Thursday, December 23, 2021

គ្រប់យ៉ាងមិនអាចបង្ខំបាន !

 

គ្រប់យ៉ាងមិនអាចបង្ខំបាន !

អ្វីៗ គ្រប់យ៉ាងដែលកើតឡើងលើលោកសន្និវាសនេះ

យើងមិនអាចបង្ខំបានឡើយ ។ ការរស់នៅប្រចាំថ្ងៃ

ការធ្វើដំណើរ សេចក្តីស្រលាញ់ ការអាណិត ការខូចចិត្ត

ការខកចិត្ត ការសោកសៅ ឬអ្វីៗផ្សេងៗទៀត ដែលជាហេតុការណ៍ដែលបានកើតឡើងចំពោះដួងចិត្តរបស់យើង

រាល់ថ្ងៃនេះ យើងមិនអាចបង្ខំបានឡើយ ។ ហេតុការណ៍

ណាមួយដែលកើងឡើងហើយ តែងកើតឡើងទៅតាម

ហេតុ តាមបច្ច័យរបស់វា យើងមិនអាច 

ឬមិនងាយទៅគ្រប់គ្រងហេតុបច្ច័យទាំងនោះបានទេ ។

 តែទោះជាយ៉ាងណាក៏ដោយយើងអាចបង្វែរដាន

 ឬបង្អង់ឬក៏បង្វែរទិស របស់ហេតុការណ៍

មួយចំនួនបានផងដែរ ។


Friday, December 17, 2021

រោគសញ្ញា អូមីក្រុង

រោគសញ្ញាខ្លះៗ នៃជំងឺកូវីដ-19 បំប្លែងថ្មី ប្រភេទអូមីក្រុង 

ងាយឆ្លង ប៉ុន្តែមិនធ្ងន់ធ្ងរ 

 

 

Tuesday, December 7, 2021

រឿងតូចឬធំ គួរកុំរំលង

 

នៅពេលខ្លះ យើងព្រងើយកន្តើយជាមួយនឹងរឿងតិចតួច
 មើលរំលងនូវរឿងខ្លះ ដែលយើងគិតថាមិនសំខាន់
ព្រងើយកន្តើយ មិនយកចិត្តទុកដាក់នូវអ្វីដែលជារឿងតូចតាច ។

ជួនកាលយើងគិតថាវាជារឿងតិចតួច
មិនបានគិតថាអ្នកដទៃគិតថាវាជារឿងសំខាន់

រឿងដែលមានន័យសម្រាប់អ្នកគេ ។

Sunday, November 28, 2021

អំពើល្អអ្នកដទៃ និងទង្វើមិនគប្បីរបស់អ្នកដទៃ

អរគុណគ្រប់យ៉ាង !!!

នៅពេលដែលមិត្តរបស់យើងទះយើងមួយកំភ្លៀង
នោះយើងគួរសរសេរចំណាំទុកនៅលើដីខ្សាច់ ។
ប៉ុន្តែបើមិត្តយើង ធ្វើល្អ ការពារផលប្រយោជន៍
ឬអ្វីផ្សេងៗដែលជាប្រយោជន៍ដល់យើងនោះយើង
គួរកត់ចំណាំនៅលើផ្ទាំងថ្មដា ដែលជាផ្ទាំងថ្មគ្មាន
ថ្ងៃនឹងបាត់បង់ទៅវិញនោះទេ ។

ការកត់ចំណាំ ការចងចាំនូវអ្វីដែលអ្នកដទៃ
ធ្វើមកលើយើងជាពិសេសរឿងដែលមិនល្អនោះ
គួរចងចាំតែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ
ដូចជាការសរសេរនៅលើខ្សាច់ ដែលវានឹង
បាត់រសាត់ទៅវិញតាមរលកទឹកសមុទ្រនោះឯង ។
 ម្យ៉ាងទៀតយើងគួរចងចាំទុកគ្រាន់ជាបទពិសោធន៍
ដែលជាមេរៀនសម្រាប់ជីវិតរបស់យើងតែប៉ុណ្ណោះ
មិនគួរចងចាំរហូតគ្រប់ពេលនោះទេ ។

