Wednesday, January 8, 2020

ការវះកាត់ចុងស្បែកលិង្គបុរស (Circumcision)

ការវះកាត់ចុងស្បែកលិង្គបុរស (Circumcision)

នៅបច្ចុប្បន្នមានការនិយមច្រឹបស្បែកចុងអវយវៈភេទប្រុសតាំងតែនៅតូចៗ វាអាចមានមូលហេតុដែលទាក់ទងនិងសាសនា ឬជំនឿតាំងពីអតីតមកថា  
ការច្រឹប​ស្បែក​នេះ​​អាចបង្ការមហារីកបាន ។​ បច្ចុប្បន្នសមាគមវេជ្ជបណ្ឌិតកុមារនៃប្រទេសសហរដ្ឋអាមេរិក មិនបានណែនាំឱ្យមានការច្រឹបស្បែកចុងអវយវៈភេទដល់កុមារគ្រប់គ្នានោះទេ  
មាតាបិតា អាណាព្យាបាលគួរប្រឹក្សាយោបល់ជាមួយពេទ្យ អំពីផលវិជ្ជមាននិង
អវិជ្ជមាន ជាមុនសិន ។
           ១. ជាធម្មតាទារកទើបកើតដំបូង អវយវៈភេទប្រុសមានស្បែក
គ្របដណ្តប់ចុងអវយវៈ ជិតស្និទ មានប្រហោងតូចសម្រាប់នោមតែប៉ុណ្ណោះ ហើយពេលអាយុកាន់តែច្រើនឡើង ស្បែកអាចលាត់ចេញកាន់តែច្រើនឡើង ។
           ២. ការច្រឹបស្បែកអវយវៈភេទគឺការយកស្បែកចុងលិង្គចេញ ដោយទារកត្រូវមានសុខ ភាពរឹងមាំ ម្តាយឳពុកត្រូវយល់ដឹងនូវហេតុផលនៃការវះកាត់ គួរប្រឹក្សាយោបល់ជាមួយនិង វេជ្ជបណ្ឌិតឱ្យយល់ជាក់ច្បាស់ជាមុនសិន ។
           ៣. ចំពោះកុមារប្រហែលជា ៥០​ % នៅក្នុងប្រទេសសហរដ្ឋអាមេរិក
បានធ្វើការច្រឹបស្បែក​ ប៉ុន្តែចំនួនតួលេខទាំងនៅអាស៊ីនិងអឺរ៉ុប តិចជាងនោះឆ្ងាយ
ណាស់ លើកលែងតែប្រទេសដែលកាន់ សាសនាឥស្លាម ដែលការច្រឹបស្បែក
នេះជាគោលការណ៍របស់សាសនា ។
           ៤. ពេលវេលាដែលសមស្របបំផុតគឺ ក្នុងកំឡុងពេល ២-៣សប្តាហ៍ក្រោយពេលសម្រាល វេជ្ជបណ្ឌិតខ្លះអាចណែនាំឱ្យធ្វើក្រោយសម្រាល
បាន ១០ ថ្ងៃក៏មាន ដោយសារពេលអាយុច្រើនជាងនេះ អាចធ្វើបានដោយលំបាក ហើយការថែទាំមុខរបួសក៏មិនបានល្អពេញលេញផងដែរ ។ ហើយភាគច្រើន ការច្រឹបស្បែកនេះធ្វើឡើងក្រោយពេលសម្រាលមិនយូរប៉ុន្មាននោះទេ រាប់ថាគឺជាការវះកាត់ដែល
មានសុវត្ថិភាព ។
            
       ៥. ការសិក្សាស្រាវជ្រាវឃើញថា​ ក្មេងដែលមានការច្រឹបស្បែកមានការឆ្លងមេរោគ តាមផ្លូវតម្រងនោម តិចជាងយ៉ាងពិតប្រាកដដល់ទៅ ១០ ដង ហើយឃើញថា អ្នក ដែលមិនបានច្រឹបស្បែកកើតមហារីកនៅ អវយវៈភេទ ច្រើនជាងតិចតួច ។ ប៉ុន្តែ  ពត៌មាននៅមិនទាន់មានច្រើនគ្រប់គ្រាន់សម្រាប់ណែនាំឱ្យក្មេងគ្រប់គ្នា ព្រោះថាការកើត មហារីកនៅអវយវៈភេទ ជាធម្មតាកើតមានតិចតួចបំផុត ។ 


