Wednesday, February 21, 2024

តើ FFR គឺជាអ្វី ?

 FFR ពាក្យពេញគឺ Fractional Flow Reserve

ជាបច្ចេកវិទ្យាថ្មីទំនើប ដើម្បីជួយបញ្ជាក់បន្ថែម
កាន់តែច្បាស់នូវកំរិត ភាពត្បៀតរបស់សរសៃឈាមបេះដូង
និងសរសៃឈាមផ្សេងៗ មុននឹងធ្វើការសំរេចចិត្តពង្រីក
សរសៃឈាម ដោយសារបាឡុង (Balloon Angioplasty) និងរឺស័រ (Stent)។
📌ពត៌មានបន្ថែមទាក់ទងតាមតេឡេក្រាម ៖ +66946259619

Friday, November 10, 2023

អាការៈដែលអាចសង្កេតឃើញ......នៅពេលដែល កម្រិតអ័រម៉ូនក្រពេញទីរ៉ូអ៊ីតចុះទាប





✅ អាការៈដែលអាចសង្កេតឃើញ......នៅពេលដែល
កម្រិតអ័រម៉ូនក្រពេញទីរ៉ូអ៊ីតចុះទាប
រោគសញ្ញាមានដូចជា ៖
🩺 អស់កម្លាំង ឆាប់ហត់
🩺 ឡើងទម្ងន់
🩺 ធុញអាហារ
🩺 ទល់លាមក
🩺 ហើមមុខ
🩺 ស្បែកស្ងួត
🩺 ហើមត្របកភ្នែក
🩺 សក់ផុយស្រួយ និង ជ្រុះសក់
🩺 ឈឺចាប់តាមសាច់ដុំ និងសន្លាក់
🩺 បាត់បង់ការចងចាំ
🩺 បេះដូងដើរយឺតខុសប្រក្រតី
🩺 លើសសម្ពាធឈាម
🩺 លើសជាតិខ្លាញ់
🩺 រដូវមកញឹកញាប់ និងច្រើន
✅ នរណាខ្លះ “គួរពិនិត្យក្រពេញទីរ៉ូអ៊ីត”
🩺 ទារកទើបកើត
🩺 អ្នកដែលមានអាយុ
🩺 លើសពី ៦០​ ឆ្នាំ
🩺 ស្ត្រីដែលមាន
🩺 អាយុលើសពី ៣៥ ឆ្នាំ
🩺 អ្នកដែលឈឺ មានឱកាសកើតឡើងខ្ពស់ ជាងអ្នកដទៃដូចជា ៖
📍អ្នកដែលកើងជំងឺទឹកនោមផ្អែមប្រភេទី ១
📍អ្នកដែលមានបញ្ហាចាញ់អង់ទីករខ្លួនឯង
📍អ្នកដែលប្រើថ្នាំប្រភេទខ្លះ
📌ពត៌មានបន្ថែមទាក់ទងតាមតេឡេក្រាម ៖ +66946259619

Friday, July 7, 2023

រោគសញ្ញាបែបណាដែលបង្ហាញថា មហារីកឆ្អឹង ?

 

សេវាប្រឹក្សាការព្យាបាលបន្តនៅប្រទេថថៃ 


រោគសញ្ញាបែបណាដែលបង្ហាញថា មហារីកឆ្អឹង មានដូចជា ៖

✅ឈឺឆ្អឹងខ្លាំង ហើយភាគច្រើនឈឺនៅពេលយប់ ។

✅ស្ទាប់ទៅឃើញមានដុំសាច់ នៅត្រង់បរិវេណឆ្អឹង ។

✅ធុញអាហារ ស្រកទម្ងន់ដោយមិនដឹងពីមូលហេតុ ។

   ☑ ពត៌មានបន្ថែម​អាចទាក់ទងតេឡេក្រាម ៖ +66946259619

#ពុកឆ្អឹង #សេវាបកប្រែភាសាខ្មែរ-ថៃ #ឆ្អឹងនិងសន្លាក់ #phyathai2cambodia #ឈឺសន្លាក់ #មហារីកឆ្អឹង #ឈឺឆ្អឹងនិងសន្លាក់ #ឆ្អឹង #Vital Talk

 

Saturday, February 4, 2023

តើអ្វីគឺជាជំងឺមហារីក ?

