ទេសចរណ៍បរទេសចុងឆ្នាំចាស់ កុំឱ្យប៉ះធានារ៉ាប់រងកូវីដ-១៩
ចុងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី
ឆ្នាំ 2022 !!!
ឆ្នាំចាស់ ឆ្នាំ 2021
កំពុងតែនឹងឆ្លងផុតទៅ នៅថ្ងៃនេះ
ជំនួសមកវិញនូវឆ្នាំថ្មី
ឆ្នាំ 2022 ដែលនឹងចូលមកក្នុងពេល
ខាងមុខប៉ុន្មានម៉ោងទៀតនោះ
។ ទេសចរខ្មែរយើង ដែលមានធនធាន មានលទ្ធភាព តែងនាំគ្នាទៅកម្សាន្តនៅបរទេសជាប្រចាំនៅពេលចុងឆ្នាំ
។
ហើយឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងមកដែរ
បងប្អូនខ្មែរ ដែលមិនបានចាកចេញពីខ្មែរជាច្រើនខែមកហើយ ដោយបញ្ហាការឆ្លងវីរុសកូវីដ-១៩ បាននាំគ្នាចេញពីប្រទេសរបស់ខ្លួន
ដោយសារ តែមានការបន្ធូបន្ថយគោលនយោបាយការធ្វើចត្តាឡីស័ក ទាំងប្រទេសខ្មែរយើង
និងប្រទេសគោលដៅ ។
ប្រទេសគោលដៅ
មានដូចជាប្រទេសថៃ បានសម្រួលដល់អ្នកធ្វើដំណើរមកពីបរទេស មិនតម្រូវឱ្យធ្វើចត្តាឡីស័កច្រើន
ថ្ងៃដូចពេលកន្លងមក ក្រោមគម្រោងមួយក្នុងចំណោមគ្រោងផ្សេងទៀតនោះ គឺគម្រោង Test & Go គម្រោងនេះ តម្រូវ ឱ្យអ្នកដំណើរពីបរទេសដែលចូលមកប្រទេសថៃ
ត្រូវស្នាក់នៅសណ្ឋាគារ ឬកន្លែងដែលទទួលស្គាល់ពីរាជរដ្ឋាភិបាលថៃ ចំនួន ១ យប់
ឬក្រោយពីទទួលលទ្ធផលតេស្តកូវីដ អវិជ្ជមាន ។ បញ្ហាដែលយើងជួបប្រទះនៅពេលដែលលទ្ធផលកូវីដ-១៩
វិជ្ជមាន នោះជាសុបិន្តអាក្រក់របស់អ្នកទេសចរ ក៏ដូចជាអ្នកដែលមកទទួលការព្យាបាលបន្តផងដែរ
។
សុបិនអាក្រក់ ដែលជួបប្រទះជាញឹកញាប់នោះ គឺថា
កាលណាបើយើងតេស្តកូវីដហើយទទួលបានលទ្ធផលវិជ្ជមាននោះគឺថា
ទីមួយយើងត្រូវធ្វើចត្តាឡីស័កនៅអូតែលដែលគេតម្រូវឱ្យនៅសម្រាប់ព្យាបាល
ក្នុងករណីដែលយើងមិនមានរោគសញ្ញាបង្ហាញណាមួយដែលទាក់ទងនឹងជំងឺមួយនេះ ។ ទីពីរក្នុងករណីមួយទៀត
ប្រសិនបើយើងមានរោគសញ្ញាណាមួយ គឺតម្រូវឱ្យយើងត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ ។
មន្ទីរពេទ្យដែលយើងត្រូវទៅព្យាបាលភាគច្រើនជាមន្ទីរពេទ្យឯកជន
ដូច្នេះ សុបិនអាក្រក់នៅទីនេះ គឺការចាយវាយ ការចំណាយច្រើន ទៅលើការស្នាក់នៅ
ការព្យាបាល ការបាត់បង់ពេលវេលាដោយឥតប្រយោជន៍ ជាដើម ។
