Sunday, June 4, 2023
Saturday, February 4, 2023
តើអ្វីគឺជាជំងឺមហារីក ?
ថ្ងៃទី
៤ កុម្ភៈជារៀងរាល់ឆ្នាំ
ជាទិវាពិភពលោកប្រឆាំងនឹងជំងឺមហារីក
។
គោលបំណងគឺដើម្បីលើកកម្ពល់ការយល់ដឹង
គឺឱ្យយើងទាំងអស់គ្នាស្វែងយល់ពីជំងឺ
ដ៏កាចសាហាវមួយនេះ
ហើយអាចបង្ការនិងការពារឱ្យ
បានកាន់តែប្រសើរឡើង
។
✅ អ្វីគឺជាជំងឺមហារីក
?
មហារីក
គឺជាជំងឺនៃកោសិកាដែលមានការលួតលាស់
ខុសប្រក្រតីរហូតក្លាយជាដុំមហារីក
ដែលអាចទៅបំផ្លាញ
ដុំសាច់
កោសិកាដែលនៅជុំវិញ ហើយអាចរីករាលដាល
ទៅកាន់អវយវៈផ្សេងៗ
។ ហើយជំងឺមហារីកអាចកើតឡើង
នៅគ្រប់អវយវៈទាំងអស់ក្នុងរាងកាយយើង
ដូចជា សួត
ថ្លើម
សុដន់ ពោះវៀនធំ ជាដើម ។ ហើយបច្ចុប្បន្នបច្ចេកវិទ្យា
វេជ្ជសាស្ត្រមានការរីកចំរើនកាន់តែច្រើនឡើង
ធ្វើឱ្យគុណភាព
ជីវិតការរស់នៅរបស់អ្នកជំងឺកាន់តែប្រសើរឡើង
បើទោះបីជាមិនអាចព្យាបាលឱ្យជាសះស្បើយក៏ដោយ
។
✅តើមហារីកកើតឡើងដោយសារអ្វី ?
នៅបច្ចុប្បន្ន
មិនមានការរកឃើញពីមូលហេតុ
ឱ្យបានច្បាស់លាស់នោះទេ
ប៉ុន្តែមានកត្តាជាច្រើន
ដែលអាចបង្កឱ្យកើតជំងឺមហារីក
ដោយបែងចែកជា
២
ក្រុម គឺ ៖
✔កត្តាខាងក្រៅ
មានដូចជា ៖
✔សារធាតុគីមីប្រភេទខ្លះ
ដូចជាសារធាតុគីមីក្នុងផ្សែងបារី
ឬរថយន្ត
សារធាតុពុលពីការដុត អាំង និងគីមីឧស្សាហកម្មផ្សេងៗ
✔កាំរស្មីផ្សេងៗ
ដូចជាកាំរស្មី UV
ពីពន្លឺព្រះអាទិត្យជាដើម ។
✔ការឆ្លងមេរោគរ៉ាំរ៉ៃ
ដូចជាមេរោគថ្លើម បេ និងសេ ឬHPV ជាដើម ។
✔កត្តាខាងក្នុងរាងកាយមានដូចជា
៖
✔ហ្សែន
តំណពូជ
✔បញ្ហាអ័រម៉ូនគ្មានតុល្យភាព
✔បញ្ហាប្រព័ន្ធអង់ទីករ
✔កង្វះអាហារូបត្ថម្ភ
។
✅ដើម្បីជៀសវាងពីជំងឺមហារីកគួរធ្វើយ៉ាងណា
?
