Wednesday, December 25, 2019

ការរស់នៅជាមួយនិងមាយាការ ព្រមទាំងការកុហក



ការរស់នៅជាមួយនិងមាយាការ ព្រមទាំងការកុហក
មុនដំបូង ខ្ញុំចង់សួរថា តើការកុហកវាពិតជាអាក្រក់មែនទេ ?


ពិតមែនហើយ ការកុហកគឺជាអ្វីដែលមនុស្សម្នាក់ៗ ស្អប់ខ្ពើម មិនចង់ដឹង ចង់ឮ ហើយថែមទាំងមានការខុសឆ្គង់ចំពោះសីលធម៌នៃគោលការណ៍
របស់សាសនាផងដែរ ការកុហកឯណាមួយ ដែលបណ្តាលឱ្យអ្នកដ៏ទៃ
ខួចខាតនូវទ្រព្យសម្បត្តិ  កេត្តរិ៍ឈ្មោះ ជាដើមនោះ ការកុហកនោះពិតជា
ខុស មានកំហុសនិងទោសទៅតាមច្បាប់ បទបញ្ញត្តិនៃសាសនានីមួយៗ
ប្រាកដមែន ក៏ប៉ុន្តែ ការកុហកណាមួយដែលគ្រាន់តែជាការ ដោះសារ ជៀសវាងនូវអ្វីដែលយើងមិនត្រូវការ ការជៀសវាងនូវភាពខុសប្រក្រតី
ទាំងឡាយ ការកុហកនោះវាមិនខុសនិងច្បាប់របស់រដ្ឋឡើយ
 
ជិវិតរបស់មនុស្សម្នាក់ៗ តែងរស់នៅឆ្លងកាត់នូវបទពិសោធន៍ដ៏ល្វីងជួរចត់ ផ្អែមឆ្ងាញ់ សុខ ទុក្ខ ជារឿងធម្មតា ពុំមានអ្នកណាមួយគេចផុតពីរឿងទាំងនេះឡើយ ទោះបីជាអ្នកនោះ ជា​​អ្នកមានឬអ្នកក្រ ខ្មៅ ល្ងង់ ខ្លៅ នោះឡើយ
 
ការរស់នៅរបស់មនុស្សម្នាក់ៗ តែងមានការតស៊ួដ៏លំបាក ហើយការទទួលនូវជ័យជំនះរបស់មនុស្សម្នាក់ វាទាមទារឱ្យយើងមានភាពអំណត់  
អត់ធន់ ព្យាយាម ជាច្រើន

ទាំងអស់នេះវាមិនមែនកើតឡើងចំពោះមនុស្សគ្រប់រូបនោះទេ មនុស្សតិចណាស់ដែលមានលក្ខណៈសម្បត្តិទាំងនេះ វាត្រូវការការហ្វឹកហាត់ ការហាត់ពត់ចិត្តគំនិតរបស់យើង ឱ្យមានភាពប្រសើរឡើងពីមួយថ្ងៃទៅ
មួយថ្ងៃ ជីវិតមនុស្សជាច្រើនដែលរស់នៅ ក្នុងលោកសន្និវាសនេះ  
តែងរស់នៅក្នុងមាយា ការឆបោក ការលួច ការកុហកគ្រប់យ៉ាង
ទាំងអស់ អ្វីដែលសំខាន់នោះគឺ តើយើងចាត់ការចំពោះរឿង ទាំងនោះបានដោយរបៀបណា ? មានវិធីអ្វីសម្រាប់ចាត់ការរឿង
ទាំងនោះ ?

ដំណោះស្រាយដែលមានប្រសិទ្ធភាពចំពោះបញ្ហា ឧបសគ្គទាំងនោះទាមទារឱ្យយើងមានភាពអំណត់ ការយោគយល់ ការអធ្យាស្រ័យ ចំពោះមិត្តមនុស្សរួមភពផែនដីជាមួយគ្នា ។ ពិតណាស់ ជួនកាលគេកុហកយើង ជួនកាលយើងកុហកគេ​ យើងតែងតែជួបប្រទះជាញឹកញាប់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ អ្វីដែលយើងគួរធ្វើឱ្យបាននោះគឺការនិយាយកុហកឱ្យបានតិចតួចបំផុត តាមដែលយើងអាចធ្វើទៅបាន ។ ដោយការពោលនូវពាក្យពិត ត្បិតវាមានភាពជួរចត់ប៉ុណ្ណាក៏ដោយ ។ នេះជាវិធីមួយដែលតែងតែមានប្រយោជន៍ចំពោះមនុស្សដែលរស់នៅ
ជុំវិញខ្លួនរបស់យើង ។ 


Tuesday, December 24, 2019

គន្លឹះងាយៗ ជួយបង្ការ ការសឹកឆ្អឹងជង្គង់

គន្លឹះងាយៗ ជួយបង្ការ ការសឹកឆ្អឹងជង្គង់ 

ឆ្អឹងជង្គង់ គឺជាផ្នែកមួយដែលប្រើការច្រើន បង្កឱ្យមានការសឹករិល
បានដោយងាយ ។​ជាទូទៅច្រើនតែជួបប្រទះមានឃើញជំងឺសឹក
ក្បាលជង្គង់ ហើយច្រើនតែកើតចំពោះមនុស្សដែលមានអាយុលើសពី 60 ឆ្នាំ
ឡើងទៅ ។ ប៉ុន្តែឥរិយាបថដែលបង្កឱ្យមានមានគ្រោះថ្នាក់
ដល់ក្បាលជង្គង់របស់យុវវ័យបច្ចុប្បន្ននោះ បានធ្វើឱ្យមានបញ្ហាសឹករិល
ជង្គង់កាន់តែលឿនឡើង ។ ដើម្បីបង្ការ ការសឹករិលមុនវ័យដែល
សមគួរនោះ យើងមានគន្លឹះងាយៗ ដូចខាងក្រោម ៖ 

