលប្រើប្រាសប្រព័ន្ធ
បញ្ចាញរូបភាពដោយការកាត់ចេញជាផ្នែកៗងាយ
ស្រួលមើលដល់ផ្នែកខាងក្នុងដែលធ្វើអោយយើង
មើលឃើញរូបភាពច្បាស់ ដែលជួយដល់ការធ្វើរោគ
វិនិច្ឆ័យរកជំងឺស្ទះសរសៃឈាមបេះបូង បានយ៉ាង
ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់នៅក្នុងតំបន់
អាស៊ីអាគ្នេយ៍ ។ ម៉ាស៊ីននេះត្រូវបានគេអភិវឌ្ឍន៍
ចេញពីម៉ាស៊ីន 64- slice CT scan ។
ណែនាំសម្រាប់ការពិនិត្យសរសៃឈាមបេះដូង ចំពោះមនុស្សប្រុសអាយុ ៤០ ឡើងទៅនិង
ស្ត្រីអាយុ ៤៥ ឆ្នាំឡើងទៅ ដែលមានបញ្ហាដូចជា សម្ពាធឈាមលើស ទឹកនោមផ្អែម លើសខ្លាញ់
ជក់បារី ស្ត្រេស មិនសូវហាត់ប្រាណ ឬមានប្រវត្តិសមាជិកក្នុងគ្រូសារមានបញ្ហាជំងឺ
សរសៃឈាមបេះដូង ។ 

អរគុណ page : Phyathai 2 Cambodia
 

Saturday, May 4, 2019

Friday, May 3, 2019

រោគសញ្ញាបេះដូង

 តើអ្នកដឹងទេថា​រោគសញ្ញបែបណាខ្លះដែលបង្កគ្រោះថ្នាក់ដល់បេះដូង ?


ការឈឺចាប់ ចុកណែនដើមទ្រូង
 

ការហត់នឿយខ្លាំង ដកដង្ហើមមិនដល់គ្នា
 

ញ័រដើមទ្រូង បែកញើសខ្លាំង
 

វិលមុខ ងងិតមុខខ្លាំង ឬសន្លប់
 


សេវាបកប្រែភាសាខ្មែរ ថៃ 
ទូរស័ព្ទ +66(0) 946259619