Friday, May 1, 2020

សារៈសំខាន់នៃការសន្សំប្រាក់





ថ្ងៃទិវាពលកម្មអន្តរជាតិដែលជាថ្ងៃឈប់សម្រាករបស់ពលករ
កម្មករនិយោជិត នៅគ្រប់មជ្ឈដ្ឋានទាំងអស់ ។ ថ្ងៃនេះដើម្បីជាទស្សនៈមតិ ឬជាការក្រើនរំលឹកផ្ទាល់ខ្លួនរបស់យើងដែលជាពលករចំណាកស្រុក ។
ពិតណាស់ការធ្វើការដើម្បីប្រាក់ខែដែលយើងតែងតែបានក្នុងបំណាច់ខែ ឬចុងខែម្តងៗវាហាក់ដូចជាអ្វីដែលយើងរងចាំជាយូរអញ្ជឹង ហាសហា ប៉ុន្តែអ្វីដែលគួរអនិច្ចានោះគឺថាប្រាក់ខែយើងវានៅអត់ដល់ចុងខែទេ គឺថាបើកមកបានពីរបីថ្ងៃមិនទាន់ផង ស្រាប់តែបាត់ដោយមិនដឹងខ្លួន ។ មានជាច្រើនខែដែលយើងមិនអាចចាយគ្រប់គ្រាន់បើវាអាស្រ័យប្រាក់ខែ
តែមួយមុខនោះ ។ ដូច្នេះហើយវាទាមទារឱ្យយើងធ្វើការកាន់តែច្រើនឡើង ឬមានវិន័យរឿងលុយកាក់ឱ្យបានច្រើនជាងមុន ។
អ្វីដែលសំខាន់ទៀតនោះគឺថាប្រាក់ខែយើងវាមិនគ្រប់ទៅនឹងការចាយវាយ
ប្រចាំថ្ងៃរបស់យើងដោយសារតែអត្រាអតិផរណាកាន់តែកើនឡើងទៀតផង ។

ដូច្នេះហើយថ្ងៃនេះយើងចង់គិតឡើងវិញពីវិន័យរឿងលុយកាក់នេះឱ្យបាន
ដឹតដល់ជាងមុន ។ ហើយប្រសិនបើយើងនិយាយពីការសន្សំលុយវិញ 
នោះគឺកាន់តែពិបាក មិនថាអ្នកមានចំណូលតិចឬមានចំណូលច្រើននោះទេ ។ ប៉ុន្តែអ្វីដែលសំខាន់គឺវិន័យក្នុងការសន្សំមិនថាសន្សំនៅកន្លែងណាឬវិធីណានោះទេ តែអ្វីដែលសំខាន់គឺត្រូវសន្សំទុកជាទៀងទាត់ មានបា្រក់ចំណូលតិចសន្សំតិច បានប្រាក់ចំណូលច្រើនសន្សំច្រើន ។

វិធីដែលត្រូវគ្រប់គ្រងចំណូលដោយការសន្សំនេះគឺដើម្បីត្រៀមទុកពេលយើង
ជួបហេតុការណ៍ណាមួយដែលមិនបានរំពឹងទុក ហើយដើម្បីការប្រើប្រាស់ជីវិតរបស់យើងដោយមិនលំបាកទៀតផង ដោយវិធីគ្រប់គ្រងប្រាក់ចំណូលនិងការសន្សំមូលដ្ឋានងាយៗ ដូចខាងក្រោម ​៖

