Showing posts with label ការពិនិត្យហ្សែន. Show all posts
Showing posts with label ការពិនិត្យហ្សែន. Show all posts

Thursday, July 2, 2020

ពិនិត្យរកហានិភ័យជំងឺមហារីក ដោយវិធីសាស្ត្រ Preventive Genetic Testing ដើម្បីព្យាបាលទាំងតាំងពីដំបូង

ពិនិត្យរកហានិភ័យជំងឺមហារីក ដោយវិធីសាស្ត្រ Preventive Genetic Testing
ដើម្បីព្យាបាលទាំងតាំងពីដំបូង
                ពីព្រោះយើងមិនអាចបង្ការជំងឺមហារីកបាន ១០០ % នោះ
 តែអ្វីដែលយើងធ្វើបានគឺ ការ
ពិនិត្យ​​​រកមហារីកតាំងតែពីដំបូង ទោះបីបច្ចុប្បន្ននេះ 
មានកម្មវិធីពិនិត្យសុខភាព ព្រមទាំងមានការពិនិត្យស្វែងរកមហារីកតាំងពីដំណាក់កាលដំបូងនោះ ក៏ប៉ុន្ដែឃើញថាមានពិនិត្យតែជំងឺមហាករីកមួយចំនួនប៉ុណ្ណោះ 
ដូចជាមហារីក សុដន់ ឬមហារីកមាត់ស្បូន ។ ចំណែកឯអ្នកជំងឺមហារីកផ្សេងៗ
 ភាគ​ច្រើនមកទទួលការព្យបាល នៅអំឡុងពេលដំណាក់កាល
កម្រិតទី៣-៤ ដែលជាដំណាក់កាលការព្យាបាលជាមានឱកាសជាតិចតួចបំផុត ។ 

ជំងឺមហារីកដែលកើតឡើងក្នុងបច្ចុប្បន្ន បែងចែកតាមប្រភេទអ្នកជំងឺបានជា ២ ក្រុម គឺ

·        ក្រុមទី ១ គឺក្រុមប្រភេទអ្នកជំងឺដែលជួបប្រទះច្រើនបំផុតក្នុងពេលបច្ចុប្បន្ន គឺជំងឺមហារីកដែលកើតឡើងតាមលក្ខណៈរោគដោយឡែក(Sporadic Case) ដូចជា មហារីកពោះវៀន មហារីកសួត មហារីកថ្លើមជាដើម ។
·        ក្រុមទី ២ ក្រុមអ្នកជំងឺកើតជំងឺមហារីកតំណរពូជ ដែលកើតមកពីការផ្លាស់ប្ដូររបស់កោសិកា និងហ្សែនមួយចំនួនក្នុងរាងកាយ ដែលទាក់ទងជាមួយការកើតជំងឺមហារីក ។ 

Preventive Genetic testing  ពិនិត្យរកហានិភ័យជំងឺមហារីកតំណរពូជ
(Family of Cancer Syndrome) ប្រភេទណាបានខ្លះ ?

១. មហារីកសុដន់ និងមហារីកអូវែ បច្ចុប្បន្នអាចត្រួតពិនិត្យរកហ្សែន
 BRCA1-BRCA2 ជាក្រុមហ្សែនដែលគ្រប់គ្រងការលូតលាស់ ការផ្លាស់ប្ដូរនៃកោសិកា អ្នកដែលបានទទួលបន្ដហ្សែនដែល
ខុសប្រក្រតីនេះមក និងមានឱកាសកើតជំងឺមហារីកសុដន់ និងអ៊ូវែកាន់តែខ្ពស់ឡើង ។
២.​ មហារីកពោះវៀន អ្នកជំងឺក្រុមនេះមានហ្សែនខុសប្រក្រតី ដែលផ្ដើមមកតាមតំណរពូជ នៅពេលដែលមានអាយុកាន់ច្រើនឡើង ហ្សែនដែលខុសប្រក្រតី និងធ្វើឲ្យកោសិកាក្នុងពោះវៀនផ្លាស់ប្ដូរក្លាយ
ទៅជាដុំជាលិកាដែលអាចក្លាយទៅជាមហារីកបានទាំស្រុង ។
៣. ជំងឺមហារីកនៅលើកុមារ ដូចជា មហារីកក្នុងគ្រាប់ភ្នែក  មានភាពខុសប្រក្រតីនៃហ្សែនតាំងពីកំណើត ជាកត្ដាហានិភ័យក្នុងការកើតជំងឺមហារីកលើកុមារស្ទើតែគ្រប់ប្រភេទ ។
ពិនិត្យរកហានីភ័យជំងឺមហារីកដោយវីធីសាស្ត្រ Preventive Genetic Testing ល្អប្រសើរយ៉ាងណា ?
Preventive Genetic Testing គឺជាការត្រួតពិនិត្យរក
ហានិភ័យ ដោយការរួបរួមហ្សែនដែលខុសប្រក្រតីនៃមហារីកដែល
ជួបប្រទះជាញឹកញាប់
(Common Cancer) ដើម្បីនាំមកធ្វើ
តេស្ដជាមួយអ្នកដែលត្រូវការត្រួតពិនិត្យរកមេរោគ ការពិនិត្យរកមហារីកតាំងពីដំណាក់កាលដំបូងដោយវិធីនេះ អាចជាផលល្អសម្រាប់ទាំងអ្នកជំងឺ និង
គ្រូពេទ្យក្នុងការតាមដានលទ្ធផល ឬព្យបាលក្នុងពេលអនាគតធ្វើឲ្យមានឱកាសជាដាច់ខ្ពស់ជិត
100%  ។ ក៏ប៉ុន្ដែពេលខ្លះអាចមានការពិនិត្យឃើញហ្សែនមិនប្រក្រតី ឬគួឲ្យសង្ស័យដែលអាចជាមិនមែនហ្សែនដែលបង្ករឲ្យកើត
ជំងឺមហារីកក្នុងពេលអនាគត
អាចធ្វើឲ្យមានផលប៉ះពាល់ដល់ផ្លូវចិត្ដ
និងការត្រៀមព្រមសម្រាប់ការមានគ្រួសារបាន ។
ជំហ៊ានការត្រួតពិនិត្យ Preventive Genetic Testing
ការត្រួតពិនិត្យរកកត្ដាហានិភ័យបង្ករជំងឺមហារីកដោយវិធិសាស្ត្រ
(Preventive Genetic Testing) ធ្វើបានដោយការពិនិត្យឈាមព្រមគ្នា
ជាមួយការប្រើថ្នាំពិសេសសម្រាប់ការស្វែងរកហ្សែនដែលខុសប្រក្រតីក្នុងរាងកាយ ឬហ្សែនដែលអាចធ្វើឲ្យកើតជំងឺមហារីកដែលច្រើនតែមានលាយផ្សំ
ក្នុងឈាមហៅថា
Tumor DNA