ការចំណាយនេះសោត ក៏មានក្រុមហ៊ុនធានារ៉ាប់រង
ជាអ្នកធានាក្នុងការចេញថ្លៃព្យាបាល ។ ការជ្រើសរើសប្រើសេវា
ក្រុមហ៊ុនធានារ៉ាប់រងក៏ជារឿងសំខាន់ដែរ ។ ពីព្រោះថា មានក្រុមហ៊ុនមួយចំនួន
ជាពិសេសក្រុមហ៊ុនធានារ៉ាប់រងនៅបរទេសមួយចំនួនមិនព្រមចាយដោយសំអាងទៅលើលក្ខខណ្ឌផ្សេងៗ
។
ធានារ៉ាប់រង គឺជាលក្ខខណ្ឌការចូលទៅបរទេស
មិនថាប្រទេសថៃនោះទេ ។ ការទិញធានារ៉ាប់រង ដែលមានទឹកប្រាក់ធានាក្នុងការព្យាបាលក្នុងករណីដែលយើងកើតជំងឺកូវីដក្នុង
កំឡុងពេលធ្វើដំណើរ ។ ទឹកប្រាក់ដែលយើងត្រូវបង់ ឬត្រូវទិញនោះ មានតម្លៃខុសៗ
គ្នាទៅតាមក្រុមហ៊ុនដែលយើងជ្រើសរើស ។ ហើយធានារ៉ាប់រងដែលយើងទិញនេះ នឹងត្រូវចេញឱ្យយើងក្នុងការព្យាបាលជំងឺកូវីដ
១៩ ។ ប៉ុន្តែនៅមានបញ្ហាត្រង់ថា លក្ខខណ្ឌការទិញ និងក្រុមហ៊ុនមួយចំនួនអាចបដិសេធក្នុងការចេញជំនួសយើងនូវថ្លៃការព្យាបាលរបស់យើង
។
ជាឧទាហរណ៍ ក្រុមហ៊ុនមួយនោះ(នៅអឺរ៉ុប)
បដិសេដដោយសំអាងទៅនិយមន័យនៃជំងឺកូវីដទៅតាមប្រទេសរបស់ខ្លួន ដោយអ្នកដំណើរមកពីខ្មែរ
មកលេងបាងកក ប្រទេសថៃ គាត់ត្រូវបានគេតេស្តឃើញមានជំងឺកូវីដ
ប៉ុន្តែគ្មានរោគសញ្ញា ដូច្នេះ កាលណាគ្មានរោគសញ្ញាអ្នកជំងឺអាចស្នាក់នៅផ្ទះ
ឬក៏ព្យាបាលនៅផ្ទះបាន ដូច្នេះ ក្រុមហ៊ុនហ្នឹងបដិសេធមិនព្រមចេញថ្លៃធានារ៉ាបរងតាមអ្វីដែលយើងទិញ
។ សួរថាអ្នកទេសចរមកថៃ មានផ្ទះឯណាទៅស្នាក់នៅ មានកន្លែងឯណាទៅស្នាក់នៅដោយមិនអស់លុយ ។
ចម្លើយគឺគេមិនទទួលដឹង ។ ហើយបើតាមគោលការណ៍របស់ថៃ ភាគច្រើនបើមានវិជ្ជមានជំងឺកូវីដហើយត្រូវព្យាបាល
ទោះមានរោគសញ្ញាឬគ្មានក៏ដោយ ។ កាលណាមានការព្យាបាលហើយ ពិតណាស់ការចំណាយប្រាកដជាមាន ។
នេះជាបញ្ហាមួយដែលយើងធ្លាប់ជួបប្រទះ ។ ដូចនេះហើយ ដំណោះស្រាយដែលល្អ
គួរជ្រើសរើសក្រុមហ៊ុនធានារ៉ាប់រងដែលជារបស់ប្រទេសថៃ ពីព្រោះយើងមកលេង ឬមកព្យាបាលនៅថៃ
។ អ្វី ៗ វាងាយស្រួល ក្នុងការចរចា ទាមទារសំណងពីក្រុមហ៊ុនថៃ ។
ឆ្នាំចាស់កន្លងផុតទៅ ឆ្នាំថ្មីនឹងចូលមក ការជ្រើសរើសទិញបណ្ណធានារ៉ាប់រងក្នុងការធ្វើដំណើរគឺជារឿងសំខាន់ក្នុងសម័យកាលនេះ
។