Thursday, June 25, 2020

Chemotherapy…..ការព្យាបាលជំងឺមហារីកដោយគីមីបំបាត់

Chemotherapy…..ការព្យាបាលជំងឺមហារីកដោយគីមីបំបាត់
នាពេលបច្ចុប្បន្នវិធីសាស្ត្រការព្យាបាលជំងឺមហារីកដែលត្រូវបានគេទទួល
ស្គាល់ច្រើនបំផុត​នោះគឺគីមីបំបាត់ឬការប្រើថ្នាំគីមី ដើម្បីចូលទៅបំផ្លាញកោសិកាមហារីកក្នុងខ្លួនអ្នកជំងឺ ហើយយើងក៏ធ្លាប់បានដឹងខ្លះហើយអំពីផលវិបាកនៃការប្រើថ្នាំគីមីបំបាត់ ដូច្នេះហើយធ្វើឱ្យអ្នកជំងឺជាច្រើនមានការកង្វល់​ក្នុងចិត្តលោក វេជ្ជបណ្ឌិត
វិឈីត អាផនវិរ័តន៍​ ឯកទេសជំងឺមហារីក មន្ទីរពេទ្យផ្យាថៃ ២ បាន
អធិ​ប្បា​យ​​ពី​វិធីសាស្ត្រការព្យាបាលដោយវិធីគីមីបំបាត់ដើម្បីឱ្យអ្នកជំងឺ និងបុគ្គលទូទៅ បានស្វែងយល់​​កាន់តែច្រើនឡើងអំពីបញ្ហានេះ ។

តើអ្វីទៅគឺជា គីមីបំបាត់ ? 

គីមីបំបាត់ ឬ Chemotherapy គឺជាប្រភេទសារធាតុដែលមានឥទ្ធិពល
ទៅបញ្ឈប់ទប់ទល់ និង
កម្ចាត់កោសិកាដែលមានការរីកលួតលាស់ ឬបែកខ្លួនយ៉ាងលឿន 
ដូចជា កោសិកាមហារីកក្នុងរាងកាយមនុស្ស ប៉ុន្តែក្នុងពេលជាមួយគ្នា
នេះដែរ គីមីបំបាត់ក៏មានចំណែកក្នុងការបំផ្លាញកោសិកាប្រក្រតីដែល
មានការរីកលួតលាស់លឿនផងដែរ ដូចជា កោសិកាគ្រាប់ឈាមស 
កោសិកាទាក់ទងនឹងសរសៃសក់ កោសិកាភ្នាសក្រពះអាហារ
ជាដើម ដូច្នេះហើយទើបយើងតែងតែបានលឺជាញឹកញាប់
ពីផលវិបាកនៃការប្រើគីមីបំបាត់ ដូចជា ជ្រុះសក់
 អស់កំលាំងខ្លាំង ងាយឈឺពោះជាដើម ។

ប៉ុន្តែដោយធម្មជាតិរបស់មនុស្សយើងនៅពេលដែលកោសិកាប្រក្រតី
ត្រូវបានកម្ចាត់នោះ រាងកាយនឹងបង្កើតកោសិកាថ្មី
មកជំនួសក្រោយពីការឱ្យថ្នាំគីមីបំបាត់ហើយនោះ គ្រូពេទ្យនឹងណែនាំឱ្យអ្នកជំងឺសម្រាកប្រហែលជា ៣-៤ សប្តាហ៍ 
ឬរងចាំរហូតចំនួនគ្រាប់ឈាមស និងសភាពរាងកាយរឹងមាំល្មមអាចនឹងទទួលថ្មាំគីមីបំបាត់ជាបន្តទៀត ហើយនៅក្នុងវិធីសាស្ត្រការព្យាបាលជំងឺមហារីកប្រភេទខ្លះអាចត្រូវ
ប្រើការព្យាបាលដោយគីមីបំបាត់រួមជាមួយនឹងការបាញ់កាំរស្មី និងការវះកាត់រហូតដល់ចប់ការព្យាបាល ។ 

តើអ្នកជំងឺចំបាច់ត្រូវតែទទួលថ្មាំគីមីបំបាត់គ្រប់គ្នាឬទេ ?

