Friday, September 27, 2019

អ្នកម្តាយអាយុ ៣៥ ឆ្នាំ គួរពិនិត្យអ្វីខ្លះ ?


អ្នកម្តាយដែលមានអាយុ 35 ឆ្នាំ គួរពិនិត្យអ្វីខ្លះទៅ
ដើម្បីឱ្យដឹងថា ម្តាយមិនមានហានិភ័យនោះ 
- អ្នកម្តាយគួរទៅពិនិត្យអេកូពោះ 
-ជោះឈាមមើលក្រូម៉ូសូម
- ពិនិត្យកោសិកាសាច់សុក 
- និងពិនិត្យទឹកភ្លោះ ។ 

ប្រសិនបើដឹងថា អ្នកមានផ្ទៃពោះនោះ ដើម្បីជៀសវាងបញ្ហាផ្សេងៗ ដែលអាចកើតឡើងចំពោះកូនរបស់លោកអ្នកបាន គួរទៅពិនិត្យផ្ទៃពោះ និងផ្ញើពោះ ឱ្យបានទៀងទាត់តាមវេជ្ជបញ្ជារ ។ 




Monday, September 23, 2019

ការបង្កាផ្តាសាយធំ និងជំងឺរលាកសួត

ការបង្កាជំងឺផ្តាសាយធំ និង ជំងឺរលាកសួតសម្រាប់មនុស្សពេញវ័យ
និងវ័យចំណាស់

ជំងឺផ្តាសាយធំ 

ជំងឺផ្តាសាយធំ​(Influenza, Flu) បង្កឡើងដោយវីរុស Influenza​  Virusដែលជាមេរោគមួយងាយស្រួលក្នុងការឆ្លងដោយការក្អក ក្រដាស់ដាក់គ្នា ចូលដោយការដកដង្ហើម ភាគច្រើនអាការ:មិនធ្ងន់ធ្ងរច្រើនតែបាត់ទៅវិញដោយខ្លួនឯងក្នុងរយ:ពេល 5-7​ ថ្ងៃ ។ តែប្រសិនបើអ្នកមានជំងឺរ៉ាំរ៉ៃ អាចមានការជ្រៀតជ្រែកដោយជំងឺ
ផ្សេងៗ បានដូចជា៖
រលាកសួត ជាដើម ។  ក្រៅពីនេះ មេរោគផ្តាសាយធំមានការផ្លាស់ប្តូរ ទើបធ្វើឲ្យមានការរាតត្បាតជា
រាងរាល់ឆ្នាំ
ដោយសារភាពសាំរបស់មនុស្សគ្របដន្តប់ដល់មេរោគ
គ្រប់ប្រភេទ
ទើបមានការណែនាំឲ្យមានការបង្កាដោយ
ការចាក់វ៉ាក់សាំងរាងរាល់ឆ្នាំ។

ជំងឺរលាកសួត

ជំងឹរលាកសួត( Pneumonia ) ឬជំងឹហើមសួត ជាជំងឹមួយក្នុង
ប្រព័ន្ធដកដង្ហើម
ដូចគ្នាជាមួយជំងឹផ្តាសាយធំ ដែលបង្កឡើងពីការឆ្លងមេរោគតាមប្រព័ន្ធដកដង្ហើមផ្នែកខាងក្រោម ដោយបង្កឡើងពីការឆ្លងបាក់តេរី វីរុស តែអ្វីដេលប្រទះឃើញញឹកញាប់ នោះគឺភាគច្រើនបង្កឡើងដោយបាក់តេរី Streptococcus pneumonia  ជាកំរឹរធ្ងន់ធ្ងរនិងមានលក្ខណៈផ្សេងៗគ្នា ។ អ្នកជំងឺខ្លះអាចឆ្លងមេរោគយ៉ាងធ្ងន់ធ្ងរ
ដូចជាមានឆ្លងមេរោគតាម
សរសៃឈាម
រលាកស្រោមខួរក្បាល ធ្វើឲ្យអ្នកជំងឺត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ហើយនឹងអាចដល់មានការបាត់បង់ជីវិតផងដែរ។
 
ជំងឺរលាកសួតដែលបង្កឡើយដោយផ្តាសាយធំ

·       ↪ ជំងឺផ្តាសាយធំជាមូលហេតុសំខាន់នៃជំងឺរលាកសួត ដែលជួបជាញឹកញាប់ គឺទៅលើកុមារ មនុស្សវ័យចំណាស់ ស្ត្រីមានគភ៌និងអ្នកមានជំងឺប្រចាំកាយរ៉ាំរ៉ៃដោយឡែក អ្នកមានជំងឺរួមច្រើនប្រភេទធ្វើឲ្យមានហានិភ័យខ្ពស់នៃការកើតជំងឺរលាក
សួតបន្ថែមទៀតបាន។

