Friday, June 17, 2022

ជំងឺពិការខួរក្បាល ជាភាវៈខុសប្រក្រតីសម្រាប់អ្នកជំងឺកុមារ....ដែលអាចព្យាបាលបាន !!!

បញ្ហាពិការខួរក្បាល....អាចព្យាបាលបាន !!!

 


ជំងឺពិការខួរក្បាល ជាភាវៈខុសប្រក្រតីសម្រាប់អ្នកជំងឺកុមារ....ដែលអាចព្យាបាលបាន !!!

ខួរក្បាលពិការ (cerebral palsy) ដែលនិយមហៅថា CP ដែលជាប្រភេទរោគសញ្ញាកើតចេញពីការគ្រោះថ្នាក់រ៉ាំរ៉ៃក្នុងខួរក្បាលដែលនៅ
មិនបានមានការវិវឌ្ឍពេញទំហឹង បង្កឱ្យមានភាពខុសប្រក្រតី នៃការធ្វើចលនា ។ 

ដោយបច្ចុប្បន្ន ជួបប្រទះអ្នកជំងឺពិការខួរក្បាលកាន់តែច្រើនឡើង ដោយសារតែភាព      ទាន់សម័យ និងសក្តានុពល ព្រមទាំងបច្ចេកវិទ្យា នៃការព្យាបាលកាន់តែទំនើបនោះ
បានធ្វើឱ្យទារកដែលកើតមុនកំណត់ ទម្ងន់តិច ដែលជាក្រុមដែលមានហានិភ័យ មានអត្រាការបាត់បង់ជីវិតធ្លាក់ចុះជាគំហុក ។ 

មូលហេតុនៃជំងឺពិការខួរក្បាល

ការគ្រោះថ្នាក់ខួរក្បាលអាចកើតឡើងក្នុងកំឡុងពេលមុនកូនកើត កំឡុងពេលកើត និងក្រោយពេលកូនកើត ។ ទោះជាយ៉ាងណាក៏ដោយ ១ ភាគ ៣ នៃកុមារដែលមាន
ជំងឺពិការខួរក្បាលនោះអាចមិនជួបប្រទះមូលហេតុដែលពិតប្រាកដ ។ 

១. ក្នុងកំឡុងពេលមុនកូនកើត 

អាចកើតចេញពីភាពខុសប្រក្រតី នៃខួរក្បាលទារកក្នុងផ្ទៃ ការឆ្លងមេរោគក្នុងកំឡុងពេលមានផ្ទៃពោះ ដូចជា កញ្ច្រិល ឬវីរុសផ្សេងៗ ឬមានមេរោគជ្រៀតជ្រេកផ្សេងៗ មានបញ្ហាប្រព័ន្ធសរសៃឈាម បញ្ហា
មេតាប៊ូលិក ឬមាតាទទួលសារធាតុពុលផ្សេងៗ ជាដើម ។ 

២. ក្នុងកំឡុងពេលសម្រាលកូន

អាចកើតចេញពីការពិបាកសម្រាលកូន សុករុំក មានចេញឈាម កង្វះ
អ៊ុកស៊ីសែន សម្រាលមុនកំណត់ កង្វះទម្ងន់ ឆ្លងមេរោគ ខ្លួនឡើងលឿង
ជាតិស្កចុះ ខួរក្បាលទទួលគ្រោះថ្នាក់ ឬមានឈាមចេញក្នុងខួរក្បាលក្នុង
ខណៈពេលកើត ជាដើម ។

៣. ក្រោយពេលសម្រាលកូន 

  • មានការរីកលួតលាស់យឺត
  •  មានការស្វិតសាច់ដុំជាពិសេសសាច់ដុំដៃជើង បង្កឱ្យមានការពិបាកចាប់
    យកអីវ៉ាន់ ពិបាកដើរ អ្នកខ្លះប្រឹងខ្លាំងធ្វើឱ្យមានការឈឺចាប់ មានឆ្អឹងខុស
    ប្រក្រតី អាចធ្វើឱ្យសន្លាក់ខុសប្រក្រតីបាន ។ 
     
  • សាច់ដុំចុះខ្សោយ ធ្វើឱ្យមានការពិបាកឈរ ដើរ ឬអង្គុយបាន ។ 
  • ការបឺត លេប ឬផឹកទឹកដោះ ធ្វើដោយមិនមានប្រសិទ្ធភាព ទំពារអាហារ
    មិនបាន ហើយងាយឈ្លក់អាហារ ។​
     
