Monday, March 9, 2020

ចង់ផ្លាស់ប្តូរជីវិត រឿងពិត ត្រូវគិតគឺប្តូរសំណួរ





 ចង់ផ្លាស់ប្តូរជីវិត រឿងពិត
ត្រូវគិតគឺប្តូរសំណួរ



តាមពិតទៅមិនមែនចម្លើយទេដែលផ្លាស់ប្តូរជីវិតយើង ប៉ុន្តែគឺជាសំណួរដែលយើងចោទសួរទៅលើខ្លួនឯងឱ្យមាន
ភាពស៊ីជម្រៅនោះទៅវិញ ។
មនុស្សភាគច្រើនតែងចូលចិត្តរស់នៅក្នុងអតីតកាល ហើយតែងតែចោទសួរខ្លួនឯងម្តងហើយម្តងទៀតថា “ហេតុអ្វីជីវិតកន្លងមកវាអាភព្វម្លេះ ?” មានមនុស្សមួយចំនួនទៀតតែងបង្កើតសំនួរក្នុងចិត្តដដែលៗថា “ល្ងាចនេះទៅញ៉ាំបាយនៅណា ហើយត្រូវញ៉ាំអី ? ប៉ុន្តែក៏មានមនុស្សមួយចំនួនទៀតតែងចោទសំណួរទាក់ទងនឹង
រឿងអនាគតថា “ឆ្នាំក្រោយយើងនឹងមានគម្រោងអ្វីៗថ្មីៗខ្លះ ?”
       ពិតណាស់ដោយចំណោទខុសគ្នា ចម្លើយក៏រមែងខុសគ្នាដែរ “សំណួរដែលប្រកបទៅដោយគុណភាព” នោះវាមានន័យដល់ការកំណត់ “គុណភាពជីវិត” បានផងដែរ ។​ ប្រសិនបើយើងមិនបានចោទសួរខ្លួនឯងថា “ធ្វើយ៉ាងណាទើបយើងទទួលបាននូវភាពជោគជ័យ ?” នោះវាមានន័យថា យើងក៏មិនងាយនឹងទទួលបានភាពជោគជ័យ
ផងដែរ ។

ព្រោះហេតុនេះហើយសាកល្បងទាំងអស់គ្នា ដោយការចោទសួរ
ខ្លួនឯង ដោយពុំគិត ឬកុំរអួរពីអតីតភាពដែលពោរពេញ
ទៅដោយភាពជួរចត់ មកសួរខ្លួនឯងថា “ធ្វើយ៉ាងណាទើបជីវិតយើងវាប្រសើរជាងនេះ ?”
ជាឧទាហរណ៍ នៅពេលដែលយើងជួបប្រទះ ឧបសគ្គ ភាពលំបាកផ្សេងៗ យើងតែងចោទសួរថា 
យើងធ្វើអ្វីខុសត្រង់ណា ? ហើយសំនួរនេះវាហាក់បីដូចជាយើងស្តីបន្ទោស
ខ្លួនឯងតែប៉ុណ្ណោះមិនបានធ្វើឱ្យស្ថានការណ៍
អ្វីប្រសើរឡើងឡើយ ផ្ទុយទៅវិញយើងគួរចោទសួរថា “យើងនឹងធ្វើយ៉ាងណាខ្លះទើបធ្វើឱ្យស្ថានភាព
របស់យើងប្រសើរឡើង?” ។ 

អូខេ តោះសាកល្បងមកចោទសួរខ្លួនឯងម្តងទៀត ៕៕៕៕
Please share your comments with us !!! Thank you.

រោគសញ្ញា កណ្តាស រមាសច្រមុះ ហៀរសំបោរ៉ាំរ៉ៃ អាចមានហានិភ័យកើតជាជំងឺអាល់ឡ័រហ្ស៊ី


កុមារដែលមានរោគសញ្ញា កណ្តាស រមាសច្រមុះ ហៀរសំបោរ៉ាំរ៉ៃ 
                 អាចមានហានិភ័យកើតជាជំងឺអាល់ឡ័រហ្ស៊ី
  តើលោកអ្នកដែលមានកូនតូចៗធ្លាប់ឆ្ងល់ដែរទេថា រោគសញ្ញា ការកណ្តាស់ ការក្អក ណែនច្រមុះ តឹងច្រមុះ ហៀរសំបោ 
ឬរមាស់ភ្នែក ដែលកើតបាត់ៗ ដែលជាអាការៈរ៉ាំរ៉ៃរបស់
កូនតូចៗ គឺជារោគសញ្ញាជំងឺអ្វី ឬជាបញ្ហាអាល់ឡ័រហ្ស៊ី ? 


កត្តាដែលធ្វើឱ្យមានបញ្ហាការកើតអាល់ឡ័រហ្ស៊ីចំពោះកុមារ
ប្រកបដោយ ២ យ៉ាង គឺ ៖ 


១. កត្តាខាងផ្នែកហ្សែន កុមារដែលមានប្រវត្តិ ឳពុកម្តាយ ឬបងប្អូនដែលមានអាល់ឡ័រហ្ស៊ី ។
២. កត្តាខាងបរិស្ថាន ដូចជា លម្អង ធូលី សត្វល្អិត ឬសត្វឆ្កែ 
ឆ្មា ជាដើម ឬធាតុអាកាសពុល ដូចជា ផ្សែងពុលតាមរថយន្ត ផ្សែងដែលចេញពីរោងចក្រឧស្សាហកម្ម ផ្សែងបារី ជាដើម ។
 

រោគអាល់ឡ័រហ្ស៊ីចំពោះកុមារដែលជួបញឹកញាប់មានដូចជា ៖
១. អាល់ឡ័រហ្ស៊ីអាហារ ដូចជា ទឹកដោះគោ ស៊ុតមាន់ ម្សៅសាលី ប្រភេទសណ្តែកផ្សេងៗ និងអាហារសមុទ្រ ដោយបង្កឱ្យមានរោគសញ្ញាតាមប្រព័ន្ធផ្សេងៗ ដូចជា ៖ 


* អាល់ឡ័រហ្ស៊ីតាមស្បែក ភាគច្រើនកុមារតែងមានស្បែកស្ងួត មានកន្ទួលក្រហមរមាស់ តាមថ្ពាល់ គន្លាក់ដៃជើង ។
* រោគហឺត គឺបំពងខ្យល់ងាយរងគ្រោះដោយសារធាតុខ្លះៗ ដូចជា ផ្សែងបារី ផ្សែងភ្លើងជាដើម ។
* អាល់ឡ័រហ្ស៊ីច្រមុះ កុមារតែងមានរោគសញ្ញាដូចជា កណ្តាស 
រមាស់ តឹងច្រមុះ មានសំបោរថ្លា ជាលក្ខណៈរ៉ាំរ៉ៃ ។

* អាល់ឡ័រហ្ស៊ីតាមភ្នែក មានអាការៈរមាស់ភ្នែក 
ហូរទឹកភ្នែកជាដើម ។


អរគុណប្រភពពត៌មានមន្ទីរពេទ្យផ្យាថៃ ២