·       ↪ ជមងឺរលាកសួតដែលកើតចេញពីបាក់តេរី តែងតែកើតឡើងមានក្រោយជំងឺផ្តាសាយធំ ជាធម្មតានឹងចាប់ផ្តើមមានរោគសញ្ញាក្រោយពីមានជំងឺផ្តាសាយធំ-សប្តាហ៍ ដោយមានអាការៈ រងាញ័រ ក្អួត មានស្លេះ ពិបាកដកដង្ហើម ក្រៅពីនេះអាចបណ្តាលគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។

ពត៌មានវ៉ាក់សាំងបង្កាជំងឺផ្តាសាយធំនិងជំងឺរលាកសួត
*​  វ៉ាក់សាំងបង្កាជំងឺផ្តាសាយធំ
              ➺ បង្កាជំងឺផ្តាសាយធំ
              បន្ថយអាការៈធ្ងន់ធ្ងរនៃជំងឺ
             បង្កាជំងឺជ្រៀតជ្រែក
  គួរចាក់វ៉ាក់សាំងបង្ការាល់ឆ្នាំ

អ្នកណាខ្លះដែលគួរទទួលវ៉ាក់សាំងផ្តាសាយធំ ?

       មនុស្សអាយុ ៦៥ ឆ្នាំឡើងទៅ
     ស្ត្រីមានគភ៌
    ទារកអាយុ ខែទៅ ឆ្នាំ
                        ➤អ្នកមានជំងឹរ៉ាំរ៉ៃ ដូចជា៖ ជំងឺបេះដូង  ជំងឺទឹកនោមផ្អែម ជំងឺហឺត ជំងឺខ្សោយតម្រងនោម
និងមានប្រព័ន្ធភាពស៊ាំខ្សោយ ។

វ៉ាក់សាំងបង្កាជំងឺរលាកសួត
វ៉ាក់សាំងពីរប្រភេទដែលនិយមប្រើជាទូទៅ 

១. Pneumonia Polysaccharide Vaccine
២. Pneumonia Conjugate Vaccine
ដោយ ៦៨-៧៨ភាគរយ គឺ គ្របដណ្តប់ដល់ប្រភេទឆ្លងមេរោគ
Pneumococcus
និងរលាកសួតប្រភេទធ្ងន់ធ្ងរបាន ។

វ៉ាក់សាំងផ្តាសាយធំ និងវ៉ាក់សាំងរលាកសួតអាចចាក់ព្រមគ្នាបាន

ឯកសារយោង៖ការណែនាំចាក់វ៉ាក់សាំងបង្កាជំងឺសម្រាប់មនុស្សធំនិងវ័យចំណាស់
 ( Recommend Adult and Elderly Immunization Schedule )​ សមាគមផ្នែកការឆ្លងមេរោគនៃប្រទេសថៃ .​​. ២៥៦១

Thursday, September 19, 2019

ហាត់ប្រាណ

ពេលទំនេរ ជិះកង់ហាត់ប្រាណលេង

Wednesday, September 18, 2019

ការងារឆ្នាំដំបូង

ការងារពិធីករនៅឆ្នាំដំបូង

បុណ្យជាតិប្រទេស​ bahrain

ចូលរួមថ្ងៃបុណ្យជាតិនៃប្រទេស Bahrain

Friday, September 13, 2019

រូបភាពទៅបកប្រែនៅ Phyathai 2 Health Fair ក្នុងទីក្រុងភ្នំពេញ

រូបភាពទៅបកប្រែនៅ Phyathai 2 Health Fair ក្នុងទីក្រុងភ្នំពេញ




សញ្ញាព្រមានសម្រាប់ស្ត្រីមានផ្ទៃពោះ

បញ្ហាសម្រាប់ស្ត្រីដែលមានផ្ទៃពោះ













ស្ត្រីជាម្តាយគ្រប់រូបគួរតែយក
ចិត្តទុកដាក់ថែទាំរាងកាយកំឡុងពេលមានផ្ទៃពោះដើម្បីធានា
សុវត្ថិភាពរបស់ទារក
នៅពេលដែលមានផ្ទៃពោះជាការល្អបំផុត អ្នកគួរទៅជួបវេជ្ជបណ្ឌិត ដើម្បីទទួលការថែទាំមុនសម្រាលកូន អ្នកនឹង
ចាប់ផ្តើមយកចិត្តទុកដាក់អោយបានដិតដល់ ទៅនឹងរាងកាយរបស់អ្នកដើម្បីជៀសវាងបញ្ហាដែលអាចកើតមានឡើង ិតប្រាកដណាស់ អ្នកគួរយល់ដឹងអំពីរោគសញ្ញានីមួយៗដែលអាចកើតឡើង។ ប្រសិនបើមានបញ្ហាណាមួយកើតឡើង អ្នកគួរទទួលបានការព្យាបាល 
ជាបន្ទាន់ បញ្ហាទាំងនេះមានដូចជា៖
 