  • ភាពខុសប្រក្រតីផ្សេងៗ មានដូចជា សតិបញ្ញាខុសប្រក្រតី សមត្ថភាពក្នុងការរៀនសូត្រទាបជាងធម្មតា បញ្ហាព្រឹត្តិកម្ម ឬអារម្មណ៍ ដូចជា បាក់ទឹកចិត្ត ឬមានអាការៈប្រកាច់ រួមផងដែរ ។

វិធីសាស្ត្រព្យាបាល 

ការថែទាំការព្យាបាលកុមារដែលមានបញ្ហាពិការខួរក្បាល ចាំបាច់
ត្រូវមានការសហការពីកុមារ ក្រុមគ្រួសារ និងក្រុមគ្រូពេទ្យព្យាបាល ដោយមានការព្យាបាលដែលសមស្របតាំងពីទារក ដែលធ្វើឱ្យទារកមានការអភិវឌ្ឍកាន់តែប្រសើរជាងការព្យាបាលនៅពេលកុមារ
ធំឡើងហើយ ។ ការព្យាបាលនោះ គឺអាស្រ័យប្រភេទនៃជំងឺ និងការធ្ងន់ធ្ងរនៃ
ជំងឺ ផងដែរ ។ 

ការថែទាំការព្យាបាលអ្នកជំងឺកុមារដែលមានខួរក្បាលពិការនោះ ត្រូវមាន
ការរួមសហការពីក្រុមវិជ្ជាជីវៈ ដែលប្រកបដោយ វេជ្ជបណ្ឌិតផ្នែកកុមារ គ្រូពេទ្យផ្នែកការអភិវឌ្ឍ ការរីកលួតលាស់ គ្រូពេទ្យកុមារផ្នែកខួរក្បាល សល្យពេទ្យផ្នែកខួរក្បាល សល្យពេទ្យផ្នេកឆ្អឹងនិងសន្លាក់ ពេទ្យផ្នែកស្តា​     កាយនីតិសម្បទា ជាដើម ។ 

វិធីសាស្រ្តការព្យាបាលជារួមមានដូចជា ៖ 

  • ការធ្វើចលនា ដែលធ្វើឱ្យមានការធ្វើចលនាដូចប្រក្រតី និងបង្កាភាវៈជ្រៀតជ្រេកដែលអាចកើតឡើងបាន ។  
  • ការធ្វើកាយសម្បទា ដើម្បីបន្ថែមការប្រើសាច់ដុំ ហ្វឹកការលេប បឺត ជំនាញការធ្វើកិច្ចកម្មប្រចាំថ្ងៃ ជាដើម ។ 
  •  ការព្យាបាលដោយថ្នាំ ដើម្បីកាត់បន្ថយអាការៈសាច់ដុំរឹង 
  • ការព្យាបាលដោយការវះកាត់ 
  •  ការព្យាបាលផ្សេងៗ ដូចជា ការកែខៃបញ្ហាភ្នែក និងការស្តាប់ ការព្យាបាល
    ការប្រកាច់ និងការព្យាបាលដោយកត្តាផ្លូវចិត្តជាដើម ។ 


ដូច្នេះហើយ ប្រសិនបើមាតាបិតាមានទារកដែលមានភាពខុសប្រក្រតីខាងដើមនោះ
គួរប្រញាប់យកកូនរបស់លោកអ្នកមិនពិនិត្យឱ្យបានត្រឹមត្រូវ ដើម្បីទទួលបាន
ការវិនិច្ឆ័យដែលត្រឹមត្រូវ និងការព្យាបាលដែលសមស្របតទៅ ។ 

ប្រឹក្សាបញ្ហាសុខភាព
ឬការមកព្យាបាលបន្តនៅប្រទេសថៃ 
អាចទាក់ទងបានតាមរយៈតេឡេក្រាម +66946259619
អ៊ីមែល rathaneou@gmail.com 

សូមអរគុណមន្ទីរពេទ្យផ្យាថៃ ២ 
 

ស្ត្រីជាម្តាយ​គ្រប់រូប ​គួរតែយក​ចិត្តទុកដាក់ថែទាំរាងកាយ កំលុងពេលមានផ្ទៃពោះ​ ដើម្បីធានាសុវត្ថិភាព​របស់ទារក

សម្រាប់ស្ត្រីមានផ្ទៃពោះ
ស្ត្រីជាម្តាយ​គ្រប់រូប ​គួរតែយក​ចិត្តទុកដាក់ថែទាំរាងកាយ
កំលុងពេលមានផ្ទៃពោះ ដើម្បីធានាសុវត្ថិភាព​របស់ទារក

 

Sunday, April 3, 2022

ប្រឹក្សាបញ្ហាសុខភាព


 