១. ជំហានដំបូងចាប់ផ្តើមពី “ផ្នត់គំនិត” ព្រមទាំងការអនុវត្តជាក់ស្តែង
ពិតណាស់ផ្នត់គំនិត ទស្សនគតិចំពោះរឿងលុយនេះសំខាន់ណាស់ ដោយសារតែមនុស្សមួយចំនួនគិតថាលុយជារឿងអាក្រក់ អ្នកមានលុយ
 មិនល្អអីជាដើម ឬគិតថាលុយមិនសំខាន់ជាដើម តាមអ្វីដែលជួបប្រទះ ឬតាមអ្វីដែលយើងបានរៀនតាមគ្នាមក ។ រឿងទាំងនេះវាធ្វើឱ្យយើងមិនបានគិតពីការសន្សំលុយ សន្សំប្រាក់
ចំណូលរបស់យើង មានមនុស្សមួយចំនួនដាក់ផែនការការសន្សំធំពេក រហូតទៅមិនដល់ក៏និយាយថាខ្លួនមិនមានលុយច្រើនដូចគេ ។ តាមពិតទៅយើងមានតិចសន្សំតិច មានច្រើនក៏សន្សំច្រើនទៅ តែហាមដាច់ខាតគឺមិនបានសន្សំ ។ យើងមិនចាំបាច់មានប្រាក់ច្រើន
ហើយចាំសន្សំនោះទេ គឺចាប់ផ្តើមបន្តិចម្តងៗហើយត្រូវធ្វើ
ជាទៀតទាត់ទៀតផង ។ ចំពោះវិធីការសន្សំនោះគឺថាយើងអាច
សន្សំបែបណាក៏បានដែរ តាមអ្វីដែលយើងមានមិនថា
គណនេយធនាគារ ឬក៏កូនជ្រួកនៅផ្ទះក៏បាន​ ។ 


២. ប្រាក់ចំណូល និងប្រាក់ចំណាយ
យើងត្រូវដឹងពីប្រាក់ចំណូលជាទៀតទាត់របស់យើង និងប្រាក់
ចំណាយផងដែរ ត្រូវកត់ចំណាំធ្វើបញ្ជីសម្រាប់ទាំងចំណូលនិងចំណាយ ដើម្បីឱ្យយើងដឹងច្បាស់ពីការចំណាយរបស់យើង ប្រសិនបើយើងចាយច្រើនជាងចំណូលឬទៅខ្ចីបុលគេដែលនាំឱ្យ
មានការបង់ការប្រាក់ថែមទៀតនោះ កាន់តែពិបាកថែមទៀត ។  សម្រាប់បងប្អូនដែលជាកម្មករនិយោជិតនោះ គឺថាយើងត្រូវស្វែងយល់ប្រាក់ចំណាយដែលចំបាច់និងមិនចាំបាច់ ព្រមទាំងប្រសិនបើវាមិនចាំបាច់គួរកាត់បន្ថយផងដែរ ដើម្បីទុកឱ្យមាន
ការសន្សំបន្ថែមទៀត ។ ហើយដើម្បីឱ្យបានប្រាក់ចំណូលកាន់តែ
ច្រើនឡើងនោះ យើងគួរអភិវឌ្ឍន៍ខ្លួនឯងជានិច្ចជាកាល ត្រូវស្វែងរក
ចំណេះដឹង និងការប្រកបអាជីពបន្ថែម ជាពិសេសពេលបច្ចុប្បន្នដែល
យើងអាចស្វែងរកចំណេះដឹងថ្មីៗបានដោយងាយ ដោយការអាន 
ឬស្តាប់តាម ហ្វេសប៊ុក ឬយូធូប ជាដើម ។

៣. ការវិនិយោគ
ប្រាក់កាស ឬលុយដែលយើងសន្សំទុកនោះគឺមានគោលដៅរបស់វា 
គឺយើងចាត់ទុកជាផ្នែក មួយផ្នែកគឺសម្រាប់ប្រើពេលចាំបាច់ មួយផ្នែកសម្រាប់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ហើយមួយផ្នែកដែលសំខាន់
បំផុតនោះគឺថា​ យើងត្រូវយកទៅវិនិយោគ ឬចុះទុនធ្វើអ្វីមួយដែលអាច
បង្កើតជាប្រាក់កម្រៃ ឬចំណូលសម្រាប់ជីវិតយើងនៅពេលថ្ងៃអនាគត​ ។ យើងអាចវិនិយោគទៅលើអ្វីក៏ដោយដែលយើងមានចំណេះដឹងពិតប្រាកដ
ពីវា ហើយពិសេសទៅទៀតនោះមុននឹងវិនិយោគ រកស៊ីអ្វីមួយត្រូវគិត ត្រូវសិក្សាឱ្យបានច្បាស់លាស់ ជៀសវាងការចាញ់បោកគេ ដែលជាហេតុធ្វើឱ្យយើងបាត់បង់ប្រាក់សន្សំនេះ ។

