Monday, November 23, 2020

ការពិនិត្យដោយ Carotid Duplex Ultrasounds

 យើងធ្លាប់ស្គាល់ម៉ាស៊ីនអេកូផ្សេងៗមានដូចជាអេកូពោះ ពេលមានផ្ទៃពោះ ឬអេកូពោះដើម្បីពិនិត្យរកភាពខុសប្រក្រតីផ្សេងៗ
ដូចជាគ្រូសនៅនឹងតម្រងនោមជាដើម ។ ប៉ុន្តែអេកូសាស្ត្រនោះអាចពិនិត្យរកជំងឺផ្សេងៗបានជាច្រើនទៀត ក្នុងចំណោមនោះគឺអេកូដែលគេស្គាល់ថា
Carotid Duplex Ultrasounds ឬការពិនិត្យសរសៃឈាមត្រង់បរិវេណគល់ក ។

Carotid Duplex Ultrasounds គឺជាការពិនិត្យដោយអេកូ

សរសៃឈាមកទាំងសងខាងដែលធ្វើឡើងដោយគ្រូពេទ្យជំនាញ ដើម្បីមើលរកភាពខុសប្រក្រតី

នៃសរសៃឈាម ដូចជាការស្ទះសរសៃឈាម ជាដើម ។

ប្រសិនបើមានបញ្ហាស្ទះសរសៃឈាមនោះវានឹងបង្កឱ្យមាន

បញ្ហាខួរក្បាល ដោយសារតែឈាមទៅចិញ្ចឹមខួរក្បាល

មិនគ្រប់គ្រាន់ ធ្វើឱ្យប្រព័ន្ធខួរក្បាលមានបញ្ហា ។

ការស្ទះសរសៃឈាមនេះ អាចបណ្តាលមកពីជាតិកំបោរ ខ្លាញ់ ឬកំណកឈាមចេញពីបេះដូង ដោយគ្រូពេទ្យពិនិត្យអេកូនេះនឹងជញ្ជាំងសរសៃឈាម ដើម្បីរកភាពខុសប្រក្រតីដែលជាការស្ទះ
ឬត្បៀតសរសៃឈាមនោះ ។

ប្រសិនបើយើងពិនិត្យទៅឃើញមានការស្ទះ ឬត្បៀតនៅនឹងសរសៃឈាមនោះ យើងអាចសន្និដ្ឋានបានថា នៅផ្នែកផ្សេងទៀតនៃសរសៃឈាមក៏អាចមានបញ្ហា ហើយអាចបង្កបញ្ហាដល់ខួរក្បាលផងដែរ ។ ការពិនិត្យដោយ Carotid Duplex Ultrasounds ជាវិធីដែលទទួលការពេញនិយម ដោយសារការពិនិត្យងាយស្រួល តម្លៃថោក អ្នកជំងឺអាចពិនិត្យសាំបាន ដោយមិនមានគ្រោះថ្នាក់អ្វីនោះឡើយ ។

 

សេវាបកប្រែភាសាខ្មែរ-ថៃ តាមមន្ទីរពេទ្យផ្សេងៗ នៅបាងកក

សូមអរគុណពត៌មានមន្ទីរពេទ្យផ្យាថៃ ២

 

 

ពិនិត្យ អេកូបេះដូង មានប្រយោជន៍អ្វីខ្លះ ?

 

សេវាបកប្រែភាសាខ្មែរ-ថៃ តាមមន្ទីរពេទ្យនៅទីក្រុងបាងកក

ពិនិត្យ អេកូបេះដូង មានប្រយោជន៍អ្វីខ្លះ
?

សម្រាប់អ្នកជំងឺប្រឹសបេះដូង

- បានដឹងពីទំហំបេះដូង ថាមានបេះដូងរីកធំឬអត់

- បានដឹងពីមុខងារសាច់ដុំបេះដូង

- បានដឹងពីមុខងារប្រឹសបេះដូង

- ពិនិត្យមើលស្រោមបេះដូង

- ពិនិត្យមើលសរសៃឈាមក្រហម

 

ឈប់ !!! បង្កើនហានិភ័យដែលនាំឱ្យកើតជំងឺទឹកនោមផ្អែម

 

សេវាបកប្រែភាសាខ្មែរ-ថៃ នៅតាមមន្ទីរពេទ្យ

ឈប់ !!!