-        ផ្តល់ការប្រឹក្សាយោបល់អំពីជំងឺផ្សេង ៗ

-         ផ្តល់សេវាបកប្រែភាសាខ្មែរ-ថៃ តាមមន្ទីរពេទ្យឯកជន និងរដ្ឋ នៅក្នុងទៅក្រុងបាងកក

-        ប្រឹក្សាអំពីការទទួលការព្យាបាលតាមមន្ទីរពេទ្យឯកទេស  ផ្សេង ៗ

-     ​    រៀបចំឯកសារមកប្រទេសថៃ

-         ទំនាក់ទំនងតាមរយៈ Telegram  : +66946259619

ภาษาเขมรจากข่าว คำว่า “ภาษีมูลค่าเพิ่ม” ภาษาเขมรพูดว่าอย่างไร

Sunday, March 27, 2022

ប្រឹក្សាយោបល់អំពីការមកព្យាបាលជំងឺនៅប្រទេសថៃ


 

-     ផ្តល់ការប្រឹក្សាយោបល់អំពីជំងឺផ្សេង ៗ

-     ផ្តល់សេវាបកប្រែភាសាខ្មែរ-ថៃ តាមមន្ទីរពេទ្យឯកជន និងរដ្ឋ នៅក្នុងទៅក្រុងបាងកក

-     ប្រឹក្សាអំពីការទទួលការព្យាបាលតាមមន្ទីរពេទ្យឯកទេសផ្សេង ៗ

-     រៀបចំឯកសារមកប្រទេសថៃ

-     ទំនាក់ទំនងតាមរយៈ Telegram  : +66946259619

Saturday, March 26, 2022

អំពើល្អអ្នកដទៃ និងទង្វើមិនគប្បីរបស់អ្នកដទៃ

 អរគុណគ្រប់យ៉ាង !!!

នៅពេលដែលមិត្តរបស់យើងទះយើងមួយកំភ្លៀង
នោះយើងគួរសរសេរចំណាំទុកនៅលើដីខ្សាច់ ។
ប៉ុន្តែបើមិត្តយើង ធ្វើល្អ ការពារផលប្រយោជន៍
ឬអ្វីផ្សេងៗដែលជាប្រយោជន៍ដល់យើងនោះយើង
គួរកត់ចំណាំនៅលើផ្ទាំងថ្មដា ដែលជាផ្ទាំងថ្មគ្មាន
ថ្ងៃនឹងបាត់បង់ទៅវិញនោះទេ ។

ការកត់ចំណាំ ការចងចាំនូវអ្វីដែលអ្នកដទៃ
ធ្វើមកលើយើងជាពិសេសរឿងដែលមិនល្អនោះ
គួរចងចាំតែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ
ដូចជាការសរសេរនៅលើខ្សាច់ ដែលវានឹង
បាត់រសាត់ទៅវិញតាមរលកទឹកសមុទ្រនោះឯង ។
 ម្យ៉ាងទៀតយើងគួរចងចាំទុកគ្រាន់ជាបទពិសោធន៍
ដែលជាមេរៀនសម្រាប់ជីវិតរបស់យើងតែប៉ុណ្ណោះ
មិនគួរចងចាំរហូតគ្រប់ពេលនោះទេ ។

អំពើល្អអ្នកដទៃដែលធ្វើមកលើយើងនោះ
យើងគួរចងចាំជានិច្ច គួរធ្វើល្អត្រឡប់ទៅវិញពេលឱកាស
មកដល់ ការចងចាំ ការកត់ទុកលើថ្មដើម្បីបង្ហាញ
ពីទឹកចិត្តមនុស្សជាតិយើង
ដែលធ្វើមកលើមនុស្សជាតិដូចគ្នា ។

                        បាងកកថ្ងៃទី 28/12/2021

មានសេវាបកប្រែភាសាខ្មែរ-ថៃ តាមមន្ទីរពេទ្យ នៅទីក្រុងបាងកក +66(0)94-625-9619 Line ID : 0946259619


រៀបចំឯកសារធ្វើដំណើរមកប្រទេសថៃ


ដើម្បីធ្វើដំណើរមកព្យាបាលនៅបាងកក ប្រទេសថៃ បាននោះ ត្រូវមានការដំណើរការឯកសារខ្លះ ៗសម្រាប់ការចូលមកនោះ មានដូចជាការកក់សណ្ឋាគារ ឬការធ្វើការណាត់ពេទ្យ ដើម្បីយកឯកសារបញ្ជាក់ការព្យាបាល ពីមន្ទីរពេទ្យ រួចហើយត្រូវបំពេញឯកសារតាមអនឡាញដើម្បីទទួលយក QR Code Thailand Pass

ពត៌មានបន្ថែមទាក់ទង Telegram : +66946259619