1. ហូរឈាម បន្តិចបន្តិចនៅពេលមានផ្ទៃពោះដំបូងគឺជារោគសញ្ញាធម្មតាដែលបង្ហាញថា​ ​ អំប្រ៊ីយ៉ុងកំពុងបង្កើតនៅក្នុងស្បូន ប៉ុន្តែប្រសិនបើអ្នកហូរឈាមខ្លាំង ឈឺពោះធ្ងន់ធ្ងរ និងការឈឺចាប់នោះ វាអាចជារោគ
សញ្ញានៃការមានគភ៌ក្រៅស្បូន ការមានគភ៌ក្រៅស្បូន គឺនៅពេលដែលមេជីវិតញីកកំណើតនៅកន្លែងផ្សេងទៀតក្រៅពីស្បូន។ ដូច្នេះវាគម្រាម​
គំហែង​ដល់​អាយុជីវិត​របស់ម្តាយ​បាន​ ។ បញ្ហាផ្សេងទៀងដែលអាចសង្កេតឃើញក្រៅពីការហូរឈាមធ្ងន់ធ្ងរ គឺ ការរលូតកូន ការហូរឈាមណាមួយដែលកើតឡើងនៅក្នុងកំឡុងពេលមានផ្ទៃពោះ តម្រូវឱ្យមានការពិចារណានិងការពិគ្រោះយោបល់ពីវេជ្ជបណ្ឌិតដែលមានឯកទេសពិតប្រាកដ

2. ការចង្អោរនិងក្អួតធ្ងន់ធ្ងរ   ការចង្អោរមួយចំនួនកំឡុងពេលមានផ្ទៃពោះគឺជារោគសញ្ញាធម្មតាលើកលែងតែវាកើតឡើងរហូតដល់អ្នកមិនអាចបរិភោគឬទទួលទានអ្វីបានឡើយ។  អ្នកត្រូវទៅជួបវេជ្ជបណ្ឌិតដើម្បីជៀសវាងការខ្សោះជាតិទឹកដែលជាហេតុធ្វើអោយប៉ះពាល់ដល់ទារករបស់អ្នកបាន

3. ចលនារបស់ទារកអាចចុះខ្សោយ ពុំមានចលនាសោះ  ទារកចាប់ផ្តើមធ្វើចលនាក្នុងចន្លោះពី 17 ទៅ 18 សប្តាហ៍ ចលនា ស្នូរទះ កាន់តែខ្លាំងឡើងៗនៅពេលយប់ ​​​   វាគឺជាការលំបាកណាស់ក្នុងការប្រាប់
 ថាតើទារករបស់អ្នកមានចលនាតិច ឬច្រើន ។ ជាទូទៅវាអាស្រ័យទៅលើម្តាយជាអ្នកកំណត់ចលនារបស់ទារក ប្រសិនបើលឺស្នូរទះដប់ដង ក្នុង
កំឡុងពេលពីរម៉ោង អ្នកគួរទៅជូបពេទ្យជំនាញជាបន្ទាន់
 
4.ការមានជម្ងឺផ្សេងៗ នៅដើមត្រីមាសទីបី   ប្រសិនបើអ្នកមានផ្ទៃពោះ
នៅក្នុងត្រីមាសទីបីហើយមានជម្ងឺផ្សេងៗ ដែលបង្កអោយមានអាំងតង់ស៊ីតេកើនឡើង នេះវាអាចជាសញ្ញានៃការកើតកូនមិន
គ្រប់ខែ

5. ការឈឺក្បាលជាប់ធ្ងន់ធ្ងរឈឺពោះស្រវាំងភ្នែក និងហើមក្នុងអំឡុងពេលត្រីមាសទីបី  រោគសញ្ញាទាំងអស់នេះ អាចបញ្ជាក់ថាអ្នកអាចមានសម្ពាធឈាមឡើងខ្ពស់ វាជាផលវិបាកនៃការមានផ្ទៃពោះ ដោយសម្ពាធឈាមខ្ពស់និងប្រូតេអ៊ីនច្រើននៅក្នុងទឹកនោម ជាធម្មតាវាកើតឡើង​ ​ប្រហែល 20 សប្តាហ៍នៃការមានផ្ទៃពោះ ។អ្វីដែលសំខាន់នេះគឺជាការត្រួតពិនិត្យសម្ពាធឈាម ប្រសិនបើវាឡើងខ្ពស់ជាងធម្មតា គួរប្រញាប់រកការព្យាបាលពីវេជ្ជបណ្ឌិតឯកទេស

6. មានរោគសញ្ញាជំងឺគ្រុនផ្តាសាយ   ជាធម្មតាស្ត្រីមានផ្ទៃពោះចាក់វ៉ាក់សាំងជំងឺផ្តាសាយ ប៉ុន្តែប្រសិនបើអ្នកមានអាការៈក្តៅខ្លូន និងឈឺចាប់ វាអាចបណ្តាលមកពីការឆ្លងមេរោគតម្រងនោម​​ ជំងឺរលាកសួត (Listeria)​​    បញ្ហាទាំងអស់នេះត្រូវបានគេចាត់ទុកថាជាបញ្ហាធ្ងន់ធ្ងរក្នុងអំឡុងពេលមានផ្ទៃពោះ។