បង្កើនហានិភ័យដែលនាំឱ្យកើតជំងឺទឹកនោមផ្អែម

ដោយការយកចិត្តទុកដាក់ចំពោះសុខភាព ដូចជា ៖

📌ពិនិត្យជាតិស្ករជាប្រចាំ

📌ឆែកសុខភាពប្រចាំឆ្នាំ

📌ទទួលទានថ្នាំតាមវេជ្ជបញ្ជា

📌គ្រប់គ្រងទម្ងន់ កុំឱ្យធាត់ពេក

📌 កាត់បន្ថយការទទួលទានរបស់ផ្អែមច្រើនពេក

📌និងគួរទទួលបន្លែផ្លែឈើដែលសមស្រប

#ជំងឺទឹកនោមផ្អែម #ទឹកនោមផ្អែម #ទុកចិត្ត #ព្យាបាល

#សេវាបកប្រែ #បកប្រែនៅពេទ្យ #បកប្រែពេទ្យថៃ

ថ្មី!!! វ៉ាក់សាំង HPV

 


 

ថ្មី!!! វ៉ាក់សាំង HPV

Gardasil-9 គឺជាវ៉ាក់សាំងបង្ការជំងឺ HPV

មកដល់ហើយ !! វ៉ាក់សាំងបង្ការ

ជំងឺមហារីកមាត់ស្បូនបានដល់

ទៅ ៩ ប្រភេទ អាចចាក់បាន

ទាំងបុរសនិងស្ត្រី អាយុចាប់

តាំងពី ៩ ឆ្នាំ ដល់ ៤៥ ឆ្នាំ ។

ក្រៅពីនេះអាចបង្ការនូវជំងឺ

បានដូចខាងក្រោមនេះ ៖

📌មហារីកមាត់ស្បូន

📌មហារីកទ្វារមាស

📌មហារីកបបេរទ្វារមាស

📌មហារីករន្ធគូទ

📌មហារីកលិង្គបុរស

សាកសួរពត៌មានបន្ថែម +66 (0) 94-625-9619

#មហារីកមាត់ស្បូន #មហារីកស្បូន #មហារីកទ្វារមាស

#មហារីករន្ធគូទ #មហារីកលិង្គបុរស

#វ៉ាក់សាំង #បង្ការមហារីកមាត់ស្បូន

Tuesday, November 10, 2020

ជំងឺបេះដូង និងសរសៃឈាមបេះដូង

សេវាបកប្រែពេទ្យនៅបាងកក

 

ជំងឺបេះដូង និងសរសៃឈាមបេះដូង

ពេលកើតឡើងហើយ បើទោះបីជាអាច
ព្យាបាលបានក៏ពិតមែន ប៉ុន្តែការបង្ការ
និងការកាត់បន្ថយហានិភ័យការកើតជំងឺនេះ
គឺជាវិធីដែលល្អបំផុត និងសន្សំសំចៃបំផុត ។
ការបង្ការដោយការថែទាំសុខភាពខ្លួនឯង
មានដូចជាការហាត់ប្រាណឱ្យបានទៀតទាត់
ការកាត់បន្ថយ និងបញ្ឈប់ការញ៉ាំអាហារ
ដែលមានរស់ជាតិផ្អែម ឬប្រៃខ្លាំង មានខ្លាញ់
ច្រើនជាដើម និងការបញ្ឈប់ការញ៉ាំបារី
ក៏ជាវិធីផ្នែកមួយដែលជួយឱ្យលោក អ្នកកាត់
បន្ថយបញ្ហាបេះដូងបាន ។
ពត៌មានបន្ថែម +66946259619
#បេះដូង #ជំងឺបេះដូង #សរសៃឈាមបេះដូង
#ហាត់ប្រាណ #សេវាបកប្រែភាសាខ្មែរ #សេវាបកប្រែភាសាថៃ
#បកប្រែពេទ្យនៅបាងកក