     ៦. ការវះកាត់ចំពោះក្មេងមានផលប៉ះពាល់តិចតួចបំផុត ប៉ុន្តែក៏នៅមានប្រហែលជា ០.២-៣ % ដូចជា មានចេញឈាម ហើម ឬឆ្លងមេរោគ ដែលសំខាន់នោះគឺការឈឺចាប់ ទោះបីជាក្មេងមិនអាចប្រាប់បានក៏ ដោយ ប៉ុន្តែវេជ្ជបណ្ឌិតជាច្រើនតែងឱ្យថ្នាំបំបាត់ការឈឺចាប់ និងថ្នាំស្ពឹកដែលមានប្រសិទ្ធិភាពក្នុងការវះកាត់ ចំពោះក្មេងតូច ៗ ។

ផលវិជ្ជមាននៃការវះកាត់ចុងស្បែកលិង្គបុរស

·  ការច្រឹបស្បែកនឹងកាត់បន្ថយការឆ្លងមេរោគ និងការរលាកស្បែកហ៊ុំអវយវៈភេទ ដែលជាការ កាត់បន្ថយការកើតមហារីកនៅអវយវៈភេទ ។
·  ការច្រឹបស្បែកកាត់បន្ថយការឆ្លងមេរោគតានការរួមរក្ស ។
·  ការច្រឹបស្បែកកាត់បន្ថយ ការឆ្លងមេរោគតាមផ្លូវតម្រងនោម ការឆ្លងមេរោគតាមផ្លូវតម្រងនោម  អាចបណ្តាលឱ្យកើតរោគករលៀន ។
·  ងាយស្រូលសំអាតនៅចុងអវយវៈភេទ ។
·  បង្ការការរលាកនៅស្បែកជុំវិញអវយវៈភេទបាន ។
 
ផលអវិជ្ជមាននៃការវះកាត់ចុងស្បែកលិង្គបុរស
·          អាចបណ្តាលឱ្យមានឈាមចេញឬឆ្លងមេរោគនៅម្តុំមុខរបួសការវះកាត់ ។
·          ធ្វើឱ្យមានការឈឺចាប់ អាណាព្យាបាលគួរប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជាមុន​ទាក់ទង​ទៅនឹង​ការឱ្យថ្នាំស្ពឹក ។
·          គឺជាការបង្ការ ប៉ុន្តែមិនទាន់មានឯកសារបញ្ជាក់ច្បាស់លាស់ថា ក្រោយពេលច្រឹបហើយនោះ និងប្រាសចាកពីការឆ្លងមេរោគឬ មហារីកបាននោះទេ ។

វិធីសាស្រ្ត នៃការវះកាត់ចុងស្បែកលិង្គបុរស
· សម្រាប់ក្មេង អត់បាយ និងទឹកមុនវះកាត់ ប៉ុន្តែមនុស្សចាស់មិនចាំបាច់អត់អាហារនោះទេ អ្នកជម្ងឺ គេងនៅលើគ្រែ សម្រាប់ក្មេងត្រូវចាប់ឬចង់ដៃជើង ឬឱ្យថ្នាំសន្លប់ ។
· សំអាតអវយវៈភេទ និងថ្ងាស់ដោយទឹកថ្នាំសម្លាប់មេរោគ ។
· ចាក់ថ្នាំស្ពឹកត្រង់បរិវេណថ្ងាស់ ។
· កាត់ស្បែកនៅចុងអវយវៈភេទ ហើយដេរ ប្រើក្រណាត់សំអាតមុខរបួសហើយបិទរបួស ។


សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២

ជំងឺ​ពងបែក ដៃ ​ជើង និង​ មាត់

ជំងឺ​ពងបែក ដៃ ​ជើង និង​ មាត់
( Hand Foot Mouth disease )