ឥរិយាបថដែលបង្កឱ្យ ឆ្អឹងជង្គង់សឹករិល

....ដោយមិនចាំបាច់មានអាយុច្រើន 

- ចូលចិត្តអង្គុយបត់ជើងច្រើនជាង 90 ដឺក្រេ ដូចជា បត់ជើង
ពែនភ្នែន ឬអង្គុយច្រហោងជើង ឥរិយាបថអង្គុយទាំងនេះទំលាក់ទំងន់
ទៅជង្គង់កាន់តែច្រើនឡើង ។
- ចូលចិត្តលុតជង្គង់យូរ ដែលជាហេតុបង្កឱ្យជង្គង់ទទួល
ទម្ងន់កាន់តែច្រើនឡើងដែរ បង្កឱ្យមានការរលាកសរសៃ ហើយពេលដែលសង្កត់លើញឹកញាប់ធ្វើឱ្យមានឆ្អឹងដុះ បានដូចគ្នា ។
- ចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ បង្កឱ្យមានការធ្លាក់ទម្ងន់ទៅ
នឹងជង្គង់ច្រើនជាងធម្មតា ។
- ចូលចិត្តដើរ ចុះ-ឡើងជណ្តើរញឹកញាប់ ទោះបីជាការដើរ
ចុះឡើងជណ្តើរញឹកញាប់ជួញបំផ្លាញ់ជាតិខ្លាញ់ រាល់ពេលដែលចុះ
ឡើង ជង្គង់យើងតែងទទួលផលប៉ះពាល់  ដែលត្រូវទទួលទំងន់ច្រើន
ជាងប្រក្រតីដល់ទៅ 3-4 ដង ។
- ទម្ងន់លើសជាងប្រក្រតី ដែលបណ្តាលមកពីធាត់ពេក បង្កឱ្យរាងកាយ
ទទួលទំងន់ខ្លួនធ្ងន់ជាងធម្មតាពេលដែលយើងដើរ ឬប្រើជើង មិនថា
ពេលដើរ ឈរ ឬឡើង-ចុះ ជណ្តើរនោះទេ ។
- កាន់របស់ ឬស្ពាយអីវ៉ាន់​ធ្ងន់ៗ តែងតែមានផលប៉ះពាល់ដល់ជង្គង់
រួមទាំងកដៃ ស្មា និងឆ្អឹងកងខ្នងផងដែរ​។
- ការរបួសដោយសារឧបទ្ទវហេតុ ឬការលេងកីឡា ដោយសារតែប្រើ
ជង្គង់ច្រើនហួសកំរិតពេក បង្កឱ្យមានហានិភ័យឆាប់មានរបួស ហើយពេលដែលឆ្អឹងជង្គង់ទទួលការរបួសនោះបង្ករឱ្យមានការសឹករិល
កាន់តែលឿនឡើង ។ 

គន្លឹះងាយៗ បង្ការការសឹកឆ្អឹងជង្គង់ 

- គ្រប់គ្រងទម្ងន់ មិនឱ្យលើសហួសពេក
- ជៀសវៀងឥរិយាបថការអង្គុយបត់
ជើងលើសពី 90 ដឺក្រេ ដូចជាការប្រើបន្ទប់ទឹក
បែបអង្គុយច្រហោង បញ្ឈរជង្គង់យូរពេក ។
- ដើរ ចុះ-ឡើងជណ្តើរតាមដែលចាំបាច់ មិនគួរដើរ
 
ចុះ-ឡើងញឹកញាប់ពេក ។
- ជ្រើសរើសវិធីហាត់ប្រាណដែលជួយបង្ការការសឹកជង្គង់បាន
ដូចជា ការដើរ ជាដើម ។
- ត្រូវធ្វើលំហាត់ប្រាណសាច់ដុំជុំវិញក្បាលជង្គង់ឱ្យរឹងមាំជាប់ជានិច្ច ។
- ប្រសិនបើមានការរបួសឆ្អឹងជង្គង់ គួរប្រើឈើច្រត់ជួយ ដើម្បីជួយទប់ពេលដើរ ។

ប្រសិនបើមានអារម្មណ៍ថាមានសំឡេងនៅក្បាលជង្គង់ ឈឺជង្គង់ពេលធ្វើចលនា ....ឬបញ្ហាផ្សេងៗទាក់ទងនឹងជង្គង់ ឬសញ្ញាព្រមានផ្សេងៗដែលបង្ហាញពីបញ្ហាការសឹករឹកក្បាលជង្គង់នោះ សូមប្រញាប់ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេសផ្នែកឆ្អឹងនិង
សន្លាក់ ដើម្បីព្យាលបាលទាន់ពេលវេលា ។ សូមអរគុណ !!! 



សូមអរគុណមន្ទីរពេទ្យផ្យាថៃ 2