Wednesday, April 22, 2020

កំហុសឆ្គង

កំហុស
មនុស្សយើងកាលបើធ្វើអ្វីខុសហើយ គួរចងចាំនូវកំហុសរបស់ខ្លួនទុកជាមេរៀន ហើយជៀសវាងនូវកំហុសឆ្គងដែលបានធ្វើកន្លងមក ។ ពិតណាស់ពុំមាននរណាម្នាក់ដែលមិនព្រមធ្វើខុសនោះទេ ។ មនុស្សម្នាក់ៗតែងធ្វើរឿងរ៉ាវជាច្រើនដែលមិនសមហេតុផល ទង្វើទាំងនោះដែលកើតឡើងជាយថាហេតុឬយ៉ាងណា ក៏វាជាធម្មតារបស់មនុស្សយើង ។ 

 គ្នាននរណាម្នាក់ដែលល្អឥតខ្ចោះមិនមានកំហុសម្តងណានោះទេ ។
 ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវចេះទទួលការពិត ព្រមទាំងត្រូវកែតម្រូវ ចងចាំទុកជាបទពិសោធន៍របស់យើង ។

អ្វីដែលជាកំហុសដដែលៗរបស់យើង វាមិនបានសំដែងពីបទពិសោធន៍ ឬមេរៀនរបស់យើងឡើយ ។
 

Tuesday, April 21, 2020

គួរគិតពីវិជ្ជមានចំពោះអ្នកដែលយើងឱ្យស្អប់ឱ្យបានច្រើន


ការទំនាក់ទំនងរវាងមនុស្សក្នុងសង្គមតែងជួបប្រទះ
រឿងរ៉ាវជាច្រើន
ព្រោះថាមនុស្សយើងមានគំនិតមិនដូចគ្នាឡើយ ។ ដូច្នេះហើយយើងតែងជួបប្រទះបញ្ហាជាច្រើន ជួនកាលបញ្ហាខ្លះធ្វើឱ្យយើងមិនចូលចិត្តអ្នកដែលយើង
ទាក់ទងជាមួយក៏ថាបានដែរ ។
អ្វីដែលសំខាន់ពេលយើងស្អប់នរណាម្នាក់នោះ គួរគិតពីវិជ្ជមានម្នាក់នោះឱ្យបានច្រើន ។ ព្យាយាមកុំយកចិត្តស្អប់របស់យើងទៅកាត់
សេចក្តីនូវអ្វីដែលជាទង្វើរបស់គេឡើយ ។

Sunday, April 12, 2020

សេចក្តីសុខរបស់យើងម្នាក់ៗ


សេចក្តីសុខរបស់មនុស្សដែលចង់បានភាពល្បីល្បាញតែងអាស្រ័យទៅលើអ្នកដទៃ សេចក្តីសុខរបស់មនុស្សដែលស្វែងរកការសប្បាយរីករាយ តែងឡើងចុះៗ ទៅតាមអារម្មណ៍របស់ពួកគេដែលមិនអាចគ្រប់គ្រងបាន ចំណែកឯសេចក្តីសុខរបស់បុគ្គលដែលមានភាពឆ្លាតវៃតែងអាស្រ័យនូវសេរីភាពនៃទង្វើរបស់ខ្លួន ។