✔មិនញ៉ាំបារី
និងជៀសវាងការស្រូបផ្សែងបារីពីអ្នកដទៃ
✔មិនញ៉ាំគ្រឿងស្រវឹង
✔ទទួលទានអាហារដែលមានប្រយោជន៍
✔ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
✔គ្រប់គ្រងទម្ងន់ឱ្យបានល្អ
✔ចាក់វ៉ាក់សាំងការពារជំងឺមហារីក
ដូចជាវ៉ាក់សាំង HPV
✔ពិនិត្យសុខភាពឱ្យបានទៀតទាត
។
សាកសួរពត៌មានបន្ថែមអាចទាក់ទងតាម
តេឡេក្រាម
៖ +66946259619
#Cancer #Cancerday
#សេវាបកប្រែភាសាខ្មែរថៃ
#ជក់បារី
#ជំងឺបេះដូង
#មន្ទីរពេទ្យផ្យាថៃ២
#Phyathai2cambodia
#phyathai2 #មហារីកថ្លើម #រោគសញ្ញមហារីកថ្លើម #មហារីកថ្លើម
Thursday, December 15, 2022
ជំងឺស្ត្រូក(stroke) មានរោគសញ្ញាព្រមានអ្វីខ្លះ ?
ជំងឺស្ត្រូក(stroke)ជាជំងឺសរសៃឈាមខួរក្បាល
បណ្តាលមកពីកង្វះឈាមទៅចិញ្ចឹមខួរក្បាល
ដែលធ្វើឲ្យខូចកោសិកាខួរក្បាល
។ កង្វះឈាមទៅចិញ្ចឹម
ខួរក្បាលដែលបណ្តាលមកពីសរសៃឈាមស្ទះ
ដាច់
បែកធ្លាយ
ឬសរសៃឈាមប៉ោងផ្ទុះ មិនអាចនាំឈាម
ដែលផ្ទុកខ្យល់អុកស៊ីហ្សែនទៅដល់ខួរក្បាលបាន
។
ប្រភេទនៃជំងឺ
ដាច់សរសៃឈាមក្នុងខួរក្បាលដែលយើងគួរយល់ដឹង
!
✔ “សរសៃឈាមស្ទះ”
ដែលបណ្តាលមកពីការសន្សំរបស់ខ្លាញ់
ក្នុងសរសៃឈាមធ្វើឱ្យប្រសិទ្ធភាពចរន្តឈាម
ខ្សោយចុះ
ធ្វើឱ្យសរសៃឈាមស្ទះ បណ្តាលមក
ពីកំណកឈាមពីបេះដូងទៅកកស្ទះនៅសរសៃឈាម
ខួរក្បាល
។
✔ “សរសៃឈាមបែកធ្លាយ”
ដែលបណ្តាលមកពីបញ្ហាសរសៃឈាម
ខ្សោយ
ដោយសារតែសម្ពាធឈាមឡើងខ្ពស់ ដែល
បណ្តាលមកពីជាតិខ្លាញ់ក្នុងសរសៃឈាម
ធ្វើឱ្យ
ឆាប់បែកធ្លាយ
រហូតបណ្តាលឱ្យមានឈាមចេញ
នៅក្នុងខួរក្បាល
និងធ្វើឱ្យខួរក្បាលមានបញ្ហា ។
៥
រោគសញ្ញាព្រមាន
ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល
✔ មានអាការៈស្ពឹក
ឬខ្សោយកំលាំងម្ខាងខ្លួន
ផ្ទៃមុខ
ដៃ ជើង និងបាត់បង់លំនឹង ។
✔ មិនអាចគ្រប់គ្រងមាត់បាន
វៀចមាត់
និយាយមិនច្បាស់
ឬមានទឹកមាត់ចេញតាមមាត់ ។
✔ គ្មានកំលាំងដើរ
ឬពុំមានកំលាំងចាប់យករបស់របរផ្សេងៗ ។
✔ របបគំហើញខុសប្រក្រតី
ព្រឹលភ្នែក
ឬមើលឃើញរូបភាពតែពាក់កណ្តាល
។
✔ ឈឺក្បាលស្រួចស្រាវ
។
ប្រសិនបើមានរោគសញ្ញាបង្ហាញណាមួយនោះ
សូមប្រញាប់
ទៅមន្ទីរពេទ្យដែលក្បែរផ្ទះរបស់លោកអ្នកដើម្បីទទួលការព្យាបាល
ឱ្យបានទាន់ពេលវេលា
។
#ពត៌មានបន្ថែមទាក់ទងតាមតេឡេក្រាម
៖ +66946259619
#ស្ត្រូក
#stroke #ជំងឺដាច់សរសៃឈាមខួរក្បាល
#ស្ត្រូក
#ជំងឺលើសឈាម
#សរសៃឈាមបេះដូង
#សេវាបកប្រែភាសាខ្មែរថៃនៅមន្ទីរពេទ្យ
Tuesday, December 13, 2022
មានបញ្ហាបេះដូង ត្រូវទៅពិនិត្យអ្វីខ្លះ ?
