Showing posts with label ធានារ៉ាប់រង. Show all posts
Showing posts with label ធានារ៉ាប់រង. Show all posts

Thursday, December 30, 2021

ទេសចរណ៍បរទេសចុងឆ្នាំចាស់ កុំឱ្យប៉ះធានារ៉ាប់រងកូវីដ-១៩

 ទេសចរណ៍បរទេសចុងឆ្នាំចាស់ កុំឱ្យប៉ះធានារ៉ាប់រងកូវីដ-១៩

ចុងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំ 2022 !!!

ឆ្នាំចាស់ ឆ្នាំ 2021 កំពុងតែនឹងឆ្លងផុតទៅ នៅថ្ងៃនេះ

ជំនួសមកវិញនូវឆ្នាំថ្មី ឆ្នាំ 2022 ដែលនឹងចូលមកក្នុងពេល

ខាងមុខ​ប៉ុន្មានម៉ោងទៀតនោះ ។ ទេសចរខ្មែរយើង ដែលមានធនធាន មានលទ្ធភាព តែងនាំគ្នាទៅកម្សាន្តនៅបរទេសជាប្រចាំនៅពេលចុងឆ្នាំ ។

ហើយឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងមកដែរ បងប្អូនខ្មែរ ដែលមិនបានចាកចេញពីខ្មែរជាច្រើនខែមកហើយ ដោយបញ្ហាការឆ្លងវីរុសកូវីដ-១៩ បាននាំគ្នាចេញពីប្រទេសរបស់ខ្លួន ដោយសារ តែមានការបន្ធូបន្ថយគោលនយោបាយការធ្វើចត្តាឡីស័ក ទាំងប្រទេសខ្មែរយើង និងប្រទេសគោលដៅ ។

ប្រទេសគោលដៅ មានដូចជាប្រទេសថៃ បានសម្រួលដល់អ្នកធ្វើដំណើរមកពីបរទេស មិនតម្រូវឱ្យធ្វើចត្តាឡីស័កច្រើន ថ្ងៃដូចពេលកន្លងមក ក្រោមគម្រោងមួយក្នុងចំណោមគ្រោងផ្សេងទៀតនោះ គឺគម្រោង Test & Go គម្រោងនេះ តម្រូវ ឱ្យអ្នកដំណើរពីបរទេសដែលចូលមកប្រទេសថៃ ត្រូវស្នាក់នៅសណ្ឋាគារ ឬកន្លែងដែលទទួលស្គាល់ពីរាជរដ្ឋាភិបាលថៃ ចំនួន ១ យប់ ឬក្រោយពីទទួលលទ្ធផលតេស្តកូវីដ អវិជ្ជមាន ។ បញ្ហាដែលយើងជួបប្រទះនៅពេលដែលលទ្ធផលកូវីដ-១៩ វិជ្ជមាន នោះជាសុបិន្តអាក្រក់របស់អ្នកទេសចរ ក៏ដូចជាអ្នកដែលមកទទួលការព្យាបាលបន្តផងដែរ ។

      សុបិនអាក្រក់ ដែលជួបប្រទះជាញឹកញាប់នោះ គឺថា

កាលណាបើយើងតេស្តកូវីដហើយទទួលបានលទ្ធផលវិជ្ជមាននោះគឺថា ទីមួយយើងត្រូវធ្វើចត្តាឡីស័កនៅអូតែលដែលគេតម្រូវឱ្យនៅសម្រាប់ព្យាបាល ក្នុងករណីដែលយើងមិនមានរោគសញ្ញាបង្ហាញណាមួយដែលទាក់ទងនឹងជំងឺមួយនេះ ។ ទីពីរក្នុងករណីមួយទៀត ប្រសិនបើយើងមានរោគសញ្ញាណាមួយ គឺតម្រូវឱ្យយើងត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ ។

      មន្ទីរពេទ្យដែលយើងត្រូវទៅព្យាបាលភាគច្រើនជាមន្ទីរពេទ្យឯកជន ដូច្នេះ សុបិនអាក្រក់នៅទីនេះ គឺការចាយវាយ ការចំណាយច្រើន ទៅលើការស្នាក់នៅ ការព្យាបាល ការបាត់បង់ពេលវេលាដោយឥតប្រយោជន៍ ជាដើម ។