 




ថ្ងៃទី ៤ កុម្ភៈជារៀងរាល់ឆ្នាំ

ជាទិវាពិភពលោកប្រឆាំងនឹងជំងឺមហារីក ។

គោលបំណងគឺដើម្បីលើកកម្ពល់ការយល់ដឹង

គឺឱ្យយើងទាំងអស់គ្នាស្វែងយល់ពីជំងឺ

ដ៏កាចសាហាវមួយនេះ ហើយអាចបង្ការនិងការពារឱ្យ

បានកាន់តែប្រសើរឡើង ។

✅ អ្វីគឺជាជំងឺមហារីក ?

មហារីក គឺជាជំងឺនៃកោសិកាដែលមានការលួតលាស់

ខុសប្រក្រតីរហូតក្លាយជាដុំមហារីក ដែលអាចទៅបំផ្លាញ

ដុំសាច់ កោសិកាដែលនៅជុំវិញ ហើយអាចរីករាលដាល

ទៅកាន់អវយវៈផ្សេងៗ ។ ហើយជំងឺមហារីកអាចកើតឡើង

នៅគ្រប់អវយវៈទាំងអស់ក្នុងរាងកាយយើង ដូចជា សួត

ថ្លើម សុដន់ ពោះវៀនធំ ជាដើម ។ ហើយបច្ចុប្បន្នបច្ចេកវិទ្យា

វេជ្ជសាស្ត្រមានការរីកចំរើនកាន់តែច្រើនឡើង ធ្វើឱ្យគុណភាព

ជីវិតការរស់នៅរបស់អ្នកជំងឺកាន់តែប្រសើរឡើង

បើទោះបីជាមិនអាចព្យាបាលឱ្យជាសះស្បើយក៏ដោយ ។

តើមហារីកកើតឡើងដោយសារអ្វី ?

នៅបច្ចុប្បន្ន មិនមានការរកឃើញពីមូលហេតុ

ឱ្យបានច្បាស់លាស់នោះទេ ប៉ុន្តែមានកត្តាជាច្រើន

ដែលអាចបង្កឱ្យកើតជំងឺមហារីក ដោយបែងចែកជា

២ ក្រុម គឺ ៖

✔កត្តាខាងក្រៅ មានដូចជា ៖

✔សារធាតុគីមីប្រភេទខ្លះ ដូចជាសារធាតុគីមីក្នុងផ្សែងបារី

ឬរថយន្ត សារធាតុពុលពីការដុត អាំង និងគីមីឧស្សាហកម្មផ្សេងៗ

✔កាំរស្មីផ្សេងៗ ដូចជាកាំរស្មី UV ពីពន្លឺព្រះអាទិត្យជាដើម ។

✔ការឆ្លងមេរោគរ៉ាំរ៉ៃ ដូចជាមេរោគថ្លើម បេ និងសេ ឬHPV ជាដើម ។

✔កត្តាខាងក្នុងរាងកាយមានដូចជា ៖

✔ហ្សែន តំណពូជ

✔បញ្ហាអ័រម៉ូនគ្មានតុល្យភាព

✔បញ្ហាប្រព័ន្ធអង់ទីករ

✔កង្វះអាហារូបត្ថម្ភ ។

✅ដើម្បីជៀសវាងពីជំងឺមហារីកគួរធ្វើយ៉ាងណា ?

✔មិនញ៉ាំបារី និងជៀសវាងការស្រូបផ្សែងបារីពីអ្នកដទៃ

✔មិនញ៉ាំគ្រឿងស្រវឹង

✔ទទួលទានអាហារដែលមានប្រយោជន៍

✔ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

✔គ្រប់គ្រងទម្ងន់ឱ្យបានល្អ

✔ចាក់វ៉ាក់សាំងការពារជំងឺមហារីក ដូចជាវ៉ាក់សាំង HPV

✔ពិនិត្យសុខភាពឱ្យបានទៀតទាត ។

☎️សាកសួរពត៌មានបន្ថែមអាចទាក់ទងតាម

តេឡេក្រាម ៖ +66946259619

#Cancer #Cancerday

#សេវាបកប្រែភាសាខ្មែរថៃ #ជក់បារី #ជំងឺបេះដូង #មន្ទីរពេទ្យផ្យាថៃ២ #Phyathai2cambodia #phyathai2 #មហារីកថ្លើម #រោគសញ្ញមហារីកថ្លើម #មហារីក​ថ្លើម

 


Thursday, December 15, 2022

ជំងឺស្ត្រូក(stroke) មានរោគសញ្ញាព្រមានអ្វីខ្លះ ?