អំពើល្អអ្នកដទៃដែលធ្វើមកលើយើងនោះ
យើងគួរចងចាំជានិច្ច គួរធ្វើល្អត្រឡប់ទៅវិញពេលឱកាស
មកដល់ ការចងចាំ ការកត់ទុកលើថ្មដើម្បីបង្ហាញ
ពីទឹកចិត្តមនុស្សជាតិយើង
ដែលធ្វើមកលើមនុស្សជាតិដូចគ្នា ។

បាងកកថ្ងៃទី 28/12/2021
មានសេវាបកប្រែភាសាខ្មែរ-ថៃ តាមមន្ទីរពេទ្យ នៅទីក្រុងបាងកក
 +
66(0)94-625-9619 Line ID : 0946259619 Telegram : 66946259619


សេវារៀបចំឯកសារមកប្រទេសថៃ ដើម្បីទេសចរណ៍ និងព្យាបាលជំងឺ

 សេវារៀបចំឯកសារមកប្រទេសថៃ ដើម្បីទេសចរណ៍ និងព្យាបាលជំងឺ




Saturday, November 27, 2021

ការឱ្យ

 

ការឱ្យ

ការឱ្យ គឺជាការលះបង់នូវអ្វីដែលយើង
មានទោះបីតិចឬច្រើន វាជាការប្រសើរ
សម្រាប់ចិត្តរបស់យើង ។
ហើយការឱ្យមិនថាជាការឱ្យវត្ថុ
ឬការឱ្យអ្វីនោះទេ វាតែង
ផ្តល់នូវសេចក្តីសុខត្រឡប់មកវិញ
ចំពោះអ្នកឱ្យ ក៏ដូចគ្នានឹងអ្នកទទួលដែរ ។
 មិនតែប៉ុណ្ណោះអ្នកឱ្យរបស់ដែលគាប់ចិត្ត
រមែងបានរបស់ដែលគាប់ចិត្ត
វាជាច្បាប់ធម្មជាតិដែលពិតជានិច្ច ។

បាងកក ថ្ងៃទី 27/12/21

Thursday, November 11, 2021

សេវារៀបចំឯកសារមកព្យាបាលនៅថៃ

 សេវារៀបចំឯកសារមកព្យាបាលនៅថៃ


មិនថាស្ថិតនៅក្នុងស្ថានភាពបែបណានោះទេ

លោកអ្នកក៏នៅតែអាចមកព្យាបាលនៅ

មន្ទីរពេទ្យល្បីៗ នៅទីក្រុងបាងកក

ប្រទេសថៃបានដែរ ។ ដោយគ្រាន់តែមានឯកសារផ្សេងៗតាមរដ្ឋាភិបាលថៃបានកំណត់ជាដើម ហើយបច្ចុប្បន្នរដ្ឋាភិបាលថៃបានសម្រួលការចូលមកព្យាបាលឬការធ្វើដំណើរមកកំសាន្តនោះដោយគ្រាន់តែយើងរៀបចំឯកសារមានដូចជា  

-    ការទិញធានារ៉ាប់រង

-    ការធ្វើចត្តាឡីស័ក ឬគេងរងចាំលទ្ធផលកូវីដ តែ ១ យប់នៅសណ្ឋាគារ

-    មានឯកសារបញ្ជាក់ការគេងនៅសណ្ឋាគារ ឬឯកសារបញ្ជាក់ពីការទទួលព្យាបាលនៅមន្ទីរពេទ្យ ។​

-    ការកក់សំបុត្រយន្តហោះ

-    ការបំពេញឯកសារនៅ Thailand Pass ជាដើម ។

 អាចទាក់ទងសេវាយើងខ្ញុំបានតាមរយៈ Telegram : +66946259619