Thursday, April 23, 2020

វិធានការផ្ទាល់ខ្លួនក្នុងការបង្ការ និងការពារឆ្លងជំងឺកូរ៉ូណា ឬកូវីដ ១៩


សួស្តី បងប្អូនខ្មែរទាំងអស់គ្នា !!!

បើទោះបីជាស្ថានការណ៍ការរីករាលដាលនៃជំងឺកូវិដ ១៩ នៅក្នុងប្រទេសរបស់យើងមានការកាត់បន្ថយ ហើយមិនមានករណីថ្មីកើតឡើង តាមការប្រកាសរបស់ក្រសួងដែលពាក់ព័ន្ធនោះក៏ដោយ ក៏យើងដែលជាប្រជាពលរដ្ឋទាំងអស់គ្នា មិនគួរធ្វេសប្រហេសទៅនឹងការឆ្លងរបស់ជំងឺដ៏កាចសាហាវនេះបានទេ ។
បើទោះជាយ៉ាងណាក៏ដោយ យើងមានតម្រូវការក្នុងការធ្វើដំណើរ ឬតម្រូវដ៏ចាំបាច់ក្នុងការប្រើជីវិតរបស់យើងក្នុងស្ថានភាពបែបនេះ យើងគួរមានវិធានការ ឬការមើលថែខ្លួនឯង និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ការរីករាលដាល ការឆ្លងនៃជំងឺនេះ ។ ខាងក្រោមនេះជាអ្វីដែលយើងទាំងអស់គ្នាគួរអនុវត្តឱ្យបានកាន់តែប្រសើរឡើង ដើម្បីជៀសវាងបញ្ហាការឆ្លងជំងឺ មានដូចជា ៖
១. ការរក្សាគម្លាតសង្គម (Social Distancing) ដោយការនៅឃ្លាតពីគ្នាយ៉ាងហោចណាស់ ១-២ ម៉ែត្រ ឬជៀសវាងទៅកន្លែងដែលមានមនុស្សច្រើន ។ បើក្នុងករណីចាំបាច់ត្រូវទៅនោះ គួរពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងលាងដៃដោយអាល់កុល ឬជេលលាងដៃឱ្យបានញឹកញប់ផងដែរ ។
២.​ ការពាក់ម៉ាស់ គួរពាក់ម៉ាស់ ពេលត្រូវចេញទៅកន្លែងផ្សេងៗ ឬត្រូវពាក់ម៉ាស់ជាចាំបាច់ពេលយើងមានជំងឺផ្តាសាយ ។
៣. លាងដៃឱ្យបានញឹកញាប់ ដោយទឹកសាប៊ួ ឬជេល អាល់កុលលាងដៃដែលមានមាត្រដ្ឋាន ។ គួរលាងដៃភ្លាមៗ បន្ទាប់ពីចាប់ឬប៉ះជាមួយវត្ថុឬអ្វីផ្សេងៗ ។
៤. ប្រើពេលវេលានៅក្នុងទីសារធាណៈឱ្យខ្លីបំផុត ។
៥. សម្រាប់អ្នកដែលផ្តល់សេវាផ្សេងៗ ត្រូវមានវិធានការក្នុងការជួយទប់ស្កាត់ការឆ្លងមេរោគ មិនថាកន្លែងកាត់សក់ ហាងម៉ាស្សា ឬហាងលក់ទំនិញផ្សេងៗនោះទេ ។
៦. ប្រសិនបើយើងមានរោគសញ្ញាណាមួយដែលប្រហាក់ប្រហែលទៅនឹងគ្រុនផ្តាសាយធំ ហើយមានកំដៅខ្លាំងនោះ គួរសង្កេតរោគសញ្ញាឱ្យបានដឹតដល់ បើកំដៅមិនថយចុះក្រោយពី ៤៨​ ម៉ោង រួមមានបញ្ហាការដកដង្ហើមផងនោះ គួរប្រញាប់ទៅជួបពេទ្យជាបន្ទាន់ ។
៧. ដោយសារតែប្រទេសយើងមានករណីឆ្លងថ្មីនោះ សមស្របទៅវិធានការរបស់រដ្ឋដែលអាចឱ្យយើងធ្វើដំណើរបាន បើទោះជាយ៉ាងនេះក្តី យើងគួរជៀសវាងកន្លែងដែលមានហានិភ័យខ្ពស់ ឬកន្លែងដែលមិនចាំបាច់ដែលត្រូវទៅ ជាពិសេសស្នាក់នៅផ្ទះរបស់យើងនោះជាការល្អបំផុតហើយ បាទ ។
នៅទីបំផុតអានាម័យផ្ទាល់ខ្លួនរបស់យើងគឺជាការចាំបាច់ដែលយើងត្រូវធ្វើឱ្យបាន ដើម្បីជៀសវាងការឆ្លងមេរោគមួយនេះ ។ សូមឱ្យមានសុខភាពល្អ សុភមង្គលក្នុងក្រុមគ្រួសារ ក្នុងថ្ងៃចុងសប្តាហ៍ ។

រីករាយទទួលការរិះគន់គ្រប់យ៉ាងពីសំណាក់អ្នកអាន !!!

No comments:

Post a Comment