ការចំណាយនេះសោត ក៏មានក្រុមហ៊ុនធានារ៉ាប់រង ជាអ្នកធានាក្នុងការចេញថ្លៃព្យាបាល ។ ការជ្រើសរើសប្រើសេវា ក្រុមហ៊ុនធានារ៉ាប់រងក៏ជារឿងសំខាន់ដែរ ។ ពីព្រោះថា មានក្រុមហ៊ុនមួយចំនួន ជាពិសេសក្រុមហ៊ុនធានារ៉ាប់រងនៅបរទេសមួយចំនួនមិនព្រមចាយដោយសំអាងទៅលើលក្ខខណ្ឌផ្សេងៗ ។

ធានារ៉ាប់រង គឺជាលក្ខខណ្ឌការចូលទៅបរទេស មិនថាប្រទេសថៃនោះទេ ។ ការទិញធានារ៉ាប់រង ដែលមានទឹកប្រាក់ធានាក្នុងការព្យាបាលក្នុងករណីដែលយើងកើតជំងឺកូវីដក្នុង កំឡុងពេលធ្វើដំណើរ ។ ទឹកប្រាក់ដែលយើងត្រូវបង់ ឬត្រូវទិញនោះ មានតម្លៃខុសៗ គ្នាទៅតាមក្រុមហ៊ុនដែលយើងជ្រើសរើស ។ ហើយធានារ៉ាប់រងដែលយើងទិញនេះ នឹងត្រូវចេញឱ្យយើងក្នុងការព្យាបាលជំងឺកូវីដ ១៩ ។​​ ប៉ុន្តែនៅមានបញ្ហាត្រង់ថា លក្ខខណ្ឌការទិញ និងក្រុមហ៊ុនមួយចំនួនអាចបដិសេធក្នុងការចេញជំនួសយើងនូវថ្លៃការព្យាបាលរបស់យើង ។

ជាឧទាហរណ៍ ក្រុមហ៊ុនមួយនោះ(នៅអឺរ៉ុប) បដិសេដដោយសំអាងទៅនិយមន័យនៃជំងឺកូវីដទៅតាមប្រទេសរបស់ខ្លួន ដោយអ្នកដំណើរមកពីខ្មែរ មកលេងបាងកក ប្រទេសថៃ  គាត់ត្រូវបានគេតេស្តឃើញមានជំងឺកូវីដ ប៉ុន្តែគ្មានរោគសញ្ញា ដូច្នេះ កាលណាគ្មានរោគសញ្ញាអ្នកជំងឺអាចស្នាក់នៅផ្ទះ ឬក៏ព្យាបាលនៅផ្ទះបាន ដូច្នេះ ក្រុមហ៊ុនហ្នឹងបដិសេធមិនព្រមចេញថ្លៃធានារ៉ាបរងតាមអ្វីដែលយើងទិញ ។ សួរថាអ្នកទេសចរមកថៃ មានផ្ទះឯណាទៅស្នាក់នៅ មានកន្លែងឯណាទៅស្នាក់នៅដោយមិនអស់លុយ ។ ចម្លើយគឺគេមិនទទួលដឹង ។ ហើយបើតាមគោលការណ៍របស់ថៃ ភាគច្រើនបើមានវិជ្ជមានជំងឺកូវីដហើយត្រូវព្យាបាល ទោះមានរោគសញ្ញាឬគ្មានក៏ដោយ ។ កាលណាមានការព្យាបាលហើយ ពិតណាស់ការចំណាយប្រាកដជាមាន ។ នេះជាបញ្ហាមួយដែលយើងធ្លាប់ជួបប្រទះ ។​ ដូចនេះហើយ ដំណោះស្រាយដែលល្អ គួរជ្រើសរើសក្រុមហ៊ុនធានារ៉ាប់រងដែលជារបស់ប្រទេសថៃ ពីព្រោះយើងមកលេង ឬមកព្យាបាលនៅថៃ ។ អ្វី ៗ វាងាយស្រួល ក្នុងការចរចា ទាមទារសំណងពីក្រុមហ៊ុនថៃ ។

      ឆ្នាំចាស់កន្លងផុតទៅ ឆ្នាំថ្មីនឹងចូលមក ការជ្រើសរើសទិញបណ្ណធានារ៉ាប់រងក្នុងការធ្វើដំណើរគឺជារឿងសំខាន់ក្នុងសម័យកាលនេះ ។