ជំងឺស្ត្រូក(stroke)ជាជំងឺសរសៃឈាមខួរក្បាល

បណ្តាលមកពីកង្វះឈាមទៅចិញ្ចឹមខួរក្បាល

ដែលធ្វើឲ្យខូចកោសិកាខួរក្បាល ។ កង្វះឈាមទៅចិញ្ចឹម

ខួរក្បាលដែលបណ្តាលមកពីសរសៃឈាមស្ទះ ដាច់

បែកធ្លាយ ឬសរសៃឈាមប៉ោងផ្ទុះ មិនអាចនាំឈាម

ដែលផ្ទុកខ្យល់អុកស៊ីហ្សែនទៅដល់ខួរក្បាលបាន ។

ប្រភេទនៃជំងឺ

ដាច់សរសៃឈាមក្នុងខួរក្បាលដែលយើងគួរយល់ដឹង !

✔ “សរសៃឈាមស្ទះ” ដែលបណ្តាលមកពីការសន្សំរបស់ខ្លាញ់

ក្នុងសរសៃឈាមធ្វើឱ្យប្រសិទ្ធភាពចរន្តឈាម

ខ្សោយចុះ ធ្វើឱ្យសរសៃឈាមស្ទះ បណ្តាលមក

ពីកំណកឈាមពីបេះដូងទៅកកស្ទះនៅសរសៃឈាម

ខួរក្បាល ។

✔ សរសៃឈាមបែកធ្លាយ”

ដែលបណ្តាលមកពីបញ្ហាសរសៃឈាម

ខ្សោយ ដោយសារតែសម្ពាធឈាមឡើងខ្ពស់ ដែល

បណ្តាលមកពីជាតិខ្លាញ់ក្នុងសរសៃឈាម ធ្វើឱ្យ

ឆាប់បែកធ្លាយ រហូតបណ្តាលឱ្យមានឈាមចេញ

នៅក្នុងខួរក្បាល និងធ្វើឱ្យខួរក្បាលមានបញ្ហា ។

៥ រោគសញ្ញាព្រមាន

ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល

✔ មានអាការៈស្ពឹក ឬខ្សោយកំលាំងម្ខាងខ្លួន

ផ្ទៃមុខ ដៃ ជើង និងបាត់បង់លំនឹង ។

✔ មិនអាចគ្រប់គ្រងមាត់បាន វៀចមាត់

និយាយមិនច្បាស់ ឬមានទឹកមាត់ចេញតាមមាត់ ។

✔ គ្មានកំលាំងដើរ ឬពុំមានកំលាំងចាប់យករបស់របរផ្សេងៗ ។

✔ របបគំហើញខុសប្រក្រតី ព្រឹលភ្នែក

ឬមើលឃើញរូបភាពតែពាក់កណ្តាល ។

✔ ឈឺក្បាលស្រួចស្រាវ ។

ប្រសិនបើមានរោគសញ្ញាបង្ហាញណាមួយនោះ សូមប្រញាប់

ទៅមន្ទីរពេទ្យដែលក្បែរផ្ទះរបស់លោកអ្នកដើម្បីទទួលការព្យាបាល

ឱ្យបានទាន់ពេលវេលា ។

#ពត៌មានបន្ថែមទាក់ទងតាមតេឡេក្រាម ៖ +66946259619

#ស្ត្រូក #stroke #ជំងឺដាច់សរសៃឈាមខួរក្បាល #ស្ត្រូក #ជំងឺលើសឈាម

#សរសៃឈាមបេះដូង #សេវាបកប្រែភាសាខ្មែរថៃនៅមន្ទីរពេទ្យ