ជម្ងឺពងបែកដៃ ជើង មាត់ 

        គឺជាជម្ងឺដែលឆ្លងហើយជួបប្រទះញឹកញាប់បំផុតចំពោះកុមារ ជាពិសេស
កុមារ អាយុតិចជាង ៥ ឆ្នាំ ។ មូលហេតុកើតឡើងដោយវីរុស Enterovirus
 71។ មេរោគនេះអាចជួបប្រទះបានពេញមួយឆ្នាំ ប៉ុន្តែ​ភាគ​ច្រើន​កើតឡើង
ក្នុងរដូវវស្សា ដែលច្រើនតែមានអាកាសត្រជាក់និងសើម ជាទូទៅជម្ងឺនេះ​មិន​ 
មាន​រោគសញ្ញា​ខ្លាំងក្លានោះទេ ។ 
 
ការឆ្លង​រាតត្បាតនៃជម្ងឺ 

          ការឆ្លងរាតត្បាតភាគច្រើន​ បង្កឡើងដោយការទទួលមេរោគចូល​ ដោយ
ការប៉ះពាល់ជាមួយអ្នកជម្ងឺ វីរុសឆ្លងតាមដៃ ឬរបស់លេង ដែលប្រឡាក់ទឹកមាត់ 
សំបោរ ទឹករងៃតាមរបួសនៅនិងស្បែក និងលាមក ហើយនិងកើតចេញពីការក្អក           ក្តាស់ដាក់គ្នា ជម្ងឺនេះច្រើនតែឆ្លងរាតត្បាតនៅសាលារៀនថ្នាក់មត្តេយ្យ ឬកន្លែង
ចិញ្ចឹមគាំពារកុមារ ដោយមានរយៈពេលប្រហែល ១ សប្តាហ៍មុនការលេចចេញ
នូវរោគសញ្ញា ដូច្នេះហើយ ទើបវាអាចឆ្លងបានដោយទាំងមិនមានរោគសញ្ញា ។

ដៃ Hand   

រោគសញ្ញា
 
          បន្ទាប់ពីទទួលវីរុស បាន ៣-៧ថ្ងៃ អ្នកជម្ងឺចាប់ផ្តើមបញ្ចេញរោគសញ្ញា ដោយមានកំដៅតិចៗ ឈឺមាត់ ហូរទឹកមាត់ ទទួលទានអាហារបានតិច  ដោយសារ
តែ មានរបួសនៅពិដានមាត់ និងថ្ពាល់ប៉ោង មានកន្ទួលក្រហម ឬកន្ទួលទឹកថ្លា នៅ
បរិវេណ ដៃ ជើង ជុំវិញគូថ និងអវយវៈភេទ អាចមានកន្ទួលតាមដងខ្លួន ដៃនិងជើង
បាន ហើយ ច្រើន តែមានរោគសញ្ញាប្រហែល ២-៣ ថ្ងៃ ហើយអាចប្រសើរឡើង
រហូតដល់ជាសះស្បើយ ក្នុងរយៈពេល ១ សប្តាហ៍ ។ រោគដៃ ជើង មាត់ ជាទួទៅមិន
គួរឱ្យ​ខ្លាចនោះទេ អាចជាទៅវិញបានដោយខ្លួនឯង ។ ភាគតិចប៉ុណ្ណោះដែលមាន
អាការៈខ្លាំងក្លា ច្រើនតែកើតពីវីរុស Enterovirus 71 ដែលធ្វើឱ្យ​រលាកខួរក្បាល ជាមួយនិងផ្លូវដង្ហើម និងប្រព័ន្ធលំហូរឈាមចុះខ្សោយ បាត់បង់ជីវិតយ៉ាងឆាប់រហ័ស ។ កុមារដែលមានអាការៈខ្លាំងក្លា ច្រើនតែមានកំដៅខ្ពស់ ស្ងៀមស្ងាត់ អស់កំលាំង  
ញ័រដៃ ដើរទ្រេតទ្រោត ក្អួតច្រើន ដកដង្ហើមហប និងប្រកាច់ ។ ប្រសិនបើមាន
រោគសញ្ញាទាំងនេះ​ គួរទៅជួបពេទ្យជាបន្ទាន់ ។

