Showing posts with label #Carotid #Duplex Ultrasounds #CarotidDuplexUltrasounds #សរសៃឈាមក #សរសៃឈាមខួរក្បាល #ស្ទះសរសៃឈាម. Show all posts
Showing posts with label #Carotid #Duplex Ultrasounds #CarotidDuplexUltrasounds #សរសៃឈាមក #សរសៃឈាមខួរក្បាល #ស្ទះសរសៃឈាម. Show all posts

Monday, November 23, 2020

ការពិនិត្យដោយ Carotid Duplex Ultrasounds

 យើងធ្លាប់ស្គាល់ម៉ាស៊ីនអេកូផ្សេងៗមានដូចជាអេកូពោះ ពេលមានផ្ទៃពោះ ឬអេកូពោះដើម្បីពិនិត្យរកភាពខុសប្រក្រតីផ្សេងៗ
ដូចជាគ្រូសនៅនឹងតម្រងនោមជាដើម ។ ប៉ុន្តែអេកូសាស្ត្រនោះអាចពិនិត្យរកជំងឺផ្សេងៗបានជាច្រើនទៀត ក្នុងចំណោមនោះគឺអេកូដែលគេស្គាល់ថា
Carotid Duplex Ultrasounds ឬការពិនិត្យសរសៃឈាមត្រង់បរិវេណគល់ក ។

Carotid Duplex Ultrasounds គឺជាការពិនិត្យដោយអេកូ

សរសៃឈាមកទាំងសងខាងដែលធ្វើឡើងដោយគ្រូពេទ្យជំនាញ ដើម្បីមើលរកភាពខុសប្រក្រតី

នៃសរសៃឈាម ដូចជាការស្ទះសរសៃឈាម ជាដើម ។

ប្រសិនបើមានបញ្ហាស្ទះសរសៃឈាមនោះវានឹងបង្កឱ្យមាន

បញ្ហាខួរក្បាល ដោយសារតែឈាមទៅចិញ្ចឹមខួរក្បាល

មិនគ្រប់គ្រាន់ ធ្វើឱ្យប្រព័ន្ធខួរក្បាលមានបញ្ហា ។

ការស្ទះសរសៃឈាមនេះ អាចបណ្តាលមកពីជាតិកំបោរ ខ្លាញ់ ឬកំណកឈាមចេញពីបេះដូង ដោយគ្រូពេទ្យពិនិត្យអេកូនេះនឹងជញ្ជាំងសរសៃឈាម ដើម្បីរកភាពខុសប្រក្រតីដែលជាការស្ទះ
ឬត្បៀតសរសៃឈាមនោះ ។

ប្រសិនបើយើងពិនិត្យទៅឃើញមានការស្ទះ ឬត្បៀតនៅនឹងសរសៃឈាមនោះ យើងអាចសន្និដ្ឋានបានថា នៅផ្នែកផ្សេងទៀតនៃសរសៃឈាមក៏អាចមានបញ្ហា ហើយអាចបង្កបញ្ហាដល់ខួរក្បាលផងដែរ ។ ការពិនិត្យដោយ Carotid Duplex Ultrasounds ជាវិធីដែលទទួលការពេញនិយម ដោយសារការពិនិត្យងាយស្រួល តម្លៃថោក អ្នកជំងឺអាចពិនិត្យសាំបាន ដោយមិនមានគ្រោះថ្នាក់អ្វីនោះឡើយ ។

 

សេវាបកប្រែភាសាខ្មែរ-ថៃ តាមមន្ទីរពេទ្យផ្សេងៗ នៅបាងកក

សូមអរគុណពត៌មានមន្ទីរពេទ្យផ្យាថៃ ២