បេះដូងគឺជាអវយវៈដ៏សំខាន់មួយសម្រាប់រាងកាយយើង
ប្រសិនបើមានបញ្ហាណាមួយដែលគិតថាបណ្តាលមកពី
បេះដូងនោះ គួរទៅជួបពេទ្យដើម្បីពិគ្រោះ ពិនិត្យ
និងព្យាបាលឱ្យបានទាន់ពេល ។ នៅក្នុងការពិនិត្យជំងឺបេះដូង
មានច្រើនបែប ច្រើនយ៉ាង ប៉ុន្តែជាដំបូងនោះ គ្រូពេទ្យអាច
ពិនិត្យដោយវិធីសាស្ត្រផ្សេងជាបឋមមានដូចជា ៖
üការវាស់ចង្វាក់បេះដូង (EKG)
ü ការធ្វើតេស្តដើរលើខ្សែពាន EST) គឺជាការពិនិត្យសមត្ថភាពបេះដូងខណៈពេលហាត់ប្រាណ
ü អេកូបេះដូង (Echo) អេកូនេះធ្វើឡើងពេលមានការធ្វើរោគវិនិច្ឆ័យបញ្ហាបេះដូង
ដូចជាពាក់ព័ន្ធសមត្ថភាពច្របាច់ឈាម សាច់ដុំបេះដូង និងប្រឹសបេះដូងជាដើម ។
ü CT Calcium Score គឺជាការពិនិត្យកំណកកំបោរនៅក្នុងសរសៃឈាមបេះដូងដោយម៉ាស៊ីន CT ដើម្បីវាយតម្លៃពីហានិភ័យនេះជំងឺស្ទះសរសៃឈាមបេះដូង ។
üក្រៅពីនេះនៅមានការពិនិត្យដោយការ ថតសរសៃឈាមបេះដូង (Coronary
Angiography) គឺជាវិធីដ៏ល្អមួយសម្រាប់កំណត់រោគសញ្ញាសរសៃឈាមបេះដូង
។
ពត៌មានបន្ថែមអាចទាក់ទងតាមតេឡេក្រាម ៖ +66946259619
Saturday, December 10, 2022
រោគសញ្ញាព្រមាន ! ជំងឺក្រួសក្នុងប្រមាត់
✅ ឈឺពោះខ្លាំងត្រង់បរិវេណផ្ទៃពោះផ្នែកខាងលើខាងស្តាំ
✅ រយៈពេលឈឺចាប់ពី
១៥ នាទី រហូតដល់ច្រើនម៉ោង
✅ឈឺចុកចាក់ទៅបរិវេណស្មាខាងស្តាំ
✅ក្អួត
ចង្អោរ
✅ចុកសៀត
ណែនពោះ
✅ពិបាករំលាយអាហារ
ឈឺផ្សាត្រង់ចុងដង្ហើម
✅សៀតណែនពោះត្រង់បរិវេណចុងដង្ហើម
ក្រោយញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើន
។
✅មានក្តៅខ្លួន
ឈឺពោះក្រោមឆ្អឹងជំនឺ
✅ខ្លួនឡើងលឿង
ភ្នែកលឿង ។
ប្រសិនបើមានបញ្ហាទាំងនេះសូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ
ដើម្បីទទួលការព្យាបាលឱ្យបានទាន់ពេល
។
ពត៌មានបន្ថែមអាចទាក់ទងបានតាម
តេឡេក្រាម ៖+66946259619
#មន្ទីរពេទ្យផ្យាថៃ២
#Phyathai2 #Surgery #ក្រួសក្នុងប្រមាត់
#ក្រួសក្នុងថង់ប្រមាត់
#minimallyinvasive #វះកាត់ដោយចោះ #Laparoscopic #cholecystectomy #សេវាបកប្រែភាសាខ្មែរ-ថៃ
Tuesday, October 25, 2022
រោគសញ្ញាបង្ហាញ ជំងឺក្រពេញទីរ៉ូអ៊ីត
កុំភ្លេចសង្កេតមើល៍ !!!