ការព្យាបាល 

ជម្ងឺដៃ ជើងមាត់​នៅមិនទាន់មានថ្នាំព្យាបាលជាពិសេស វិធីសាស្ត្រ​ការព្យាបាល ជាការព្យាបាលតាមរោគសញ្ញា​ដូចជា ថ្នាំបញ្ចុះកំដៅ ថ្នាំស្ពឹកជាពិសេសសម្រាប់របួស
ក្នុង មាត់ ទទួលទានទឹកអំបិលរ៉ែ ដើម្បីជំនួសការខ្វះទឹក ឱ្យ​អ្នកជម្ងឺទទួលទាន
អាហារទន់ៗ និងមិនក្តៅខ្លាំង ។

ជើង Foot
 
ការបង្ការរោគ 

ជម្ងឺដៃជើងមាត់​ នៅមិនទាន់មានវ៉ាក់សាំង បង្ការរោគនេះ ការការពារដែលសំខាន់
បំផុតគឺ ការបែងចែកអ្នកជម្ងឺដែលកើតរោគនេះមិនឱ្យ​ប៉ះពាល់អ្នកដទៃ ។ អ្នកថែទាំកុមារគួរលាង សំអាតដៃឱ្យ​បានញឹកញាប់ ដើម្បីការពារការឆ្លង
វីរុសទៅកុមារផ្សេងៗ លាងសំអាតរបស់ លេងឱ្យ​ញឹកញាប់ និងបរិស្ថាននៅជុំវិញ
ខ្លួន  ការលាងសំអាតដោយប្រើសាប៊ូ សាប៊ូម្សៅ ឬទឹកសំអាតទូទៅ អាចកំចាត់វីរុស
បាន ។ គួរប្រុងប្រយ័ត្នការមានអនាម័យនៃទឹក អាហារ និង របស់ដែលកុមារដាក់
ចូលមាត់ ។ សាលារៀនមិនគួរទទួលកុមារដែលមានជម្ងឺឱ្យ​ចូលរៀន រហូតដល់
ជាសះស្បើយ ដើម្បីការពារការឆ្លងមេរោគ ។ អាណាព្យាបាលគួរនាំកូន ដែលឈឺ
ទៅជួបពេទ្យ ទទួលការព្យាបាលតាមវេជ្ជបញ្ជារ ប្រាប់សាលារៀន និងកុមារ
គួរ ឈប់រៀនរហូតដល់ជាសះស្បើយ ដែលចំណាយពេលវេលាប្រហែល ៧-១០
​ថ្ងៃ​ ជម្ងឺនិង ជាសះស្បើយបានដោយខ្លួនឯង។ ប៉ុន្តែគួរប្រុងប្រយ័ត្នរោគសញ្ញា
ដែលអន្តរាយជាភាវៈជ្រាតជ្រែក ដូចដែលបានពោលមកនោះ​ ។

              
មាត់ Mouth

ការគ្រប់គ្រងរោគ
 
ប្រសិនបើមានកុមារកើតជម្ងឺនេះច្រើន អាចចាំបាច់ត្រូវបិទសាលារៀន ឬ
ថ្នាក់ រៀន ប្រហែល ១ សប្តាហ៍ នឹងធ្វើការសំអាតសម្លាប់មេរោគ ដោយប្រើ
សារធាតុ កំចាត់ ( ២០ លីត្រ ចំពោះទឹក ១ លីត្រ) ឬទឹកថ្នាំសំអាតដែល
ប្រើតាមផ្ទះ ។ 


សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២
 

ជម្ងឺគ្រុនឈាម ឃាតកលាក់មុខ ដែលលោកអ្នកគួរស្វែងយល់

ជម្ងឺគ្រុនឈាម  ( Dengue )  








ស្វែងយល់ពីជំងឺគ្រុនឈាម គ្រោះថ្នាក់ដែលមិនអាចនឹកស្មានដល់

នៅពេលដែលរដូវភ្លៀងឈានចូលមកដល់ ឱកាសហានិភ័យ​នៃការកើត
ជម្ងឺគ្រុនឈាមក៏មានកាន់តែច្រើនឡើងផងដែរ ជាពិសេសចំពោះកុមារ ។ ដែលអាចបណ្តាលឲ្យមានអាការៈជ្រៀតជ្រែកធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិត ។              ដូច្នោះហើយ យើងគួរមកសិក្សាពីជម្ងឺនេះឱ្យ​បានច្បាស់ ដើម្បីការពារ និងត្រៀម
ខ្លួនក្នុងការមើលថែទាំអ្នកជម្ងឺ ។
 