តើនរណខ្លះដែលគួរតែពិនិត្យរកហានិភ័យជំងឺមហារីក
ដោយវិធីសាស្ដ្រ
 
Preventive Genetic Testing?

១. បុគ្គលដែលមានអ្នកក្នុងក្រុមគ្រួសារជាច្រើនគ្នាកើតមហារីក
ប្រភេទដូចគ្នា ដូចជាជីតានិងឪពុកកើតមហារីកពោះវៀន ទើបកូនមានឱកាសនឹងកើតមហារីកពោះវៀនកាន់តែខ្ពស់ឡើងដែរ ។
២. បុគ្គលដែលមានក្រុមគ្រួសារកើតមហារីកតាំងតែនៅវ័យក្មេង ដូចជាអ្នកកើតជំងឺមហារីកពោះវៀនអាយុក្រោម ២០ ឆ្នាំ មនុស្សក្នុក្រមគ្រួសារនឹងមានឱកាសកើតជំងឺមហរីកពោះវៀនកាន់តែខ្ពស់ ។
៣. បុគ្គលដែលមានមនុស្សក្នុងគ្រួសារកើតជំងឺមហារីកច្រើនជាង ១ ប្រភេទ ដូចជាកើតមហារីកសុដន់ និងមហារីកអូវែមកជាមួយផងដែរ ។
៤. បុគ្គលដែលមនុស្សក្នុងក្រុមគ្រួសារកើតជំងឺមហារីក្នុងអវយៈជាគូ
ដូចជា មហារីកសុដន់ មហារីកតម្រងនោម ដែលកើតឡើងព្រមគ្នាទាំងសងខាង ជាធម្មតានោះមហារីកតែងតែកើតនៅលើកន្លែងណាមួយ ហើយទើបតែរាលដាលទៅលើកន្លែងដែលអវយវៈដ៏ទៃ តែប្រសិនបើព្រមគ្នាទាំងពីរខាងលើក្នុងអំឡុងពេលជាមួយគ្នា
ទើបគួរសង្ស័យថាអាចកើតព្រោះភាពខុសគ្នាប្រក្រតីផ្នែកតំណរ ពូជ ។
៥. បុគ្គលដែលមានមនុស្សក្នុងគ្រួសារកើតជំងឺមហារីកប្រភេទដែលជួបប្រទះ
មិនញឹកញាប់ ដូចជាមហារីកជាលិកាខ្ចីនៅលើកុមារ មហារីកគ្រាប់ឈាមសរួមជាមួយមហារីកក្នុងគ្រាប់ភ្នែក
ក្រុមអ្នកជំងឺប្រភេទនេះ គ្រូពេទ្យត្រូវផ្ដល់ការណែនាំ
ដល់សមាជិកដទៃក្នុងគ្រួសាររបស់ជំងឺ ។
៦. បុគ្គលដែលជក់បារីយូរជាង ៣០ ឆ្នាំនិងបុគ្គលដែល
មានអ្នកក្នុងគ្រួសារជក់បារី ដោយសារមនុស្សក្រុមនេះមានឱកាសកើត
ជំងឺមហារីកតាមអវយវៈផ្សេងៗកាន់តែច្រើនឡើង  ដូចជា ជំងឺមហារីកសួត ជំងឺមហារីកប្លោកនោម មហារីបំពង់អាហារ និងមហារីកបរិវេណក្បាលនិងក ។

អរគុណមន្ទីរពេទ្យផ្យាថៃ ២ សម្រាប់ពត៌មាន