ថាតើអ្នកមានបញ្ហាជំងឺក្រពេញទីរ៉ូអ៊ីតទេ ?រោគសញ្ញាខ្លះ ៗ ដែលយើងអាចសង្កេតឃើញ
មានដូចជា ៖
📌ឆាប់ហត់ អស់កម្លាំង
📌ងងុយគេងរហូត
📌ញ័រដើមទ្រូង
📌បត់ជើងធំញឹកញាប់ខុសប្រក្រតី
📌រដូវមកញឹកញាប់ចំពោះស្ត្រី
📌ឆាប់រងារខ្លាំងឬក្តៅងាយខុសប្រក្រតី
📌ឡើងគីឡូ
📌ការគិតយឺត
📌ស្បែកស្ងួត
ប្រសិនបើសង្ស័យថាមានបញ្ហាទាក់ទង
នឹងជំងឺក្រពេញទីរ៉ូអ៊ីតនោះ
សូមទៅប្រឹក្សាគ្រូពេទ្យឯកទេស ។
ពត៌មានបន្ថែមអាចទាក់ទងតាមតេឡេក្រាម ៖
+66946259619
#ជំងឺក្រពេញទីរ៉ូអ៊ីត #អរម៉ូនក្រពេញទីរ៉ូអ៊ីត #វះកាត់ក្រពេញទីរ៉ូអ៊ីត
#Thyroid gland
Wednesday, October 12, 2022
តើមហារីកសុដន់ បង្ហាញរោគសញ្ញាអ្វីខ្លះ?
តើមហារីកសុដន់
បង្ហាញរោគសញ្ញាអ្វីខ្លះ?
មហារីកសុដន់
មិនបង្ហាញឱ្យឃើញរោគសញ្ញាអ្វីទេ នៅក្នុងដំណាក់កាលដំបូងៗ
លើកលែងតែគ្រូពេទ្យថតឆ្លុះពិនិត្យសុដន់ដោយម៉ាស៊ីន ដែលហៅថា ម៉ាមម៉ូក្រាម (Mammogram) រួចបន្តធ្វើកោសល្យវិច័យលើសាច់ដុំរឹង
ឬថង់ទឹកក្នុងសុដន់ ទើបអាចបញ្ជាក់ច្បាស់ពីជំងឺមួយនេះ។
ប៉ុន្តែយើងអាចកត់សំគាល់រោគសញ្ញាមួយចំនួននៃជំងឺមហារីកសុដន់ ដូចជា ៖
✔ ច្រើនតែមានជាលិការឹងនៅតំបន់ណាមួយក្នុងសុដន់
កូនកណ្តុរនៅក្លៀក
ឬក្នុងសុដន់ ។
✔ ឈឺក្នុងក្នុងក្លៀក
ឬសុដន់ឡើងក្រហម
✔ មានហូរទឹករងៃ
ឬខ្ទុះចេញពីចុងសុដន់ អាចមានទាំងឈាមមកជាមួយ ។
✔ មានកន្ទួលក្រហម
រមាស់ លើសុដន់ ឬនៅចុងសុដន់ ។
ប្រសិនបើមានការសង្ស័យ
ឬរោគសញ្ញាណាមួយនោះ
សូមកុំភ្លេចទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ
។
ពត៌មានបន្ថែមអាចទាក់ទងតាមតេឡេក្រាម
៖
+66946259619 /
065491859
#Phyathai2cambodia #breast #cancer
#មហារីកសុដន់
#មហារីកដោះ
#វះកាត់សុដន់
#វះកាត់ដោះ
#សេវាបកប្រែភាសាខ្មែរ-ថៃ
#បកប្រែតាមពេទ្យ
#មកពេទ្យនៅបាងកក