ជម្ងឺគ្រុនឈាម
      ជាជំងឺមួយដែលបង្កឡើងពីវីរុសម្យ៉ាងឈ្មោះវីរុសដាំង មាន ៤ ប្រភេទ គឺ​ប្រភេទ
១
, ២, ៣, ៤, ហើយមានមួសខ្លាជាភ្នាក់ងារចម្លង និងជួបប្រទះជាញឹកញាប់
ចំពោះកុមារ មានអាយុ ចាប់តាំង ពី ៥ -១៥ ឆ្នាំ​ ប៉ុន្តែនៅបច្ចុប្បន្នមានប្រទះឃើញ
ចំពោះមនុស្សពេញវ័យនិងមនុស្សធំកាន់តែច្រើនឡើង ៗ ។

រោគសញ្ញា  ចែកចេញជា ៣ កម្រិត គឺ
 
១. កម្រិតក្តៅខ្លួនខ្លាំង
ជាកម្រិតដែលអ្នកជម្ងឺមានអាការៈក្តៅខ្លួនខ្លាំង ដល់ទៅ ៣៨ - ៤០ អង្សាសេ ។ ហើយមានរយៈពេល​ពី ៣-៨ ថ្ងៃ មានរោគសញ្ញាមុខក្រហម ឈឺក្បាល អស់កំលាំង ឈឺចុកចាប់តាមសាច់ដុំ ធុញអាហារ ក្អួត ឈឺពោះ អាចមានការចេញឈាមតាម
អវយវៈខ្លះៗ ដូចជា មានចេញឈាមតាមស្បែក តាមច្រមុះ ក្អួតលាយឈាម ឬលាមកលាយឈាមជាដើម ។ 

២. កម្រិតធ្ងន់ 

វាកើតឡើងប្រហែល ថ្ងៃទី ៣- ៦ នៃមេរោគ ដែលជាកំឡុងពេលដែលកម្តៅធ្លាក់ចុះ
 និង មានផ្លាកែតចេញពីសរសៃឈាម អាចធ្វើឱ្យ​អ្នកជម្ងឺមានអាការៈ សន្លប់  ខ្វល់ខ្វាយ ដៃជើងត្រជាក់ ជីពចរចុះខ្សោយ សម្ពាធឈាមទាប អ្នកខ្លះអាចមានចេញឈាមខ្លាំង ជាពិសេសឈាមចេញតាមប្រព័ន្ធ ផ្លូវអាហារ ។ ប្រសិនបើបានទទួលការព្យាបាល
យ៉ាងត្រឹមត្រូវនិងទាន់ពេលវេលា អ្នកជម្ងឺអាចជាសះ ស្បើយបាន ។


៣.​រយៈពេលវិលមកសភាពដើមវិញ 

        គឺជារយៈពេលដែលមានការត្រឡប់មកវិញនៃប្លាកែតចូលសរសៃឈាម​អ្នកជម្ងឺ មានអាការៈប្រសើរឡើង ចាប់ផ្តើមចង់ទទួលទានអាហារ នោមច្រើន ជីពរដើរឹយឺតរហូតដូចប្រក្រតី សម្ពាធឈាមត្រឡប់មក ប្រក្រតី ហើយអាចមាន
កន្ទួលក្រហមបាន ហៅថា កន្ទួល Convalescent  ។ 

ការវិនិច្ឆ័យ

        វាអាស្រ័យទៅលើរោគសញ្ញាជាការសំខាន់  ការពិនិត្យឈាមក្រោយ​ពេលក្តៅ​ខ្លួនបាន ២-៣ ថ្ងៃ វាបញ្ជាក់ប្រាប់ថាជារោគគ្រុនឈាម ដែលអាចឃើញថា កំហាប់
ឈាម​ខ្ពស់ឡើង ចំនួន​គ្រាប់ឈាមស​និងកំហាប់ឈាមចុះទាប។ នៅបច្ចុប្បន្នមាន
ការពិនិត្យពិសោធន៍ ដើម្បីមើលអង់ទីគ័រមេរោគ​ អាចដឹងពីលទ្ធ ផល បានក្នុង
ពេល ២ ម៉ោង ដែលអាចជាប្រយោជន៍ចំពោះការវិនិច្ឆ័យនិងការព្យាបាល
 អ្នកជម្ងឺបាន ។ 