អ្នកជំងឺមហារីក អាចមិនចាំបាច់ទទួលការព្យាបាលដោយវិធីសាស្ត្រ
ឱ្យថ្នាំគីមីបំបាត់រហូតនោះទេជាដំបូងយើង​ត្រូវដឹងថាជំងឺមហារីកគឺជាជំងឺដែលអាចកើតនៅគ្រប់អវយវៈ
ក្នុងរាងកាយយើងសូម្បីតែអវយវៈតែមួយក៏​អាចកើងជំងឺមហារីកប្រភេទផ្សេងគ្នាបាន ។ 
ដូច្នេះ រូបបែប វិធីសាស្ត្រការព្យាបាលក៏​មិនដូចគ្នា 
អ្នកជំងឺម្នាក់ៗ​អាចទទួល​ការព្យាបាលក្នុងទម្រង់ផ្សេងៗ ដែលមិនមែនជាការឱ្យថ្នាំគីមីបំបាត់ក៏បានដូចគ្នាដែរ ។
គីមីបំបាត់អាចព្យាបាលមហារីកគ្រប់ប្រភេទមែនទេ ?
ថ្នាំគីមីបំបាត់ មិនអាចព្យាបាលមហារីកគ្រប់ប្រភេទបានទេ 
ជាទូទៅថ្នាំគីមីបំបាត់ ១ ប្រភេទនោះ អាចមានប្រសិទ្ធភាព
ចំពោះកោសិកាមហារីកប្រភេទខ្លះតែប៉ុណ្ណោះ ទើបខាងផ្នែកវេជ្ជសាស្ត្រត្រូវមានរូបមន្តថ្នាំគីមីបំបាត់ច្រើនប្រភេទ ដើម្បីប្រើក្នុងការព្យាបាលមហារីក ជំងឺមហារីកប្រភេទខ្លះត្រូវការ
ប្រើថ្នាំគីមីបំបាត់ ២-៣ ប្រភេទរួមគ្នាដើម្បីបង្កើនប្រសិទ្ធភាព
ថ្នាំក្នុងការព្យាបាល ។ក្នុងកំឡុងពេលជាង ៤០ 
ឆ្នាំកន្លងមក រូបមន្តថ្នាំគីមីបំបាត់ទាំងនេះបានឆ្លងកាត់
ការសិក្សាស្រាវជ្រាវផ្លាស់ប្តូរ និងបច្ចេកទេស
ការព្យាបាលរហូតមក ទើបធ្វើឱ្យទទួលលទ្ធផល
ការព្យាបាលបានគួរជាទីពេញ​ចិត្ត ព្រមទាំងជួយឱ្យពេទ្យដឹងថាអ្នកជំងឺមហារីកណា
ត្រូវប្រើរូបមន្តថ្នាំគីមីបំបាត់មួយណាត្រូវក្នុងការព្យាបាល។ ហើយក្នុងពេលជាមួយគ្នានេះដែរ បច្ចេកវិទ្យាវេជ្ជសាស្ត្រក៏នៅតែបន្តការសិក្សាស្រា​វជ្រាវ
រូបមន្តថ្នាំ និងបច្ចេកទេសការព្យាបាលថ្មីៗ ដែលមានប្រសិទ្ធភាព
ថែមទៀត ធ្វើឱ្យអត្រាការព្យាបាលជំងឺមហារីកទទួលបាន
ជោគជ័យកាន់តែខ្ពស់ឡើងថែមទៀតជាបន្តបន្ទាប់ ។ 

សូមអរគុណ 
 វេជ្ជ. វិឈីត អាផនវិរ័តន៍
ពេទ្យប្រចាំផ្នែកមហារីក មន្ទីរពេទ្យផ្យាថៃ ២


Wednesday, June 17, 2020

កូនឈឺមានរោគសញ្ញាបែបណា




រាល់ពេលកូនឈឺ ឬមានអ្វីខុសប្រក្រតីនោះ ម្តាយឳពុកតែងមានការព្រួយបារម្ភជាខ្លាំង ហើយរោគសញ្ញាបែបណា...ដែលយើងមិនគួររងចាំ ត្រូវប្រញាប់ទៅជួបពេទ្យ ។ ប្រសិនបើមានរោគសញ្ញាទាំងនេះ គួរប្រញាប់ទៅជួបពេទ្យ រោគសញ្ញាដូចខាងក្រោម ៖
       👉 គ្រុនក្តៅខ្លាំង ហើយបន្ទាប់ពីញ៉ាំថ្នាំហើយមិនព្រមថយចុះ ។
       👉 ក្អួត ឬ រាករុះមិនបាត់
   👉 ឈឺក្បាលខ្លាំង
      👉  ក្តៅខ្លួនជាប់គ្នាលើសពី ៥-៧ ថ្ងៃ
  👉 លាមកមានសំបោរ ឬឈាម
   👉 ដកដង្ហើមហត់ខ្លាំង ។

  អរគុណពត៌មានមន្ទីរពេទ្យផ្យាថៃ ២​

Tuesday, June 16, 2020

គេងមិនលក់.....គួរធ្វើយ៉ាងណាទៅ ?

 

  ➢ ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ និងពិនិត្យរកសាហេតុ ។
     ➢ គួរទម្លាប់ចូលគេងនៅម៉ោង ១០ យប់ ។
     ➢ ញ៉ាំវីតាមីន និងអាហារជំនួយ