Monday, October 12, 2020

“ក្រិនថ្លើម” គឺជាផលវិបាកនៃបណ្តាជំងឺថ្លើមរ៉ាំរ៉ៃ

“ក្រិនថ្លើម” គឺជាផលវិបាកនៃបណ្តាជំងឺថ្លើមរ៉ាំរ៉ៃ សន្សំកោសិកាថ្លើមដែលស្ងួត ងាប់ មានស្លាកស្នាម និងមិនអាចត្រឡប់ទៅរកសភាពដើមវិញ ហើយភាគច្រើនបណ្តាលមកពី ៖

↪ ការទទួលទានសុរា និងឱសថបូរាណ ថ្នាំច្រើន ក្នុងរយៈពេលយូរ ដែលនាំឱ្យប៉ះពាល់ដល់មុខងារថ្លើមនិងកោសិកាថ្លើម។

មានជំងឺថ្លើម បេ ឬសេ 

បញ្ហាការរលាកថ្លើម 

បញ្ហាខ្លាញ់រុំថ្លើម 

គួរពិនិត្យថ្លើមដោយ ម៉ាស៊ីន Fibroscan ជាម៉ាស៊ីនដែលទំនើប មានភាពទាន់សម័យ មិនធ្វើអោយមានភាពឈឺចាប់ក្នុងអំឡុងពេល
ត្រូតពិនិត្យ ហើយប្រើ
ពេលខ្លីក្នុងការពិនិត្យ ម៉ាស៊ីននេះ ត្រួវបានគេ 

ប្រើសម្រាប់ត្រួតរកជំងឺក្រិនថ្លើម ខ្លាញ់រុំថ្លើមជាដើម ។

ក្រិនថ្លើមបង្ការបាន ....ដោយការផ្លាស់ប្តូរទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់យើង !!!




Wednesday, July 29, 2020

ក្រពេញទីរ៉ូអ៊ីត អាចព្យាបាលបាន

ក្រពេញទីរ៉ូអ៊ីត (Thyroid gland) គឺជាឈ្មោះក្រពេញបញ្ចេញមួយ​ដែលមានរូបរាងដូចមេអំបៅ ស្ថិតនៅផ្នែកខាងមុខនៃគល់ករបស់មនុស្សយើង។ ក្រពេញទីរ៉ូអ៊ីតមានតួនាទីបញ្ចេញនូវអ័រម៉ូនដែលមានតួនាទីសំខាន់នៅក្នុងការធ្វើដំណើរការមេតាបូលីសនៅក្នុងរាងកាយ។

Thyroid មានលក្ខណៈខុសប្រក្រតីច្រើនរូបបែបមានដូចជា ៖ បណ្តាលមកពីកម្រិតអ័រម៉ូនទីរ៉ូអ៊ីតឡើងខ្ពស់ (Hyperthyroidism)
មានដូចជា ភាពថប់បារម្ភ ឆាប់ខឹង ឆេវឆាវ មួម៉ៅ
 ស្រកទំងន់  ញ័រដើមទ្រូង មានអារម្មណ៍ថាបេះដូងលោតញាប់ ជីពចរដើរញាប់  ញ័រចុងដៃ ចុងជើង  ងាយបែកញើស និងឆាប់ចាញ់
កម្តៅ
 ជ្រុះសក់  រាគរូសញឹកញាប់ជាដើម ។

ឬអាចបណ្តាលមកពីកម្រិតអ័រម៉ូនទីរ៉ូអ៊ីតចុះទាប
(
Hypothyroidism) មានដូចជា ៖ ហេវហត់អស់កម្លាំង

ហើមមុខ ត្របកភ្នែក ស្បែកស្ងួត សក់ និងក្រចកផុយស្រួយ ជ្រុះសក់
ឡើងទម្ងន់ បេះដូងដើរយឺតខុសប្រក្រតី ទល់លាមក

ពិបាកក្នុងការទទួលទានដំណេក ឆាប់ចាញ់ត្រជាក់

ឈឺចាប់តាមសាច់ដុំ និងសន្លាក់ ។

កត្តាប្រឈមដែលបង្កើនឱ្យកើតជំងឺនេះមានដូចជា ៖

-     ​​            តំណពូជ

-               ការជក់បារី

-             ការទទួលទានគ្រឿងស្រវឹង

-              គេង ឬសម្រាកមិនគ្រប់គ្រាន់

-              មានស្ត្រេសខ្លាំង

 វិធីការព្យាបាល គឺអាស្រ័យទៅលើប្រភេទរបស់វា

មានតាំងពីការឱ្យញ៉ាំថ្នាំអ័រម៉ូន រហូតទៅដល់ការវះកាត់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រសិនបើមានបញ្ហា
សង្ស័យណាមួយសូមទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេស ។

សូមអរគុណមន្ទីរពេទ្យផ្យាថៃ 2