ក្រពេញទីរ៉ូអ៊ីត (Thyroid gland) គឺជាឈ្មោះក្រពេញបញ្ចេញមួយដែលមានរូបរាងដូចមេអំបៅ ស្ថិតនៅផ្នែកខាងមុខនៃគល់ករបស់មនុស្សយើង។ ក្រពេញទីរ៉ូអ៊ីតមានតួនាទីបញ្ចេញនូវអ័រម៉ូនដែលមានតួនាទីសំខាន់នៅក្នុងការធ្វើដំណើរការមេតាបូលីសនៅក្នុងរាងកាយ។
Thyroid
មានលក្ខណៈខុសប្រក្រតីច្រើនរូបបែបមានដូចជា ៖ បណ្តាលមកពីកម្រិតអ័រម៉ូនទីរ៉ូអ៊ីតឡើងខ្ពស់
(Hyperthyroidism)
មានដូចជា
ភាពថប់បារម្ភ ឆាប់ខឹង ឆេវឆាវ មួម៉ៅ ស្រកទំងន់
ញ័រដើមទ្រូង មានអារម្មណ៍ថាបេះដូងលោតញាប់ ជីពចរដើរញាប់
ញ័រចុងដៃ ចុងជើង ងាយបែកញើស និងឆាប់ចាញ់
កម្តៅ ជ្រុះសក់ រាគរូសញឹកញាប់ជាដើម
។
ឬអាចបណ្តាលមកពីកម្រិតអ័រម៉ូនទីរ៉ូអ៊ីតចុះទាប
(Hypothyroidism) មានដូចជា ៖ ហេវហត់អស់កម្លាំង
ហើមមុខ ត្របកភ្នែក ស្បែកស្ងួត សក់
និងក្រចកផុយស្រួយ ជ្រុះសក់
ឡើងទម្ងន់ បេះដូងដើរយឺតខុសប្រក្រតី ទល់លាមក
ពិបាកក្នុងការទទួលទានដំណេក ឆាប់ចាញ់ត្រជាក់
ឈឺចាប់តាមសាច់ដុំ និងសន្លាក់ ។
កត្តាប្រឈមដែលបង្កើនឱ្យកើតជំងឺនេះមានដូចជា ៖
- តំណពូជ
- ការជក់បារី
- ការទទួលទានគ្រឿងស្រវឹង
- គេង ឬសម្រាកមិនគ្រប់គ្រាន់
- មានស្ត្រេសខ្លាំង
វិធីការព្យាបាល គឺអាស្រ័យទៅលើប្រភេទរបស់វា
មានតាំងពីការឱ្យញ៉ាំថ្នាំអ័រម៉ូន
រហូតទៅដល់ការវះកាត់
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រសិនបើមានបញ្ហា
សង្ស័យណាមួយសូមទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេស
។
សូមអរគុណមន្ទីរពេទ្យផ្យាថៃ 2