ការព្យាបាល 

· អ្នកជម្ងឺដែលមានក្តៅខ្លួន គួរទទួលទានទឹកឱ្យ​បានច្រើន ជួតខ្លួនពេលមានកំដៅខ្ពស់ប្រើថ្នាំប៉ារ៉ាសេតាម៉ុលតាមការគួរ មិនគួរប្រើថ្នាំប្រភេទអាស្ពីរីន និងថ្នាំ អៃបូប្រូហ្វីន ព្រោះអាចធ្វើឱ្យ​រលាកក្រពះ កំហាប់ឈាមទាប និងងាយចេញឈាម​។
· អ្នកជម្ងឺដែលធុញអាហារ ឬចង្អោរ ក្អួត គួរឱ្យ​ក្រេបទឹកជាញឹកញាប់ អាចទទួលទាន ទឹកអំបិលរ៉ែ​ ទឹកផ្លែឈើ ឬទឹកផ្អែមដែលមិនមានពណ៌ក្រហម ។
· អ្នកជម្ងឺអាចជួបពេទ្យតាមណាត់រហូតជាសះស្បើយ ។
·           ប្រសិនបើអ្នកជម្ងឺក្អួតខ្លាំង អស់កំលាំង ចេញឈាមតាមច្រមុះ​និងក្អួតលាយឈាម គួរ មកជួបពេទ្យជាបន្ទាន់ ដើម្បីទទួលការព្យាបាល ក្នុងមន្ទីរពេទ្យដើម្បីមើលថែឱ្យ​បានជិតស្និទ្ធ និងព្យាបាលទាន់ពេលវេលា ។ 


ការបង្ការ 

·        វិធីដែលល្អបំផុតគឺចៀសវាងមូសខ្លាខាំ ជាពិសេសពេលថ្ងៃ
គួរដេកក្នុងមុង ឬក្នុង បន្ទប់ដែលបិទដោយរនាំងលួស ក្នុងករណី
ដែលជៀសវាងមិនបានគួរប្រើថ្នាំមូស ។
·        កំចាត់ បំបាត់កន្លែងបង្កមូសខ្លា តាមកន្លែងទឹកដក់ដែលនៅជុំវិញផ្ទះ
ឬនៅបរិវេណ ជិតៗ និងសាលារៀនឱ្យ​បានជាប្រចាំ ។
·        វ៉ាក់សាំងស្ថិតនៅក្នុងកំឡុងពេលសាកល្បង ប្រសិទ្ធិភាព និងសុវត្ថិ
ភាពទំនងជា អាចនាំយក​មក​ប្រើប្រាស់បាននៅពេលអនាគត ។
 

ប្រសិនបើអ្នកជម្ងឺមានរោគសញ្ញាដូចតទៅនេះ
ត្រូវប្រញាប់មកមន្ទីរពេទ្យជាបន្ទាន់ 

១. អស់កំលាំងខ្លាំង ទទួលទានទឹកនិងអាហារមិនបាន ។
២. ចង្អោរ ក្អួតជាញឹកញាប់ ឬឈឺពោះខ្លាំង ។
៣. មានចេញឈាម ដូចជាឈាមតាមច្រមុះ ក្អួត ឬបន្ទោរបង់លាយឈាម ។
៤. ស្រេកទឹកគ្រប់ពេល នោមថយចុះ ។
៥.​ កម្តៅថយចុះ ប៉ុន្តែព្រងើយស្ងៀម ឆេវឆាវ ឥរិយាបថផ្លាស់ប្តូរ ។
៦. ចេញញើសច្រើន ខ្លួនត្រជាក់ ពណ៌សម្បុរជាំ ឬកង្វល់ ខ្វល់ខ្វាយ ។
៧.​ មកពិនិត្យហើយអាការៈមិនប្រសើរឡើង ។ 



សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២