ការរកស៊ីតែងមានហានិភ័យ ដើម្បីបង្កាហានិភ័យបាននោះ
យើងត្រូវស្វែងយល់ឱ្យបានច្បាស់ពីអ្វីដែលយើងត្រូវធ្វើ ។

ការសន្សំបលុយនោះមានសារសំខាន់ដូចដែលបានពោលមកនេះ ដោយសរុបទៅការសន្សំលុយឱ្យបានកាន់តែកើនឡើង យើងត្រូវចាប់ផ្តើមដោយការផ្លាស់ប្តូរផ្នត់គំនិត ចាប់ផ្តើមអនុវត្ត ទម្លាប់ការសន្សំ ត្រូវដឹងពីចំណូលនិងចំណាយឱ្យបានច្បាស់លាស់ មិនតែប៉ុណ្ណោះគឺត្រូវសិក្សាស្វែងយល់ពីចំណេះដឹងថ្មីៗ សម្រាប់បង្កើតអាជីពបន្ថែមដើម្បីយកលុយមួយផ្នែកនៃការសន្សំទៅ
វិនិយោគរកស៊ីឱ្យបានកាន់តែប្រសើរឡើងក្នុងជីវិតដែល
ជាកម្មករនិយោជិតឆ្លងដែនរបស់យើង ។

Thursday, April 30, 2020

តើយើងយល់ដឹងអ្វីខ្លះទាក់ទងនឹង “ទិវាពលកម្មអន្តរជាតិ” នៅថ្ងៃទី ១ ខែឧសភា ជារៀងរាល់ឆ្នាំ ?


តើយើងយល់ដឹងអ្វីខ្លះទាក់ទងនឹង “ទិវាពលកម្មអន្តរជាតិ” នៅថ្ងៃទី ១ ខែឧសភា ជារៀងរាល់ឆ្នាំ ? 


ក្នុងនាមជាអ្នកធ្វើការ ជាកម្មករ ឬពលករដែលធ្វើការនៅក្នុងប្រទេសផ្សេងក្រៅពីប្រទេស
ដែលជាស្រុកកំណើតរបស់ខ្លួន ។ លុះដល់ថ្ងៃនេះម្តងហើយ
ម្តងទៀត ក៏បានទទួលការឈប់សម្រាក ក៏ហាក់ដូចជានឹកជាពន់ពេកក្រៃដល់ស្រុកទេសរបស់ខ្លួន ។ ប៉ុន្តែក្នុងស្ថានការណ៍នៃការរាតត្បាតនៃជំងឺកូរ៉ូណាដ៏កាចសាហាវ
ធ្វើឱ្យយើងមិនអាចវិលត្រឡប់ទៅស្រុកកំណើតបាន ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ថ្ងៃនេះយើងមកស្វែងយល់រឿងខ្លះៗ ទាក់ទងនឹងទិវាពលកម្មមួយនេះ ។

១. កំលាំងពលកម្ម ឬពលករនេះមានមកហើយជាង ១៣០ ឆ្នាំ ចាប់តាំងពីពិភពលោកនេះឈានចូលយុគសម័យឧស្សាហកម្ម មានការប្រើឧបករណ៍គ្រឿងចក្រផ្សេងៗកាន់តែច្រើនឡើង ប៉ុន្តែក៏នៅមានការប្រើកំលាំងពលកម្មជាបន្តបន្ទាប់ដូចដើម ហើយអ្វីដែលនៅដដែលនោះគឺ រឿងសុវត្ថិភាព លក្ខខណ្ឌការងារ
របស់កម្មករ និងនិយោជកនៅមិនមានភាពច្បាស់លាស់នៅឡើយ ។
ជារឿយៗ ពលករដែលធ្វើការក្នុងមួយសប្តាហ៍ ៦ ថ្ងៃ ហើយក្នុង ១ ថ្ងៃអាចធ្វើការលើសពី ១០-១៦ ម៉ោង ។ តើនៅបច្ចុប្បន្នកម្មករនៅរោងចក្រកាត់ដេរធ្វើការប៉ុន្មានម៉ោង
ក្នុង ១ ថ្ងៃ និងធ្វើការប៉ុន្មានថ្ងៃក្នុងមួយសប្តាហ៍ ?

២. ការទាមទារការកំណត់ម៉ោងធ្វើការខ្ពស់បំផុត មិនលើស
ពី ៨ ម៉ោង និងការផ្តល់សិទ្ធិផ្សេងៗ ដែលកើតឡើងនៅ
ក្នុងឆ្នាំ ១៨១៧ នៅសហរាជាណាចក្រនៃសហភាពអង់គ្លេស ឬដែលត្រូវស្គាល់ថា Eight-Hour Day ។ ក្រោយពីនោះមក

ប្រជាជនអូស្ត្រាលីបានព្រមព្រៀងគ្នាប្រកាសយកថ្ងៃទី ២១ ខែមេសា ជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំសម្រាប់ពលករ កម្មករគ្រប់គ្នា
ដើម្បីឧទ្ទិស នឹករឭកដល់ហេតុការណ៍នោះ ក្រោយមកក៏ប្តូរមក
ឈប់នៅថ្ងៃទី ១ ខែឧសភា វិញម្តង ។ 


៣. នៅឆ្នាំ ១៨៨៩ ពលករនៃប្រទេសសហរដ្ឋអាមេរិក
បានឈប់ធ្វើការ​ ព្រមទាំងធ្វើបាតុកម្មគាំទ្រថ្ងៃឈប់នេះ ហេតុការណ៍នេះនាំឱ្យមានអំពើហឹង្សា និងសោកនាដកម្មកើត
ឡើងរវាងបាតុករ និងមន្ត្រីអាជ្ញាធរ រហូតដល់ឆ្នាំ ១៩០៤ ទើបទាមទារឱ្យអង្គការពលកម្មពិភពលោកឈប់ធ្វើការនៅថ្ងៃនេះ ហើយត្រូវបានដាក់ឈ្មោះថាជា May Day លើកលែង
តែប្រទេសអាមេរិក និងកាណាដាដែលកំណត់យក
ថ្ងៃចន្ទនៃខែកញ្ញាជាថ្ងៃទិវាពលកម្ម ។ 

៤. ពាក្យថា May Day នៅមានអត្ថន័យក្រៅ
ពីទិវាពលកម្មផងដែរ ហើយវាមានអត្ថន័យដែលកូដសម្រាប់
ប្រកាសហេតុការណ៍អាក្រក់ ដែលប្រើទូទៅនៅលើពិភពលោក ។


៥. សប្តាហ៍កន្លងទៅបានអានពត៌មានទាក់ទងនឹង
តំណាងសហជីព សមាគមទាំង ៨ វិស័យការងារ ដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីទាមទារ
ឱ្យមានការយកចិត្តទុកដាក់
ឱ្យកាន់តែប្រសើរថែមទៀតពីរដ្ឋាភិបាល
លើលក្ខខណ្ឌការងាររបស់កម្មករនិយោជិត ។
សម្រាប់រដ្ឋាភិបាលកម្ពុជាវិញ បានប្រារព្ភខួប ១៣៤ នៃទិវាពលកម្មអន្តរជាតិឆ្នាំនេះ ក្រោមប្រធានបទ
“សន្តិភាព និងការងារសមរម្យ”
។ ហើយឆ្នាំនេះជាឆ្នាំទី១៥
ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
រៀបចំទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ ក្រោមកិច្ចសហការផ្នែកបច្ចេកទេស
ជាមួយអង្គការអន្តរជាតិខាងការងារ (
ILO) ។ ប៉ុន្តែតើស្ថានភាពរបស់កម្មករនិយោជិត ជាពិសេសកម្មកររោងចក្រនោះមានការរីកចម្រើន ឬលក្ខខណ្ឌការងារប្រើសើរជាងមុខខ្លះដែរឬទេ ? បច្ចុប្បន្នយើងនៅតែមានពត៌មានទាក់ទងនឹងការ
សន្លប់របស់កម្មកររោងចក្រជារឿយៗ ។ 

        ជាចុងក្រោយបញ្ហាដែលចោទសំខាន់នោះគឺ តើប្រាក់ខែរបស់កម្មករយើងនោះវាមានតុល្យភាពទៅ
នឹងកម្រិតអតិផរណាដែរឬទេ ? តើពេលណាលក្ខខណ្ឌការងារ
បងប្អូនកម្មករយើងមានភាពប្រសើរឡើង ?